Category: នយោបាយ

  • ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីប្រកាសគាំទ្រ នូវប្រសាសន៍លើកឡើងរបស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីប្រកាសគាំទ្រ នូវប្រសាសន៍លើកឡើងរបស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីប្រកាសគាំទ្រ នូវប្រសាសន៍លើកឡើងរបស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈនាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ បានបង្ហោះសំណេរគាំ​ទ្រប្រ​សាសន៍លើកឡើងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមនេះគឺជាខ្លឹមសារនៃសំណេរដើមរបស់ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ខ្ញុំសូមគាំទ្រនូវប្រសាសន៍លើកឡើងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំពញអង្គលើកទី១១ សភាអន្តជាតិនៃការអត់ឱន និងសន្តិភាព។ បាឋកថារយៈពេលជិត ២ម៉ោង របស់សម្តេចបានឆ្លុះបញ្ចាំងនូវបទពិសោធ និង​ប្រវត្តិដ៏កម្ររបស់សម្តេចដែលបានដាក់ជីវិតធ្វើជាដើមទុន តស៊ូ ពុះពារ និងលះ​បង់សព្វបែបយ៉ាងដើម្បីស្វែងរកសុខសន្តិភាពដ៏លំបាកលំបិន ហើយបានខិតខំ​ថែ​រក្សាសន្តិភាព និងការអភិវឌ្ឍនេះបានគង់វង្សបានជាង ៤ទសវត្សរ៍។ ក្រោម​ការ​​ដឹកនាំរបស់សម្តេច ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែជាប្រទេសដែល​មានសន្តិភាពប៉ុណ្ណោះទេ តែថែមទាំងបានប្រែក្លាយទៅជាអ្នកតស៊ូមតិដើម្បី​សន្តិភាពយ៉ាងសកម្មមួយ របស់ពិភពលោក។ ការប្តេជ្ញាចិត្តដើម្បីសន្តិភាពយ៉ាងធំធេងរបស់សម្តេច គឺជាគំរូវីរភាពដ៏អស្ចារ្យ​សម្រាប់​យើងខ្ញុំជាកូនចៅជំនាន់ក្រោយក្នុងការតម្កល់ទុកជា​បាវចនា​សម្រាប់​​ខ្លួនក្នុងបេសកកម្មបន្តវេន និងថែរក្សាសុខសន្តិភាពដែលសម្តេចបាន​កសាង​ពូនជ្រុំបានដោយលំបាកនេះ។ យកឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ​ពេញ​អង្គលើកទី១១ សភាអន្តរជាតិនៃការអត់ឱន និងសន្តិភាព ជាពិសេសការ​អនុម័តដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា នូវធម្មនុញ្ញសន្តិភាពដើម្បី​មនុស្សជាតិ…

  • ក្នុងរយៈពេល ១ឆ្នាំ ការវាស់វែងដីធ្លីសម្រេចបាន ជាង៣លានក្បាលដី ស្មើនឹងជាង ៦៦ភាគរយ

    ក្នុងរយៈពេល ១ឆ្នាំ ការវាស់វែងដីធ្លីសម្រេចបាន ជាង៣លានក្បាលដី ស្មើនឹងជាង ៦៦ភាគរយ

    (ភ្នំពេញ)៖ ការងារវាស់វែងក្នុងរយៈពេល ១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រសួងរៀងចំដែនដីនគរូបនីយកម្ម និង សំណង់ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩ភាគរយ ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១ភាគរយ ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។នេះបើតាមអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត បានឱ្យដឹងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បើយោងតាមរបាយការណ៍ខាងលើនេះបានឱ្យដឹងដែរថា៖ ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀមចេញបណ្ណចំនួន ៤ ៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤បណ្ណ ជូនរដ្ឋ តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ទន្ទឹមនេះ ក្រសួងកំពុងខិតខំជំរុញការងារចុះបញ្ជីដីរដ្ឋ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រយៈពេល ១ឆ្នាំដើមអណត្តិទី៧ ក្រ​សួង​​ដែនដី​សម្រេចសមិទ្ធិផលសំខាន់ៗជាច្រើន ឆ្លើយតបយុទ្ធសាស្រ្តបញ្ច​កោណ​ដំណាក់កាលទី១

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រយៈពេល ១ឆ្នាំដើមអណត្តិទី៧ ក្រ​សួង​​ដែនដី​សម្រេចសមិទ្ធិផលសំខាន់ៗជាច្រើន ឆ្លើយតបយុទ្ធសាស្រ្តបញ្ច​កោណ​ដំណាក់កាលទី១

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំដើម​អណត្តិ​ទី៧ ក្រសួងដែនដីសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ឆ្លើយ​តប​ប្រកបដោយប្រសិទ្ធភាព ទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួង​សម្រេច​បាន នូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងការធានាបាន​នូវ​សន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បានបញ្ចប់នូវភាពចម្រូង​ចម្រាស​ក្នុងសង្គមទាំងមូល នាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរ​ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ ហើយនេះជាពេលវេលា ដែលយើងត្រូវងាកមកផ្តោតលើការងារស្នូល​របស់​ក្រសួង គឺសមរភូមិទី៣ ទី៤ និងទី៥…

  • ប្រធានរដ្ឋសភានេប៉ាល់ សម្តែងការចងចាំនូវគំរូវីរភាព និងការលះបង់​របស់​សម្តេច​តេជោក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជា

    ប្រធានរដ្ឋសភានេប៉ាល់ សម្តែងការចងចាំនូវគំរូវីរភាព និងការលះបង់​របស់​សម្តេច​តេជោក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជា

    (ភ្នំពេញ)៖ ប្រធានរដ្ឋសភានេប៉ាល់ សម្តែងការចងចាំនូវគំរូវីរភាព និងការ​លះបង់របស់សម្តេចតេជោក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាន​នូវ​សន្តិភាពជូនកម្ពុជា និងជឿជាក់ថា តួនាទី និងសមិទ្ធផល ដែលសម្តេចតេជោ​សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ ។ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ លើកឡើង​បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់​ក្តៅ​សាជាថ្មី បន្ទាប់ពីជំនួបជាមួយប្រតិភូ ក្រុមប្រធានសភានៃប្រទេសជាមិត្ត​នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។ ក្នុងគ្រានេះដែរ សម្តេចតេជោមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្តនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។ ចំណែក លោក Dev Raj Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានលើកឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោនិងកម្ពុជាដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គ IPTPលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ខណៈបច្ចុប្បន្នសន្តិភាព…

  • នារីហ្គាហ្សាប្រើសត្វលាអូសរទេះដឹកភ្ញៀវ ផ្គង់ផ្គង់ជីវភាព

    នារីហ្គាហ្សាប្រើសត្វលាអូសរទេះដឹកភ្ញៀវ ផ្គង់ផ្គង់ជីវភាព

    បរទេស៖ សត្វលាបាននិងកំពុងផ្តល់ជីវភាពរស់នៅ សម្រាប់ស្ត្រីៗ នៅតំបន់ ហ្គាហ្សា ចំពេលមានសង្រ្គាម ដែលនាំឲ្យខ្វះខាតប្រេងឥន្ធនៈ យ៉ាងខ្លាំង។ ជីវភាពរស់នៅ របស់លោកស្រី Amina Abu Maghasib ពឹងផ្អែកលើសត្វលាមួយក្បាល ខណៈដែលសត្វលានេះ ត្រូវបានប្រើ សម្រាប់អូសរទេះ ផ្តល់សេវាកម្មដឹកជញ្ជូន នៅជុំវិញតំបន់ Gaza។ ហ្គា ហ្សា ជាទីកន្លែងដែលជួបសង្រ្គាម អូសបន្លាយ ជាងមួយឆ្នាំ និងនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងទូលំទូលាយ សម្រាប់យានជំនិះ។ ថ្លែងនៅតំបន់​ Deir el-Balah ភាគកណ្តាល តំបន់ហ្គាហ្សា លោកស្រី អាមីណា បានរៀបរាប់ថា «មុនពេលសង្គ្រាម ខ្ញុំធ្លាប់លក់ទឹកដោះគោ និងទឹកដោះគោជូរ ហើយរោងចក្រ ក៏ធ្លាប់យកទឹកដោះគោ ពីខ្ញុំ ដោយដឹកតាមរទេះ អូស ដោយសត្វលានេះ»។ គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់ Gaza កើនឡើងដល់ ៤៤,២០០នាក់ហើយ ចាប់តាំងពីមានការវាយប្រហារសងសឹក របស់អ៊ីស្រាអែល ឆ្លើយតបនឹងពួកហាម៉ាស់-ប៉ាឡេស្ទីន ដែលបានវាយប្រហារចូលទឹកដីអ៊ីស្រាអែល ស្លាប់មនុស្សជាង ១ពាន់នាក់…

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជា ទៅចូលរួមក្នុងប្រតិបត្តិការរក្សាថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ហើយដែលសកម្មភាពនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ។ ការចែករំលែកបទពិសោធន៌សន្តិភាពរបស់កម្ពុជានេះបានធ្វើឡើងនៅក្នុងបទបង្ហាញនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងសម័យប្រជុំពេញអង្គលើកទី ១ ស្តីពី “ការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ៖ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល” នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១(11IPTP) ដែលប្រព្រឹត្តទៅ នៅប្រទេសកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ វិច្ឆិកា ឆ្នាំ២០១៤ ។ នៅក្នុងបទបង្ហាញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក៏ដូចជាការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងអង្គការតំបន់ និងអន្តរជាតិ។ ជាងនេះទៅទៀត ការរក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស បានជំរុញការចូលរួមចំណែករបស់កម្ពុជា ក្នុងដំណើរការសន្តិភាពពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…

  • គណៈប្រតិភូប្រធានសភា នៃប្រទេសជាមិត្ត ចាត់ទុកដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យ

    គណៈប្រតិភូប្រធានសភា នៃប្រទេសជាមិត្ត ចាត់ទុកដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យ

    (ភ្នំពេញ)៖ គណៈប្រតិភូប្រធានសភា នៃប្រទេសជាមិត្ត ចាត់ទុកដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយ ដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់ បណ្ដាប្រទេសនានានៅលើពិភពលោក ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត ដឹកនាំដោយ ឯកឧត្តម Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍​ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានកត់សម្គាល់ថា កម្ពុជា​ ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ​ កម្ពុជា​បានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា​ គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ…

  • ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចាត់ទុក កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

    ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចាត់ទុក កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ​ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP​ ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព  និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា​ កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ…

  • ឯកឧត្តម ឡាវ វ៉ាន់៖ កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់​និស្សិត​ខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស

    ឯកឧត្តម ឡាវ វ៉ាន់៖ កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់​និស្សិត​ខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស

    (ប្រទេសចិន)៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ២៧០នាក់ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំមន្ត្រីស្ថានទូត តំណាងសាកលវិទ្យាល័យចិន ផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឡាវ វ៉ាន់​ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី​សំ​ណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតដែល​កំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបន្តថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាស​ដល់និស្សិត​ខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ដាប្រធានគណ:ប្រតិភូ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព លើកទី១១

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ដាប្រធានគណ:ប្រតិភូ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីការអត់ឱន និងសន្តិភាព លើកទី១១

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយបណ្ដាប្រធានគណ:ប្រតិភូ នៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព នៅមុនកិច្ចប្រជុំ លើកទី១១ (IPTP 11) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ផងដែរ ។ សូមជម្រាបថា ពិធីបើកច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ ជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត ។ ក្នុងពិធីបើកសម័យប្រជុំនេះ…