Category: នយោបាយ

  • ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពីការ លុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់នៅក្នុងខ្សែរច្រវាក់ផលិតកម្ម នៃវិស័យវាយនភណ្ឌ និងសំណង់

    ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពីការ លុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់នៅក្នុងខ្សែរច្រវាក់ផលិតកម្ម នៃវិស័យវាយនភណ្ឌ និងសំណង់

    (សៀមរាប)៖ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានអញ្ជើញបើកសិក្ខាសាលាស្តីពីការ លុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់នៅក្នុងខ្សែរច្រវាក់ផលិតកម្មនៃវិស័យវាយនភណ្ឌនិងសំណង់ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ UNEP, UNDP, UNIDO, FAO និង GEF ដោយមានអ្នកចូលរួមចំនួន ៦០ រូប មកពីប្រទេសអនុវត្តគម្រោងចំនួន ៨ រួមមាន កម្ពុជា កូស្តារីកា អេក្ខាដ័រ ឥណ្ឌា ម៉ុងហ្កោលី ប់ាគីស្ថាន ប៉េរូ និងទ្រីណាដាតនិងតូបាហ្គោ តំណាងស្ថាប័នរដ្ឋ វិស័យឯកជន វិទ្យាស្ថានសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការសង្គមសុីវិល នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤។ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំសំខាន់បី ភាពស្អាត ភាពបៃតង និងចិរភាព ជាត្រីវិិស័យសម្រាប់ការពង្រឹងការការពារបរិស្ថាន និងការអភិរក្សជីវះចម្រុះអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត…

  • ប្រជាពលរដ្ឋ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,១៥៨បណ្ណ ពីរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,១៥៨បណ្ណ ពីរាជរដ្ឋាភិបាល

    (បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,១៥៨ បណ្ណ ពីរាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងបានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីចុងក្រោយនេះ គឺចាប់ផ្ដើមនៅឆ្នាំ១៩៨៩ ជាលើកទីមួយហើយដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់កម្មសិទ្ធិឯកជន ដែលនេះប្រៀបបានទៅនឹងឪពុកចែកទ្រព្យឱ្យកូន, ទន្ទឹមនឹងការទទួលស្គាល់កម្មសិទ្ធិឯកជននេះ យើងក៏មានការចុះបញ្ជីដីធ្លីផងដែរ ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ដោយរហូតមកទល់បច្ចុប្បន្ននេះ យើងបានបង្កើតនូវយុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការងារជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៦ ចំណុចដែលក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងតែអនុវត្តដើម្បីបង្កើតបរិយាកាសគ្មានវិវាទ ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្ដល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាបនិងនៅរមណីយដ្ឋានអង្គរ និងការបង្រួមបញ្ហានៅតាមបុរី ។ ក្រៅពីការងារទាំងនេះ ឯកឧត្តម សាយ សំអាល់…

  • ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួម កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលបនីយកម្មរដ្ឋាភិបាល នៅប្រទេសហ្វីលីពីន

    ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួម កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលបនីយកម្មរដ្ឋាភិបាល នៅប្រទេសហ្វីលីពីន

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល នៅសាធារណរដ្ឋហ្វ៊ីលីពីន ដែលរៀបចំឡើងដោយក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វ៊ីលីពីន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងអ្នកជំនាញមកពីបណ្តាប្រទេសមួយចំនួន រួមមាន អេស្តូនី អេត្យូពី កាហ្សាក់ស្ថាន ម៉ាឡេស៊ី កូរ៉េខាងត្បូង ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗ ក្នុងគោលបំណងចែករំលែកបទពិសោធនិងស្វែងយល់ឱ្យបានស៊ីជម្រៅអំពី (១) ដំណើរបរិវត្តកម្មឌីជីថលរបស់សាធារណរដ្ឋហ្វ៊ីលីពីន (២) កិច្ច-សហប្រតិបត្តិការនិងភាពជាដៃគូនាពេលអនាគតពាក់ព័ន្ធនឹងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh (៣) វឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈពីបណ្តាប្រទេសដែលបានចូលរួម និង (៤) បទពិសោធនៃបរិវត្តកម្មឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗជាតិនិងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធី និងរំលេចអំពីសារៈសំខាន់នៃកម្មវិធីនេះដែលអនុញ្ញាតឱ្យបណ្តាប្រទេសចូលរួមចែករំលែកអំពីបទពិសោធជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយនានានៅក្នុងដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ខ្លួន ហើយក៏ជាវេទិកាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកអំពីមូលដ្ឋានគន្លឹះនៃដំណើរបរិវត្តកម្មឌីជីថលនេះ រួមមាន (១) ការរៀបចំក្របខណ្ឌគតិយុត្តដើម្បីធានាសុវត្ថិភាពនិងបង្កើនទំនុកចិត្តដល់ប្រព័ន្ធអេកូឡូស៊ីឌីជីថល (២) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ជាពិសេសនៅតំបន់ជនបទនិងដាច់ស្រយាល (៣) ការកំណត់អាទិភាពនៃការអភិវឌ្ឍធនធានមនុស្សលើជំនាញឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យ និងការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួប សម្តេចតេជោ ដោយផ្ទាល់។   នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានសភា ចំពោះ ការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ជាពិសេស ពេលសម្តេចអញ្ជើញមកដល់ នៅព្រលានយន្តហោះនៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម…

  • ឯកឧត្តម ហេង សួរ ស្វាគមន៍ ក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីនៅកម្ពុជា

    ឯកឧត្តម ហេង សួរ ស្វាគមន៍ ក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានស្វាគមន៍ និងអបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីរបស់ខ្លួន គឺក្រុមហ៊ុន មីនេបៀ (ខេមបូឌា) សាខាពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ដែលជារោងចក្រផលិត ដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិក។ ក្រសួងត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីនេះ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនផងដែរ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀ មីត្សូមី (Minebea Mitsumi) ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកនៃក្រុមហ៊ុន Minebea Mitsumi ។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺជាគំរូអាជីវកម្មដ៏សំខាន់នៅកម្ពុជា ខណៈដែលការរីកចម្រើនរបស់ក្រុមហ៊ុនក៏ជាការរីកចម្រើនរបស់កម្ពុជាដូចគ្នាដែរ ។ លោក Yoshihisa KAINUMA បានថ្លែងអំណរគុណចំពោះក្រសួងការងារ…

  • ធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនឹងជួយឱ្យចំណូលថវិកាជាតិកើនឡើងបន្ថែមទៀត

    ធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនឹងជួយឱ្យចំណូលថវិកាជាតិកើនឡើងបន្ថែមទៀត

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធអនឡាញ ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររៀបចំសេវាសាធារណៈ តាមប្រព័ន្ធអនឡាញ បានមានប្រសាសន៍ថា តាមរយៈការជំរុញការផ្តល់សេវាសាធារណៈ យើងរំពឹងថា ចំណូលថវិកាជាតិនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលអនុវត្តបានកាន់តែពេញលេញ។ ការអនុវត្តសេវាអនឡាញ យើងបានអនុវត្តជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះក្រសួងក៏បានធ្វើបច្ចុប្បន្នភាព សម្រាប់សេវាដែលយើងមានស្រាប់ទាំងនេះជាបណ្តើរៗ និងបានបន្តធ្វើបច្ចុប្បន្នភាពសេវាមួយចំនួនទៀតដែលទាមទារលិខិតបទដ្ឋានច្រើន ហើយមានភាពសាំញ៉ាំ មកជាសេវាគាប់ចិត្តដែលជាសេវាអនឡាញវិញ ដើម្បីផ្តល់ភាពងាយស្រួល ហើយឆាប់រហ័ស។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថា សេវាគាប់ចិត្ត ឬសេវាអនឡាញនេះ យើងបានអនុវត្តជាបណ្តើរៗរហូតសម្រេចឱ្យបានគ្រប់សព្វនូវអ្វីដែលយើងមាន ដើម្បីផ្តល់មកវិញនូវភាពងាយស្រួល និងរហ័សទាន់ចិត្តទៅតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលយើងចង់បាន…

  • រដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ បើកកិច្ចពិភាក្សាជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ២០២២-២០២៧

    រដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ បើកកិច្ចពិភាក្សាជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ២០២២-២០២៧

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីពិភាក្សាជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។  កិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីអនុប្រធាន និងសមាជិកនៃក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប រួមមានតំណាងនៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល សមាគមនិយោជក វិស័យឯកជន អ្នកបញ្ជាទិញ ដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ។  តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ពីវិធានការគោលនយោបាយចំនួន៥ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ រួមមាន៖១. បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត២. បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខមាលភាពរបស់កម្មករនិយោជិត៣. លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់៤. ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រសម្រាប់បម្រើឱ្យវិស័យនេះ៥. ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង…

  • អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះអនុស្សរណៈ ជាមួយ ACCA ដើម្បីឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះ នៃការធ្វើបរិវត្តកម្មឌីជីថល

    អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះអនុស្សរណៈ ជាមួយ ACCA ដើម្បីឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះ នៃការធ្វើបរិវត្តកម្មឌីជីថល

    (ភ្នំពេញ)៖ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និង ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS (ACCA) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការគ្នា ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការ អ.ស.ហ. ក្រោមការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើនរូប ។ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ការចុះអនុស្សរណៈ នៃការយោគយល់ រវាង អ.ស.ហ. ដែលរួមបញ្ចូល នូវគ្រប់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ជាមួយនឹង អេស៊ីស៊ីអេ នេះ គឺ “មិនត្រឹមតែឆ្លើយតប ទៅនឹងគោលបំណងនៃការបង្កើត អ.ស.ហ. ដោយធ្វើសមាហរណកម្ម យន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមឆត្រ អ.ស.ហ. តែមួយប៉ុណ្ណោះទេ ថែមទាំងផ្តល់ នូវសារៈសំខាន់មិនអាចខ្វះបាន តាមរយៈការបើកផ្លូវ ជូនដល់គ្រប់និយ័តករ…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត

    (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត ដែលបានរៀបចំដោយគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល ។ ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត បានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ ក្រោយការប្រព្រឹត្តទៅនៃការបណ្តុះបណ្តាលអស់រយៈពេល ៣ថ្ងៃ ប្រកបដោយភាពជោគជ័យ និងស្របតាមការរំពឹងទុករួចមក ។ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនោះដែរ រួមមានអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលចំនួន៣រូប គឺលោកជំទាវ មាន សំអាន, ឯកឧត្តម ចាយ សាំងយុន និងឯកឧត្តម ហ៊ុន ម៉ានិត ដែលជាប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាលផងដែរ រួមទាំង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធានស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសមាសភាពសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះសរុបចំនួន ១៦២នាក់ ជាមន្ត្រីដែលមានតួនាទីក្នុងគណៈកម្មាធិការគណបក្ស គណៈកម្មាធិការត្រួតពិនិត្យគណបក្ស គណៈឃោសនាអប់រំ គណៈចាត់តាំង គ្រូបង្គោលអប់រំនយោបាយគណបក្ស គ្រូបង្គោលយុវជនគណបក្សរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលនោះ បានថ្លែងថា…

  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្ត ក្នុងរដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្ត ក្នុងរដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត

    រីយ៉ាដ៖ ក្នុងឱកាស នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និងប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃកំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi)។ សូមបញ្ជាក់ថា កំផែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំផែងឌីរីយ៉ា DGDA។ គម្រោងនេះមានគោលបំណងធ្វើឲ្យទីក្រុងប្រវត្តិសាស្រ្ត ឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើត នៃរដ្ឋអារ៉ាប៊ីសាអូឌីត ឲ្យទៅជាគោលដៅលំដាប់ពិភពលោក ដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌិត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា គឺជាទីតាំងកំណើតរបស់រាជវង្សអារ៉ាប៊ីសាអូឌិត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។…