Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

    (ចិន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេច…

  • អភិបាលខេត្ត៖ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជាប្រទេសមាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០

    អភិបាលខេត្ត៖ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជាប្រទេសមាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០

    បន្ទាយមានជ័យ៖ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំ​ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០។នេះជា​បញ្ជាក់​របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈ​កម្មា​ធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍​ឱកាសមីទ្ទិញអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី៤៦គឺ២ធ្នូ ១៩៧៨-២ធ្នូ ២០២៤ទិវាកំណើត​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុ​ភូមិកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំគណបក្យប្រជាជនខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុ រាត្រី បានបន្តទៀតថា បើទោះបីជាកម្ពុជាបានទទួល​រងផល​ប៉ះពាល់​ដោយសារវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋ​កិច្ច​សកលយ៉ាងណាក្តី ក៏កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ ត្រូវប៉ាន់ស្មានថានឹងមានកំណើនក្នុង អត្រា៦ភាគរយ ហើយ​នឹង​សម្រេចបានកំណើនក្នុងអត្រាប្រមាណ៦,៣ភាគរយនៅឆ្នាំ២០២៥ ដោយសារការរំពឹងទុកលើការបន្តងើប​ឡើង​វិញ​នៃតម្រូវការខាងក្រៅ ។ជាពិសេសលើសកម្មភាពទេសចរណ៍ ។ ឯកឧត្តមអភិបាលខេត្តបានរំលេចពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលនីតិកាលមុនៗដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្រេចបាន និងកំពុងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេច​ធិបតី ហ៊ុន ម៉ាណែត ។ឯកឧត្តមបញ្ជាក់ថា អ្វីៗដែលកើតឡើងក្នុង​ពេលនេះ និងបន្តទៅមុនទៀត គឺមានប្រភពមកពីថ្ងៃទី២ធ្នូ និង​ជ័យជម្នះ៧មករា ១៩៧៩។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ប្រធានគណៈ​កម្មាធិការ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងឱ្យ​អង្គមីទ្ទិញ​បាន​បញ្ជាក់ថា យើងខ្ញុំ និងកូនចៅជំនាន់ក្រោយ​យល់ច្បាស់ថា បើគ្មាន​ថ្ងៃ២ធ្នូ និងថ្ងៃជ័យជម្នះ៧មករាទេ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ បម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ បម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ UNIDO លើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្ស៊ីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍នេះឱ្យមានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ។ ម្ល៉ោះហើយ ការងារនេះត្រូវធ្វើឱ្យទាន់ពេលវេលា និងមានសម្ភារៈគ្រប់គ្រាន់ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • អភិបាលរងខេត្តស្វាយរៀង សំណេះសំណាល និងជូនដំណើរ កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ទៅរៀននៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

    អភិបាលរងខេត្តស្វាយរៀង សំណេះសំណាល និងជូនដំណើរ កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ទៅរៀននៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

    (ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន៤៨នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២ខែធ្នូឆ្នា២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងក្រុមគ្រួសារ មាតា បីតា របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ផងដែរ ។ លោកអភិបាលរងខេត្ត បានផ្តាំផ្ញេីដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម ៖ ១-ត្រូវតែការពារអោយបានដាច់ខាតនូវសុខសន្តិភាពនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ ២-ត្រូវរក្សាការស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិនិងលើកកម្ពស់មនសិការស្នេហាជាតិ គោរពអោយបានមុឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់ កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និង បូរណភាពទឹកដី។ ៣-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងនៅក្នុងក្របខណ្ឌភូមិសាស្ត្រខេត្ត និងក្របខណ្ឌទូទាំងប្រទេស។ ៤-ត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរជាពិសេសជួរ នាយទាហ៊ាននិងមេបញ្ជាការត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យអោយបានខ្ជាប់ខ្ជួន។ ៥-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ផ្សេងៗអោយបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខាសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗអោយបានល្អប្រើប្រាស់អោយចំទិសដៅ…

  • ស្រុកជីក្រែងប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

    ស្រុកជីក្រែងប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

    សៀមរាប៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជីក្រែង ខេត្ត​សៀមរាបកាលព្រឹកថៃ្ងទី២ ខែធ្នូ ឆ្នាំ២០២៤ មានប្រារព្ធមីទ្ទិញ​អបអរសាទ​ររំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណ​សិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ២០២៤)ក្រោម​អធិបតី​ភាពលោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណ​បក្សប្រជាជន​ចុះមូលដ្ឋាន​ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកក្រុមការងារ​លោកស្រីជា​សមាជិក​រណសិរ្សស្រុក មន្ត្រីរាជ​ការជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនកាកបាទក្រហម  សិស្សានុសិស្ស និង អាជ្ញាធរ ភូមិ ឃុំចូលយ៉ាងច្រើនកុះករ។ ក្នុងឱកាសនវលោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក ជីក្រែង បានអាននូវ​សុន្ទរកថា របស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ជាឧត្តមក្រុម​ប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍ក្នុងឱកាសនោះដែរលោក សឿន រឿត បានបញ្ជាក់ថា  ថ្ងៃ២ធ្នូ ជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះ​ដូងប្រ​ជា​ជនកម្ពុជាគ្រ​ប់​រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា ។មានថ្ងៃ៧មករាទើប​មាន​សុខ​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ​ដូចសព្វថ្ងៃនេះ ។នេះជា​សច្ចធម៌​ប្រវត្តិសាស្រ្ត៕ ដោយ៖ប៊ុន រដ្ឋា

  • សម្តេចតេជោ ប្រាប់លោក ជេម សុខ ថា វត្តមានសម្តេចទៅចិន មិនមែនតក់ក្រហល់ អីនោះទេ

    សម្តេចតេជោ ប្រាប់លោក ជេម សុខ ថា វត្តមានសម្តេចទៅចិន មិនមែនតក់ក្រហល់ អីនោះទេ

    (ភ្នំពេញ)៖ ក្នុងសំណេរ លើបណ្តាញតេឡេក្រាម នាយកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរដូចច្នេះថា៖ ជូនប្អូនជេម សុខ បងមើលតិកតុកឃើញប្អូននិយាយថា លោកហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់ ។ បងសូមបញ្ជាក់យ៉ាងខ្លីថា គំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង ។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល់ ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថា ប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ ។ ដោយប្អូនខ្លាចសម្បថ បងមិនបបួលប្អូនស្បថទៀតទេ ព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន ។ ជូនពរឲ្យប្អូនឆាប់ជាសះស្បើយពីជម្ងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេស ជូនពរឲ្យប្អូន ចេះគ្រប់រឿងថែមទៀត ប្រសិនប្អូនចង់។ ពីផ្កាយព្រឹក ដែលប្អូនដាក់ឈ្មោះ និង ហៅបង យ៉ាងពិរោះ ៕ ដោយ ៖ វណ្ណលុក

  • អភិបាលខេត្តកែប ៖ ស្មារតី ២ធ្នូ នៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋ​គ្រប់​រូប,សន្តិភាពត្រូវតែការពារឱ្យបានដាច់ខាត

    អភិបាលខេត្តកែប ៖ ស្មារតី ២ធ្នូ នៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋ​គ្រប់​រូប,សន្តិភាពត្រូវតែការពារឱ្យបានដាច់ខាត

    កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបមាន​ប្រសាសន៍ថា ពលរដ្ឋកម្ពុជា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និង​ចងចាំជានិច្ចនូវទិវាកំណើតរណសិរ្ស ២ ធ្នូ ក៏ដូចជាទិវា ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។​ជាមួយគ្នា​នេះ​យើង​នឹងរួមគ្នាថែរក្សា និង ពង្រីករាល់សមិទ្ធផលសង្គមជាតិដែលកើតចេញពី ទិវាជាប្រវត្តសាស្ត្រទាំងពីរនេះឱ្យបានស្ថិតស្ថេ គង់វង្ស និងអភិវឌ្ឍន៍​តាមរយៈការការពារឱ្យបានដាច់ខាតនូវសន្តិភាព។ ឯកឧត្តមបណ្ឌិតលើកឡើងបែបនេះពិធីអបអរសាទរខួប អនុស្សាវរីយ៍​លើកទី៤៦ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជានៅ​សាលប្រជុំសេះស សាលាខេត្តកែបកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងសុន្ទរកថារបស់សម្តេចសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុម​ប្រឹក្សា​ជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអាន​ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា យើងទាំង​អស់គ្នាសូមប្រកាសជាឱឡារឹកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះ​យើងទាំងអស់គ្នាឲ្យចាកផុត ពីគ្រោះមហន្តរាយ នៃរបបប្រល័យ​ពូជសាសន៍ប៉ុណ្ណោះទេប៉ុន្តែរណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យ​មាតុភូមិកម្ពុជា​មាន​ការ​កែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕ដោយ៖ សិលា សារិន

  • ក្រុមយុវជនបង្កើតគំនិតកែច្នៃបន្ទប់ទឹកសាធារណៈ ដើម្បីសហគមន៍ស្រស់ស្អាត និងប្រកបដោយអនាម័យ

    ក្រុមយុវជនបង្កើតគំនិតកែច្នៃបន្ទប់ទឹកសាធារណៈ ដើម្បីសហគមន៍ស្រស់ស្អាត និងប្រកបដោយអនាម័យ

    (ភ្នំពេញ)៖ អនាម័យស្អាត គឺមានន័យទៅដល់ភាពស្អាតជាសាធារណៈដោយក្នុងនេះ ការដែលមានបន្ទប់ទឹកសាធារណៈស្អាត និងមានសុវត្តិភាពផងគឺមិនត្រឹមតែជួយដល់មនុស្សទូទៅអាចប្រើប្រាស់បានទេ តែវានៅបានជួយឱ្យប្រទេសស្រស់ស្អាត និងផ្តល់ផាសុកភាពពលរដ្ឋថែមទៀត។ ក្រុមយុវជន បានទទួល ជ័យលាភី ដែលបានបង្កើតនូវគំនិតកែច្នៃបន្ទប់ទឹកសាធារណៈ ចាត់ទុកថាភាពស្រស់ស្អាតរបស់សហគមន៍ គឺវាបានផ្តល់នូវសារៈសំខាន់ដូចគ្នាក្រុមគ្រួសារ និងភាពស្អាតបុគ្គលផងដែរ។ ព្រមជាមួយគ្នានេះ វាក៏បានឆ្លុះបញ្ជាំងនូវប្រទេសមួយប្រកបដោយភាពសណ្តាប់ធ្នាប់ល្អ បង្ហាញឱ្យគេឃើញពីភាពជឿនលឿន និងការរស់នៅស្អាតគួរគោរពកោតក្រែង។ បង្ហាញនូវគំនិតច្នៃប្រឌិតបង្កើតបន្ទប់ទឹកសាធារណៈក្នុងកម្មវិធី” វិចិត្រសាលស្ថាបត្យកម្ម២០២៤” ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤កន្លងមក លោក ម៉ៅ សុធា ជានិស្សិតផ្នែកស្ថាបត្យករមកពីសាកលវិទ្យាល័យន័រតុនបានឱ្យដឹងថា៖គម្រោងបង្កើតបន្ទប់ទឹករបស់លោកជាបន្ទប់ទឹកចល័តសាធារណៈ។គម្រោងមួយនេះបានជាប់ជ័យលាភីមេដាយមាសនៅប្រទេសអង់គ្លេសរួចមកហើយ។ លោកបានប្រាប់ថាក្នុងចំណោមនិស្សិតចំនួន៣រូប ក្នុងក្រុម ដែលបានចូលរួមបង្កើតគំនិតកែច្នៃបន្ទប់ទឹកសាធារណៈនេះគឺក្រោយពីសង្កេតឃើញតាមដងផ្លូវនៅប្រទេសកម្ពុជាមួយចំនួន ពិសេសរាជធានីភ្នំពេញមាននៅសល់ចន្លោះកន្លែងតូចៗដែលអាចធ្វើឱ្យពលរដ្ឋចោលសំរាម ឬធ្វើអ្វីមួយដែលនាំឱ្យបាត់សណ្តាប់ធ្នាប់ ម្ល៉ោះហើយបើយើងយកទីកន្លែងទាំងនេះ មកកែច្នៃជា បន្ទប់ទឹកសាធារណៈ ប្រើប្រាស់នោះមិន ត្រឹមតែផ្តល់ ផលប្រយោជន៍មនុស្សគ្រប់គ្នាទេ តែវាក៏បង្ហាញពីភាពយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋ និង ការយកចិត្តទុកដាក់អនាម័យស្អាតក្នុងប្រទេសផង។ លោក ម៉ៅ សុធា បានប្រាប់ដែរថា គម្រោង បង្កើតបន្ទប់ទឹកសាធារណៈ របស់ក្រុមលោកនេះ មិនមែនសំដៅ សម្រាប់ អាជីវកម្មរបស់នរណាម្នាក់ទេ តែវាជាការបម្រើឱ្យសាធារណៈ និងវាក៏ជាបន្ទប់ទឹកដែលចល័តបានទាំងក្នុងទីក្រុង…

  • គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បញ្ជូនច្បាប់ការទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ ទៅគណៈកម្មការជំនាញពិនិត្យ

    គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បញ្ជូនច្បាប់ការទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ ទៅគណៈកម្មការជំនាញពិនិត្យ

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច ដូចខាងក្រោម៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់ យោបល់ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វេង លិមហួត – សួង ពិសិដ្ឋ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក វេទិកាវរសេនាតូចលេខ ៤១៤ និងសួរសុខទុក្ខនាយ-ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក វេទិកាវរសេនាតូចលេខ ៤១៤ និងសួរសុខទុក្ខនាយ-ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

    (ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងក្រុមហ៊ុនសុភ័ក្រនីការ អ៊ីនវេសមិនគ្រុប ខូ អិលធីឌី ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងពលទាហាន សរុបប្រមាណ ៨០០នាក់។ សមិទ្ធផលដែលបានសម្ពោធឱ្យប្រើប្រាស់នៅពេលនេះ រួមមានវេទិកាវរសេនាតូចលេខ៤១៤ និងស្រះទឹកទំហំ៨០ម៉ែត្រគុណ២៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកងពលតូចថ្មើរជើងលេខ៤១ ដែលជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសារវ័ន្តសម្រាប់បម្រើឱ្យការប្រើប្រាស់រយៈពេលយូរក្នុងជីវភាពប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន។ឯកឧត្តម រដ្ឋមន្រ្តីគូសបញ្ចាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ រួមទាំងការអភិវឌ្ឍនានាក្នុងកងពលតូចថ្មើរជើងលេខ៤១ និយាយដោយឡែក…