Category: នយោបាយ

  • វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២៧គ្រួសារ ជាមួយបញ្ជាការដ្ឋានកងពលតូច”ង”៧០ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ

    វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២៧គ្រួសារ ជាមួយបញ្ជាការដ្ឋានកងពលតូច”ង”៧០ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់ដំណោះស្រាយបញ្ចប់វិវាទដោយប្រគល់ដីជូនភាគីប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ពីមុនមក និងណែនាំដល់ខាងបញ្ជាការដ្ឋានកងពលតូច”ង” ៧០ ត្រូវសម្របសម្រួលដោយដកថយកាត់ឆ្វៀលចេញពីផ្ទៃដីរបស់ប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិ ហើយក្រសួង នឹងផ្ដល់បណ្ណកម្មសិទ្ធិដីរដ្ឋជូនដល់បញ្ជាការដ្ឋានកងពលតូច”ង” ៧០ ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់និងបញ្ចៀសកុំឱ្យមានវិវាទកើតមានជាបន្តទៀត ។ ថ្លែងក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន ២៧គ្រួសារជាមួយបញ្ជាការដ្ឋានកងពលតូច”ង”៧០ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនារសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការវាស់វែងដីព្រៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនគឺមិនត្រឹមត្រូវនោះទេ ប៉ុន្តែនេះមិនមែនជាពេលវេលាដែលត្រូវវែកញែកថាអ្នកណាខុស ឬ អ្នកណាត្រូវនោះទេ កត្តាសំខាន់គឺត្រូវដោះស្រាយបញ្ចប់វិវាទឱ្យបានចប់ជាស្ថាពរហើយអាចទទួលយកបានទាំងអស់គ្នា ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន ផ្ដល់នូវជម្រើសទុកលទ្ធភាពដល់ប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិអាចពិភាក្សាប្រសិនបើចង់ផ្លាស់ប្ដូរទីតាំងដីចេញពីទីតាំងដើមនេះទៅកាន់ទីតាំងណាមួយផ្សេងទៀតដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនពីព្រោះការរស់នៅជិតទីតាំងកងទ័ពអាចនឹងប្រឈមហានិភ័យផ្សេងៗដោយសារទីតាំងកងទ័ពអាចនឹងមានស្តុកទុកនូវអាវុធយុទ្ធភណ្ឌផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចាត់ទុកថានេះគឺជាវិធីសាស្ត្រប្រកបដោយយុត្តិធម៌ក្នុងអន្តរកាលនេះ ដែលនឹងអាចកាត់បន្ថយនូវភាពស្មុគស្មាញនិងភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋមន្រ្តីក្រសួងវប្បធម៌ ចាត់ទុកព្រឹត្តិការណ៍សប្តាហ៍ ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ជាការលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ

    រដ្ឋមន្រ្តីក្រសួងវប្បធម៌ ចាត់ទុកព្រឹត្តិការណ៍សប្តាហ៍ ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ជាការលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ

    (ភ្នំពេញ)៖ ការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៦ នៅកម្ពុជា ត្រូវបានរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដូច្នេះក្នុងពិធីបើក សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ ក្រោមការចូលរួមពីឯកឧត្តម ឈិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី ដែលអញ្ជើញមកពីប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ។ ឯកឧត្តម ឈិន ឆុង បានមានប្រសាសន៍ថា ខ្សែភាពយន្ត គឺជាមធ្យោបាយផ្សព្វផ្សាយសិល្បៈ និងជាស្ថានតភ្ជាប់វប្បធម៌ដ៏សំខាន់ ខណៈសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ មានតួនាទីជំរុញឱ្យមានការផ្លាស់ប្ដូរស៊ីជម្រៅ នៃឧស្សាហកម្មភាពយន្តនៅក្នុងបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ បង្កើតបានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ។ ឯកឧត្តម បានសូមឱ្យបន្តយកភាពយន្តជាមធ្យោបាយ តាមរយៈការរួមគ្នាបណ្តាក់ទុន រួមសហការផលិត ចែករំលែកធនធាន…

  • អភិបាលរងរាជធានីភ្នំពេញ ៖ បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ

    អភិបាលរងរាជធានីភ្នំពេញ ៖ បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ

    (ភ្នំពេញ)៖ ខណ្ឌចំការមនគឺជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៩ ធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សរតើអាចទៅរៀននិងធ្វើប័ណ្ណបើកបរបានឬទេ ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណ្ណបើកបរ»។ ពាក់ព័ន្ធនឹងសំណួរនេះ ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីប្រជាពលរដ្ឋមិនចេះអក្សរ បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏ដូចជាឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងបានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាបងប្អូនរត់ម៉ូតូកង់បី និងជាមួយក្រុមផ្សេងទៀត ដោយឯកឧត្ដមអភិបាលតែងបានណែនាំអោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីជួយបណ្តុះបណ្តាលនិងធ្វើប័ណ្ណបើកបរជូនបងប្អូន ដើម្បីអោយបងប្អូនចេះច្បាប់ចរាចរណ៍ ។ ឯកឧត្ដម…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ កម្ពុជាបានឆ្លងផុតដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ កម្ពុជាបានឆ្លងផុតដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បញ្ជាក់ថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីមានបាន គឺជាការលំបាកមួយកម្រិតទៀត ដែលអគ្គនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទត្រូវគិតគូរពិចារណាឱ្យបានស៊ិជម្រៅដោយផ្តោតទៅលើភាពចំនេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។ ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ការងារសុខភាពតែមួយ (One Health) ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំជាមួយក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ដែលជាដៃគូក្នុងការផ្តល់ផលប្រយោជន៍សុខភាព…

  • ព្រះមហាក្សត្រ ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន 

    ព្រះមហាក្សត្រ ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន 

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន ។ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក សមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ ។ សូមជម្រាបថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤នេះ មានការថយចុះក្តី

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤នេះ មានការថយចុះក្តី

    (ខេត្តកំពង់ឆ្នាំង)៖ ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤% ។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ឯកឧត្តមអភិសន្តិបណ្ឌិត ស…

  • រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា

    រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា

    (ភ្នំពេញ)៖ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ, បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន…

  • រាជរដ្ឋាភិបា​លគាំទ្រចំពោះការដាក់ចេញ និងផែនការអាទិភាព​របស់ក្រសួង​បរិស្ថាន លើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព

    រាជរដ្ឋាភិបា​លគាំទ្រចំពោះការដាក់ចេញ និងផែនការអាទិភាព​របស់ក្រសួង​បរិស្ថាន លើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព

    (ភ្នំពេញ)៖ ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រចំពោះ​ការដាក់ចេញ និងផែនការអទិភាពសំខាន់ៗរបស់ក្រសួងបរិស្ថាន ដែលត្រូវ​យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើក​ទិស​ដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានពន្យល់ថា៖សម្រាប់​ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនេះចំពោះភាពស្អាត គឺសំដៅ​លើស្ថានភាពរបស់ទឹក ដី ខ្យល់ ដោយផ្តោតដំបូងលើការងារ​សម្អាត គ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់​ជាប្រចាំ ភាពបៃតង សំដៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ ការជំរុញបរិស្ថាននៃបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុលសំដៅ​ឱ្យមាន​ចីរភាព និងអភិវឌ្ឍន៍។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍មួយចំនួន​ដល់​ក្រសួងបរិស្ថានដើម្បី យកទៅអនុវត្តមានដូចជា៖ ទី១៖ ក្រសួងបរិស្ថាន ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់​ត្រូវ​យក​ចិត្តទុកដាក់ជំរុញភាពស្អាតក្នុងសហគមន៍តាមរយៈ​ការពង្រឹងគ្រប់​គ្រង​សំរាម ការជំរុញកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច, យុទ្ធនាការធ្វើ​អនា​ម័យ និងសម្ព័ន្ធភាពតាមដងផ្លូវផងដែរ។ ទី២៖…

  • គណៈកម្មការរៀបចំការប្រឡងប្រជែង កំណត់យកចុង ខែធ្នូ សម្រាប់ការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    គណៈកម្មការរៀបចំការប្រឡងប្រជែង កំណត់យកចុង ខែធ្នូ សម្រាប់ការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយតំណាងក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលជាក្រុមការងារ​នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង​ប្រជែង​ជាច្រើនរូប។ កិច្ចប្រជុំបានកំណត់យកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការប្រឡង​ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់យក​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមណ្ឌលប្រឡង។ តាមការគ្រោងទុក បេក្ខជន​ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើ​ការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ មានប្រមាណ ៥,៥២៨នាក់៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​ការពារជាតិឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​ការពារជាតិឱ្យកាន់តែស៊ីជម្រៅ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ។ លើសពីនេះលោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌ ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា…