Category: នយោបាយ

  • វិស័យកសិកម្ម មានវិសាលភាពធំធេងណាស់ ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា

    វិស័យកសិកម្ម មានវិសាលភាពធំធេងណាស់ ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា

    (ភ្នំពេញ)៖ ក្នុងឱកាស អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។ ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើមានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ សូមបញ្ជាក់ថា ក្នុងពិធីប្រកាសតែងតំាងប្រធានមន្ទីរកសិកម្ម…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យប្រធានមន្ទីរថ្មី រាជធានីភ្នំពេញ ត្រូវយកចិត្តទុកក្នុងការងារ ដើម្បីឆ្លើយតបទៅតាមតម្រូវប្រជាពលរដ្ឋ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យប្រធានមន្ទីរថ្មី រាជធានីភ្នំពេញ ត្រូវយកចិត្តទុកក្នុងការងារ ដើម្បីឆ្លើយតបទៅតាមតម្រូវប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរថ្មីទើបទទួលកាន់តំណែង ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នៅក្នុងសាលារាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៊ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់…

  • កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗចំនួន២ គឺ ICAPP និង IPTP ចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

    កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗចំនួន២ គឺ ICAPP និង IPTP ចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់ៗ ចំនួន២ រួមមាន៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ , សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត ។ កិច្ចប្រជុំសំខាន់ៗ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានដូចជា៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយកដ្ឋមន្ត្រីកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ លោក លោកស្រី ថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយនៅអាស៊ី អង្គទូត…

  • សម្ដេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ ក៏ដូចជាពិធីការ រៀបចំឡើងវិញ​នូវអាសនៈក្រមសង្ឃ

    សម្ដេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ ក៏ដូចជាពិធីការ រៀបចំឡើងវិញ​នូវអាសនៈក្រមសង្ឃ

    (ភ្នំពេញ)៖ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​ឱ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាពិធីការ រៀបចំឡើងវិញនូវអាសនៈ​ក្រមសង្ឃ ដោយសារការរៀបចំពិធីការសព្វថ្ងៃនេះ កំពុងរៀបចំពិធីការទៅតាម​គោរពងារ មិនមែនរៀបចំពិធីការតាមតួនាទីនោះទេ ដែលនេះមិនត្រូវទាល់​តែសោះ ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សព្វថ្ងៃនេះ សម្តេចមើលឃើញថា អាសនៈក្រមសង្ឃ ពេលខ្លះ គឺបានឱ្យព្រះអនុគណ នៅមុខព្រះមេគណ គឺមិនត្រូវទាល់តែសោះ ។ សម្តេច ថា នៅពេលដែលសម្តេច ចូលទៅក្នុង​ព្រះបរមរាជវាំង បានសង្គេតឃើញសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៏ ចន្ទថុល អង្គុយពីខាងលើសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខា​ធិការដ្ឋានគណៈសង្ឃនាយក និងព្រះមេគណរាជធានីភ្នំពេញ ដែលការរៀបចំ​ដូចនេះ គឺមិនត្រឹមត្រូវនោះទេ។ សម្ដេចតេជោ ក៏បានស្នើឱ្យស្នើក្រសួងធម្មការ និងសាសនា ពិនិត្យពីបញ្ហា​អាសនៈ​ក្រមសង្ឃនេះឡើងវិញ ដោយរៀបចំឱ្យបានត្រឹមត្រូវ និងរៀបចំ​តាមតួនាទី…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើវិស័យអប់រំ គឺជាការ​វិនិយោគលើអនាគត

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើវិស័យអប់រំ គឺជាការ​វិនិយោគលើអនាគត

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់សរុប ៨៣៣៩នាក់ ( ស្រី ៤៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះទស្សនៈវិជ្ជមាន និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់និស្សិតផ្ទាល់ផង និងជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសផងដែរ។” ក្នុងន័យនេះ ចំណេះដឹង គឺជាអំណាចធំធេងណាស់ ព្រោះចំណេះដឹងអាច​ឱ្យយើងមានសមត្ថភាពក្នុងភាពម្ចាស់ការ និងឯករាជ្យ៖ ១/ ការធ្វើសេចក្តីសម្រេចចិត្ត និងការកំណត់អនាគតរបស់ខ្លួន ២/ ការពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស និង៣/ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។ សម្តេច…

  • សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញា​ធរ ពិចារណារកទីតាំងរួម ខណៈទីអារាម ពោរពេញទៅដោយចេតិយ

    សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញា​ធរ ពិចារណារកទីតាំងរួម ខណៈទីអារាម ពោរពេញទៅដោយចេតិយ

    (ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើក្រសួងធម្មការ និងសាសនា ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញាធរ ពិចារណារកទីតាំងរួម ខណៈទីអារាម​បច្ចុប្បន្ន ចង្អៀនណែនទៅដោយចេតិយ របស់ប្រជាពុទ្ធបរិស័ទ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណា​ចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់​ខ្ពស់​បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត​មន្ត្រី​​​សង្ឃ​ទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សំណាងល្អ បច្ចុប្បន្ននៅទីវត្តអា​រាម មានកន្លែងសម្រាប់ធ្វើចេតិយបាន ប៉ុន្តែនៅពេលខាងមុខ គ្មានកន្លែងធ្វើ​ចេតិយទេ ។ ដូច្នេះ អាចជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេក ដើម្បី​ពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែក្នុងវត្តរបៀបនេះ ពេលខ្លះ រើកុដលោក ធ្វើចេតិយក៏មានដែរ ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា…

  • ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា

    ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ជិន ថាញ់មិន( Tran Thanh Man )ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។តាមកម្មវិធីដែលបានរៀបចំឯកឧត្តមប្រធានរដ្ឋសភានឹងអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែមាន ភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជា ជន និងប្រទេសជាតិទាំងពីរជាស្នូល។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា។ បន្ទាប់មក ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម…

  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ច សហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ច សហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គ​រដ្ឋ​ទូត​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញ​ក្ដីសង្ឃឹមយ៉ាង​មុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិ​បាល​​កម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផល​ការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម​ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូត​ហ្វីលីពីនប្រចាំកម្ពុជា ព្រមសហការី​ ដែលបានចំណាយ​ពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម…

  • នាយករដ្ឋមន្ដ្រី អះអាងលើបញ្ហាកោះគុតថា ពុំមានការបាត់បង់ទៅភាគី​ណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ

    នាយករដ្ឋមន្ដ្រី អះអាងលើបញ្ហាកោះគុតថា ពុំមានការបាត់បង់ទៅភាគី​ណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអះអាងលើបញ្ហា​កោះគុតថា ពុំមានការបាត់បង់ទៅភាគីណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់​បាន​ចរចាឯកភាពគ្នានៅឡើយ ។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាស​ធានាថា នឹងការពារឱ្យបាននូវអធិបតេយ្យភាពរបស់ជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់​បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់សរុប ៨៣៣៩នាក់ ( ស្រី ៤ ៤០១ នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧ អង្គ នៅមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ផ្ញើសារជូនបងប្អូនជនរួម​ជាតិ ពាក់ព័ន្ធនឹងករណីកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយម​ចោទ​ប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១-រាជរដ្ឋាភិបាល មានភាពចាស់​ទុំខាងនយោបាយ, ទី២-រាជរដ្ឋាភិបាល មានការទទួលខុសត្រូវ​ចំពោះប្រ​ជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេចធិបតី…

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់គ្នាស្ងាត់ស្ងៀម ករណីកោះគុត ទុក​ឱ្យ​រដ្ឋា​ភិ​បាលកម្ពុជា និងថៃ ជាអ្នកដោះស្រាយ

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់គ្នាស្ងាត់ស្ងៀម ករណីកោះគុត ទុក​ឱ្យ​រដ្ឋា​ភិ​បាលកម្ពុជា និងថៃ ជាអ្នកដោះស្រាយ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កោះគុត ស្ថិតនៅតំបន់​ត្រួត​ស៊ីគ្នា​រវាងកម្ពុជា និងថៃ ដោយសម្តេចធ្លាប់ពិភាក្សាជាមួយសមភាគីថៃ តាំងពីជំនាន់លោកនាយករដ្ឋមន្ត្រី Chatichai Choonhavan លើអាជីវកម្ម​ខួងយកប្រេង។ សម្តេចបានលើកឡើងថា តាំងពីមានអនុស្សារណៈ​នៃការ​យោគយល់គ្នាមួយ (MOU) នាឆ្នាំ២០០១ ភាគីទាំងពីរមិនទាន់បាន​ជជែក​គ្នាចប់សព្វគ្រប់ឡើយ ។ ជាមួយនេះ សម្តេចតេជោ បានស្នើឱ្យគ្រប់គ្នាស្ងាត់​ស្ងៀម ដោយទុកឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ជាអ្នកដោះស្រាយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់​ខ្ពស់​បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត​មន្ត្រី​សង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។ សម្ដេចប្រធានព្រឹទ្ធសភា បានអះអាងថា វាមិនទាន់ដល់ពេលនោះឡើយ ដែល​លើកយកករណី «កោះគុត» ដែលស្ថិតនៅតំបន់ត្រួតស៊ីគ្នា រវាងភូមិសាស្ត្រ​ខេត្ត​កោះកុង និងខេត្តត្រាត…