-
អភិបាលខេត្តកំពង់ចាម ៖ ចលនាប្រលងប្រណាំង គឺដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល

(ខេត្តកំពង់ចាម)៖ ចលនាប្រលងប្រណាំង ជាផ្នែកមួយ នៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺបំពេញដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលផង គោលនយោបាយរបស់ក្រសួងមហាផ្ទៃផង និងដល់អគ្គស្នងការនគរបាលជាតិផង ដើម្បីឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យផងដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំវាយតម្លៃ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមប្រចាំឆ្នាំ និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនាប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុងខេត្តកំពង់ចាម ដើម្បីកំណត់នូវ ឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី ក៏ដូចជា ការរៀបចំនូវយុទ្ធសាស្រ្តក្នុងការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា «លទ្ធផល នៃការវាយតម្លៃ…
-
រដ្ឋមន្ត្រីការបរទេស កោតសរសើរការរួមចំណែករបស់សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងអំឡុងពេលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗដូចជា ការកាត់ បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់ សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ជាពិសេសតាមរយៈការ ប្រាស្រ័យទាក់ទងដ៏សកម្មជាមួយស្ថាប័ននានារបស់កម្ពុជា និងបានសម្តែងនូវអំណរគុណដ៏ស្មោះ ដល់សហភាពអឺរ៉ុបដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតគោលបំណងឆ្ពោះទៅការសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ អឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំ កម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមានឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក…
-
អភិបាលខេត្ត ជំរុញអាជ្ញាធរ ក្រុងស្រុក បន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នង ដើមឈើមួយដើម និងត្រូវបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ

(ខេត្តបាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក៏ជាកិច្ចប្រជុំលើកដំបូងសម្រាប់ឆ្នាំថ្មី២០២៥នេះផងដែរ។ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរនិងកងកម្លាំងដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងក្ងុងការបង្រ្កាប និងទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវបន្តអនុវត្តន៍ជាបន្តទៀត នូវយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយត្រូវបន្តខិតខំក្នុងការដាំដើមឈើបន្ថែមទៀត នៅតាមទីប្រជុំជនក្នុងមូលដ្ឋានខ្លួនឡើងវិញ ត្រូវបន្តទប់ស្កាត់ និងត្រូវលុបបំបាត់នូវសំណង់អនាធិបតេយ្យ ចុះរុះរើនូវផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង ត្រូវបើកផ្លូវឱ្យបានទូលំទូលាយ និងត្រូវជំរុញការផ្សព្វផ្សាយលើកស្ទួយ ពីផលិតផលខ្មែរ ត្រូវចុះត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានក្នុងសាលា។ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ ក្នុងការបង្រ្កាបក្មេងទំនើង គ្រឿងញៀន និងជំរុញរៀបចំឱ្យមាន(ភូមិស)ដែលជា (ភូមិគ្មានគ្រឿងញៀន) នៅតាមមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានណែនាំជំរុញឲ្យស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់…
-
គេហទំព័រឌីជីថលទេសចរណ៍ Agoda ផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ ដែលជាទិសដៅចូលឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៉ី

(ភ្នំពេញ)៖ យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត ។ ចំណែកបុណ្យឆ្លងឆ្នាំសកល២ថ្ងៃ នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាង ១លាន ៥សែននាក់មកទស្សនា…
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន ព្រឹត្តិការណ៍សុខភាពសាធារណៈ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា ។ នេះជាការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖ ដោយ ៖ ហេង សម្បត្តិ
-
កម្ពុជា អរគុណចំពោះការគាំទ្ររបស់គុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក

(ភ្នំពេញ)៖ កម្ពុជា អរគុណចំពោះការគាំទ្ររបស់គុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការ ផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជសាស្ត្រ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច កម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសគុយបា និងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបា នៅកម្ពុជា ក្នុងឆ្នាំ២០២២ ដែលបានផ្តល់គុណតម្លៃយ៉ាងខ្លាំងបន្ថែមដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និង គុយបា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូត បានកោតសរសើរដល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន…
-
កម្ពុជា អរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ របស់អូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន

(ភ្នំពេញ)៖ កម្ពុជា អរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ប្រទេសអូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន ដូចជា ការបោសសំអាត គ្រាប់មីន កសិកម្ម និងការអប់រំ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយមចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាង ប្រទេសទាំងពីរ និងការបង្កើនការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដល់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ និងត្រី ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល បច្ចុប្បន្ននេះបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីរីករាយចំពោះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ម្តាយក្មេក ឯកឧត្តម ហួត ហាក់ ដែលបានទទួលមរណភាព ដោយរោគាពាធ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជា ម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាម្តាយរបស់លោកជំទាវ សុង ធីតា ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ យោងតាមសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនឯកឧត្តម ហួត ហាក់ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សម្ដេចបវធិបតី និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន…
-
បង្កើតព្រឹត្តិការណ៍អបអរបុណ្យឆ្លងឆ្នាំសកល ខេត្តកែបទាក់ទាញទេសចរចម្រុះជាង១១ម៉ឺននាក់

កែប៖ដើម្បីអបអរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ជាខេត្តជាប់មាត់សមុទ្រ, រដ្ឋបាលខេត្តកែបបានរៀបចំកម្មវិធីជាច្រើន មានដូចជា ការបង្ហោះខ្លែង ប្រឡងចម្រៀងបុរាណ សម័យ សម្តែងល្ខោនបាសាក់ ការប្រណាំងទូកផ្កាចា បង្ហោះគោម បាញ់កាំជ្រួច និងប្រគំតន្ត្រីជាដើម ។ព្រឹត្តិការណ៍នេះបានធ្វើឱ្យខេត្តកែបទទួលភ្ញៀវជាតិ អន្តរជាតិជាង១១ម៉ឺននាក់ ។ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា នៅដំណាច់ឆ្នាំ២០២៤ និងឆ្លងចូលឆ្នាំ២០២៥ ខេត្តកែបបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ត ចំនួន ១១៩ ៨៧៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១១ ៩២៤៩នាក់, ភ្ញៀវបរទេស៦២៩នាក់ ។ពិធីអបអរបុណ្យឆ្លងឆ្នាំបាននេះរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់ ។ល។ លោកប្រធានមន្ទីរបានពណ៌នាថា ទិដ្ឋភាពនៃពិធីបុណ្យឆ្លងឆ្នាំ ឆ្នាំនេះ មានភាពទាក់ទាញខ្លាំង ។ទន្ទឹមនោះការរៀបចំសណ្ដាប់ធ្នាប់ កន្លែងស្នាក់នៅ សេវាម្ហូបអាហារ មានលក្ខណៈល្អប្រសើរ។ ក្រសួងទេសចរណ៍បានឱ្យដឹងថា ទេសចរជាតិ…
-
ឯកឧត្តមបណ្ឌិត ចាយ បូរិន សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិត ធ សោ

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជន្នះ ៧ មករា (១៩៧៩-២០២៥) ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំគណៈប្រតិភូយុវជន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ឯកឧត្តមបណ្ឌិត ធ សោ ទីប្រឹក្សាគណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ។ លោក ធ ឆាយសេរីបុត្រ កូនប្រុស ឯកឧត្តមបណ្ឌិត ធ សោ និងក្រុមគ្រួសារមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈប្រធានផ្នែកឃោសនាអបរំ ដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខឪពុករបស់ខ្ញុំដល់លំនៅដ្ឋាន ក្រុមគ្រួសារមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន…