-
ប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌសែន សុខ ស្នើសុំចាប់ពីអាយុ ៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស សុំចាត់វិធានការចំពោះក្រុមយុវជនដែលជក់បារីអេឡិចត្រូនិក ,សុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈនៅផ្សារដើមអម្ពិល ,សុំធ្វើប័ណ្ណកម្មសិទ្ធិនិងការសុំធ្វើផ្លូវ ធ្វើលូនៅក្នុងមូលដ្ឋានផងដែរ ។ ការស្នើបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ធ្នូ ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ខណ្ឌសែន សុខនៅពិភពថ្មីសែនសុខ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ក្រោមអធិបតី លោកជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបានលើកឡើងថា ៖ ឥឡូវអ្នកមានអាយុចាប់ពី ៦០ឆ្នាំឡើងច្រើននាក់ណាស់ចង់ធ្វើប័ណ្ណ ប ស ស…
-
សម្តេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជារយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែធ្នូ ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានអបអសារទរចំពោះសុខសន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ពិសេសភាពជោគជ័យបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជោគជ័យទាំងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ ។ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិតរួមគ្នា នៅក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខា ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ…
-
ប្រធានរដ្ឋសភា អបអរការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចូលរួមអបអរសាទរប្រកបដោយក្តីរំភើបរីករាយក្នុងចិត្តឥតឧបមា និងមានមោទកភាពជាតិខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែល “ក្រមា” ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) កន្លងទៅនេះ ដែលព្រឹត្តិការណ៍នេះក្លាយជា ព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍ នៅខេត្តសៀមរាប

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍ ស្ដីពិ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងអភិបាលខេត្តសៀមរាប រួមនឹងប្រតិភូក្រសួង តំណាងមន្ទីរទេសចរណ៍មកពីបណ្ដារាជធានីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បណ្ដាវិស័យឯកជនជាតិ អន្តរជាតិ និងវាគ្មិនបរទេសមកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ផងដែរ ។ វេទិកានាពេលនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវតាមរយៈ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងសហគមន៍មូលដ្ឋាន, ពង្រឹងការគ្រប់គ្រងគោលដៅ, ពង្រឹងគោលនយោបាយទេសចរណ៍ប្រកបដោយនិរន្តរភាព និងរដ្ឋាភិបាល, ផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទេសចរណ៍ប្រកបដោយនិរន្តរភាពតាមរយៈការចែករំលែកចំណេះដឹងស្តីពី ឧត្តមានុវត្តន៍ គំនិតច្នៃប្រឌិត ការរកឃើញនៃការស្រាវជ្រាវ អនុសាសន៍គោលនយោបាយពីរដ្ឋាភិបាល បញ្ញវន្ត អ្នកស្រាវជ្រាវ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ…
-
ក្រសួងវប្បធម៌អបអរការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា“ក្រមា”ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្តីសម្រេច19.COM 7.6.27។ ប្រភពខាងលើដដែលនេះបញ្ជាក់ថា“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។ល។ ក្រសួងបានបន្តឱ្យដឹងថា៖កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ក្រសួងវប្បធម៌បានលើកឡើងថា៖យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវគោលនយោបាយអាទិភាពសម្រាប់វិស័យ អភិរក្ស ការពារ…
-
ក្រសួងកសិកម្មអបអរសាទរក្រមាខ្មែរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអង្គការយូណេស្កូ

(ភ្នំពេញ)៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអបអរសាទរក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ដោយឡែកក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃដដែលនេះបានចេញសេចក្តីជូនដំណឹងដោយអបអរសាទរ“ក្រមា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ក្រសួងនេះលើកឡើងថា“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។ល។ ក្រសួងវប្បធម៌បានបញ្ជាក់ដែរថា៖កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចេញសារលិខិត អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូតាមរយៈ សេចក្តីសម្រេច 19.COM 7.5.27។…
-
ក្រុមមេដឹកនាំទទួលបន្ទុកបរិស្ថាននៃប្រទេសអនុតំបន់មេគង្គជួបពិភាក្សានៅខេត្តសៀមរា ជំរុញចក្ខុវិស័យអំពីតំបន់ស្អាត និរន្តរភាព ភាពធន់ និងគ្មានអ័ព្ទឆ្លងដែន

(ភ្នំពេញ)៖ កិច្ចប្រជុំនៃគណៈកម្មាធិការតម្រង់ទិសថ្នាក់រដ្ឋមន្រ្តីអនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន (MEKONG SUMREGION) លើកទី១៣ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេស អនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន លើកទី១៩ បានរៀបចំឡើងនៅសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តិឡើង ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថាន និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC) ។ ឯកឧត្តម យុន លីណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងស្វាគមន៍គណៈប្រតិភូ និងបានចាត់ទុកថា កិច្ចប្រជុំដ៏មានសារៈសំខាន់ នៅលើទឹកដីខេត្តសៀមរាប នឹងយកចិត្តទុកដាក់ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបរិស្ថានក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព ។ ឯកឧត្តម សាន វណ្ណទី មានប្រសាសន៍កិច្ចប្រជុំនាថថ្ងៃនេះ នឹងផ្តល់មូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរួម សម្រាប់និរន្តរភាពបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិកាប្រចាំការ បានថ្លែងថា អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ…
-
រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹក ប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ រួសរីករាយរាក់ទាក់ មានការគួរសម ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ លើគុណភាពនៃការផ្តល់សេវាប្រចាំថ្ងៃ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូ បានចុះពិនិត្យនៅតាមផ្នែកនីមួយៗ ក៏ដូចជាពិនិត្យដំណើរការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកពិគ្រោះក្រៅ ផ្នែកសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ និងរូបភាពវេជ្ជសាស្ត្រ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅតាមផ្នែកនីមួយ ដោយត្រូវលើកកម្ពស់សមត្ថភាព ដោយត្រូវពង្រឹងសមត្ថភាពខ្លួនតាមរយៈការបណ្តុះបណ្តាលបន្ថែម ជាប់ជាប្រចាំ ជាពិសេសបន្តការសិក្សាថ្នាក់ឯកទេស ដែលមានតម្រូវការ ដើម្បីយកមកអភិវឌ្ឍ បង្រៀនដល់ក្រុមការងារ និងធ្វើការស្រាវជ្រាវបន្ថែម ដើរឱ្យទាន់សម័យកាលឌីជីថល ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…
-
បក្សប្រឆាំងជំរុញឱ្យចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង

សេអ៊ូល ៖ សមាជិកសភាកូរ៉េខាងត្បូង ខាងបក្សប្រឆាំង បានជំរុញឱ្យចោទប្រកាន់ប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹក ដោយបក្សជំទាស់បានអះអាងថា ជាទង្វើដើម្បីប៉ុនប៉ងបញ្ឈប់ការស៊ើបអង្កេតឧក្រិដ្ឋកម្ម លើលោក Yoon និងក្រុមគ្រួសារ។ ការប្រកាសរបស់ Yoon ដាក់ចេញ ច្បាប់អាជ្ញាសឹក កាលពីដើមសប្តាហ៍នេះ កើតមានជាលើកដំបូង នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនធ្លាប់មាន អំឡុងរយៈពេលជាង ៤ ទស្សវត្ស ប៉ុន្តែ ត្រូវបានលុបចោលវិញ ភ្លាមៗ។ សមាជិកសភាបក្សប្រឆាំង កាលពីថ្ងៃព្រហស្បតិ៍ បានលោតផ្លោះរបង និងប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ដើម្បីចូលទៅក្នុងសភា និងបោះឆ្នោតទម្លាក់ ច្បាប់អាជ្ញាសឹកពេញមួយយប់ថ្ងៃអង្គារ បន្តដល់ថ្ងៃពុធ ហើយបន្ទាប់មក ពួកគេបានដាក់ញត្តិដើម្បីចោទប្រកាន់លើលោក Yoon ។ ចលនានេះ និយាយថា លោក Yoon «បំពានរដ្ឋធម្មនុញ្ញ និងច្បាប់» ហើយចោទប្រកាន់លោកពីបទដាក់ច្បាប់អាជ្ញាសឹក ដើម្បីគេចពីការស៊ើបអង្កេត «លើការចោទប្រកាន់ថាជាទង្វើខុសច្បាប់ ពាក់ព័ន្ធនឹងខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់»។ នៅក្នុងសម័យប្រជុំ សមាជិកសភាបានបង្ហាញសំណើចោទប្រកាន់ ទៅសភា។សមាជិកសភា…
-
កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបានបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។ ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។…