Category: នយោបាយ

  • ការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ធ្វើឱ្យបរទេសភ្ញាក់ផ្អើល ខុសពីអ្វីដែលធ្លាប់លឺ

    ការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ធ្វើឱ្យបរទេសភ្ញាក់ផ្អើល ខុសពីអ្វីដែលធ្លាប់លឺ

    (កណ្ដាល)៖ ការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ធ្វើឱ្យបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង ខុសពីអ្វី ដែលពួកគេធ្លាប់លឺថា កម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ។ សម្តេចបវរធិបតី បន្ដថា ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសកម្ពុជា បានវិវត្តន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុង ទិដ្ឋភាព…

  • នាយករដ្ឋមន្ត្រី ណែនាំឱ្យរៀបចំផ្លូវថ្មើរជើង ជិះកង់ កន្លែងហាត់ប្រាណ សួនច្បារធម្មជាតិ នៅទីក្រុងរណបអរិយក្សត្រ

    នាយករដ្ឋមន្ត្រី ណែនាំឱ្យរៀបចំផ្លូវថ្មើរជើង ជិះកង់ កន្លែងហាត់ប្រាណ សួនច្បារធម្មជាតិ នៅទីក្រុងរណបអរិយក្សត្រ

    (កណ្ដាល)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រុមហ៊ុន អភិវឌ្ឍន៍ក្រុងអរិយក្សត្រ ត្រូវរៀបចំផ្លូវថ្មើរជើង ជិះកង់ កន្លែងហាត់ប្រាណផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយផាសុកភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់នូវទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែដែលចង់បានគេហដ្ឋាន ស្នាក់នៅប្រកបដោយភាពល្អប្រណិត ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូតដល់ជាង ២០០ហិកតា ។ សម្តេចធិបតី បានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមភូមិសាស្រ្ត មិនត្រឹមតែជួយសម្រួល ដល់ភាពងាយស្រួល ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋាន សាងសង់ទីក្រុងថ្មី លើទឹកដី ក្រុងអរិយក្សត្រ ខេត្តកណ្តាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋាន សាងសង់ទីក្រុងថ្មី លើទឹកដី ក្រុងអរិយក្សត្រ ខេត្តកណ្តាល

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ ទីក្រុងរណបថ្មី នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាប់នឹងរាជធានីភ្នំពេញ គឺពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការកើនឡើង នៃនគរូបនីយកម្ម សុខុមាលភាពទីក្រុង កំណើនប្រជាជន កំណើន តម្រូវការលំនៅឋាន នៅក្នុង និងក្បែរទីប្រជុំជនមមាញឹក ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្ម និងបំពេញកិច្ចការងារប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ អាចជ្រើសរើសយកទីតាំងលំនៅឋាន នៅក្រុងអរិយក្សត្រ សម្រាប់ការស្នាក់នៅ ។ គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា ។ គម្រោងនេះ ជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group…

  • សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ស្វែងរកកាលានុវត្តភាព ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា

    សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ស្វែងរកកាលានុវត្តភាព ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាព ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ។ លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបង្ហាញបណងដូច្នេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៃជំនួប, លោកអនុប្រធានប្រចាំតំបន់​អាស៊ី​ និងប៉ាស៊ីហ្វិក​ នៃ​IFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព​ និងកំណើនសេដ្ឋកិច្ច​ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកអនុប្រធានប្រចាំតំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមាន​ជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក​ និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្តី​សោមនស្ស​ចំពោះ​ការចូលរួមចំណែករបស់ IFC ក្នុង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំងបាន​ស្វាគមន៍​ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវ​គោលនយោបាយ​…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺ ក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនពលរដ្ឋ អាចទាក់ទងមក ឯកឧត្តមផ្ទាល់

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺ ក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនពលរដ្ឋ អាចទាក់ទងមក ឯកឧត្តមផ្ទាល់

    (ខេត្តកំពង់ស្ពឺ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា ក្នុងករណីដែលមានការងារបន្ទាន់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់ ឯកឧត្តម ដោយផ្ទាល់ ភ្លាមៗដោយកុំចាំបាច់រង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ជាពិសេសការលើកឡើងនូវវឌ្ឍនភាពការងារទាក់ទងទៅនឹងការធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារសម្រេចបានជាច្រើនដែលក្រុមការងារគ្រប់គោលដៅ ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិការសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖…

  • អ្នកនាំពាក្យ៖ សភាពការណ៍នយោបាយនៅសាធារណរដ្ឋកូរ៉េ មិនប៉ះពាល់ទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយកម្ពុជាឡើយ

    អ្នកនាំពាក្យ៖ សភាពការណ៍នយោបាយនៅសាធារណរដ្ឋកូរ៉េ មិនប៉ះពាល់ទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយកម្ពុជាឡើយ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឆ្លើយតបនឹងការសាកសួររបស់ប្រព័ន្ធឃោសនា ។ អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ។ ការវិវឌ្ឍនេះ មិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូ យុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឡើយ ។ សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តសំណើចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ហើយនាយករដ្ឋមន្ត្រី Han Duck-soo ចូលកាន់តំណែងជំនួស ជាបណ្តោះអាសន្ន។ ការផ្លាស់ប្តូរនេះ បានកើតមានឡើង នៅក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក។ ប៉ុន្តែ លោកបានដកសេចក្តីប្រកាសនេះចេញវិញ ត្រឹមតែ ៦ម៉ោង ក្រោយមក។ គួររម្លឹកថា លោក Yoon បានផ្អាកការគ្រប់គ្រងប្រទេសបែបស៊ីវិល កាលពីថ្ងៃអង្គារ សប្តាហ៍មុន ហើយបានបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅកាន់សភា មុនពេលសមាជិកសភា…

  • ក្រសួងបរិស្ថានបើកបង្ហាញគន្លឹះជោគជ័យវិស័យបរិស្ថានឆ្នាំ២០២៤ និងជំហានបន្តឆ្នាំ២០២៥

    ក្រសួងបរិស្ថានបើកបង្ហាញគន្លឹះជោគជ័យវិស័យបរិស្ថានឆ្នាំ២០២៤ និងជំហានបន្តឆ្នាំ២០២៥

    (ភ្នំពេញ)៖ «ការសិក្សា ការសាកល្បង ការសម្រេចបាននូវសមិទ្ធផលការងារ» គឺជាជំហាននៃភាពជោគជ័យ ដែលក្រសួងបរិស្ថានសម្រេចបាននៅក្នុងឆ្នាំទី១ ហើយជំហាននេះ ក៏ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ២០២៥ខាងមុខ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាពពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន។ នេះជាការថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបើកអង្គសន្និបាតឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបានតាមរយៈការថយចុះនៃចំនួននាំចូលថង់ប្លាស្ទិក ៨០% ដែលផ្តើមចេញពីយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក យុទ្ធនាការសំអាត និងធ្វើឱ្យស្អាតគ្មានសំណល់ សំរាមប្លាស្ទីក និងការកែប្រែផ្នត់គំនិតយុវជនជំនាន់ក្រោយឱ្យ មានភាពស្អាត ភាពបៃតង និងចីរភាពនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ ស្របនឹងភាពជោគជ័យ ក្រសួងបរិស្ថានក៏បានដាក់ចេញការងារបន្តឆ្នាំ២០២៥ គឺត្រៀមដាក់ចេញយុទ្ធនាការចំនួន ៣បន្ថែមទៀត ដោយផ្តោតសំខាន់លើជីវិតមនុស្ស ក្នុងនោះបានពង្រឹងលើការងារត្រួតពិនិត្យគុណភាពទឹក តាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវនៅតាមរោងចក្រសហគ្រាសមុនការបញ្ចេញទៅក្រៅ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវធ្វើការផ្តល់សេវាសារធារណៈតាមប្រព័ន្ធអនឡាញ ខណៈក្រសួងនឹងធ្វើការសហការរៀបចំប្រព័ន្ធនេះ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវធ្វើការផ្តល់សេវាសារធារណៈតាមប្រព័ន្ធអនឡាញ ខណៈក្រសួងនឹងធ្វើការសហការរៀបចំប្រព័ន្ធនេះ

    (តាកែវ)៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានលទ្ធភាព នៅក្នុងការជួយ រៀបចំប្រព័ន្ធសេវា ទៅតាមឃុំ ស្រុក ដើម្បីឱប្រជាពលរដ្ឋកាន់តែ សប្បាយចិត្តនៅក្នុងការទទួលបានសេវាសារធារណៈ កាន់តែងាយស្រួល និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងមិនចំណាយថវិកា ពេលវេលាច្រើន ដើម្បីមករកសេវានៅនិងកន្លែង ។ ឯកឧត្តម រដ្ឋមន្រ្តីបបានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក៏ដូចជាអភិបាលខេត្ត ធ្វើលិខិតស្នើរសំជាផ្លូវការ ទៅក្រសួង ដើម្បីទទួលបានការផ្តល់សេវាតាមប្រពន្ទ័អនឡាញនេះ។ ប្រសាសន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។ ឯកឧត្តម រដ្ឋមន្រ្តី នេះគឺជាអ្វីដែលឯកឧត្តម ចង់ឱ្យខេត្តតាកែវជាខេត្តគំរូគេមួយ ក្នុងចំណោមខេត្តនានានៅទូទាំងប្រទេស នៅក្នុងការផ្តល់សេវាសារធរណៈតាមប្រពន្ធអនឡាញ ខណៈដែលតាមបណ្តាវិទ្យាល័យមួយចំនួន មានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានដាក់មុនគេ ប្រសិនបើបានជោគជ័យក្រសួងនិងបន្តដាក់តាមបណ្តាវិទ្យាល័យជាង៥០០នៅតាមបណ្តាខេត្តផ្សេងៗទៀត ។ ឯកឧត្តម ជា…

  • សម្តេច ម៉ែន សំអន អញ្ជើញអបអរសាទរទិវា ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

    សម្តេច ម៉ែន សំអន អញ្ជើញអបអរសាទរទិវា ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

    (ខេត្តកណ្តាល)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវា ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងជួបសំណេះសំណាលជាមួយកុមារ មានពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ប្រតិភូអមដំណើរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។ ថ្លែងក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាព ជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ…

  • ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបាន និងកំពុងរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ

    ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបាន និងកំពុងរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ

    (ភ្នំពេញ)៖ក្រសួងបរិស្ថាននៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈយុទ្ធសាស្រ្តចាក្រានេះ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន។ ពិធីនេះ បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត និងតំណាងអង្គការជាតិ អន្តរជាតិជាដៃគូ ជាច្រើនរូបផងដែរ។ ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថាចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន “ភាពស្អាត” ក្រសួងបរិស្ថានក្នុងឆ្នាំ២០២៤ កន្លងមកនេះ បានបើកយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” និងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណៈជនយល់ដឹងជារៀងរាល់ថ្ងៃ។ ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក…