-
ម៉ាល់ឌីវទទួលបានភ្ញៀវទេសចរជិត ២លាននាក់ បង្កើតកំណត់ត្រាថ្មីក្នុងឆ្នាំ២០២៤

ម៉ាល់ ៖ សារព័ត៌មាន PSM News ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសម៉ាល់ឌីវ បានចេញផ្សាយនាពេលថ្មីៗនេះថា ប្រទេសគោលដៅទេសចរណ៍ពិភពលោកដ៏ទាក់ទាញមួយនេះ បានកត់ត្រាចំនួនអ្នកទេសចរខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ ប្រទេសម៉ាល់ឌីវបានស្វាគមន៍ភ្ញៀវទេសចរចំនួន ១.៩៧លាននាក់ តួលេខនេះកើនឡើងចំនួន ៩ភាគរយ បើធៀបនឹងការមកដល់នៃភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០២៣។ ចំនួននេះកើនឡើហលើសពីកំណត់ត្រាមុន ដែលបានកត់ត្រាក្នុងឆ្នាំ ២០២៣ ហើយជាមួយគ្នានេះ ម៉ាល់ឌីវក៏បានដាក់គោលដៅស្រូបទាក់ទាញភ្ញៀវទេសចរដល់ ២លាននាក់នៅឆ្នាំ ២០២៤ ហើយរំពឹងថា នឹងសម្រេចបាននូវគោលដៅនោះនៅត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤។ ដើម្បីលើកកម្ពស់ និងធ្វើពិពិធកម្មវិស័យទេសចរណ៍ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ាល់ឌីវ គ្រោងនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិដោយប្រើប្រាស់យន្តហោះធំទូលាយជាង ចាប់ពីខែមករា ឆ្នាំ ២០២៥។ ហើយជើងហោះហើរអន្តរជាតិនោះ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង, សៀងហៃ និងឆឹងទូ របស់ប្រទេសចិន ជាមួយនឹងផែនការពង្រីកប្រតិបត្តិការទៅកាន់បណ្តាប្រទេសអឺរ៉ុបផ្សេងៗ៕ ប្រភព ៖ AFP ប្រែសម្រួល : ឈឹម ទីណា
-
១១ខែ មីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសជាង ៩០ម៉ឺននាក់

ណៃពិដោ៖ មីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩៧៧,១៥៤នាក់ ក្នុងរយៈពេល ១១ខែនៃឆ្នាំ ២០២៤ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីរូបនោះបន្តថា ការ មក ដល់ របស់ ភ្ញៀវ ទេសចរ បរទេស នៅ ឆ្នាំ នេះ បាន ធ្លាក់ ចុះ បើ ធៀប នឹង ចំនួន ភ្ញៀវ ទេសចរ បរទេស ជាង ១,១លាន នាក់ ដែល ដែលបានមកទស្សនាប្រទេសមីយ៉ាន់ម៉ា ក្នុង រយៈ ពេល ដូច គ្នា កាល ពីឆ្នាំមុន។ មន្ត្រីដដែល បន្ថែម ថា ភ្ភ្ញៀវបរទេសច្រើនជាងគេដែលមកទស្សនា និងលេងកំសាន្តប្រទេស មីយ៉ាន់ម៉ា គឺ ចិន ថៃ ជប៉ុន និង ឥណ្ឌា។ យោងតាមរបាយការណ៍របស់ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា…
-
រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី

-
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» (គម្រោងលើវិស័យនគរូបនីយកម្ម) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។ ហិរញ្ញប្បទានឥតសំណងនេះគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា “ក្រសួង ស្ថាប័នទាំងអស់មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យមានការរៀបចំផែនការ សកម្មភាពជាក់លាក់ក្នុងការអនុវត្ត ក្នុងនោះផែនការសកម្មភាពដែលពាក់ព័ន្ធការកែទម្រង់ស្ថាប័នគឺ ៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។” “ផ្អែកលើចក្ខុវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិង រចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការមួយដ៏សំខាន់ ហើយមិនមែនជាយន្តការលុបបំបាត់ រចនាសម្ព័ន្ធ និងផលប្រយោជន៍មន្ត្រីរាជការទេ ប៉ុន្តែជាការសម្រួចការអនុវត្តការងារឱ្យចំគោលដៅ អាទិភាពនៃមុខងាររបស់ក្រសួងស្ថាប័នឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងផ្អែកលើ អភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ និងពង្រឹង ជាជាងពង្រីក»។” ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា “ដើម្បីឆ្លើយតបនឹងកិច្ចការដ៏សំខាន់នេះ ជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ…
-
សមត្ថកិច្ចខណ្ឌឫស្សីកែវ ដាក់កំលាំងចុះល្បាត ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង

(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ដាក់កំលាំងចុះល្បាត ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយវិធានការទាំងនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តរឹតបន្តឹង ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០ ដល់ម៉ោង ៣រំលងអាធ្រាត្រ កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ បានល្បាតទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេស ក្មេងទំនើង ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដាក់បញ្ជាដល់មន្រ្តី ដឹកនាំដោយលោកអធិការរង ផល មេសា ទទួលផែនការងារព្រហ្មទណ្ឌ ចុះល្បាត និងត្រួតពិនិត្យក្នុងមូលដ្ឋាន ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ៕ ដោយ ៖ វណ្ណលុក
-
ឥណ្ឌូនេស៊ីរម្លឹកខួប២០ឆ្នាំ នៃរលកយក្សស៊ូណាមិ

បរទេស ៖ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើង ខណៈដែលអ្នកនៅរស់រានមានជីវិត នៅឥណ្ឌូនេស៊ី និងសាច់ញាតិជនរងគ្រោះបានចាប់ផ្តើមពិធីបុណ្យរំលឹក ដល់មនុស្សជាង ២២ម៉ឺននាក់ ដែលត្រូវបានសម្លាប់ នៅពេលដែលរលកយក្សស៊ូណាមិ វាយប្រហារប្រទេសនានា ជុំវិញមហាសមុទ្រឥណ្ឌា កាលពី២០ឆ្នាំមុន។ នៅក្នុងទីក្រុង Banda Aceh របស់ប្រទេសឥណ្ឌូនេស៊ី ពិធីផ្លូវការមួយត្រូវបានរៀបចំឡើង នៅឯវិហារឥស្លាម Baiturrahman Grand ជាមួយនឹងសំឡេងស៊ីរ៉ែន រយៈពេល៣នាទី រម្លឹកពីការរញ្ជួយដីដ៏ធំមួយដែលបានបណ្តាលឱ្យមានរលកយក្ស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤។ គួររម្លឹកថា ការរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ នៅភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានបង្កជារលកធំៗ ជាបន្តបន្ទាប់ ដែលបានវាយលុកឆ្នេរសមុទ្រ នៃប្រទេសជាច្រើន រាប់ចាប់ពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ ប្រទេសសូម៉ាលី។ ប្រទេសឥណ្ឌូណេស៊ី មានអ្នកស្លាប់ច្រើនបំផុត ពោលគឺជាង ១៦ម៉ឺននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចរបស់ខ្លួន ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀត ក៏បានស្លាប់ នៅក្នុងប្រទេសស្រីលង្កា ឥណ្ឌា និងប្រទេសថៃ ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សត្ថាបារមី សៀង សុខ និងមន្រ្តីសង្ឃនាំយកថវិកាជាង៣០លានរៀលជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

កំពង់ធំ៖ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ ព្រះមហាធម្មពង្សា សួន ដារាហេព្ភី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកំពង់ធំ និងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងព្រះអនុគណទាំង៩ក្រុង ស្រុកក្នុងខេត្ត តំណាងថ្នាក់ដឹកនាំពាហិរសាសនា និងសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តសាខាខេត្តកំពង់ធំ ក្នុងសប្ដាហ៍នេះ បាននាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ។ ក្នុងឱកាសនេះលោកស្រី លំ គន្ធារី ថ្លែងអំណរព្រះគុណដល់ព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃក្រុង/ស្រុក លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ធំ និងតំណាងថ្នាក់ដឹកនាំពាហិរសាសនា សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមដែលធ្វើសកម្មភាពជួយជនរងគ្រោះ ជនងាយរងគ្រោះដោយពុំមានការរើសអើង៕ ដោយ៖ប៊ុនរដ្ឋា
-
ផ្ទុះភ្នំភ្លើង Kilauea នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក

បរទេស៖ ជាមួយនឹងរូបភាពដែលចេញផ្សាយដោយ ស្ថានប័នស្ទង់ភូមិសាស្ត្រអាមេរិក ហៅកាត់ USGS ក្រុមសង្កេតភ្នំភ្លើង Hawaiian Volcano Observatory បានជូនដំណឹង អំពីកម្អែភ្នំភ្លើង Kilauea ដែលបានហូរចេញ ក្រោយពេលបានផ្ទុះឡើង ជាថ្មី។ ការស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា កម្អែបានហូរចេញពីភ្នំភ្លើង ដែលមានកំពស់៨០ម៉ែត្រ លើកោះហាវ៉ៃ កាលពីថ្ងៃចន្ទ។ ភ្នំភ្លើង Kilauea គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ពិភពលោក ដែលបានផ្ទុះស្ទើរតែ ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៩៨៣ មក។ កោះហាវ៉ៃ មានភ្នំភ្លើងសកម្មចំនួន ៦ ក្នុងនោះ រួមមានទាំង ភ្នំភ្លើងធំបំផុត នៅលើពិភពលោក Mauna Loa ។ ភ្នំភ្លើង Kilauea មានទំហំតូចជាងភ្នំភ្លើង Mauna Loa ដែលនៅជិតខាង ប៉ុន្តែ មានភាពសកម្មច្រើនជាង។ អំឡុងសកម្មភាពចុងក្រោយនេះ ភ្នំភ្លើង Kilauea បានបញ្ជូនសារធាតុបំណែកនៃឧស្ម័នភ្នំភ្លើង និងភាគល្អិតភ្នំភ្លើងឡើងដល់កម្ពស់ ចន្លោះពីជិត២គីឡូម៉ែត្រ ទៅជាង២គីឡូម៉ែត្រ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តដល់ អ្នកពាក់ព័ន្ធ សហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានា ទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានាទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផល ជាពិសេសការងារអភិរក្សធនធានជលផល ធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួទលបានលទ្ធផលជាវិជ្ជមាន តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹក ជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ ។ ឯកឧត្តម ឌិត ទីណា បាន លើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ធានាឱ្យបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ…