Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា

    សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហា នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយករដ្ឋមន្ត្រី បានគោរពនិងស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា និងបានរំលឹកថាធ្លាប់បានជួប សម្តេចតេជោ នៅភ្នំពេញកាលពីឆ្នាំ២០២២កន្លងទេ។ ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេច…

  • អង្គការសង្គមសុីវិលធំៗនៅកម្ពុជា÷ រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំ​ក្នុងការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ

    អង្គការសង្គមសុីវិលធំៗនៅកម្ពុជា÷ រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំ​ក្នុងការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ

    (ភ្នំពេញ)៖ ក្រុមអង្គការសង្គមសុីវិលធំៗនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជាមានជំហររឹងមាំ និងឆន្ទៈខ្ពស់ក្នុងការលុប​បំបាត់​អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ ជាពិសេសនៅតាមរោងចក្រ សហគ្រាស នៅប្រទេសកម្ពុជា ខណៈរាជ​រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តចូលរួមជាមួយភាគីពាក់ព័ន្ធដើម្បីលុបបំបាត់ទាំងស្រុងបញ្ហានេះនៅពេលខាងមុខ។ ការលើកឡើងបែបនេះនៅក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុង​ពិភព​ការងារ”។ កម្មវិធីនេះមានការអញ្ជើញជាអធិបតីរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយវត្តមានចូលរួម​ពីតំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ១៣០នាក់ផងដែរ។  លោកស្រី នៅ សុវត្ថា នាយិកាប្រចាំប្រទេសនៃអង្គការឃែរកម្ពុជា មើល​ឃើញ​ថា រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការលុប​បំបាត់អំពើហិង្សាទាក់​ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។ អ្វីដែលជាយុទ្ធសាស្រ្ត​ដ៏សំខាន់នោះ គឺទាំងរាជរដ្ឋាភិបាលកម្ពុជា បណ្តាសហជីព បណ្តាសង្គមសុីវិល និងអង្គការវិជ្ជាជីវៈខាងការងារបានអង្គុយតុជជែកពិភាក្សាគ្នាយ៉ាងសុីជម្រៅដើម្បីផ្តល់ធាតុចូលលើយន្តការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។ សម្រាប់លោកស្រី មើលឃើញការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការដាក់ចេញនូវយន្ត​ការថ្មីៗក្នុងការលុបបំបាត់នូវអំពើហឹង្សា និងការបៀតបៀននៅតាមរោង​ចក្រឧស្សាហកម្ម សហគ្រាសនានា។ អ្វីដែលជាការកត់សម្គាល់​បំផុតនោះ​គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំជាយុទ្ធនា​ការបិត​ផ្ទាំងផ្សព្វផ្សាយ អប់រំ (ផុសស្ទ័រ) ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងធ្វើការ…

  • Biden ៖ ផែនការសេដ្ឋកិច្ច Trump នឹងក្លាយជា «គ្រោះមហន្តរាយ»

    Biden ៖ ផែនការសេដ្ឋកិច្ច Trump នឹងក្លាយជា «គ្រោះមហន្តរាយ»

    បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលផុតអាណត្តិ កាលពីថ្ងៃអង្គារ បានចាត់ទុកផែនការសេដ្ឋកិច្ចរបស់លោក Donald Trump ដែលជាអ្នកស្នងតំណែងរបស់លោកថា ជា «គ្រោះមហន្តរាយ»។ លោក Biden បាននិយាយថា ការគំរាមកំហែងរបស់លោក Trump ក្នុងការដាក់ពន្ធដ៏ធំ លើការនាំចូលគឺជា «កំហុសចំបង» ហើយបានជំទាស់នឹងអ្វីដែល Trump អះអាងថា គឺជាជោគជ័យនៃរដ្ឋបាលរបស់លោកនោះ។ លោក Biden បាននិយាយថា «ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមឲ្យប្រធានាធិបតីជាប់ឆ្នោត បោះចោលគម្រោង ២០២៥ .. ខ្ញុំគិតថា វានឹងជាគ្រោះមហន្តរាយសេដ្ឋកិច្ច សម្រាប់យើង និងតំបន់»។ លោក Biden បាននិយាយថា ពលរដ្ឋអាមេរិកនឹងត្រូវបង់ថ្លៃ ចំពោះអ្វីដែលលោក Trump បានប្ដេជ្ញាបង្កើនពន្ធដើម្បីទះកំផ្លៀងប្រទេសជិតខាង របស់អាមេរិក ដូចជា ម៉ិកស៊ិក និងកាណាដា និងគូប្រជែងអាស៊ីប៉ាស៊ីហ្វិក គឺប្រទេសចិន។លោកថា ប្រទេសទាំងបីនេះរួមគ្នា គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទាំងបី របស់សហរដ្ឋអាមេរិក។ លោក Biden…

  • អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយ មជ្ឈមណ្ឌលសិទ្ធិមនុស្ស និងយុត្តិធម៌អន្ដរជាតិនៃសាលកវិទ្យាល័យស្ទែនហ្វត

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយ មជ្ឈមណ្ឌលសិទ្ធិមនុស្ស និងយុត្តិធម៌អន្ដរជាតិនៃសាលកវិទ្យាល័យស្ទែនហ្វត

    (ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សនិងយុត្តិធម៌អន្ដរជាតិនៃសាកលវិទ្យាល័យស្ទែនហ្វតមកពីសហរដ្ឋអាមេរិក ទាក់ទងនឹងឯកសារឃ្លាំមើលអំពីដំណើរការការជំនុំជម្រះក្តីនៅក្នុងសាលាក្ដីខ្មែរក្រហមដែលចងក្រងដោយសាលកវិទ្យាល័យស្ទែនហ្វត។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. និងលោកបណ្ឌិត ដាវីត កូហិន សហប្រធានមហាវិទ្យាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សនិងយុត្តិធម៌អន្ដរជាតិនៃសាកលវិទ្យាល័យស្ទែនហ្វត។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកបណ្ឌិត ខូហេន ដែលបានចូលរួមចំណែកក្នុងការងាររបស់ អ.វ.ត.ក. នាពេលកន្លងមក។” ឯកឧត្តមបន្ថែមថា៖ “ជាការពិតណាស់ ឯកសារដែលប្រគល់ដោយសាកលវិទ្យាល័យស្ទែនហ្វតនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីយុត្តិធម៌អន្តរកាល គោលការណ៍នៃការទទួលខុសត្រូវ និងការសិក្សាអំពីជម្លោះ។” ឯកឧត្តម ក្រាញ់ តូនី បញ្ជាក់បន្ថែមថា៖ “អ.វ.ត.ក. នឹងថែករក្សាឯលសារទាំងនេះឱ្យបានប្រសើរបំផុត ហើយសំខាន់ជាងនេះទៀត យើងនឹងផ្តល់លទ្ធភាពដល់សាធារណជនចូលរួមស្វែងយល់ និងប្រើប្រាស់ឯកសារនេះបាននៅក្នុងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក.។” ឯកឧត្តម តូនី បន្ថែមថា៖ “ថ្ងៃនេះយើងឯកភាពគ្នាលើការងារអតីតកាល ហើយយើងក៏រីករាយសហការជាមួយសាកលវិទ្យាល័យស្ទែនហ្វតសម្រាប់ការងាររួមក្នុងពេលអនាគតកាលផងដែរទាក់ទងនឹងការផ្សព្វផ្សាយអំពីសមិទ្ធផលនៃការជំនុំជម្រះក្ដីនៅ អ.វ.ត.ក. និងការងារសំខាន់ៗផ្សេងទៀតសម្រាប់ការអប់រំមនុស្សជំនាន់ក្រោយដើម្បីបង្កាការកើតឡើងនូវអំពើឃោរឃៅដូចរបបខ្មែរក្រហមជាដើម។”…

  • វីដេអូ៖ បើក្រឡេកមើលពីសិទ្ធិមនុស្សពេលនេះ សូមក្រឡេកមើល ៤០ ឆ្នាំមុន

    វីដេអូ៖ បើក្រឡេកមើលពីសិទ្ធិមនុស្សពេលនេះ សូមក្រឡេកមើល ៤០ ឆ្នាំមុន

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ឥស្សរជនឆ្នើមរបស់កម្ពុជា #សម្តេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណសុខាភិបាលឯកជន

    នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណសុខាភិបាលឯកជន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ ក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណ ដល់គ្រឹះស្ថានវិស័យឯកជន ទៅលើក្រមប្រតិបត្តិ និងការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈ ធ្វើយ៉ាងម៉េចឱ្យស្របច្បាប់ ពីព្រោះសុខភាពមនុស្ស ជារឿងសំខាន់បំផុត ។ សម្តេចធិបតី ការណែនាំបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញ ឱ្យពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដោយយកអភិក្រម ពង្រឹងមូលដ្ឋានពីក្រោមឡើងមកលើ ធ្វើទំនើបកម្ម ពីលើចុះមកខាងក្រោម ប៉ុន្តែពង្រឹងមូលដ្ឋាន គឺពីក្រោម ឡើងមកលើ មូលដ្ឋាននៃការ និងការផ្តល់ការពព្យាបាលជំងឺទូទៅ គឺពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការគិតគូរពីសុខភាពមនុស្ស គឺជាកិច្ចការងារសំខាន់ ដោយត្រូវគិតពីបរិមាន និងគុណភាព ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស លើវិស័យសុខាភិបាលនេះ ជាគោល ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹងក្រមប្រតិបត្តិ…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ និស្សិតជ័យលាភីសិក្សានៅនូវែលសេឡង់ ត្រូវសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត

    ឯកឧត្តម ហ៊ុន ម៉ានី ៖ និស្សិតជ័យលាភីសិក្សានៅនូវែលសេឡង់ ត្រូវសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ចំនួន ៣២នាក់ ក្នុងនោះមានស្រី ១៥នាក់ នៅបន្ទប់ប្រជុំ«បាយ័ន» នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្ម ក្នុងការស្វែងរកនូវចំណេះដឹង ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ផ្តើមពីការចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសនូវេលសេឡង់ នាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ ក៏បានចែករំលែកនូវបទពិសោធ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ក្នុងភាពជាតំណាង គួរខិតខំសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់របស់ថ្នាក់ដឹកនាំចាស់ៗ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញពីឆន្ទៈ ជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការរួមចំណែកដ៏សំខាន់នៅក្នុងដំណើរវិវត្តរបស់កម្ពុជាឆ្ពោះទៅមុខ…

  • លោក ភេន លាងហាង ៖ ការប្រណាំងឆ្នាំនេះ សម្បូរកីឡាករវ័យក្មេងច្រើន មានសមត្ថភាព និងបច្ចេកទេសល្អ

    លោក ភេន លាងហាង ៖ ការប្រណាំងឆ្នាំនេះ សម្បូរកីឡាករវ័យក្មេងច្រើន មានសមត្ថភាព និងបច្ចេកទេសល្អ

    (ភ្នំពេញ)៖ ព្រឹត្តការណ៍ប្រណាំងម៉ូតូ ពានរង្វាន់ មេគង្គ លើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្លឹបម៉ូតូមេគង្គ មានកីឡាករប្រណាំងជាតិ និងអន្តរជាតិចូលរួមសរុប ៥៣នាក់ មកពី ៦ប្រទេស ប្រណាំងនៅទីលានប្រណាំងយានយន្ត Yamamoto circuit Cambodia ខេត្តកំពង់ស្ពឺ បានបញ្ចប់ដោយជោគជ័យ និងស្វែងរកឃើញអ្នកប្រណាំងវ័យក្មេងជាច្រើនរូប ។ លោក ភេន លាងហាង ជាគ្រូបច្ចេកទេស ក្លឹបមេគង្គ បានបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូឆ្នាំនេះ សិទ្ធផលកីឡាករប្រណាំងកើនខ្លាំង ការចូលរួមពីទស្សនិកជនក៏កើនឡើងខ្លាំង។ រីឯការរៀបចំវិញបានល្អប្រសើរលើសការរំពឹងទុកដោយសារក្រុមការងារមានបទពិសោធន៍ និងចេះចែករំលែកជួយគ្នាទៅវិញទៅមកតាមជំនាញនីមួយ។ លោកជាគ្រូបច្ចេកទេសរូបនេះ បន្ថែមថា ចំពោះការបច្ចេកទេសកីឡាករយល់ដឹងច្រើនពីលក្ខន្តិកៈ ច្បាប់ប្រណាំង បទបញ្ជារផ្សេងៗ ជាពិសេសគឺការបញ្ជារម៉ូតូចេញដំណើរ ការបញ្ជារម៉ូតូលើផ្លូវប្រណាំង និងតាមដមណាក់កាលនីមួយៗមិនបង្កគ្រោះថ្នាក់ និងហានិភ័យដល់គូប្រកួត សម្រាប់ក្រុមជាង (Mechanic) វិញ ពួកគាត់មានជំនាញ បច្ចេកទេសល្អជួសជុលជូនកីឡាករគាត់បានលឿន និងមានសុវត្តិភាពខ្ពស់ស្របតាមស្តង់ដា។ អ្វីដែលគួរកត់សំគាល់ថា ឆ្នាំនេះ សម្បូរកីឡាករប្រណាំងវ័យក្មេងមានសមត្ថភាព និងបច្ចេកទេសល្អច្រើន ហើយសិតសឹងតែជាអ្នកប្រណាំងមានបច្ចេកទេសល្អ អាចជ្រើសរើសយកមកហ្វឹកហាត់ត្រៀមធ្វើការប្រណាំងនៅបរទេសតំណាងអោយកម្ពុជាដូចកីឡាកររៀមច្បង ឈឹម ពិសិទ្ធ និងកីឡាករ…

  • លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជា ឆ្នាំ២០២៤ ផ្តោតសំខាន់លើ ២ចំណុចធំៗ

    លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជា ឆ្នាំ២០២៤ ផ្តោតសំខាន់លើ ២ចំណុចធំៗ

    (ភ្នំពេញ)៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជា ឆ្នាំ២០២៤ ផ្តោតសំខាន់លើ ២ចំណុចធំៗ ។ ឯកឧត្តម ប៊ិន ត្រឈៃ ថ្លែងដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ លទ្ធផលបឋម ក្រោមប្រធានបទ « អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤» នៅទីស្ដីការក្រសួងផែនការ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ ការរៀបចំសិក្ខាសាលានេះ គឺជាជំហានដំបូង មុននឹងឈានទៅធ្វើការប្រកាសផ្សព្វផ្សាយ របាយ ការណ៍លទ្ធផលចុងក្រោយជាផ្លូវការ នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ហើយនឹងត្រូវបានអនុវត្ត ទៅតាមដំណាក់កាលនីមួយៗក្នុងផែនការដែលបានគ្រោងទុក ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិជាតិថ្នាក់កណ្តាល របស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ វិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំ រៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួម ទាំងការងារសម្របសម្រួលនៅក្នុងប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងវិស័យស្ថិតិ ទាំងក្នុងក្របខ័ណ្ឌជាតិ…

  • នាយករដ្ឋមន្ត្រី ចាត់ទុកមន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាល ធនធាន មនុស្ស លើវិស័យសុខាភិបាល

    នាយករដ្ឋមន្ត្រី ចាត់ទុកមន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាល ធនធាន មនុស្ស លើវិស័យសុខាភិបាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាល តាមរយៈការរៀន ការបង្រៀន និងការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញ ខាងវិទ្យាសាស្ត្រ និងនវានុវត្តន៍ថ្មីៗសម្រាប់ធាតុចូលយ៉ាងសំខាន់ក្នុង ការធ្វើ បច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកលនៅឆ្នាំ២០៣៥ ខណៈដែលមន្ទីរពេទ្យមួយនេះ នឹងត្រូវបំពាក់នូវ ឧបករណ៍ ពេទ្យទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ ជាអគារពហុមុខងារ សម្រាប់ផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជម្ងឺជូនពលរដ្ឋតាមតម្រូវ ការដែលកំពុង មានការកើនឡើង។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ដូចនេះ ក្នុងពិធី បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្រោមថវិកាកម្ចីសម្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ស្ថិតនៅតាមបណ្តោយ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ សម្តេចធិបតី បានបន្តថា សេវាសុខាភិបាល គឺពិតជាសំខាន់សម្រាប់…