-
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការ សន្ទានារវាងជប៉ុន និងចិន លើការវិវឌ្ឍស្ថានភាព នៅក្នុងតំបន់

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន សន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បញ្ជាក់ថា កម្ពុជា លើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើន រវាង ជប៉ុន និងចិន លើការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ។ ឯកឧត្តម Akiba Takeo បានសម្តែង នូវក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឯកឧត្តម បានជម្រាបជូន សម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្ត សន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើង ដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះ ក៏នឹងផ្តោតទៅលើការពង្រឹង កិច្ចសន្ទនាស្ថាបនា…
-
កម្ពុជា ចូលរួមប្រឆាំងអំពើជួញដូរមនុស្ស ក្នុងយុគសម័យឌីជីថល

(សៀមរាប)៖ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “កម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ត្រូវបានប្រព្រឹត្តទៅនៅសាលសន្និសីទ្ធសុខាសៀមរាប ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការការនិមន្ត និងចូលរួមពីព្រះសង្ឃ, អាជ្ញាធរ, អង្គការដៃគូជាតិ និងអន្តរជាតិ, កងកម្លាំងសន្តិសុខ, លោកគ្រូ, សិស្ស, យុវជន, និងប្រជាពលរដ្ឋជាង ១,០០០នាក់ ។ តាមរបាយការណ៍របស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ស្ដីពីលទ្ធផលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤ បានកត់ត្រាករណីជួញដូរមនុស្ស ចំនួន ១៤ករណី ដែលមាន ជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួន បូករួមជនជាតិអាមេរិក ១នាក់ ។ សមត្ថកិច្ច ក៏បានបំពេញបេសកកម្ម សន្សំស្ថានភាពសិទ្ធិមនុស្ស ដោយបង្ក្រាបបទល្មើសផ្លូវច្បាស់លាស់ និងការសហការជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីការពារជនរងគ្រោះ…
-
ឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួបគម្រប់ ៨០ឆ្នាំ របស់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO)

(ភ្នំពេញ)៖ ក្នុងឱកាសសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី “Country Programming Framework (CPF 2024-2028)” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥ ខាងមុខនេះគឺជាគម្រប់ខួប ៨០ឆ្នាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO) ផងដែរ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយចំពោះលោកស្រី Mina Dowlatchahi នាយិកាទទួលបន្ទុកភាពជាដៃគូនៃអង្គការ (FAO) ប្រចាំទីក្រុងរ៉ូម និងលោកស្រី Rebekah Bell នាយិកានៃអង្គការ (FAO) ប្រចាំកម្ពុជា ដែលបានអញ្ជើញ ចូលរួមកម្មវិធីនាថ្ងៃនេះ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលជាដៃគូសហប្រតិបត្តិការពេញលេញ និងមានសារៈសំខាន់ក្នុងការគិតគូរពីវិស័យស្បៀង និងកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការពិតប្រាកដ…
-
រត់ជាន់គ្នានៅសាលានីហ្សេរីយ៉ា សម្លាប់កុមារ ៣៥នាក់

បរទេស៖ ប៉ូលិស ប្រទេសនីហ្សេរីយ៉ា បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការរត់ជាន់គ្នា នៅឯពិព័រណ៍សាលាមួយកន្លែង ស្ថិតនៅភាគនិរតីនៃទីក្រុង Ibadan បានសម្លាប់កុមារចំនួន ៣៥នាក់ និង៦នាក់ផ្សេងទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ។ ប៉ូលីសបាននិយាយថា កុមារដែលរងរបួសកំពុងទទួលបានការព្យាបាល បន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើង កាលពីថ្ងៃពុធ នៅក្នុងទីក្រុងធំទី ៣ របស់ប្រទេស។ រីឯ មនុស្សប្រាំបីនាក់ ត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធលើរឿងនេះ។ ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននោះ គឺជាអ្នកឧបត្ថម្ភសំខាន់ នៃព្រឹត្តិការណ៍នេះ។ កម្មវិធីដែលធ្វើឡើងនៅក្នុងសាលា Basorun Islamic ត្រូវបានរៀបចំ ដោយមូលនិធិ Wings Foundation និង វិទ្យុ Agidigbo FM។ ប្រភពបានបន្ថែមទៀតថា ផ្នែកមនុស្សឃាត នៃនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋ បានបើកការស៊ើបអង្កេត។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈសេចក្តីថ្លែងការណ៍មួយ បានសម្តែងការសោកសៅយ៉ាងជ្រាលជ្រៅ ចំពោះឧប្បត្តិហេតុសោកនាដកម្មនេះ។ លោកបានជំរុញឱ្យអាជ្ញាធរ ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារទប់ស្កាត់សោកនាដកម្មបែបនេះ កុំឱ្យកើតឡើងម្តងទៀត។ គួរបញ្ជាក់ថា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

(ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលេីកដំបូង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ ដំណេីរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក.៖ ១/ ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កេីនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មេីនឹងកេីនឡេីង ១៤៦គម្រោង = ៥៤% ។ ២/ ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កេីនដល់ចំនួន ៦,៩០០លានដុល្លារ ស្មេីនឹងកេីនឡេីង ១,៩៧៣លានដុល្លារ = ៤០% ៕ អត្ថបទ ៖…
-
ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈមួយចំនួន

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះបានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ នៅសាលប្រជុំនៃអគារទីស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម រួមនិងវត្តមានចូលរួមពីសមាជិក សមាជិកាដែលជាតំណាងអន្តរក្រសួង តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស.។ របៀបវារៈសម្រាប់កិច្ចប្រជុំនេះ រួមមាន គម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨, និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម។ ឯកឧត្តម ហេង សួរ បានថ្លែងថា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម គឺជាអង្គការដឹកនាំខ្ពស់បំផុតមួយរបស់ ប.ស.ស. ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានបេសកកម្មក្នុងការតម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គមជានិរន្តរ ក្នុងគោលដៅការពារផលប្រយោជន៍ដល់សមាជិក ប.ស.ស. គ្រប់រូប។ នៅក្នុងរបៀបវារៈនៃការពិភាក្សាលើគម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់ ប.ស.ស. ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ ភាពសមិទ្ធិកម្ម…
-
សៀវភៅស្តីពី ជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ កម្ពុជា ចែកជូនឥតគិតថ្លៃ ១ម៉ឺនច្បាប់នៅក្នុងពិធី ពិព័រណ៍សៀវភៅកម្ពុជា

(ភ្នំពេញ)៖ សៀវភៅស្តីពីជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជាត្រូវបានបោះពុម្ពផ្សព្វផ្សាយ និងបានចែកចាយដោយឥតគិតថ្លៃដល់សិស្ស និស្សិត និងពលរដ្ឋខ្មែរ ។ សៀវភៅដ៏ថ្មីស្រឡាងនេះគឺជាស្នាដៃរបស់ឯកឧត្តមបណ្ឌិត ឆាយ សុផល ជាអ្នកកាសែតជើងចាស់ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន ។ សៀវភៅជីវប្រវត្តិដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» បានបង្ហាញពីជីវិតពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព មកដល់បច្ចុប្បន្ន ។ ក្នុងសៀវភៅមួយនេះក៏បានរំលេចខ្លះៗពីជីវិតរបស់លោកឪពុក និងអ្នកម្តាយរបស់លោកជំទាវផងដែរ។ សម្រាប់សៀវភៅស្តីពីជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជានេះដែរ គឺជាសៀវភៅទី២១ហើយ តាមរយៈស្នាដៃ របស់ ឯកឧត្តមបណ្ឌិត ឆាយ សុផល ។ ប្រាប់អ្នកសារព័ត៌មានក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាមជ្ឈមណ្ឌលកោះពេជ្រចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» ឯកឧត្តមបណ្ឌិត ឆាយ សុផល បានឱ្យដឹងថា ៖ សៀវភៅនេះបានបោះពុម្ពរួចហើយចំនួនជាង…
-
ទណ្ឌិតចំនួន ២៤០នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនៅក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌បានឱ្យដឹងថាគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានសម្រេចនៅថ្ងៃព្រហស្បតិ៍នេះដោយធ្វើការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន ២៤០នាក់នៅក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ខាងមុខ។ យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថាក្នុងកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៣៣៥ នាក់ (ស្រី ៣៩ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។ ជាលទ្ធផលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ២៤០ នាក់ (ស្រី ២៦ នាក់) ក្នុងនោះរួមមាន៖ ទី១)ទណ្ឌិតចំនួន ១៨៣ នាក់ (ស្រី ១៥ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ,ទី២)ទណ្ឌិតចំនួន ៥២ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ។ទី៣)ទណ្ឌិតចំនួន ៥ នាក់ អាចទទួលការបន្ថយទោសរយៈពេល…
-
ស.ស.យ.ក រៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅបរិវេនសួនច្បារមុខព្រះបរមរាជវាំង ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៤ចូល២០២៥

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» គឺជាព្រឹត្តិការណ៍ជួបជុំមហាគ្រួសារខ្មែរថ្មីមួយទៀត ដែលត្រូវបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ព្រឹត្តិការណ៍ជួបជុំមហាគ្រួសារខ្មែរនេះនឹងធ្វើឡើងនៅបរិវេនសួនច្បារមុខព្រះបរមរាជវាមងក្នុងថ្ងៃឆ្លងឆ្នាំសកល ជាការបង្ហាញការអបអរសាទរកម្ពុជា សូមត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំ ចាប់ពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ៖ការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ២០២៤ នាថ្ងៃទី១៩ ខេធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលសហភាពសហព័ន្ធយុវុជនកម្ពុជា មិនធ្លាប់បានរៀបចំ ទាំងទិដ្ឋភាព ទាំងគោលគំនិតផងដែរ ។ ឯកឧត្តម គូសបញ្ជាក់បន្ថែម ព្រឹត្តិការណ៍ សាទរកម្ពុជា គឺជាគំនិតផ្តូចផ្តើមដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់តាំងពីឆ្នាំ២០២៧មក ជាមួយនិងការផ្តល់ឱកាសដល់ក្រុមការងារ រៀបចំបទពិសោធន៍ គោលគំនិត ក៏ដូចឆន្ទៈ និងយល់ពីបុព្វហេតុរួមនេះផងដែរ។ ឯកឧត្តម សុខ…
-
ក្រុមមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យ និងអនុវត្តច្បាប់ពីការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ នៅក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រសួងបរិស្ថានបានឱ្យដឹងថាការចុះត្រួតពិនិត្យនេះបន្ទាប់ពី មានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។ ក្រោយការចុះត្រួតពិនិត្យកាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។ គួរបញ្ចាក់ថា…