-
សិក្ខាសាលាអន្តរជាតិស្តីពី «ភាពធន់សហគមន៍» រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ដោយជោគជ័យ

(ចិន)៖ សិក្ខាសាលាអន្តរជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៤ រៀបចំកាកបាទក្រហមចិន ដែលប្រព្រឹត្តទៅនៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ដោយទទួលបានធាតុចូលសំខាន់ៗ មេរៀននិងបទពិសោធន៍ជាច្រើនក្នុងការកសាងនិងពង្រឹងភាពធន់សហគមន៍ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្ម។ ពិធីបើកសិក្ខាសាលាក្រោមវត្តមាន លោក He Wei ប្រធានកាកបាទក្រហមចិន និងពិធីបិទក្រោមវត្តមានលោក Sun Shuopeng និងលោក Liang Yu អនុប្រធានកាកបាទក្រហមចិន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី Olga Dzhumaeva ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំតំបន់អាស៊ីខាងកើត, លោក Boris Kelečević អនុប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ប្រចាំតំបន់អាស៊ីខាងកើត, ប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ៤រូប ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, សមាគមជាតិចំនួន៧ នៃតំបន់អាស៊ីខាងកើត, ព្រមទាំងសាខាកាកបាទក្រហមចិន សរុបចំនួន ១២៨នាក់។ ជាលទ្ធផលក្នុងរយៈពេល២ថ្ងៃនេះ អង្គសិក្ខាសាលាបានរៀបចំសម័យប្រជុំពេញអង្គចំនួន២ គឺ (ទី១) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ»…
-
ប្រធានរដ្ឋសភាតួកគី ចាត់ទុកសម្តេចតេជោ ជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន

(ភ្នំពេញ)៖ ប្រធានរដ្ឋសភាតួកគី ចាត់ទុកទស្សនកិច្ចរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន ។ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគី មានប្រសាសន័ដូច្នេះក្នុងជំនួប ពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម ប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឲសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅតួកគី។ ឯកឧត្តម បានចាត់ទុកសម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងកាទូត ។ ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថា មានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU) និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាយល់ច្បាស់អំពីភាពចាំបាច់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតាខ្ពស់។ ទោះបីកម្ពុជារួមចំណែកតិចតួចក្នុងបុព្វហេតុដែលបណ្តាលឱ្យមានវិបត្តិអាកាសធាតុ តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះដោយដាក់ចេញនូវសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាដោយសារមានការគាំទ្រពីដៃគូដ៏រឹងមាំពី…
-
សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូត ជាយូរលង់ណាស់មកហើយ ដែលឆ្នាំនេះគឺជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។ ទន្ទឹមនឹងនោះ សមាគមនារី ក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគ្រប់ការងារសង្គម ការងារមនុស្សធម៌ជាដើម។ ជាការឆ្លើយតប លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភា ដែលបានទទួលគណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត…
-
មន្ទីរពិសោធន៍ជាតិ ត្រូវបានកែទម្រង់ ដើម្បីលើកកម្ពស់ ឧស្សាហូបនីយកម្ម និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា

(ភ្នំពេញ)៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការវិវត្តដ៏សំខាន់របស់ស្ថាប័ននេះ ក្នុងបេសកកម្មគាំទ្រការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា ។ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ ។ ឯកឧត្តមបានលើកឡើងថា ៖ “ជាមួយនឹងស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងការវាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលី មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផលទៅក្រៅប្រទេស ដែលនឹងកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។” មន្ទីរពិសោធន៍ជាតិនេះ មានបទពិសោធន៍ក្នុងការធ្វើតេស្តវិភាគជាង ៣០ឆ្នាំ មុនត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ កំណែទម្រង់នេះបានបង្កើនស្វ័យភាព ភាពបត់បែននៃប្រតិបត្តិការ និងសមត្ថភាពពង្រីកសេវាកម្មប្រកបដោយវិជ្ជាជីវៈ រួមទាំងផែនការពង្រីកសមត្ថភាពធ្វើតេស្តផលិតផលមេកានិច…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន

(ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដឹកនាំ ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុក ដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិន ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូនៃប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដើម។ សម្តេចប្រធានរដ្ឋសភា បន្តថា ដំណើរទស្សនកិច្ចពេលនេះ ក៏បានបង្ហាញឱ្យឃើញពី មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន គឺបានបន្តពង្រឹង និងពង្រីកជាប្រចាំ ។ សម្តេចប្រធានរដ្ឋសភានិងលោកជំទាវ ចាង តុងម៉ី បានផ្លាស់ប្តូរគ្នាដោយបើកចំហ លើប្រធានបទនៃការលើកកម្ពស់សិទ្ធិស្រ្តី ដែលកម្ពុជានិងចិនបានផ្តល់អាទិភាពខ្ពស់ដូចគ្នា។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តវេនមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ហើយពិភពលោកកាន់តែស្រស់បំព្រងបើស្រ្តីបានចូលរួមកាន់តួនាទីកាន់តែច្រើននោះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា…
-
យុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » នៅឃុំផ្សារ ស្រុកបរិបូរណ៍ មានអ្នកចូលរួមជាង ៦០០នាក់

(កំពង់ឆ្នាំង)៖ ឯកឧត្តម ទូច ភាព អនុដ្ឋលេខាធិការ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំធ្វើយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » នៅឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី គណៈអភិបាលស្រុក កងកម្លាំង និងមន្ត្រីចំណុះរដ្ឋបាលស្រុក ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ចុះផ្សព្វផ្សាយពីភាពស្អាត ធ្វើអនាម័យក្នុងមូលដ្ឋានឃុំផ្សារ ស្រុកបរិបូរណ៍សរុប ចំនួន ៦៣៥នាក់។ ដើម្បីចូលរួមចលនា ទៅជាទម្លាប់ស្អាត ដោយយើងស្ពាតមិនមែនមកពីសម្អាត តែយើងស្អាតដោយមិនពង្រាយនិងការទុកដាក់សម្រាមអោយបានត្រឹមត្រូវ «យើងស្អាតដើម្បីថ្ងៃនេះ និងជារៀងរហូត»នៅឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ទូច ភាព បញ្ជាក់ថា យុទ្ធនាការថ្ងៃនេះ ផ្តើមចេញពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការថ្មី ១…
-
នាយករដ្ឋមន្ត្រី ថា ការជួញដូរមនុស្ស មិនត្រឹមតែឱ្យប៉ះពាល់ដល់ជនរងគ្រោះទេ តែក៏ប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជាថែមទៀត

(ភ្នំពេញ)៖ ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹងការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្ម ជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈម ទាំងសម្រាប់តំបន់ និងពិភពលោក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្រសួងមហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បីប្រយុទ្ធប្រឆាំង បង្ក្រាប…
-
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូបានអញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ប្រកបដោយសុវត្តិភាព នៅវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអង់ការ៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ។ ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា សម្តេចតេជោប្រធានព្រឹទ្ធសភា និង គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគី-កម្ពុជា, ឯកឧត្តម សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសតួកគី ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់សភាតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត ។ វត្តមាននៃការអញ្ជើញដល់សណ្ឋាគារ ក្នុងរដ្ឋធានីអង់ការ៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់បងប្អូនជនរួមជាតិខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងប្រកបរបរចញ្ចឹមជីវិត និងធ្វើកម្មសិក្សា នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។ នៅសាធារណរដ្ឋតួកគី…
-
ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល

(ភ្នំពេញ)៖ «ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី» ។ នេះជាការថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ។ ឯកឧត្តមបានថ្លែងដែរថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង ។ ជាមួយគ្នានេះ ឯកឧត្តម អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ…