Category: នយោបាយ

  • ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ និងការ យកជីវិតធ្វើដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន

    ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ និងការ យកជីវិតធ្វើដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺខួបលើកទី២៦ “ទិវាសន្តិភាព នៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ដែល​គ្រប់គ្នាទទួល យកដោយបេះដូង ។ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិ សាស្ត្រដែលបង្ហាញពីការ​លះបង់​ដើម្បី​បុព្វហេតុជាតិ របស់ឥស្សរជន ស្នេហាជាតិកម្ពុជា ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជន កម្ពុជា ធ្លាប់បានបញ្ជាក់ថា ដើម្បីទទួលបាននូវសន្តិភាពពេញលេញ​នា​ឆ្នាំ១៩៩៨ សម្ដេចតេជោ បានយកជីវិតធ្វើជាដើមទុនដោយចូល ទៅកាន់សម្បុកខ្មែរក្រហម​ដើម្បីបញ្ចប់​សង្រ្គាម ទាំងសង្រ្គាមពុំ ទាន់បញ្ចប់។ ឆ្នាំ២០២៤នេះក៏ជាឆ្នាំដំបូង ដែល “ទិវាសន្តិភាពនៅកម្ពុជា”ត្រូវ បានកំណត់ជាថ្ងៃបុណ្យជាផ្លូវការ និងអនុវត្តតរៀងទៅ ។ជា​ការ​ពិតណាស់!ក្រោយទទួលបានជ័យជម្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមានសម្តេចតេជោ ហ៊ុន សែន និង​ឥស្សរជន ស្នេហា ជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បី រំដោះប្រទេសចេញពីរបប​ប្រល័យ​ពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិន ទាន់ សង្គ្រោះបានទាំងស្រុងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។ ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស…

  • គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមបើកដំណើរការកំណែវិញ្ញាសាសរសេរលើកទី១ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ

    គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមបើកដំណើរការកំណែវិញ្ញាសាសរសេរលើកទី១ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី២៨ ម្សិលមិញ ដោយក្នុងនោះមានបេក្ខជនចំនួន ៥,៦៩៤នាក់ (ស្រី ៣,៣៧៤នាក់) បានចូលរួមការប្រឡងប្រជែង។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។ សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មានមកពីស្ថាប័នអង្គភាពជាច្រើនផ្សេងទៀត ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ…

  • នាយឧត្តមសេនីយ៍ ទៀ សីហា ៖ សន្តិភាព និងនយោបាយឈ្នះឈ្នះ កម្ពុជា ត្រូវបានផ្សព្វផ្សាយដោះស្រាយបញ្ហាជម្លោះនៅក្នុងតំបន់ និងពិភពលោក

    នាយឧត្តមសេនីយ៍ ទៀ សីហា ៖ សន្តិភាព និងនយោបាយឈ្នះឈ្នះ កម្ពុជា ត្រូវបានផ្សព្វផ្សាយដោះស្រាយបញ្ហាជម្លោះនៅក្នុងតំបន់ និងពិភពលោក

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នយោបាយឈ្នះឈ្នះ និង ស្មារតីសន្តិភាព របស់កម្ពុជា ត្រូវបានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងការសិក្សារៀនសូត្រ ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក បានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានឈ្នះឈ្នះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ស្ថាប័នអន្តរជាតិជាច្រើន បានពង្រឹងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាក្នុងការសិក្សាស្វែងយល់អំពីដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន។ ចំណុចនេះគឺបានបង្ហាញពីការគាំទ្រសន្តិភាពនៅកម្ពុជា តាមរយៈការបញ្ចប់សង្គ្រាម ដោយគ្មានការបង្ហូរឈាម។ «ស្មារតីសន្តិភាព…

  • សម្តេចតេជោ រំលឹកសារចំនួន៣ ក្រោយមេដឹកនាំខ្មែរក្រហម ទទួលទានអាហារនៅផ្ទះសម្តេច កាលពី ២៦ឆ្នាំមុន

    សម្តេចតេជោ រំលឹកសារចំនួន៣ ក្រោយមេដឹកនាំខ្មែរក្រហម ទទួលទានអាហារនៅផ្ទះសម្តេច កាលពី ២៦ឆ្នាំមុន

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានរំលឹកសារដ៏សំខាន់ចំនួន ៣ចំណុច ទៅកាន់ប្រជាពលរដ្ឋខ្មែរ និងបរទេស ក្រោយក្រុមមេដឹកនាំខ្មែរក្រហម បានសម្រេចបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាល ហើយបានចូលរួមទទួលទានអាហារនៅផ្ទះសម្តេច នៅក្រុងតាខ្មៅ កាលពី ២៦ឆ្នំាមុន ពោល គឺឆ្នាំ១៩៩៨។ តាមសំណេរលើហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៤ ចំនឹងថ្ងៃអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ១ឆ្នាំ នៃ «ទិវាសន្តិភាពនៅកម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន, នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ សម្តេចតេជោ បានបន្ថែមទៀតថា «ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា…

  • ឯកឧត្តម ហេង សួរ ៖ វគ្គសុក្រឹតការស្តីពី”ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ” ជាសមិទ្ធផលជំហានដំបូង សម្រាប់អធិការការងារត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌

    ឯកឧត្តម ហេង សួរ ៖ វគ្គសុក្រឹតការស្តីពី”ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ” ជាសមិទ្ធផលជំហានដំបូង សម្រាប់អធិការការងារត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា វគ្គសុក្រឹតការ ស្តីពី”ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ” ជាសមិទ្ធផលជំហានដំបូង ដែលរៀបចំឡើងសម្រាប់អធិការការងារដែលនឹងត្រូវបំពេញតួនាទីជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទី និងពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់ការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ។វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពាក់ព័ន្ធដែលបានសហការរៀបចំវគ្គសុក្រឹតការនេះឡើង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាម បទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសការធ្វើអធិការកិច្ចការងារពិសេស តាមដានការ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតវាយកូនគោល ពានរង្វាន់សម្តេចតេជោ លើកទី៨

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតវាយកូនគោល ពានរង្វាន់សម្តេចតេជោ លើកទី៨

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលាន ឈុន អូន ហ្គហ្វ រីសត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាឱកាសនេះ មិនត្រឹមតែបានផ្តល់កិត្តិយសធំធេងបំផុតជូនដល់កីឡាករ កីឡាការិនី និងក្រុមការងាររៀបចំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃការប្រកួតកីឡាវាយកូនហ្គោល ពោលគឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងរឹតតែវិសេសវិសាលបន្ថែមទៀតនោះ នៅឆ្នាំនេះ យើងក៏ចូលរួមអបអរជាលើកទី១ នៃទិវាសន្តិភាពនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កំណត់ជាផ្លូវការ យកថ្ងៃទី២៩ ខែធ្នូ…

  • ឯកឧត្តមរដ្ឋមន្ត្រីជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

    ឯកឧត្តមរដ្ឋមន្ត្រីជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.រ.ឌ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់ ៕ ដោយ ង៉ាន់ ទិត្យ

  • អនុរដ្ឋមន្ត្រីការបរទេស វៀតណាម កោតសសើរ អភិបាលរាជធានីភ្នំពេញបានធ្វើឲ្យរាជធានីភ្នំពេញមានអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សំគាល់

    អនុរដ្ឋមន្ត្រីការបរទេស វៀតណាម កោតសសើរ អភិបាលរាជធានីភ្នំពេញបានធ្វើឲ្យរាជធានីភ្នំពេញមានអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សំគាល់

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសំណេះសំណាលជាមួយ លោកជំទាវ ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២៧ ធ្នូ ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។ លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និង ដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូ ក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តម ឃួង ស្រេង ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងរវាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក ។ លោកជំទាវ បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង បានធ្វើឲ្យរាជធានីភ្នំពេញមានអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សម្គាល់ ។ លោកជំទាវបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តម ឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញពិសេសជូនពរក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះ ។ ឯកឧត្តម ឃួង ស្រេង ថ្លែងអំណគុណលោកជំទាវ…

  • ក្រុមហ៊ុនរ៉ីបផល កំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ

    ក្រុមហ៊ុនរ៉ីបផល កំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ

    (ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ីបផល កំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីក ការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ។ នេះជាការលើកឡើង របស់ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ក្នុងឱកាសដឹកនាំភរិយា លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយ ចំពោះ លោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ។ សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះ គឺជាជំនួបលក្ខណៈគ្រួសារ ពីព្រោះភរិយា របស់លោក គឺលោកស្រី…