Category: នយោបាយ

  • ឯកឧត្តម ចាយ បូរិន ចាត់តំណាងទៅសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជូនឯកឧត្តម រស់ រ៉េន ដល់គេហដ្ឋាន

    ឯកឧត្តម ចាយ បូរិន ចាត់តំណាងទៅសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជូនឯកឧត្តម រស់ រ៉េន ដល់គេហដ្ឋាន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានចាត់ លោក ទួន យ៉ាត អនុប្រធានផ្នែកឃោសនាអប់រំ ជាតំណាង ដឹកនាំប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមរស់ រ៉េន ទីប្រឹក្សារាជរដ្ឋាភិបាល ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ច្រាំង ចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២៤។ លោក ទួន យ៉ាត មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ព្រមទាំងឯកឧត្តមបណ្ឌិត ចាយ បូរិន ជូនដល់ឯកឧត្តម រស់ រ៉េន និងក្រុមគ្រួសារ ។…

  • ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គល និងបក្សពួកដែលក្លែងបន្លំជាថ្នាក់ដឹកនាំក្រសួងបរិស្ថានឃោសនាបង្កាច់បង្អួច នាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គល និងបក្សពួកដែលក្លែងបន្លំជាថ្នាក់ដឹកនាំក្រសួងបរិស្ថានឃោសនាបង្កាច់បង្អួច នាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាព​ទាំងអស់​ចំណុះឱ្យក្រសួងបរិស្ថាន និងគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំង​ប្រទេស បានធ្វើការបដិសេធ និងថ្កោលទោស ចំពោះបុគ្គល និងបក្សពួក ដែលបានក្លែងបន្លំខ្លួនជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងបានធ្វើការឃោសនា​បង្កាច់បង្អួចភូតកុហកនាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់​ដឹកនាំក្រសួងបរិស្ថាន។ តាមរយៈលិខិតរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ព័ត៌មានក្លែង​បន្លំ​ខាងលើនេះត្រូវបានផ្សាយបន្តដោយបណ្តាញសង្គមមួយចំនួន​តូចផ្សេង​ទៀត ដែលមានចេតនាឃោសនាញុះញង់ សំដៅបង្កើតឱ្យមានអស្ថិរភាព​ក្នុងសង្គម បម្រើឱ្យក្រុមជ្រុលនិយម ដែលកំពុងអនុវត្ដឧបាយកល​ដ៏ឧក្រិដ្ឋ​មកលើរាជរដ្ឋាភិបាលកម្ពុជារបស់យើងទៀតផង។ ពាក់ព័ន្ធនឹងការផ្សាយខាងលើ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមបញ្ជាក់ជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថានទាំងអស់កំពុងសាមគ្គីគ្នា បំពេញការងារ​តាម​តួនាទី ភារកិច្ច និងការទទួលខុសត្រូវខ្ពស់ក្នុងគោលបំណងតម្កល់​នូវឧត្តមគតិ​ដ៏ថ្លៃថ្លាចំពោះជាតិ និងមាតុភូមិកម្ពុជា ដោយជំរុញគោល​នយោ​បាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអនុវត្ត​យុទ្ធសាស្ត្រ​ចក្រ​វិស័យបរិស្ថានឱ្យទទួលបានលទ្ធផលជោគជ័យជាច្រើនបន្តទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ដោយ «ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំង​ឡាយ​របស់បុគ្គល និងបក្សពួក ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំញុះញង់ ប្រឌិត​ព័ត៌មានភូតកុហក ធ្វើការបរិហារកេរ្ដិ៍ បោកប្រាស់គ្រប់រូបភាពដល់​មតិសាធា​រណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់ថ្នាក់​ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចបន្តចាត់វិធាន​ការ​ឱ្យបាន​តឹងរឹង​បំផុតតាមផ្លូវច្បាប់ចំពោះបុគ្គល និងបក្សពួកខាងលើ ដើម្បីថែ​រក្សា ការពារសុខសន្តិភាព និងការពារថ្នាក់ដឹកនាំ និងក្រសួងបរិស្ថានឱ្យបន្ត​បេស​កកម្ម​ដ៏ឧត្ដុង្គឧត្តមក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕ ដោយ ៖ ង៉ាន់…

  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រ​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ទស្សនា​កំពែង​ឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ី​សាអូឌីត ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅ​រដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ ទៅកាន់ប្រទេសចំនួន៤ នៅតំបន់​មជ្ឈឹម​​​​បូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម ។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺជាប្រទេសទី១ នៃដំណើរ​បំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

    នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។ សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។ បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន ប៊ីន…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។ សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។ បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន…

  • ម៉ារ៉ុក បញ្ជាក់សារជាថ្មីពីការគាំទ្រកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦

    ម៉ារ៉ុក បញ្ជាក់សារជាថ្មីពីការគាំទ្រកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦

    (ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃយន្តការប្រឹក្សាយោបល់ដែលមានស្រាប់រវាងប្រទេសកម្ពុជា និងម៉ារ៉ុក និងភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ខណៈដែលឯកឧត្តមរដ្ឋលេខាធិការទទួលការជួបសម្តែងការគួរសមរបស់ ឯកឧត្តម Omar Kadiri ប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីស្តីការក្រសួងការបរទេស នៅមុនកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការរីចម្រើននៃទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ និងបានរំលឹកពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រម៉ារ៉ុក កាលពីខែមីនា ឆ្នាំមុន ដែលនៅក្នុងឱកាសនោះ កិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ត្រូវបានចុះហត្ថលេខា ។ ឯកឧត្តមរដ្ឋលេខាធិការ សុន្ទរី បានបង្ហាញនូវជំនឿចិត្តថា កិច្ចពិគ្រោះយោបល់លើកទី៤ រវាងក្រសួងការបរទេសទាំងពីរនឹងផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ។ ឯកឧត្តម Omar Kadiri បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ារ៉ុកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្របទស្សនៈលើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។…

  • រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ

    រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល នៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និង នវានុវត្តន៍ សម្រាប់គាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ ។ នេះបើតាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។ ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំសំដៅជំរុញវប្បធម៌នៃការតែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាព អ្នកនិពន្ធ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ប្រកបដោយសុច្ឆន្ទៈ មនសិការនៃវប្បធម៌ សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពតែងនិពន្ធ ប្រកបដោយសច្ចធម៌ បរិយាបន្ន និង លើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិត ដើម្បីទាំងអស់គ្នា។ សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការប្រគល់ដីនិងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារ ក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការប្រគល់ដីនិងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារ ក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់

    (ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគល់ដី និងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជន និងគ្រួសារក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់ផងដែរ ដោយព្រមទាំងបានបង្ហាញទិដ្ឋភាពចំនួនពីរ រួមមាន ទី១ កសិឧស្សាហកម្ម ដោយជំរុញចលនាដាំស្វាយចន្ទី ដើម្បីផ្ដល់ផលប្រយោជន៍ដល់យុទ្ធជន ,អតីតយុទ្ធជន និងគ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានទាំងនោះ, ទី២ រោងចក្រនិង សួនឧស្សាហកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមយុទ្ធជន អតីតយុទ្ធជន និងគ្រួសារ នាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការកំណត់ទីតាំងសាងសង់ផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារតាមបណ្ដោយព្រំដែន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលផ្ដុំមតិយោបល់សម្រាប់អនុវត្តទៅមុខទៀត ក្នុងការអភិវឌ្ឍន៍លំនៅឋានជូនកងទ័ព,អតីតកងទ័ព និងគ្រួសារ…

  • មន្ត្រីក្រសួងការបរទេសកម្ពុជា និងចិន ជួបពិភាក្សាការងារផ្តោតលើទំនាក់ទំនង​ប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ

    មន្ត្រីក្រសួងការបរទេសកម្ពុជា និងចិន ជួបពិភាក្សាការងារផ្តោតលើទំនាក់ទំនង​ប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្រសួងការបរទេសចិន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។ កិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសចិន និងកម្ពុជាដែលបានកសាងឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ ពោលគឺព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនាយករដ្ឋមន្ត្រី Zhou Enlai និងប្រធានាធិបតី Xi Jinping ។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ ថ្នាក់ដឹកនាំ ជំនាន់ បច្ចុប្បន្ននៃប្រទេសទាំងពីរក្នុងការបន្តពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រនេះឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយបន្ថែមទៀត។ ក្នុងជំនួបនោះ ឯកឧត្តម Sun Weidong បានសម្តែងការគាំទ្រចំពោះគម្រោង​កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងស្ថាប័នការទូតសំខាន់ៗរបស់ប្រទេសចិន ដូចជាវិទ្យាស្ថានចិន​សម្រាប់​ការសិក្សាអន្តរជាតិ (China Institute for International Studies) និងសាកលវិទ្យាល័យកិច្ចការបរទេសចិន (China Foreign Affairs…

  • សេចក្តីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បញ្ចប់ទស្សនកិច្ចមិត្តភាព និង​ផ្លូវការ​​​​​​​​​​​​នៅសាធារណរដ្ឋប្រជា​មានិតចិន

    សេចក្តីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បញ្ចប់ទស្សនកិច្ចមិត្តភាព និង​ផ្លូវការ​​​​​​​​​​​​នៅសាធារណរដ្ឋប្រជា​មានិតចិន

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ចប់ដោយ​លទ្ធផល​ផ្លែផ្កានូវដំណើរទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅ​សាធារណរដ្ឋប្រជា​មានិត​ចិន ពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងអំឡុង​ពេល ទស្សនកិច្ចនេះ សម្តេច​តេជោ បានជួបដោយឡែកជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ​បក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធា​រណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង ហូនឹង ប្រធាន សភាប្រឹក្សានយោបាយ​ប្រជាជនចិន និង​ឯកឧត្តម ចាវ ឡីជី ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរវឌ្ឍនភាពដ៏អស្ចារ្យរបស់ប្រទេ​ស​ចិន​លើគ្រប់វិស័យ ក្នុងឱកាសខួបកំណើតលើកទី៧៥នៃសាធារណរដ្ឋ​ប្រជា​មានិតចិននៅឆ្នាំនេះ។ សម្តេចតេជោ និងថ្នាក់ ដឹកនាំចិនបានសម្តែងការពេញ​ចិត្តជាខ្លាំងចំពោះការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិក ក្នុងភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ភាគីទាំងពីរបានសង្កត់​ធ្ងន់​លើសារៈសំខាន់ នៃការពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមករវាងកម្ពុជា និងចិន ដោយបន្តធ្វើការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ជាញឹកញាប់រវាង​គណបក្ស​កាន់អំណាច រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំង ពីរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ឥតងាករេ​របស់កម្ពុជាចំពោះ គោលនយោបាយចិនតែមួយ និងអរគុណថ្នាក់ដឹកនាំចិន​ដែលគាំទ្រមាគ៌ាអភិវឌ្ឍន៍សមស្របទៅតាម បរិបទនៃប្រទេសកម្ពុជា។…