-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាព ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថានៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេច បានបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។ សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍បែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី ៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។ នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ចនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។…
-
ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថា កម្មវិធី TVET ១,៥ លាននាក់ជាឱកាសក្នុងការសិក្សាជំនាញបន្ថែម ដើម្បីពង្រីកមុខរបរឱ្យកាន់តែប្រសើរជាងមុន

(ភ្នំពេញ)៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលច្រើនជាងមុន។ លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញបានលើកឡើងថា ខ្លួនបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈផ្នែកធ្វើនំដោយជោគជ័យកាលពីប៉ុន្មានខែមុន។ ស្រ្តីរូបនេះបានសម្រេចចិត្តចូលសិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលក្នុងគោលបំណង ដើម្បីបន្ថែមជំនាញពីលើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ សម្រាប់លោកស្រី ការសិក្សាជំនាញវិជ្ជាជីវៈគឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើសពីនោះ គឺការសិក្សាជំនាញមួយនេះអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន មានទាំងព្រឹក រសៀល និងយប់ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ៍ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។ លោកស្រីថាខ្លួននឹងបង្កើតមុខរបរថ្មីមួយទៀតលើជំនាញដែលបានសិក្សានាពេលកន្លងមក។ លោកស្រីលើកទឹកចិត្តទៅដល់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកចាប់ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈណាមួយបន្ថែមទៀតដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត។ ជាពិសេសពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាតដែលអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែផងដែរ។ ចំណែក លោកស្រី ចាប ចិន្តា ដែលជាអាជីវករលក់បាយស្ថិតនៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ឱ្យលើការសិក្សាជំនាញមួយដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ គឺជាឱកាសសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការសិក្សាជំនាញថ្មី អាចបង្កើតមុខរបរឱ្យល្អជាងមុន ទទួលបានប្រាក់ចំណូលសមរម្យ និងបន្ថែមលើរបរបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ លោកស្រីធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋានបានផ្តល់ព័ត៌មានអំពីការសិក្សាជំនាញវិជ្ជាជីវៈទៅដល់បងប្អូនប្រជាពលរដ្ឋបានពេញលេញនៅមូលដ្ឋាននាពេលកន្លងមក និងបានលើកទឹកចិត្តទៅដល់យុវជនដែលទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងថ្នាក់ទី១២ ជាពិសេសពលរដ្ឋដែលជាអ្នករកសុីបន្តិចបន្តួចឱ្យទៅចាប់យកឱកាសក្នុងការសិក្សាជំនាញបន្ថែម…
-
ព្រះមហាក្សត្រកម្ពុជា ស្ដេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម រយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្បស់បំផុត ព្រះអង្គបានសព្វព្រះរាជហទ័យ យាងចាកចេញពីមាតុប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការយាងរបស់ឯកឧត្តម លឿង គឿង ប្រធានាធិបតី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័ន ព្រឹទ្ធសភា និងរដ្ឋសភា ។ ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការ ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹងស្មារតី…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យក្រុមហ៊ុន ជីប ម៉ុង បន្តការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីៗ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហការគាំទ្រតាមគ្រប់រូបភាពដល់វិស័យទេសចរណ៍ តាមរយៈធុរកិច្ចរបស់ ជីប ម៉ុង គ្រុប ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ១៣ ដូចជានៅក្នុងវិស័យបដិសណ្ឋាកិច្ចសណ្ឋាគារ ដែលមានសណ្ឋាគារលំដាប់អន្តរជាតិ ធនាគារនិងពាណិជ្ជកម្ម ភេសជ្ជៈ អចនលទ្រព្យ សំណង់ និងកីឡាជាដើម។ ក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា លាង ឃុន បានថ្លែង «អរគុណសន្តិភាព» ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា កម្ពុជា និងបានបន្តរក្សាសន្តិភាពនេះ ដោយសម្តេចមហាបវរធិបតី…
-
រដ្ឋសភាកម្ពុជា បានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

(ភ្នំពេញ)៖ រដ្ឋសភា រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៤នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៥រូប។ អង្គសភាបានបន្តរបៀបវារៈដែលមាននៅថ្ងៃនេះរួមមាន៖១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។ ២. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានដូចខាងក្រោម៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ គឺជាការឆ្លុះ បញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូលនិងចំណាយថវិកា ដែលត្រូវបានកត់ត្រា ដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះជាមួយអាណាប័ក ពាក់ព័ន្ធ ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ តួលេខច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ដែលត្រូវបាន ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ ប្រៀបធៀបជាមួយការអនុវត្តថវិកា គឺជាតួលេខឥណទានកែតម្រូវក្រោយ ការធ្វើនិយ័តកម្ម ឥណទានថវិកា និងបានបូកបញ្ចូលនូវតួលេខឥណទានបន្ថែមតាមរយៈការធ្វើនិយ័តភាវូបនី- យកម្ម នៃកិច្ចប្រតិបត្តិការចំណាយថវិកាបន្ថែមសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន…
-
គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ ប្រទេសវៀតណាម បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជគុណ ថាច់ ញ៉ឹក ព្រះចៅអធិការវត្ត ពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេច នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូន សម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះសំណាល ជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះ ជាប្រវត្តិសាស្រ្តមួយ សម្រាប់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។ ព្រះអង្គក៏សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…
-
រាជធានីភ្នំពេញ ទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)

(ភ្នំពេញ)៖ រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួននិងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។ ពិធីប្រកាសជ័យលាភី ជារាជធានីភ្នំពេញបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឆាយ ឬទ្ធិសែន បានមានប្រសាសន៍ថា៖ គិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន១១ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ ការបន្ទោបង់ ពាសវាលពាសកាល រួមមាន៖ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគីរី សៀមរាបនិងខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពិតជាសគ្គសម ដែលសំរេចបាននូវការបញ្ចប់ការបន្ទោបង់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកយន្តការធំ ២ ក្នុងការដោះស្រាយវិវាទបុរី

(ភ្នំពេញ)៖ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិវាទបុរី ជាបញ្ហាដែលមានភាពរសើបបំផុត ដែលត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន ហើយគោលដៅក្នុងការដោះស្រាយវិវាទបុរី គឺដោះស្រាយតាមយន្តការធំ២ គឺ៖ ១/ ដោះស្រាយវិវាទចំពោះមុខប្រកបដោយភាពបត់បែន និងទន់ភ្លន់ និង ២/ វិធានការច្បាប់ ដោយធានាការរស់រានមានជីវិត នៃវិស័យអចលនទ្រព្យ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចបវរធិបតី បានលើកឡើងថា បញ្ហានៅតាមបុរី កើតឡើងដោយសារការស្មានមិនត្រូវ នៃវិបត្តិសេដ្ឋកិច្ច។ សម្តេច បន្តថា ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលមានពីមុនមក ប៉ុន្តែវិវាទបុរីនេះជារឿងថ្មី ដែលប្រវត្តិសាស្ត្រប្រទេសយើង អត់ដែលមានទេ នៅក្នុងទ្រង់ទ្រាយធំបែបនេះ ។ សម្តេច ថា ក្នុងជម្លោះបុរីចំនួន ៩៩គម្រោង ដោះស្រាយបាន ៥៣គម្រោង…
-
ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកអគ្គរដ្ឋទូតកូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួប ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីកូរ៉េ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ឯកឧត្តម Park Jung-Wook បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងសធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងការការពារនឹងការឆបោកក្នុងរូបភាពផ្សេងៗ ដែលជាបញ្ហាប្រឈមធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឯកភាពលើចំណុចនេះ និងបានស្នើទៅភាគីកូរ៉េ តាមរយៈឯកឧត្តម Park Jung-Wook បន្តជួយ ឧបត្ថម្ភគាំទ្រ ក្នុងការជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែមនៃការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃកម្ពុជា។ ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមក្រសួងមហាផ្ទែ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនាក់ទំនងការទូត ក្នុងរយៈពេលដ៏យូរអង្វែង…
-
នាយករដ្ឋមន្ត្រី ៖ តំបន់បឹងទន្លេសាប ដែលបានបោះបង្គោលព្រំរួច កំណត់ជា ៣តំបន់ នឹងគ្មានការកែសម្រួលទេ

(ភ្នំពេញ)៖ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តំបន់បឹងទន្លេសាប ដែលបានសម្រេចបោះបង្គោលព្រំរួច ដោយកំណត់ជា៣តំបន់ គឺនឹងគ្មានការកែសម្រួលព្រំដី នៃបឹងទន្លេសាបទៀតនោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចបវរធិបតី បានបញ្ជាក់ថា ត្រូវតែហ៊ានអារកាត់មួយ ដើម្បីផលប្រយោជន៍រួម ខ្ញុំសូមបញ្ជាក់ថា តំបន់៣ គឺមិនមែនសម្រាប់ឯកឧត្តម សាយ សំអាល់ ឬសម្រាប់ខ្ញុំទេ ខ្ញុំអត់មានគោលដៅ ទៅធ្វើផ្ទះនៅហ្នឹងទេ អត់មានសម្រាប់មន្រ្តី ឬអាជ្ញាធរទន្លេសាប ធ្វើកម្មសិទ្ធិទេ គឺសម្រាប់ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រព័ន្ធជីវចម្រុះ ប្រព័ន្ធត្រីរបស់យើងនៅមានអនាគតវែងឆ្ងាយតទៅទៀត ។ សម្តេចធិបតី ក៏ជំរុញឱ្យត្រួតពិនិត្យឱ្យបានច្បាស់ នូវដីនៅតំបន់ពីរ ដែលតំបនេះពលរដ្ឋគ្មានសិទ្ធិលក់ដូរ និងយកធ្វើកម្មសិទ្ធិនោះទេ គ្រាន់តែមានសិទ្ធិប្រើប្រាស់ប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តទាំង៦ ជាអ្នកផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ អាស្រ័យផល។ សម្តេច…