Category: នយោបាយ

  • ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​បាន​ចូលរួម​យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករ​និយោជិត

    ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​បាន​ចូលរួម​យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករ​និយោជិត

    (ភ្នំពេញ)៖ ក្រុមសហជីពធំៗនៅកម្ពុជាលើកឡើងថា របបសន្តិសុខសង្គមផ្នែក​ថែទាំសុខភាពបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាល​មួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត។ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើក​ឡើង​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែលបាន​ផ្តល់បណ្ណ​សមាជិក ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត គឺមានសារ​សំខាន់ណាស់​ជាពិសេសកម្មករដែលជាអ្នកមានជីវភាពខ្វះខាត។ អ្វីដែល​ពិសេសនោះគឺ​និយោជកដែលជាថៅកែរោងចក្រជាអ្នករ៉ាប់រងបង់ភាគទានជារៀងរាល់ខែសម្រាប់កម្មករ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់​លើ​ការចំណាយ​ក្នុងជីវភាពប្រចាំខែរបស់ពួកគាត់។ លោកស្រីមើលឃើញថា សម្រាប់កម្មករនិយោជិតដែលជាសមាជិកប.ស.ស. អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទទួលបាន​សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃគ្រប់ពេលវេលា។ ការទទួលបានសេវាកម្ម​បែបនេះគឺមានឧត្តមប្រយោជន៍ខ្លាំងណាស់សម្រាប់កម្មករនិយោជិតក្នុងការថែទាំសុខភាព ពីព្រោះតាមរយៈយន្តការនេះជំរុញឱ្យកម្មករនិយោជិត​មានការ​យក​ចិត្តទុកដាក់លើសុខមាលភាពរបស់ពួកគាត់ច្រើនជាងពេលមុនៗ។ លោកស្រីបានសង្កត់ធ្ងន់ថា​ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់​បងប្អូនកម្មករនិយោជិតគឺជាការចូលរួមចំណែកយ៉ាងធំធេងលើការចំណាយផ្នែកថែទាំសុខភាពរបស់ពួកគេ ពីព្រោះថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺគឺជា​បន្ទុក​មួយដ៏ធំសម្រាប់កម្មករនិយោជិត ដែលជាកត្តាធ្វើឱ្យពួកគាត់មិនទៅពិនិត្យ​សុខភាពតែម្តង នៅមុនពេលដែលពួកគាត់គ្មាន​​​បណ្ណប.ស.ស.​កាលពីអតិត​កាល ដូច្នេះហើយកម្មករនិយោជិតអាចសន្សំថវិការបានមួយចំណែក​ទុក​សម្រា​​ប់​ការចំណាយផ្សេងៗដូចជាការអប់រំកូនៗរបស់ពួក និងតម្រូវការផ្សេងៗ​ទៀត​ផងដែរ បន្ទាប់ពីពួកគេមានបណ្ណប.ស.ស. ដែលត្រូវបានរាប់រងដោយ​និយោជក​របស់ពួកគេ។ ចំណែក ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ បានគូសបញ្ជាក់ពី​អត្ថ​ប្រយោជន៍របស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពថា គឺជាគោល​នយោបាយក្នុងការលើកកម្ពស់សុខភាពរបស់បងប្អូនកម្មករនិយោជិតឱ្យមានសុខភាពល្អ កាត់បន្ថយការឈឺថ្កាត់ តាមរយៈឱកាសក្នុងការថែទាំ និងពិនិត្យ​សុខភាព​បានច្រើនជាងមុន ដែលធ្វើឱ្យកម្មករនិយោជិតអាចចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការពង្រឹងជីវភាពនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ លោក គង់ អាទិត្យ លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​គឺជា​គោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករនិយោជិតកម្ពុជា ពីព្រោះកម្មករអាចបង្វែរការចំណាយលើការពិនិត្យ និងការព្យាបាលជំងឺ មកជាការសន្សំចៃនៅក្នុងគ្រួសារ និងការកាត់បន្ថយទាំងស្រុងលើសេវាពិនិត្យ​សុខភាពប្រចាំថ្ងៃ ប្រចាំខែ ដែលជាការកើតឡើងជាយថាហេតុណាមួយ​របស់​បងប្អូនកម្មករនិយោជិត។…

  • គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមក្នុងកម្មវិធី សប្តាហ៍​ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ នៅសាធារណរដ្ឋសង្គមនិយម​វៀត​ណាម

    គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមក្នុងកម្មវិធី សប្តាហ៍​ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ នៅសាធារណរដ្ឋសង្គមនិយម​វៀត​ណាម

    (វៀតណាម)៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួម​ក្នុងកម្មវិធី សប្តាហ៍ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ (The 3rd Viet Nam International Digital Week) នៅទីក្រុងហាឡុង ខេត្តគ័ងនីញ ដែលមានគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីតំបន់អាស៊ាន អាហ្វ្រិក អង្គការ​អន្តរជាតិ និងដៃគូសន្ទនាផ្សេងៗចូលរួមផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ស្តីពីការដាក់​ចេញ Virtual Assistant សម្រាប់វិស័យសាធារណៈដែលបានដាក់ចេញ​ដោយរដ្ឋាភិបាលកម្ពុជាតាមរយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបម្រើជាប្រយោជន៍សាធារណជន។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកពីឧត្តមានុវត្តន៍​ផលិត​ផល​​រដ្ឋាភិបាលឌីជីថលមួយចំនួនដែលបានអភិវឌ្ឍដោយ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ដែលក្នុងនោះរួមមាន៖ (១) ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh (២) កម្មវិធីសារិកា (sarika.gov.kh) (៣) កម្មវិធី NOMSA (nomsa.gov.kh) (៤) GO (go.gov.kh) និង (៥)…

  • ប្រទេសចំនួន ១៣០ ពិភាក្សាគ្នាលើ «ការចាប់យកអនាគតឌីជីថលដែល​ផ្តោត​ទៅ​លើធនធានមនុស្ស ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការកសាង​សហគម​ន៍​រួមគ្នានៅក្នុងលំហសាយប័រ»

    ប្រទេសចំនួន ១៣០ ពិភាក្សាគ្នាលើ «ការចាប់យកអនាគតឌីជីថលដែល​ផ្តោត​ទៅ​លើធនធានមនុស្ស ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការកសាង​សហគម​ន៍​រួមគ្នានៅក្នុងលំហសាយប័រ»

    (ប្រទេសចិន)៖ តំណាងប្រទេសចំនួន១៣០ មកពីជុំវិញពិភពលោក បានជួប​គ្នា​នៅ​សា​រធារណៈ​រដ្ឋប្រជាមានិតចិន ដោយជួបពិភាក្សាក្នុង សន្និសីទ អ៊ីនធឺណិត​ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចាប់យកអនាគត​ឌីជីថល​ដែលផ្តោតទៅលើធនធានមនុស្ស ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការកសាងសហគមន៍រួមគ្នានៅក្នុងលំហសាយប័រ» នៅទីក្រុង Wuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ កាល់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤បានដឹកនាំគណៈ​ប្រតិភូក្រសួងអញ្ជើញចូលរួម នៅក្នុងជំនួបពិភាក្សានេះ ជំរុញកិច្ចសហ​ប្រតិបត្តិ​ការអន្តរជាតិលើបច្ចេកវិទ្យាឌីជីថល ដែលផ្តោតលើការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដើម្បីនឹងគាំទ្រទៅដល់ការអនុវត្ត​យុទ្ធសាស្រ្ត​សេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយកំណត់ធនធាន​មនុស្សជាអា​ទិភាព ក្នុងការកសាងសហគមន៍លំហសាយប័រ (Cyberspace Community) ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងធានានូវអនាគតឌីជីថល​ប្រកបដោយសុវត្ថិភាព សមធម៌ និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ ត្រូវបានអញ្ជើញចូលរួមក្នុងការផ្តល់​បទអន្តរាគមន៍ ដោយបានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា​នៅក្នុងការ​ធ្វើបរិវត្តកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការ​ដាក់​ចេញនូវកម្មវិធីនិងគោលនយោបាយជាតិសំខាន់ៗ ជាអាទិ៍ យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច​និង​សង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។ បន្ថែមលើនេះ ការរៀបចំយន្តការរបស់ប្រទេសកម្ពុជានៅក្នុងការពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការពង្រឹងសន្តិសុខសាយប័រក្នុងប្រទេស បាននិងកំពុងរួមចំណែកពង្រឹងនិងពង្រីកដល់ការអភិវឌ្ឍទាំងក្នុងតំបន់…

  • រាជរដ្ឋាភិបាល សម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យ​អចលនទ្រព្យ

    រាជរដ្ឋាភិបាល សម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យ​អចលនទ្រព្យ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយ​លើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ១/ សម្រាប់អ្នកដែលទិញ​លំ​នៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺត្រូវលើកលែង​ពន្ធ​ប្រថាប់​ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និង២/ សម្រាប់អ្នកទិញលំនៅ​ឋានលើកទី១ ដែល​មានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែង​ពន្ធ​ប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធ​សាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងឆ្នាំ២០២៣ ជាឆ្នាំឆ្លងពីការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ទៅការអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្តោតសំខាន់លើជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែល​មាន​បាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក…

  • ប្រធានរដ្ឋសភា ផ្ញើសារលិខិតអបអរសាទរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱ​កាស​ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថាន KSI

    ប្រធានរដ្ឋសភា ផ្ញើសារលិខិតអបអរសាទរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱ​កាស​ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថាន KSI

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាស​ដ៏មហា​នក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្ដេចធិបតី ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យា​ស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ក្នុងសារលិខិតអបអរសាទរ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចប្រធាន​រដ្ឋសភា សូមសម្តែងនូវសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូម​សម្តែងនូវអំណរសារទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាស​ដ៏មហា នក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយស​ដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចធិបតី ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យា​ស្ថាន​យុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពានរង្វាន់នេះពិតជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុត​របស់ សម្តេចធិបតី ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដ៏ឆ្នើម​មួយរូប ប្រកបដោយសក្តានុពល ទាំងចំណេះដឹង និងសមត្ថភាព ស្វាហាប់​រស់រវើក…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើម​ពិភពលោក ពីវិទ្យាស្ថាន KSI

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើម​ពិភពលោក ពីវិទ្យាស្ថាន KSI

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួល​បាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ​សម្រាប់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំ​វិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័ន ឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និង សង្គម ស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផល​សម្រេច​ដែលមាន ឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាង​ប្រទេសឱ្យកាន់តែប្រសើរ ឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកា​ដែល​មាន ឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់​អ្នករៀប ចំគោល នយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅ​រដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពី​ចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI…

  • ឯកឧត្តម ហេង សួរ ៖ រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យក្នុងការទាក់ទាញ​ការ​វិនិយោគ​លើវិស័យយានយន្តនៅកម្ពុជា

    ឯកឧត្តម ហេង សួរ ៖ រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យក្នុងការទាក់ទាញ​ការ​វិនិយោគ​លើវិស័យយានយន្តនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មាន​ចក្ខុ​វិស័យ​ក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ដូចនេះ​ការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺជាគោលនយោ​បាយ​ដ៏សំខាន់។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី សម្រាប់កិច្ចសហប្រតិបត្តិការ​ក្នុងភាព​​ជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការ​បណ្តុះបណ្តាលបច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនី។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ លើកឡើងនៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេសអូ​ស្ត្រាលី។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោត​លើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជិវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជឿជាក់ថា តាមរយៈកម្មវិធីក្រោមកិច្ច​សហប្រតិ​បត្តិ​ការ​នេះនឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយជំនាញបច្ចេកទេស​ស្របតាមស្តង់ដាអន្តរជាតិ…

  • រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញទិសដៅការងារសម្រាប់អនុវត្តន៍​របស់ក្រសួង

    រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញទិសដៅការងារសម្រាប់អនុវត្តន៍​របស់ក្រសួង

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកបង្ហាញពីទិសដៅការងារបស់ក្រសួង សម្រាប់អនុវត្តន៍នៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា សំរាប់ទិសដៅការងារបស់ក្រសួងនឹងបន្តកសាងស្ថាប័នរដ្ឋបាលសាធារណៈទំនើប ធ្វើបរិវត្តកម្មការផ្តល់សេវាសាធារណៈតាមបែបឌីជីថលទៅតាម បែបទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ បន្តរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ក្រសួង ឱ្យបានគ្រប់វិស័យ ការងារជំនាញរបស់ក្រសួង។ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាលបន្ថែមអំពីវិស័យជំនាញការងារ របស់ក្រសួង រយៈពេលខ្លី/វែង ក៏ដូចជាបន្តការសិក្សាផ្នែកជំនាញនៅក្នុងនិងក្រៅប្រទេស ។ បន្តការចុះបញ្ជីដីធ្លីជំហានទី២ នៃចំនួនក្បាលដីប៉ាន់ស្មាន៥លានក្បាលដី…

  • រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលសម្រេចបាន នៅដើម​អាណត្តិទី៧ នៃរាជរដ្ឋាភិបាល

    រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលសម្រេចបាន នៅដើម​អាណត្តិទី៧ នៃរាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកបង្ហាញពីសមិទ្ធផលការងារ​សម្រេច​បាន នៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ ក្រសួង បានបន្តពូនជ្រំ និងបន្តនិរន្តរភាពការងារ និងដំណើរការស្ថាប័នជារួម ដោយបានពង្រឹងស្មារតីសតិអារម្មណ៍ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាកត្តាគន្លឹះដើម្បីធានានិរន្តរភាពការងារ ដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំ ដែលក្រសួងចាត់ទុកជា «ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ» ដែលត្រូវយកជ័យជម្នះឱ្យខាងតែបាន ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីសមរភូមិ កាត់បន្ថយ និងលុបបំបាត់​បញ្ហា​ចម្រូង​​ចម្រាសក្នុងសង្គម ដោយក្រសួង បានកំណត់យក​ការចុះ​បញ្ជីដីបង្ហើយ ក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់ការ…

  • រាជរដ្ឋាភិបាល បន្ដគាំទ្រដល់ជោគជ័យរបស់ធុរកិច្ចទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន

    រាជរដ្ឋាភិបាល បន្ដគាំទ្រដល់ជោគជ័យរបស់ធុរកិច្ចទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ច និងបច្ចេក​វិទ្យា​របស់ចិនជាសកល ដែលសហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ​សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើន​ទៀតរបស់ចិន នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើក​ឡើងថា រាជរដ្ឋាភិបាល បន្ដគាំទ្រដល់ជោគជ័យរបស់ធុរកិច្ច ទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណៈកម្មាការបានជំរុញការដោះស្រាយវិវាទវិស័យឯកជន ដោយបានធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាព។ ខ្ញុំចង់បញ្ជាក់ថា រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រ ដល់អ្នកគ្រប់ជំហាន ។ សម្ដេច បន្ដថា ក្នុងអាណ្ណិតរបស់ខ្ញុំ យើងបានបន្ថែម ពាក្យបច្ចេកវិទ្យា ជាធាតុផ្សំថ្មីបន្ថែម ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាកកាលទី១ ដើម្បីធ្វើពិពិធកម្ម ទំនើបកម្ម និងឧស្សាហកម្ម ដោយពឹងផ្អែកលើជំនាញ និងចំណេះដឹង ។ សម្ដេច ថា ជាការពិតណាស់ យើងមិនអាចស្រមៃថា…