-
មន្ទីរពេទ្យព្រះកេតុមាលា ប្រកាសអនុវត្តគម្រោង សប្បុរសធម៌ក្នុងប្រទេសកម្ពុជា ក្តីស្រឡាញ់ប្រជាជនចិន ជួយបំភ្លឺជីវិត

(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះកេតុមាលា បានប្រកាសអនុវត្តគម្រោង សប្បុរសធម៌ក្នុងប្រទេសកម្ពុជា ក្តីស្រឡាញ់ប្រជាជនចិន ជួយបំភ្លឺជីវិត ដោយគ្រោងព្យាបាល វះកាត់ភ្នែកឡើងបាយ ជូនកងទ័ព និងគ្រួសារកងទ័ពប្រមាណ ៣០០នាក់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក Zhao Haiyan ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដែលគម្រោងនេះ រៀបចំឡើងដោយសមាគមសភាពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ ប្រចាំនៅកម្ពុជា រួមសហការជាមួយ ក្រុមគ្រូពេទ្យវះកាត់ជំងឺភ្នែក នៃមន្ទីរពេទ្យហ័រស៊ែរ, មូលនិធិសប្បុរសធម៌ជនជាតិចិន និងមន្ទីរពេទ្យព្រះកេតុមាលា ។ ក្នុងនាមតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម លី កុសល បានថ្លែងក្ដីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមគ្រូពេទ្យវះកាត់ភ្នែក ក៏ដូចជាសមាគមសភាពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ ប្រចាំនៅកម្ពុជា ដែលមកបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលវះកាត់ភ្នែកឡើងបាយលើកទី១ ជូនកងទ័ព និងគ្រួសារកងទ័ពប្រមាណ…
-
ក្រសួងបរិស្ថានបង្ហាញសមិទ្ធផលសម្រេចបានធំៗនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងក្នុងពិធីនេះថា៖ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រសួងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នាក្នុងរយៈពេលជាង១ឆ្នាំមកនេះដែរក្រសួង បានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ការសិក្សា ការសាកល្បង ការសម្រេចបាននូវសមិទ្ធផលការងារ» គឺជាជំហាននៃភាពជោគជ័យ ដែលក្រសួងបរិស្ថានសម្រេចបាននៅក្នុងឆ្នាំទី១ ហើយជំហាននេះ ក៏ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ខាងមុខ”។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបានតាមរយៈការថយចុះនៃចំនួននាំចូលថង់ប្លាស្ទិក៨០% ដែលផ្តើមចេញពីយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក យុទ្ធនាការសំអាត និងធ្វើឱ្យស្អាតគ្មានសំណល់ សំរាមប្លាស្ទីក និងការកែប្រែផ្នត់គំនិតយុវជនជំនាន់ក្រោយឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន…
-
លោកគ្រូ អ្នកគ្រូ ៖ ទិវាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាការចងចាំដល់ប្រជាជនកម្ពុជាគ្រប់ៗរូប

(កណ្តាល)៖ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។ សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ ។ ជាក់ស្តែង ថ្នាក់ដឹកនាំ នាយកសាលា លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុនសែនព្រៃទទឹងស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងថា សន្តិភាពពិតជាមានន័យណាស់សំរាប់ប្រទេសនីយមួយ ប្រសិនបើគ្មានសន្តិភាពនោះទេ មិនអាចមានការអភិវឌ្ឍន៍បានទេ ការអប់រំកុមារពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គូសបញ្ជាក់ថា រួមគ្នាថែរក្សាសុខសន្តិភាព គឺជាកត្តាសំខាន់សម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ហើយមានគេថាប្រវត្តិកម្ពុជា មានប្រវត្តិមួយចម្អិនកំពឹស ហើយរយៈកាលសន្តិភាព ២៦ឆ្នាំកន្លងមកគឺជាពេលវេលាដែលមានសន្តិភាពយូរជាងគេហើយសម្រាប់ ៥០០ឆ្នាំចុងក្រោយ តែអ្វីដែលរាជរដ្ឋាភិបាល និងប្រជាជនចង់បាន គឺចង់បានសន្តិភាពរយៈពេលរាប់រយឆ្នាំបន្តទៀត ហើយរក្សាឱ្យបានជានិច្ចតទៅ។…
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ មណ្ឌលថែទាំសុខភាពកុមារចេនឡា បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល ដើម្បីការថែទាំសុខភាពកុមារ និង ទារក នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល ។ គោលបំណងនៃជំនួបគឺ ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡា យ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ស្ថាបនិកអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦មក ។ អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…
-
ព្រះមហាក្សត្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន ប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន ។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង រួមមាន ៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃព្រះបរមរាជវាំង ។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្តហៃណាន នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ ៕ ដោយ សួង…
-
IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ លោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេចបវរធិបតី…
-
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ

(ភ្នំពេញ)៖ កម្ពុជា អាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព រួមទាំងអ្នកដោះមីន ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃប្រទេសអ៊ុយក្រែន ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម។ សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ សម្តេចតេជោ ក៏បានបន្តថា សម្តេច បានលះបង់អំណាចពេលដែល សម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និង…
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបែបនេះ ខណៈទទួលជួបជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន ការរៀបចំដែនដី ដើម្បីកំណត់អោយបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង សម្រាប់អ្នកបន្តវេននាពេលអនាគត ។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារនិងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីឱ្យសំណង់ទទួលបាន គុណភាព សុវត្ថិភាព និងសោភ័ណភាពនោះ ត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា ដើម្បីឱ្យសំណង់ទទួលបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពនោះ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី ។ ជាបឋម គឺត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងក្នុងសាលាស្ដីពីគុណភាព សុវត្ថិភាពនិងសោភ័ណភាពសំណង់ជូនអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យសំណង់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំគ្នានិងទទួលបានការឯកភាពរួមគ្នាទាក់ទិន នឹងវិស័យសំណង់ ដើម្បីធ្វើឲ្យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាព សុវត្ថិភាពនិងសោភណ្ឌភាព ពីព្រោះដល់ពេលវេលាហើយ ដែលយើងត្រូវសម្រេចចិត្ត ដើម្បីជោគវាសនាអនាគតនៃវិស័យសំណង់ទាំងអស់គ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌ ច្បាប់, បទដ្ឋានសំណង់, ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់,ការបង្កើនគុណភាព…
-
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ ២.០០០ ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើង បណ្តាសមិទ្ធផលសម្រេចបានរបស់គណៈចលនាមហាជន ទូទាំងប្រទេស និងគណៈចលនានានា ដែលបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់លើការងារយុវជន ការងារស្រ្តី ការងារសហជីព និងការងារចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍…