-
រាជរដ្ឋាភិបាល បានដាក់កម្មវិធីផ្តល់ដីការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានដាក់កម្មវិធីផ្តល់ដីការពារព្រៃ រួមគ្នាអភិវឌ្ឍដោយចីរភាព ដេីម្បីផ្តល់ដីសម្បាទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ សម្រាប់កសាងលំនៅដ្ឋាន ។ នេះជាការគុសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអនុញាតិឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ សមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុសថែមទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតរបស់ប្រទេសជាតិយើង ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន…
-
សិក្ខាកាម ៩០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៤ ដោយជោគជ័យ

(ភ្នំពេញ)៖ សិក្ខាកាមទាំងអស់ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខារ គ្រឿងបំពាក់ឱ្យបានល្អ និងសុវត្ថិភាព ។ នេះគឺជាប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក ។ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន មានប្រសាសន៍ថា វគ្គបានបញ្ចប់នាពេលនេះពិតជាបានបង្កើននូវចំណេះដឹង ចំណេះធ្វើ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ពិសេសការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារ អាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពល ខេមរភូមិន្ទ ឱ្យមានការរីកចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាប័នជំនាញ ពាក់ព័ន្ធ បានសហការ ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់។ ឧត្ដមសេនីយ៍ឯក អ៊ួន…
-
រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និងអធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាស អនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេស ផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍ តំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរ គ្រប់ជំនាន់ បានធ្វើដំណើរដល់ព្រំដែន ដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន ។ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅ…
-
នាយករដ្ឋមន្ត្រី អរគុណអ្នកសិល្បៈ និងក្រុមកីឡាទាំងអស់ ដែលរួមចំណែក កសាងខឿនការពារជាតិ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអរគុណ ចំពោះអ្នកសិល្បៈ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានរួមចំណែក កសាងខឿនការពារជាតិ តាមរយៈមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាស អនុញាតិឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងនាមរាជរដ្ឋាភិបាលសម្ដេចធិបតី សូមថ្លែងអំណរគុណ ដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការកសាងខឿនការពារជាតិ តាមរយ:មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន កន្លងទៅ ។ សិល្បករ និងកីឡាករ មិនត្រឹមតែបានចូលរួមថែរក្សា និងលេីកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរទេ តែការចូលរួមដោយទឹកចិត្ត ជាមួយរាជរដ្ឋាភិបាល គឺជាទឹកចិត្តដ៏ល្អប្រពៃ ក្នុងការលេីកកម្ពស់ស្មារតីស្នេហាជាតិ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍ និងកសាងផ្លូវ…
-
ព្រះរតនសោភ័ណ ម៉ន បឿន ៖ អ្នកសប្បុរសមានទ្រព្យ តែងធ្វើទាន បានជាប្រយោជន៍ដល់អ្នកក្រខ្សត់ និង ជនមានពិការភាព

(ភ្នំពេញ)៖ អ្នកសប្បុរសមានទ្រព្យតែងធ្វើទាន បានជាប្រយោជន៍ដល់អ្នកខ្សត់ និង ជនមានពិការភាព ។ នេះគឺជាសង្ឃដីកា របស់ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈកិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តចំបក់ ក្នុងពិធីចែកអំណោយ ដល់ជនមានពិការភាពចំនួន ១០០នាក់ នៅឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។ ពិធីសំណេះសំណាល និង ចែកអណោយនេះ មានការអញ្ជើញចូលរួមពី លោកស្រី ទៀង ស្រីតូច អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។ ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា អណោយដែលបានផ្តល់ជូន ដល់ជនមានពិការភាពនេះ គឺបានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុក បន្តចែកជូនជនក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ព្រះរតនសោភ័ណ ម៉ន បឿន…
-
រុស្ស៊ី នឹងបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា បន្ថែមទៀត នៅឆ្នាំ២០២៥ ខាងមុខ

(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំមន្ត្រីស្ថានទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា កម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ ខាងមុខ រូស្ស៊ី នឹងបង្កើន អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានរំលឹកអំពីទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា និងទាន់ពេលវេលា របស់ប្រជាជនរុស្សី និងរដ្ឋាភិបាលអតីតសហភាពសូវៀត ដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិឡើងវិញ ជាពិសេស នៅក្នុងដំណាក់កាលដ៏លំបាកបំផុត ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “ការអនុវត្តការទូតសភា” ដែលជាគោលនយោបាយ អាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពសំខាន់ពីរ សម្រាប់ព្រឹទ្ធសភា…
-
ក្រសួងប្រៃសណីយ៍ ក្រសួងស្ថាប័ន វិស័យពាក់ព័ន្ធ រួមគ្នាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី «កិច្ចការពារទិន្នន័យបុគ្គល»

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ផល្លៈ និង ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ពីភាគីពាក់ព័ន្ធ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ សរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ត្រូវបានចែករំលែកសេចក្តិព្រាងបឋមទៅស្ថាប័នឯកជន សមាគម គ្រឹះស្ថានសុខាភិបាល មេធាវី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គទួត ក៏ដូចជាដៃគូ អភិវឌ្ឍន៍ និងអ្នកជំនាញការបរទេស ចំនួន ៥០ ដោយទទួលបានធាតុចូល ៩០ ត្រឡប់មកវិញ ។ ជាមួយនិងធាតុចូលទាំងអស់នេះ ក្រុមការងាជំនាញរបស់ក្រសួងបានចំណាយពេល ៦ខែក្នុងការពិនិត្យ មើលនូវធាតុចូលទាំសអស់នេះ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការកសាងជាតិចាំបាច់ណាស់ទាមទារនូវការឯកភាពជាតិ និងត្រូវចេះរួមគ្នាកសាងជាតិ

(ភ្នំពេញ)៖ ការកសាងជាតិចាំបាច់ណាស់វាទាមទារនូវការឯកភាពជាតិ និងត្រូវចេះរួមគ្នាកសាងជាតិ ចេះសាមគ្គីភាព ចេះអត់ឱនយោគយល់អព្យាស្រ័យគ្នា ដែលជាកត្តាមួយមិនអាចខ្វះបាន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលរបស់កម្មវិធីច្បាប់ និងយុត្តិធម៌ និងប្រគល់បណ្ណសរសើរ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សារបស់ក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយសំអាល់ បានបញ្ជាក់ថា ៖ រយៈពេលជាងមួយឆ្នាំកន្លងមក ក្រសួងបានដាក់ទិសដៅជាបន្តបន្ទាប់ ដើម្បីឱ្យប្រទេសជាតិបោះជាជំហ៊ានៗប្រកបដោយនិរន្តភាព ។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលក្រសួងបានដាក់ទិសដៅសំខាន់ៗមួយចំនួន ដើម្បីភាពខ្លាំង និងទទួលជោគជ័យនាថ្ងៃខាងមុខ ពិសេសជាងនេះទៅទៀត គឺមិនភ្លេចនោះទេនូវការរក្សាស្ថេរភាព ដំណើរការស្ថាប័ន រក្សាស្ថានភាពបុគ្គលិក ជ្រោងទង់ឯកភាពផ្ទៃក្នុងជាដើម ។ បង្កើតបរិយាកាសសង្គមជាតិគ្មានវិវាទ ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតគោលនយោបាយចុះបញ្ជីក្បាលដីបង្ហើយ ហើយមកដល់ពេលនេះក្បាលដីចំនួន ៣លាន ៤សែន ត្រូវបានចុះបញ្ជីរួចរាល់ ហើយក្បាលដីដែលមិនទាន់ចុះបញ្ជីមានប្រមាណ ៧៥សែនក្បាលដីទៀតប៉ុណ្ណោះនឹងអស់ហើយ ។ កម្ពុជាមានប្រមាណជាង ១៣លានក្បាលដី ដោយឡែកសម្រាប់សុវត្ថិភាពចំពោះការកាន់កាប់អចលនទ្រព្យ គឺយើងនឹងអាចរក្សាបាននូវចំណុចសំខាន់ៗ២ គឺសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច…
-
បណ្ណាល័យមេគង្គ-ឡានឆាង ទី២ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ

(កណ្តាល)៖ បណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង អំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គការពាក់ព័ន្ធនានា ជាពិសេសម្ចាស់អំណោយដែលបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលបណ្ណាល័យនេះនឹងក្លាយជារតនសម្បត្តិ ។ លោក អ៊ូ ឈាន់ពីង ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានគាំទ្រប្រសាសន៍ លោកស្រី អ៊ីន ជា នាយករងនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស ដែលបានអះអាងថា កម្មវិធីសប្បុរសធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង» ឆ្នាំ២០២៤ បានជំរុញឱ្យ«បណ្ណាល័យមេគង្គ-ឡានឆាង» បើកទំព័រថ្មីរបស់ខ្លួននៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលមិនត្រឹមនាំមកនូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់ និងក្តីសង្ឃឹមក្នុងនាមជាដៃគូរបស់សិស្សានុសិស្សក្នុងការស្វែងរកពុទ្ធិតាមរយៈអំណានសៀវភៅដែលរួមចណែកផ្តល់ពន្លឺរស្មីអនាគតដល់កុមារកម្ពុជា ។ លោកបានបន្ថែមថា…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរទស្សនកិច្ចទិសឦសាន ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ សាធារណជន ២៤០០នាក់ ជាសាក្សីរស់ និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការ ការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិ
