Category: នយោបាយ

  • ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ នៅស្រុកលើកដែក

    ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ នៅស្រុកលើកដែក

    (ខេត្តកណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសុខាភិបាលខេត្ត កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅបរិវេណវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា៖ វេទិកានាឱកាសនេះបង្កលក្ខណៈឱ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ រួមទាំងសប្បុរសជនផង បានមកជួបជុំជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ និងកំពុងប្រឈមនឹងជីវភាពខ្វះខាតខ្លាំង ។ ឯកឧត្ដម បន្តថា ៖ ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល…

  • ក្រសួងការងារ និងតំណាងអង្គការ សមាគម ពិគ្រោះយោបល់គ្នាលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា

    ក្រសួងការងារ និងតំណាងអង្គការ សមាគម ពិគ្រោះយោបល់គ្នាលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ សរុបប្រមាណជាង៨០នាក់។ ឯកឧត្តម ហេង សួរ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ ជាពិសេសតាមរយៈការធ្វើបទបង្ហាញពីវាគ្មិនជំនាញ និងការចូលរួមផ្តល់យោបល់នានា ដើម្បីប្រមូលជាធាតុចូលលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ សុវត្ថិភាព និងសុខភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋ ក៏ដូចជាការផ្តល់នូវធាតុចូលដើម្បីជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់, បទដ្ឋានគតិយុត្តពាក់ព័ន្ធ, និងការទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈ ប.ស.ស. ឱ្យកានតែមានតម្លាភាព និងប្រសិទ្ធិភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចកាត់បន្ថយបន្ទុកចំណាយ និងធ្វើឱ្យប្រសើឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធគាពារសង្គមសម្រាប់កម្មករនិយោជិត សំដៅធានាឱ្យបាននូវស្ថេរភាព សន្តិសុខ និរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្តរបស់កម្មករនិយោជិត និងគ្រួសារ…

  • ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការរួមសហការពីគ្រប់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ

    ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការរួមសហការពីគ្រប់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ

    (សៀមរាប)៖ ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមសហការពីប្រជាពលរដ្ឋនោះទេ ក៏មិនអាចសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូននាពេលនេះផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៣ភូមិ ដែលមានដីដកចេញពីបញ្ជីបុរាណដ្ឋានក្នុងភូមិសាស្រ្តក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងក្រុងស្រុកចំនួន១៣នៃខេត្តសៀមរាប មានទីតាំងបុរាណដ្ឋានចំនួន១១,៥៥៩ទីតាំង ស្មើនឹង ៥៦,៦៩៤ក្បាលដី ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានវាស់វែងរួចនិងបានបិទផ្សាយជាសាធារណៈ ។ លទ្ធផលសម្រេចបាននាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានបានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ក្រុង-ស្រុក រួមមាន ៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ…

  • សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្វាយរៀង

    សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កិសិករ បញ្ញវ័ន្ដ ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋ ខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នេះគឺជាការលើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្វាយរៀង នៅសាលាខេត្ត នារសៀលថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះថា «ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ធ្នូ ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ…

  • យោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅស្រុកចុងកាល់ ទទួលបានអំណោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

    យោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅស្រុកចុងកាល់ ទទួលបានអំណោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

    (ឧត្ដរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។ គ្រួសារនីមួយៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត មួយមាន ( សារុង, ក្រមា, ភួយ), ភេសជ្ជៈបាកាស, ថវិកា ក្នុងម្នាក់ ៥ម៉ឺនរៀល។ ក្នុងនោះក៏មានការឧបត្ថម្ភថវិកាបន្ថែម ដល់អតីតយុទ្ធជនយោធិនពិការមួយចំនួនផងដែរ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានប្រគល់អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ នៅសាលាបឋមសិក្សា ស្រះទឹកតេជោសែនជ័យ ស្រុកចុងកាល់ផងដែរ។…

  • ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅខេត្តព្រះវិហារ ដែលចូលរួម​ផ្ទាល់ដោយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

    ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅខេត្តព្រះវិហារ ដែលចូលរួម​ផ្ទាល់ដោយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

    ព្រះវិហារ៖ដោយប្រើប្រាស់ឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់ឈាម​សហភាព​សហព័ន្ធយុវជន​កម្ពុជា​​​(ស.ស.យ.ក)ខេត្តព្រះវិហារ និងបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ​ស.ស.យ.កខេត្ត នៅភូមិឡអិដ្ឋ សង្កាត់កំពង់​ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធាន​ស.ស.យ.ក កម្ពុជា បានចូលរួមដោយផ្ទាល់ក្នុងការបរិច្ចាគឈាម​ជាលើកទី១៣​ ដើម្បី​សង្រ្គោះជីវិតអ្នក​មានតម្រូវការឈាម ។ ចូលរួមដោយផ្ទាល់ជាមួយអ្នកបរិច្ចាគឈាម ក្នុងមណ្ឌល​ផ្តល់ឈាម​ស.ស.យ.ក ខេត្តព្រះវិហារឯកឧត្តមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍រំលឹកដល់ថ្នាក់ដឹកនាំស.ស.យ.ក ខេត្ត សមាជិក​សមាជិកាស.ស.យ.ក ខេត្តទាំងអស់ថា ក្រោយពីមានអគារ​មណ្ឌល​ផ្តល់ឈាមនេះហើយ គឺត្រូវធ្វើយ៉ាងណាឱ្យមានសកម្មភាពផ្តល់ឈាម​ជានិច្ច​ ដើម្បី​ចូលរួមជួយ​ដល់​ប្រជាពលរដ្ឋដែលត្រូវការ​ចាំ​បាច់ដើម្បី​សង្គ្រោះអាយុជីវិត។ ឯកឧត្តមបន្តថា មិនត្រូវមានក្តីព្រួយបារម្ភពីសុវត្ថិភាពក្នុងការបរិច្ចាគ​ឈាមនោះទេ ព្រោះមណ្ឌលផ្តល់ឈាម នៃស.ស.យ.ក ខេត្ត​ព្រះវិហារ ត្រូវបានសាងសង់ឡើងដោយស្តង់ដាបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ។វត្តមាននៃមណ្ឌលផ្តល់ឈាមគឺ​ដើម្បី​ជំរុញ​ចលនា​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត ពីសំណាក់សាធារណជនឱ្យកាន់តែមានចំនួន​ច្រើន​ឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់​ជួយសង្រ្គោះ ដល់អាយុជីវិត ប្រជាពលរដ្ឋខេត្តព្រះវិហារដែលត្រូវការឈាមជាបន្ទាន់ ។ អគារមណ្ឌលផ្តល់ឈាមរបស់ស.ស.យ.ក ខេត្តព្រះវិហារ ដែលដាក់​សម្ពោធមានទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ។ក្នុងនេះ មាន​កន្លែង​ផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបានបំពាក់ឧបករណ៍ បរិក្ខាមួយចំនួន​ដូចជា…

  • ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង

    ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង

    (ព្រៃវែង)៖ ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។ ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានចាត់ទុកលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។ ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះបានហក់ឡើង និងមានជាបន្ទាប់…

  • មន្ទីរបរិស្ថានខេត្តកណ្តាល រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»

    មន្ទីរបរិស្ថានខេត្តកណ្តាល រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»

    (ខេត្តកណ្តាល)៖ មន្ទីរបរិស្ថានខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរខេត្ត ស្រុកកៀនស្វាយ ឃុំសំរោងធំ រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅក្នុងបរិវេណវិទ្យាល័យ សាន់ នីវូ សំរោងធំ ស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការនៃកងកម្លាំងទាំងបីរបស់ខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ…

  • ឯកឧត្តម ហេង សួរ ៖ ទំនាក់ទំនងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

    ឯកឧត្តម ហេង សួរ ៖ ទំនាក់ទំនងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ ដែលតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះគឺជួយគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់ជាតិ និងតំបន់។ ទន្ទឹមនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់កម្ពុជា រួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាវិស័យអប់រំបណ្តុះបណ្តាលដល់សិស្ស និស្សិតខ្មែរជាច្រើនឱ្យទទួលបាននូវចំណេះដឹង ជំនាញសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ បន្ថែមពីនេះ ការវិនិយោគរបស់ចិនគឺមានទំហំធំនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តោតលើការបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការទទួលស្គាល់គុណភាពបណ្តុះបណ្តាល TVET រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសនៃខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ដើម្បីពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ។ កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់ជារដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នដែលជាអនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប។ សារាចរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតម្រូវឱ្យក្រសួង ស្ថាប័ន និងអង្គភាពនានា អនុវត្តតាមការចាំបាច់ ដើម្បីទទួលបានភាពត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងស្តង់ដារួម ក្នុងដំណើរការនៃការរៀបចំសេចក្តីព្រាង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដែលក្រសួងមុខងារសាធារណៈ ត្រូវផ្តល់ការគាំទ្រដល់ក្រសួង ស្ថាប័ននានាក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្របតាមខ្លឹមសារដែលបានកំណត់ក្នុងសារាចរ។ បន្ទាប់ពីស្តាប់មតិចូលរួមរបស់អង្គប្រជុំយ៉ាងផុលផុសរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានកំណត់ឱ្យក្រុមការងារបញ្ចូលយោលបល់នៃមតិទាំងអស់របស់សមាជិកអង្គប្រជុំ ដើម្បីបំពេញបន្ថែមក្នុងសេចក្តីព្រាងសារាចរនេះ និងកំណត់រយៈពេល ៣០ថ្ងៃ ដើម្បីឱ្យតំណាងក្រសួង…