-
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលគាំទ្រ ផ្នែកឯកជនបង្កើតមូលនិធិជួយសាងសង់សាលារៀននៅក្នុងតំបន់ក្រីក្រដាច់ស្រយាល

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា រាជរដ្ឋាភិបាលគាំទ្រ និងលើកទឹក ចិត្តដល់ផ្នែកឯកជនជាចំណែកយមួយយ៉ាងសំខាន់នៅក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស ពិសេស ទៅលើការបន្តសហការគ្នាបង្កើតមូលនិធិជួយសាងសង់សាលារៀននៅក្នុងតំបន់ក្រីក្រដាច់ស្រយាល ខណៈថវិកាដែលបានពីការកៀរគរនៃមូលនិធិសប្បុរសធម៌របស់ក្រុមធុរជននៃសមាជិកបណ្តាញពាណិជ្ជកម្មអន្តរជាតិ(BNI)កម្ពុជា ជាមួយអង្គការមូលធិនិ អេស៊ីលីដា-ចារឌីន(ACLEDA-JARDINES) ប្រមាណជាង៤ម៉ឺនដុល្លារ នឹងយកទៅប្រើប្រាស់សម្រាប់ការកសាងអគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សា រនាំង ស្ថិតក្នុងភូមិរនាំង ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកម្មវិធីខួប៤ឆ្នាំ រាត្រីសមោសរ និងសប្បុរសធម៌ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ការបង្កើតមូលនិធិសប្បុរសធម៌នេះ ជាការបង្ហាញពីសាមគ្គីភាពគ្នាដ៏រឹងមាំមួយ ដែលមិនត្រូវតែការគាំទ្រគ្នាទៅវិញទៅមកក្នុងផ្នែកធុរកិច្ចប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញពីការចូលរួមលើការងារក្នុងសង្គមជាតិផងដែរ។ ឯកឧត្តម សង្ឃឹមថា កម្មវិធីសប្បុរសធម៌នេះ នឹងមានជាបន្តបន្ទាប់ទៀត តាមរយៈការបណ្តុះស្មារតីសហគ្រិនភាពដល់ក្មេងៗ និងការចែករំលែកផ្សេងទៀតនៅតាមសាលា ។ សមាជិកBNI ជាន់ខ្ពស់បានគូសបញ្ជាក់ថា សមាជិកទាំងអស់តែងតែបានចូលរួមជាមួយអង្គការមូលធិនិ ACLEDA-JARDINES ជាវិភាគទានធ្វើកម្មវិធីសប្បុរសធម៌ ទៅលើការកសាងអគារសិក្សាទៅលើខេត្ត ឬតំបន់ណានៅដាច់ស្រយាល ដែលត្រូវការជំនួយច្រើនជាងគេ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ បានកៀរគរថវិកាពីសមាជិក បានជាង៤ម៉ឺនដុល្លារ ដើម្បីយកទៅកសាងអគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សា រនាំង ស្ថិតក្នុងភូមិរនាំង…
-
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន៖ ផ្លូវជាតិ និងផ្លូវសំខាន់ៗមួយចំនួនមានសោភ័ណភាពនិងគ្មានសំរាមរាយប៉ាយ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរៀបចំគម្រោងសាកល្បងសំអាតផ្លូវជាតិ សំដៅធ្វើយ៉ាងណាប្រែក្លាយផ្លូវជាតិកម្ពុជាជាផ្លូវគ្មានសំរាម ប្រកបដោយផាសុកភាព និងព្រមទាំងមានភាព ស្រស់ស្អាតសម្រាប់អ្នកធ្វើដំណើរទូទៅនៅកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២៤ឱ្យដឹងថា ដំណើរការសម្អាតផ្លូវជាតិនេះបានចាប់ផ្តើមតាំងតែពីវិច្ឆិកាកន្លងមក ហើយបបច្ចុប្បន្ននេះសម្អាតបានប្រមាណ៧០-៨០ភាគរយតាមផ្លូវជាតិចំនួន៥ក្នុងនេះរួមមានផ្លូវជាតិ លេខ៤ ផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ ផ្លូវលេខ៥១ ជាដើម។ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាការចូលរួមសម្អាតពីសំណាក់ មន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស យ៉ាងសកម្មក្នុងការសម្អាតតាមដងផ្លូវនានា កន្លងមកបានធ្វើឱ្យតាមដងផ្លូវតំបន់មួយចំនួន ធ្លាប់តែមានសំរាមចោលពាសវាល ពាសកាលបានប្រែក្លាយជាផ្លូវស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពកាន់តែប្រសើរឡើង។ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងដែរថា៖ការសម្អាតតាមដងផ្លូវជាតិសំខាន់ៗកន្លងមកគឺជាផ្នែកមួយ ក្នុងការធ្វើឱ្យ ប្រទេសជាតិស្អាត ដែលជាទិសដៅរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះវាក៏ជាការបណ្តុះផ្នត់គំនិត ដល់សិស្សានុសិស្ស ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ ពិសេសជាងនេះចេះចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវសំដៅធ្វើយ៉ាងណាប្រទេសយើងស្អាត គ្មានសំរាមដែលជាទីទាក់ទាញទេសចរ។ ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនចោលសំរាមពាសវាលកាល ហើយចូលរួមសម្អាតដងផ្លូវរបស់យើង ជាផ្លូវគ្មានសំរាម មានសោភ័ណ្ឌភាព និងចូលរួមដាំដើមឈើប្រែក្លាយជាដងផ្លូវស្រស់បំព្រងជាប្រចាំតទៅថ្ងៃខាងមុខ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ប្រជាពលរដ្ឋជិត ២០០នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយ សាមគ្គីភាពមហាគ្រួសារខ្មែរ និងការយល់ដឹងអំពីការងារព្រំដែន។ តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ បានបញ្ជាក់អះអាងជូនប្រជាពលរដ្ឋអ្នកចូលរួមទាំងអស់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី របស់រាជរដ្ឋាភិបាល តាំងពីជំនាន់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាពិសេសឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែតឡើយ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសានសម្រាប់ជើងទី១១ នេះ ប្រជាពលរដ្ឋជិត ២០០នាក់ បានធ្វើទស្សនកិច្ចផ្ទាល់នៅលើតម្រាយផ្លូវតាមខ្សែក្រវាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ៦៩ នៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ រហូតដល់បង្គោលព្រំដែនលេខ៦៥ ច្រកទ្វារព្រំដែនឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅលើផ្លូវក្រវាត់ព្រំដែនដែលសាងឡើងដោយគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ។ បន្ទាប់មក ក្រុមប្រជាពលរដ្ឋបានបន្តដំណើរទៅមើលបង្គោលព្រំដែនលេខ៤៨/២១(១) នៅច្រកដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានចូលទស្សនារមណីដ្ឋានភ្នំណាមលៀមុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ ។…
-
អំណោយកង់ ២០០០ និងកាតាប ១២០០០ បានលើកទឹកចិត្ដដល់ការសិក្សារបស់សិស្ស

(ភ្នំពេញ)៖ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះបានប្រគល់ អំណោយកាតាបចំនួន ១២០០០កញ្ចប់ និងកង់ចំនួន ២០០០គ្រឿង សាលាបឋមសិក្សាបល្ល័ង្កខាងលិច ស្ថិតនៅក្នុងខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ ។ លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ខេត្តកំពង់ធំទទួលបានអំណោយពីCFRDនូវកាតាបចំនួន២០៤៤២កញ្ចប់ និងកង់ចំនួន១២៩៦គ្រឿង។ អំណោយទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំថែមទៀតផង។ ក្នុងនាមម្ចាស់អំណោយកង់និងកាតាប លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់ CFRD បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានាក្រោមទម្រដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់បេសកកម្មការងាររបស់CFRDក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន ។ តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលើកទឹកចិត្តសិស្សដែលទទួលអំណោយកាតាបនិងកង់ពីCFRDតាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិល សូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតីនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក CFRDគឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់អំណោយកាតាប១៦៧៥៣៤កញ្ចប់ និងកង់ចំនួន៥០២៦គ្រឿងជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាពនៃទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជានិងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតផង។ ឯកឧត្តម ក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន៣រួមមាន៖…
-
នាយករដ្ឋមន្ត្រី ៖ ឪពុកម្តាយគ្រប់រូប តែងលើកឡើងថា មិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឪពុកម្តាយគ្រប់រូប តែងតែនិយាយថា “ឪពុកម្តាយ មិនមានទ្រព្យអ្វីល្អ ទុកជូនកូន ក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយត្រូវប្រកាន់ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមាន សម្រាប់ជាតិ និងទស្សនវិជ្ជមានសម្រាប់យើងទាំងអស់គ្នា” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ឳពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយ មិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យ ដែលចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន។ សម្តេចបវរធិបតី បានលើកឡើងថា ភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេស A នាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី…
-
ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា

(ភ្នំពេញ)៖ ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន ១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» សម្រាប់គម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅ ក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន ៧នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានបន្ថែមថា គម្រោងប្រទេសជប៉ុនខាងលើនេះ បានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត ។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ សូមចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីកម្ពស់ផលិតផលក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឱ្យចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីកម្ពស់ផលិតផលក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាពលរដ្ឋទាំងអស់គ្នា ។ នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីជិះស៊ីក្លូដើម្បីគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុក និងសំណេះសំណាលជាមួយពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករដែលជាសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំង សមាជិក និងសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ នារសៀលថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្តែងនូវការអបអរសាទរ និងថ្លែងនូវការកោតសរសើ វាយតម្លៃខ្ពស់ចំពោះសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានរៀបចំកម្មវិធីនេះ ក្នុងគោលបំណង គាំទ្រ និងនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ទាក់ទាញទេសចរណ៍ ផ្តល់ការងារ…
-
មនុស្ស ៧នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅម៉ិកស៊ិក

ម៉ិចស៊ីកូ ៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានបាត់បង់ជីវិត នៅពេលដែលយន្តហោះធុនស្រាលមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ព្រៃដ៏ក្រាស់នៃរដ្ឋ Jalisco ស្ថិតនៅភាគខាងលិចប្រទេសម៉ិកស៊ិក នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់។ ប្រភពបានឱ្យដឹងថា យន្តហោះធុន Cessna 207 បានជួបគ្រោះថ្នាក់ធ្លាក់ឆេះនៅពេលកំពុងហោះហើរចេញពីទីក្រុង La Parota ក្នុងរដ្ឋ Michoacan ដែលនៅជិតខាង។ មន្រ្តីការពារជនស៊ីវិលនៃរដ្ឋ Jalisco បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទីតាំងធ្លាក់យន្តហោះគឺស្ថិតក្នុងតំបន់ដែលពិបាកចូលទៅជួយសង្គ្រោះ។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អាជ្ញាធរដំបូងដែលទៅដល់ទីតាំងកើតហេតុ បានរាយការណ៍បឋមថា មនុស្ស ៧នាក់បានស្លាប់ ប៉ុន្តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ប្រភពដដែលបានឱ្យដឹងទៀតថា អគ្គីភ័យត្រូវបានពន្លត់ ហើយការកាត់បន្ថយហានិភ័យត្រូវបានអនុវត្ត ដើម្បីការពារការខូចខាតបន្ថែមទៀតដែលអាចកើតមាន។ បើតាមការបញ្ជាក់របស់អាជ្ញាធរ គិតមកទល់ពេលនេះពួកគេកំពុងរង់ចាំអ្នកស៊ើបអង្កេតកោសល្យវិច្ច័យមកដល់ ដើម្បីយកសាកសពចេញ និងស្រាវជ្រាវពីមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយ សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A និងប្រឡងសញ្ញា បត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ជាង ២ពាន់នាក់

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនទាំងអស់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជន ប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធផលដ៏ប្រសើរនេះ ពិតជាកើតចេញពីការខិតខំ រៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស…
-
កម្ពុជា បន្តជាប់ឆ្នោតជាសមាជិកអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា បានបន្តជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការ សហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ ដើម្បីដើរតួនាទី យ៉ាងសំខាន់ ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពី ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេស ដែលឆ្លងកាត់សង្គ្រាម និងជម្លោះ ឈានទៅរកសន្តិភាព ។ ប្រភពបញ្ជាក់ថា ៖ “ការជាប់ឆ្នោតរបស់កម្ពុជា ក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍ អន្តរជាតិចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុជា…