-
រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំឲ្យសមាគមសម្ភព និងរោគស្រ្តីកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”។ នាពិធីបើកទិវាវិទ្យាសាស្ត្រនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចអំពីការដែលក្រសួងសុខាភិបាលបានប្រកាសដាក់ចូល នាពេលថ្មីៗ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅ នូវ«ការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ និងដាក់ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ» សំដៅលើកកម្ពស់សុខភាពសុខុមាលភាពកុមារ ដែលជាអនាគតមិនអាចខ្វះបានសម្រាប់ប្រទេសជាតិ សំដៅរក្សា និងកសាងមូលធនមនុស្សរឹងមាំ ដែលជាការចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO)ផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ទិវាលើកទី២៣ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា នាពេលនេះ នឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹង បន្ថែមជាច្រើន ដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួម ទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញអោយសមាគមនឹងបន្តរៀបចំឱ្យមានទិវាសន្និបាតវិទ្យាសាស្ត្រទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវស្មារតីរឹងមាំ ក្នុងការធានាបានកម្រឹតសមត្ថភាពជំនាញក្នុងឯកទេសរបស់ខ្លួន និងលើសពីនោះការសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សំដៅជំហរស្មារតីទទួលខុសត្រូវ…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ផ្លែផ្កានៃសន្តិភាព រយៈពេល ២៦ឆ្នាំ បានជំរុញឱ្យកម្ពុជា កាន់តែមានភាពសកម្ម ដើម្បីសន្តិភាព

(ភ្នំពេញ)៖ ផលលាភនៃសន្ដិភាព ដែលកម្ពុជា ទទួលបានរយៈពេល ២៦ឆ្នាំមកនេះ បង្ហាញពីអត្ថប្រយោជន៍ នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបានជំរុញឱ្យកម្ពុជា កាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឱ្យមានឆន្ទៈ ក្នុងការរួមចំណែកដល់ការដោះស្រាយជម្លោះ ដែលកំពុងបន្តកើតមានឡើងនៅជុំវិញពិភពលោក ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផលលាភនៃសន្តិភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា មានបំណងចង់រួមចំណែកដល់ការកសាងសហគមន៍សកល ដែលចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុភាគីនិយម ប្រកបដោយបរិយាប័ន្ន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា កម្ពុជា មានបំណងចង់រួមចំណែកដល់ការកសាងសហគមន៍សកល ដែលចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុ ភាគីនិយម ប្រកបដោយបរិយាប័ន្ន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងបរិយាកាសនៃភាពមិនប្រាកដប្រជាខ្ពស់ ដោយមហាអំណាច កំពុងបំពានលើសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ

(ខេត្តប៉ៃលិន )៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។ គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបញ្ជាក់ អំពីគោលជំហរ នៃការខិតខំចរចាដោះស្រាយបញ្ហាព្រំដែនគោក និងទឹកដោយសន្តិវិធី…
-
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសម ជាមួយគណៈប្រតិភូ ICAPP

(ភ្នំពេញ)៖ មុនពិធីបើកមហាសន្និបាតអន្តរជាតិ បណ្ដាគណបក្សនយោបាយនៅអាស៊ី លើទី១២-12th General Assembly of ICAPP (International Conference of Asian Political Parties ) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានទទួលជួបសម្ដែងការគួរសមជាមួយបណ្ដាគណៈប្រតិភូ ICAPP ដែលបានអញ្ជើញមកចូលរួម ក្នុងមហាសន្និបាត ICAPP លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅ វិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម …
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ បណ្ដាគណបក្សនយោបាយ ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មុនពិធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានអនុញ្ញាតឱ្យ បណ្ដាថ្នាក់ដឹកនាំគណបក្សនយោបាយនានា ដែលបានចូលរួម មហាសន្និបាត ICAPP លើកទី១២ ចូលជួបសម្ដែងការគួសម នៅវិមាន៧ មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ៕
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សូមជម្រាបថា ប្រទេសកម្ពុជា បានទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាញគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ គណៈប្រតិភូដែលចូលរួមមានចំនួន ២៦៣រូប ក្នុងនោះ ប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូកម្ពុជាចំនួន ៦៤រូប…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ចេញអាជ្ញាបណ្ណ ឱ្យបើករោងចក្រផលិតស្រាបៀរថ្មីទៀតហើយ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសសម្រេចបញ្ឈប់ ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្ដែបើផលិតសម្រាប់ការនាំចេញ ទើបរាជរដ្ឋាភិបាល អនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ ។ ការប្រកាសបែបនេះរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល ។ សម្ដេចបវរធិបតី បានប្រសាសន៍ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៧ហើយ កំពុងផលិតស្រាបៀរ ដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឲ្យមានក្រុមហ៊ុន ផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥលូវ Licence (អាជ្ញាប័ណ្ណ) ផលិតស្រាបៀរឈប់ឲ្យហើយ បច្ចុប្បន្នមាន៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឲ្យ តែបើធ្វើក្នុងស្រុក ខ្ញុំមិនឲ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឲ្យហើយ ក្រែងមានអ្នកចង់ធ្វើ ។ សម្ដេច បានសង្កត់ធ្ងន់ថា ការឆ្លើយបដិសេធ របស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរបស់វិស័យឯកជន ដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សារនេះ មិនតម្រូវឲ្យមានបន្ថែមទៀតឡើយ ។ ក្រៅពីរោងចក្រផលិតស្រាបៀរ…
-
សម្ដេចនាយករដ្ឋមន្ត្រី ណែនាំឱ្យរៀបចំក្រមបទដ្ឋាន បច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ហ្គាស នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យមើលការរៀបចំ ផ្គត់ផ្គង់ហ្គាសនៅតាមបណ្ដាអាគារខ្ពស់ៗ ដើម្បីបញ្ចៀសហានិភ័យ កើតមានឡើងជាយថាហេតុ ខណៈនៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួន បានកើតមានករណីនេះរួចហើយ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យមានការសិក្សា នីតិវិធី និងវិធាននានា ដើម្បីគ្រប់គ្រងសុវត្ថិភាព នៅតាមអគារទំនើបៗ ដែលបំពាក់ដោយបំពង់ហ្គាស ដើម្បីបញ្ចៀសហានិភ័យណាមួយ កើតមានឡើងពីការលេចធ្លាយឧស្ម័នហ្គាស ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវសហការគ្នា គិតគូរពីបញ្ហានេះ ដើម្បីប្រទាក់ក្រឡាគ្នាធ្វើរឿងនេះ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត…
-
សម្តេច ម៉ែន សំអន ថ្លែងការកោតសសើរដល់ ប្រធានអង្គការកូដូខ្មែរ ដែលបានចួលរួមចំណែកជួយលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតិឲ្យ លោក អាំង ពិទូរ្យ ប្រធានអង្គការកូដូខ្មែរ ដឹកនាំគណៈប្រតិភូអេកូទេសចរណ៍ និងទេសចរណ៍សាមគ្គីនៃក្រុមហ៊ុនអគ្គីសនីជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិសារអាហារសាមគ្គីនៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរ ដល់លោក អាំង ពិទូរ្យ និងថ្លែងអំណរគុណចំពោះប្រតិភូជនរបស់ប្រទេសបារាំង ដែលមានចំណាប់អារម្មណ៍ ក្នុងការសិក្សាស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដោយបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ផ្លាស់ប្តូរ និងស្វែងយល់ ពីគ្នាទៅវិញទៅមកអំពីប្រពៃណី និងការសម្រសខ្លួនរស់នៅតាមជនបទ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ប្រតិភូបន្តប្រពៃណីចុះមកជួបជាមួយប្រជាពលរដ្ឋខ្មែរនះ ឲ្យបានញឹកញាប់ ដើម្បីផ្សារភ្ជាប់អំពីទំនាក់ទំនង និងសាគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាព ជិតស្និតបន្ថែមទៀត។ តាមរយៈ សកម្មភាពទាំងនេះក៏បានបង្ហាញអំពីការចូលរួមចំណែករបស់អង្គការកូដូខ្មែរ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។ គោលបំណងរបស់ប្រតិភូ គឺជាការសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទ និងសិក្សាស្វែងយល់បន្ថែមអំពីប្រាសាទបុរាណខ្មែរ ដែលជាមរតក និងស្នាដៃររបស់ដូនតា បុព្វបុរសខ្មែរបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ។ នៅក្នុពេលបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល ១៥ថ្ងៃនេះ និងមានសមាជិកជនជាតិបារាំង ចំនួន១៥នាក់ និងសមាជិកសម្របសម្រួលជនជាតិខ្មែរចំនួន ៥នាក់ ។…