-
កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជាស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ទេ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជុំវិញបញ្ហានេះថា ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន៥៣គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេស។ លើសពីនេះ ក្រសួងបរិស្ថាន បានបំពាក់រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿងបន្ថែមទៀត។ ជាក់ស្តែង ទិន្នន័យគុណភាពខ្យល់ PM2.5 ស្មើនឹង 14.03 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និងតូចជាង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង ប្រចាំប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានអនុវត្តសកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើយ។ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹង ពីសកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ដើម្បីពង្រឹងការទប់ស្កាត់ការបំពុលខ្យល់ជាប្រចាំ…
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងខេត្ដកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមចម្រើនជន្មាយុ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើ្ជញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ដែលប្រសិទ្ធនាមថា «អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងពុទ្ធសាសនូបត្ថម្ភក៍ជាច្រើនកុះករ បានចូលរួម ធ្វើកិច្ច នមសក្ការព្រះរតនៈត្រៃ…
-
នាយករដ្ឋមន្ត្រី ៖ ការចុះឈ្មោះក្នុងថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានប្រយោជន៍ ៨យ៉ាង

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គុណតម្លៃ នៃ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នឹងទទួលបានប្រយោជន៍៨យ៉ាង ។ សម្ដេចបវរធិបតី បានពន្យល់ថា បង ប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កុំមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការចុះឈ្មោះ ដោយខ្លាច ជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗតទៅទៀត ព្រោះថា នៅពេលបងប្អូន ដែលជាអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានចុះឈ្មោះហើយ នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា៖ ទី១.ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិន មានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់! ការចុះឈ្មោះនេះមិន ត្រឹមតែដើម្បីឱ្យ បងប្អូនទទួល បានអត្តសញ្ញាណផ្លូវការ ប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។ ទី២.បងប្អូនអាចនឹងមានការស្ទាក់ស្ទើរ ព្រោះ ខ្លាចជាប់កាតព្វកិច្ចពន្ធ។ សម្ដេច បានបញ្ជាក់ថា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ…
-
ឯកឧត្តម ហេង រតនា ផ្តាំផ្ញើក្មួយៗជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់ និងអ្នកបើកវគ្គថ្មី ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីសង្គមជាតិ

(កំពង់ឆ្នាំង)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញបច្ចេកទេសស្រាវជ្រាវព័ត៌មានចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជំនាន់ទី ៥ និងបើកថ្នាក់សញ្ញាបត្របច្ចេកទេសវិជ្ជា ស្ថាន និងវិជ្ជាជីវៈ១ ជំនាញបច្ចេកទេសបោសសំអាតមីន និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅ ក្នុងវិទ្យាស្ថានបច្ចេកទេសសំអាតមីន សីម៉ាក់ ខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើក្មួយៗ ជាសិក្ខាសាលាចប់វគ្គ ពេលត្រឡប់ទៅវិញត្រូវយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់កើតឡើង ដោយខ្វះការប្រុងប្រយ័ត្ន ។ ជាមួយគ្នានេះក្មួយៗចូលវគ្គថ្មីត្រូវយកចិត្តទុកដាក់រៀនសូត្រដោយការទទួលខុសត្រូវដើម្បីបម្រើជាតិមាតុភូមិរបស់យើង ។ ឯកឧត្តមបានបន្តថា សម្រាប់សិក្ខាកាមដែលចប់វគ្គសិក្សាចុះទៅអនុវត្តការងារត្រូវយកជំនាញរបស់ខ្លួនទាំងការស្រាវជ្រាវព័ត៌មានពីចម្ការមីនទាំងការកំណត់ទីតាំង ត្រូវតែច្បាស់លាស់ហើយបើមិនច្បាប់លាស់ត្រូវពិភាក្សាគ្នាជាមួយរៀមច្បងរបស់យើង ដើម្បីកំណត់ទីតាំងឲ្យបានជាក់លាក់។ ជាមួយគ្នាសូមក្មួយៗយកចិត្តទុកដាក់រៀនសូត្រជំនាញបន្ថែម តាមបច្ចកវិជ្ជាថ្មីៗ ផ្សេងៗទៀត នៅក្នុងអង្គភាព និងសូមកុំភ្លេច រៀនជំនាញផ្សេងបន្ថែម សម្រាប់អនាគតរបស់យើង ដូចជាជំនាញ កសិកម្ម ចិញ្ចឹមត្រី ចិញ្ចឹមមាន់ និង ផ្នែកនារីជំនាញខាងសំអាងការ អ៊ុតសក់ ជាដើម។ ក្មួយៗបានចូលសិក្សារៀនសូត្រ ជាគុណបំណាច់របស់ឪពុកម្ដាយក្មួយៗ ដែលបានផ្ដល់លទ្ធភាពឱ្យក្មួយៗ ចូលសិក្សាបន្តវេន វាជាចំណែកមួយ…
-
ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ

(កំពត)÷ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថាពីធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរការអស់រយ:ពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាពេលបន្តបន្ទាប់ ទៀត។ ខណៈដែលអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិបានកោតសរសើរ ថារៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពត។ ថ្លែងក្នុងឱកាសបិទបញ្ចប់ពិធីបុណ្យសមុទ្រនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ បានបញ្ចប់ដោយជោគជ័យគួរឱ្យមោទក:បំផុត។ ភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ៣៨៩.១៦៨នាក់( ភ្ញៀវជាតិ៣៨៥.៥៥៣នាក់ និងទេសចរបរទេស៣.៦១៥នាក់) បានអញ្ជើញចូលរួមដោយទទួលភាពសប្បាយរីករាយ តាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បុណ្យសមុទ្រនៅខេត្តកំពត មានការចូលរួមពីផ្នែករដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ អន្តរជាតិយ៉ាងមហោឡារឹកបំផុត ដំណើរការរៀបចំប្រកបដោយភាពល្អប្រពៃទាំងសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ គុណភាពផលិតផល ដែលបាននាំយកមកតាំងបង្ហាញភ្ញៀវជាដើម ដែលជាគំរូល្អសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំបន្តបន្ទាប់ទៀត។ អាជីវករ អ្នកផ្តល់សេវាទេសចរណ៍…
-
វីដេអូ៖ ដំណើរកម្សាន្ត អង្គរវត្ត ទស្សវត្ស ១៩៣០

-
រដ្ឋមន្រ្តីសុខាភិបាល៖ វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ

(ព្រះសីហនុ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា” នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ដល់ការចូលរួមគាំទ្រពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខភាពភ្នែក ដែលឧបត្ថម្ភគាំទ្រ សហការជាមួយសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងការអភិវឌ្ឍន៍សុខភាពភ្នែកនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់សមាគម ត្រូវជួយគាំទ្រ ដល់អ្នកជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួលខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត…
-
ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាក និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនគ្រប់ទីកន្លែង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ…
-
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ។ សូមបញ្ជាក់ថា ក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគីយេ និងប្រទេសអេមីរ៉ាត់អារ៉ាបរួម ។ សម្តេចតេជោ និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគីយេ និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។ ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ…
-
ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ ភាពស្និទ្ធស្នាលរវាងប្រជាជន និងប្រជាជន ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបន្ដមិត្ដភាព កម្ពុជា-ចិន យូរអង្វែង

(សៀមរាប)៖ ភាពស្និទ្ធស្នាល និងចិត្តតែមួយរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញបង្កើនឥទ្ធិពលរឹតចំណងមិត្តភាពប្រជាជាតិឱ្យមានភាពកាន់តែល្អប្រសើរឡើង ។ ដូចនេះ ក្នុងការបន្ដមិត្ដភាព កម្ពុជា-ចិន យូរអង្វែង និងរឹងមាំ គឺយើងមិនអាចមើលរំលងនូវមិត្ដភាពរវាងប្រជាជន និងប្រជាជននោះទេ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ថ្លែងក្នុង «ព្រឹត្ដិការណ៍មហោស្រពមិត្ដភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៃវេទិកាផ្លាស់ប្ដូរយុវជននិងវប្បធម៌ ក្រោមមូលបទ ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងមិត្ដភាពរវាងយុវជន ដើម្បីទំនាក់ទំនងកម្ពុជា-ចិន យូរអង្វែង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ដសៀមរាប ។ ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាន៍ថា ឆ្នាំ២០២៤នេះ ជាឆ្នាំបើកទំព័រថ្មី នៃទំនាក់ទំនងការទូតជាប្រពៃណី កម្ពុជា-ចិន ខួបលើកទី៦៦ និងជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងជាឆ្នាំនៃការបង្កើនកម្លាំងកាន់តែខ្លាំងក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ការរៀបចំព្រឹត្ដិការណ៍មហោស្រពមិត្ដភាពកម្ពុជា-ចិន ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ នឹងបង្ហាញនូវទស្សនីយភាពទៅកាន់ពិភពលោក ជាពិសេស ប្រជាជនចិនគ្រប់ទិសទីឱ្យចាប់អារម្មណ៍មកទស្សនា និងវិនិយោគបន្ថែមនៅក្នុងទឹកដីខេត្តសៀមរាប…