-
នយោបាយឈ្នះ ឈ្នះ ដែលបង្កើតឡើងដោយកូនខ្មែរ ត្រូវបានថ្នាក់ដឹកនាំ និងអ្នកនយោបាយអន្តរជាតិជាច្រើន កោតសរសើរ និងរៀនសូត្រជាពិសោធន៍

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា គោលនយោបាយឈ្នះ ឈ្នះ ដែលបង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយអន្តរជាតិជាច្រើន កោតសរសើរ និងយកជាពិសោធន៍ក្នុងការរៀនសូត្រ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីបិទ “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២” កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា ២០២៤ ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្តេចតេជោ គឺជាតួអង្គយ៉ាងសំខាន់ដែលកងកម្លាំង និងមេដឹកនាំខ្មែរក្រហម អាចយល់ព្រមចុះចូល និងធ្វើសមាហរណកម្ម ព្រោះបើគ្មានសម្តេចតេជោ ទោះបីជាគោលនយោបាយឈ្នះ ឈ្នះល្អយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចជោគជ័យបានដែរ។ គ្រប់ថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយ ដែលចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្វធ្វើនៅកម្ពុជា គឺសុទ្ធតែបានលើកឡើងអំពីសន្តិភាព និងការផ្សះផ្សាជាតិ ហើយអ្វីដែលជាពិសេស គឺការយកករណីកម្ពុជា សម្រាប់ដកស្រង់ជាបទពិសោធន៍ និងជាការរៀនសូត្រ ជាពិសេសអំពីសុខដមនីយកម្មសាសនា។ ភាពជោគជ័យនៃនយោបាយឈ្នះ…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២(ICAPP) បានអនុញ្ញាតឱ្យឯកឧត្តម ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំមហាសន្និបាត ICAPP នេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីផងដែរ។ នាជំនួបនេះ ឯកឧត្តម ZAFER SIRAKAYA បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងក្រុមការងារ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានសម្តែងនូវក្តីអបអរសាទរចំពោះភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា…
-
លោកជំទាវ ភឿង សកុណា ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ នៃមហាសន្និបាតសន្និសីទអន្តរជាតិ ICAPP លើកទី១២

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាជិកាប្រតិភូគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ នៃមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ “ភាពចម្រុះនៃវប្បធម៌ សម្រាប់ការលើកកម្ពស់សន្តិភាព និងផ្សះផ្សា” នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ សូមជម្រាបថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់ ។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ដែលចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី…
-
កម្ពុជា ស្នើភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើ ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ភាគីវៀតណាម ឱ្យបន្តយកចិត្តទុកដាក់លើបងប្អូនខ្មែរក្រោម ។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឺទ្ធសភានៃកម្ពុជា និងឯកឧត្តម ជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។ ក្នុងជំនួបនេះ ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ឯកឧត្តម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម ។ សម្តេច ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម ។ សម្តេច ក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ…
-
ប្រធានIDC-CDI គាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោក្នុងកម្មវិធីបើកសន្និបាត ICAPP ថា នៅលើពិភពលោកនេះ គ្មានស្តង់ដារសម្រាប់ការកសាងសន្តិភាពនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC និងជាអតីតប្រធានាធិបតីកូឡុំប៊ី បានថ្លែងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោក្នុងកម្មវិធីបើកសន្និបាត ICAPP ថា នៅលើពិភពលោកនេះ គ្មានស្តង់ដារសម្រាប់ការកសាងសន្តិភាពនោះទេ ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិ បណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ ក្នុងជំនួបនេះ ឯកឧត្តម Andrés Pastrana បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នា រវាងកូឡុំប៊ីនិងកម្ពុជា ដែលបានរងគ្រោះដោយសារសង្រ្គាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេល នៃការបះបោររបស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន ។ ឯកឧត្តម បានបន្តថា លោកពិតជាពេញចិត្ត និងគាំទ្រទាំងស្រុង ចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ…
-
ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម Mushahid Hussain Sayed អញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាសារព័ត៌មាន ICAPP លើកទី៧

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) អញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ « ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព » នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។ សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានបានគូសរំលេចថា ក្នុងនាមជាគណបក្សដឹកនាំមួយ នៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំ វេទិកាសារព័ត៌មាន…
-
តំណាង ICAPP កោតសរសើរប្រទេសកម្ពុជា ដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព

(ភ្នំពេញ)៖ តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។ នេះជាការលើកឡើងរបស់ឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នាជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP…
-
សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកម្ពុជា បានប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដោយខ្លួនឯង ក្រោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដែលអ៊ុនតាក់ សម្រេចមិនបាន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា អ្វីដែលជាកិច្ចជាគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន អ៊ុនតាក់មិនអាចសម្រេចបានទេ ពេលអ៊ុនតាក់ត្រឡប់ទៅវិញ អ៊ុនតាក់ទុកឲ្យកម្ពុជាមានតំបន់២ ត្រួតត្រា និងតំបន់រដ្ឋាភិបាល២ បន្តការប្រយុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែលនៅសេសសល់ គឺកម្ពុជាត្រូវធ្វើការងារនេះដោយខ្លួនឯង ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងដូច្នេះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្ដេចតេជោ ហ៊ុន…
-
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពជាមួយកិច្ចការដែលបានធ្វើមហាសន្និបាតក្នុងរយៈពេល ១២ដង ក្នុងនោះ កម្ពុជា មានឱកាសធ្វើជាម្ចាស់ផ្ទះបាន ២ដង

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងបង្ហាញនូវមោទនភាព ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ ២ដង ក្នុងខណៈដែលមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បានធ្វើឡើងចំនួន ១២ដង ហើយ សម្តេចសង្ឃឹមថា កម្ពុជា នឹងមានឱកាសធ្វើលើកក្រោយទៀត ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្តេចតេជោ…
-
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងពីបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការផ្សះផ្សា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាព និងបណ្តុះបរិយាកាសនៃការផ្សះផ្សា, ការកសាងសាមគ្គីភាព តាមរយៈការជំរុញ ឱ្យមានការយល់ដឹងរួម មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ICAPP គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្តេចធិបតី បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិភាព និងបណ្តុះបរិយាកាសនៃការផ្សះផ្សា, ការកសាងសាមគ្គីភាព តាមរយៈការជំរុញឱ្យមានការយល់ដឹងរួម មានសារៈសំខាន់ជាងពេលណាៗទាំងអស់ លើបញ្ហាសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងរផ្សះផ្សា ពោល គឺ…