-
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ៣ថ្ងៃ នៅចិន ប្រកបដោយជោគជ័យ

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរនិវត្តន៍ដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ ដំណើរនិវត្តន៍ដល់របស់សម្តេចតេជោ មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា សមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាថ្មីលើទឹកដីមហាមិត្តចាស់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ។ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសចិនជាមហាមិត្ត សម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន, ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ចាវ…
-
សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

(ភ្នំពេញ)៖ បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការមកកាន់ក្រសួងការងារដើម្បីធ្វើកិច្ចអន្តរគមន៍។ ការលើកឡើងបែបនេះបន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗដែលពាក់ព័ន្ធវិស័យការងារមកកាន់ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរោងចក្រសហគ្រាសនានា។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ឱ្យបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។ ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយនៅពេលដែលកម្មករនិយោជិតទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំកិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គលជាម្ចាស់បណ្តឹងនោះទេ។ លោក…
-
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង

(ចិន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិ សាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ សាលពិព័រណ៌ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន មានទីតាំងនៅចំនុចប្រសព្វនៃផ្លូវ Beichen East និង Datun North Road ក្នុងសង្កាត់ Chaoyang នៃទីក្រុងប៉េកាំង ប្រទេសចិន ដែលនៅជាប់នឹងស្តាតអូឡាំពិកបៃតង។ សាលពិព័រណ៌នេះត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្តចិន។ គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន បានសម្រេចចិត្តសាងសង់សាលប្រវត្តិសាស្រ្តនេះឡើង ដើម្បីបង្ហាញយ៉ាងពេញលេញ នូវប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពីសមាជជាតិលើកទី19 នៃបក្សកុម្មុយនិស្តចិន។ គម្រោងសាងសង់បានចាប់ផ្តើមនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2018 ហើយត្រូវបានបញ្ចប់នៅថ្ងៃទី5 ខែឧសភា ឆ្នាំ2021។ ការសាងសង់សាលពិព័រណ៌ប្រតត្តិសាស្រ្តនេះ ប្រើប្រាស់កម្លាំងកម្មករជិត៥ម៉ឺននាក់។ នៅថ្ងៃទី18 ខែមិថុនាឆ្នាំ2021 សារមន្ទីរបានប្រារព្វពិធីបើកជាផ្លូវការ។ នៅថ្ងៃដដែលនោះ មេដឹកនាំបក្ស ឯកឧត្តម Xi…
-
នាយករដ្ឋមន្ត្រី ថា ការផ្ដល់ដំណោះស្រាយចំគោលដៅ នឹងជួយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្ដល់ដំណោះស្រាយចំគោលដៅ មិនថាលើបញ្ហាតូច ឬបញ្ហាធំ នឹងជួយធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ។ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ តាមរយៈការបង្ហោះវីដេអូលើបណ្ដាញសង្គម នាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដែលស្ថិតនៅភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី១ ធ្នូ ២០២៤ កន្លងទៅ ។ សម្ដេចបវរធិបតី បានសរសេរលើបណ្ដាញសង្គមថា ការផ្ដល់ដំណោះស្រាយចំគោលដៅមិនថាលើបញ្ហាតូច ឬបញ្ហាធំ នឹងជួយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៃដំណោះស្រាយ ដែលបានដាក់ចេញ។ ជួបផ្ទាល់ សួរផ្ទាល់ ស្ដាប់ផ្ទាល់ ទទួលសំណើផ្ទាល់ ពីប្រជាពលរដ្ឋ គឺជាវិធីសាស្ត្រល្អមួយសម្រាប់ក្តាប់ជាប់ នូវបញ្ហា ឬសំណូមពររបស់ពួកគាត់ ដែលជាកត្តាសំខាន់ ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅ មិនថាជាដំណោះស្រាយចំពោះបញ្ហាតូចឬបញ្ហាធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ ។ សូមជម្រាបថា ក្នុងពេលសំណេះសំណាលផ្ទាល់ ជាមួយសហគមន៍ ពិសេស អ្នកប្រកបរបរ…
-
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា ខិតខំស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូបរទេស

ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា បានខិតខំស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូបរទេស ជាពិសេស ជាមួយសាកលវិទ្យាល័យ កិច្ចការបរទេសចិន ។ នេះជាការលើកឡើរបស់ឯកឧត្តម បណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាង ស៊ីធីង (WANG Shiting) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ដើម្បីស្វែងរកលទ្ធភាពក្នុងការធ្វើ កិច្ចសហប្រតិបត្តិការរួមគ្នា រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ជាមួយ សាកលវិទ្យាល័យកិច្ចការបរទេសចិន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចែករំលែកអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន NIDIR ជាមួយដៃគូអន្តរជាតិនានា ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលផ្នែកការទូតជូនដល់មន្ត្រីការទូតកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយដៃគូបរទេស ជាពិសេស ជាមួយសាកលវិទ្យាល័យកិច្ចការបរទេសចិន ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ព្រឹទ្ធសភា នីតិកាលទី៥ នឹងបន្តសម័យប្រជុំ លើកទី២ នាថ្ងៃទី៥ ធ្នូ ដោយមានរបៀបវារៈចំនួនបី

(ភ្នំពេញ)៖ ព្រឹទ្ធសភា នីតិកាលទី៥ នឹងបន្តសម័យប្រជុំ លើកទី២ នារសៀលថ្ងៃទី៥ ធ្នូ ដើម្បីពិនិត្យ ឱ្យយោបល់លើច្បាប់ ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ។ យោតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ១៥រសៀល ដើម្បីបន្តសម័យប្រជុំ លើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈ ដូចខាងក្រោម៖ ១- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់…
-
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ មានបុគ្គលខ្លះយករឿងកសិកម្មទៅសម្តែងនៅលើបណ្តាញសង្គម ដើមចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ

(ភ្នំពេញ)៖នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មានបុគ្គលខ្លះ យករឿងកសិកម្ម ទៅសម្តែងនៅលើបណ្តាញសង្គម ដើម្បីចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីណែនាំទៅមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យសាធារណៈជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ឌិតទីណា បានលើកឡើងដែរថា៖ ការបង្កើតមាតិកាផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងវិស័យកសិកម្ម របស់បុគ្គលមួយចំនួន គឺដើម្បីបណ្តុះបង្អាប់នូវសមិទ្ធផលនានាដែលសម្រេចបាន ដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាស្ត្រណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពន្យល់បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ និងចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា ដើម្បីឆ្លើយតបផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ រក្សាស្ថិរភាពថ្លៃកសិផលជាដើម។ ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ៕ ដោយ ៖…
-
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពី «ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន» នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ និងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងថា វេទិការជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ពង្រឹងបណ្តាញសាមគ្គីភាពនិងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងចំណោមថ្នាក់ដឹកនាំជាស្ត្រីនៅគ្រប់កម្រិត និងគ្រប់ជំនាន់ ព្រមទាំងសំដៅជំរុញការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចនៅគ្រប់កម្រិត ។ នៅក្នុងនីតិកាលទី ៧នេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីវភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖…
-
នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ បានអញ្ជើញដល់ ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ អញ្ជើញទទួលវត្តមានមកដល់របស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, តំណាងគណៈកម្មាធីការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ, មន្ត្រីក្រសួងការបរទេស, ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅឡាវ, និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនទៀត ។ នៅក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន និងលោកជំទាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
-
កិច្ចប្រជុំពិភាក្សា លើការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលើការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជាការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កើតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ឱ្យអង្គប្រជុំត្រូវរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា ពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវ មានតួលេខ និងផែនការច្បាស់លាស់ និងត្រៀមខ្លួនគិតគូរអំពីទិសដៅការងារឆ្នាំ២០២៥ ដោយគិតគូរពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិកម្ម ការរួមចំណែកនៃវិស័យកសិកម្មនៅក្នុងកំណើនសេដ្ឋកិច្ច និងការកសាងសហគមន៍ទំនើបទូទាំងប្រទេស៕ ប្រភព៖ក្រសួងកសិកម្ម