-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អង្គការតុកកែញញឹមកម្ពុជា គឺជាគំរូសហគមន៍មួយដ៏ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាពស៊ីចង្វាក់គ្នា និងល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះអង្គការតុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមានបំណងចង់លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អង្គការតុកកែញញឹមកម្ពុជា គឺជាគំរូសហគមន៍មួយដ៏ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាពស៊ីចង្វាក់គ្នា និងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យអង្គការពិនិត្យលទ្ធភាពក្នុងការចូលរួមការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវការធនធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និងអាចនាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។ ក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និងការកែច្នៃអាហារ គឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវឌ្ឍធនធានមនុស្សប្រកបទៅដោយចំណេះដឹង ចំណេះធ្វេី មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាព្រះមហាក្សត្រ បើកអនុសំវច្ឆរ មហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញជាអធិបតី ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។ ពិធីនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនអង្គ/នាក់ ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា…
-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់សរុប ៨៣៣៩នាក់ ( ស្រី ៤ ៤០១ នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧ អង្គ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបណ្តុះបណ្តាលនិស្សិតសរុប ៦៤៦៧៤ នាក់ (ស្រី ២៥៥២១ នាក់) ក្នុងនោះនិស្សិតផ្នែកអាហារូបករណ៍ចំនួន ២០៨២៥ នាក់(ស្រី ៦៨៣៣…
-
កម្ពុជា និងចិន បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ ថែមទៀត ក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

(អាស៊ែបៃស្សង់)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡោះងថា កម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។ ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យ…
-
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំពេញអង្គ លើកទី២ ដើម្បីតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំពេញអង្គ លើកទី២ ដើមរៀបចំផែនការយុទ្ធសាស្ត្រ នឹងការតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ដោយផ្តោតលើគោលដៅ ៩៥-៩៥-៩៥ ជាចម្បង ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមវត្តមានឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការ និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និង អង្គការសង្គមស៊ីវិល សរុបចំនួន ២០៤នាក់ ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ក្រសួង ស្ថាប័ន រាជធានី ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញ និងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី១៥ ខែមីនា…
-
កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅចុងខែវិច្ឆិកានេះនៅខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» ដោយបានរៀបចំនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការអាជ្ញាធរមីន កម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បន្តថា កិច្ចប្រជុំកំពូលនៅសៀម នេះជាកិច្ចប្រជុំប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានគោលដៅជួយដល់ពិភពលោក ក៏ដូចជាមនុស្សដែលរងដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលបច្ចុប្បន្ននេះ មនុស្សប្រមាណ ជាង៥ពាន់នាក់ ដែលរងគ្រោះដោយសារ កាកសំណល់ដោយសារកាសសំណល់សល់ពីសង្គ្រាម។ ឯកឧត្តម បន្តថា សកលលោកទាំងមូលនិងធ្វើដំណើរមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ ដើម្បីរួមគ្នាសម្ដែងនូវការសាមគ្គីធម៌ពោរពេញដោយការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ដើម្បីពិភពលោកគ្មានមីន។ កម្មវិធីនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យទី២៤ ព្រឹកដោយមានការដើរដង្ហែក្បួន ដើម្បីពិភពលោកគ្មានមីនដោយក្បួន និងដើរពីប្រាសាទអង្គរតូច ទៅផ្សារបាយ័ន ទីលានជល់ដំរីដែលមានប្រវែងប្រមាណជា…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បើកកិច្ចពិភាក្សាស្តីពី រដ្ឋាភិបាលឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ពីក្រសួង ស្ថាប័ន តំណាង វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ចាក់ថា សន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការឌីជីថល និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ ព្រមទាំងដៃគូពាក់ព័ន្ធ ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ក្នុងគោលបំណង ជាវេទិកាមួយដែលប្រមូលផ្តុំទៅដោយអ្នកដឹកនាំបរិវត្តកម្មឌីជីថល មន្ត្រីបង្គោលក្នុងអង្គភាពបរិវត្តកម្មឌីជីថល…
-
ក្រុមហ៊ុនមួយមកពីអេមីរាត់អារ៉ាប់រួម ចង់វិនិយោគនៅកម្ពុជា លើវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម

(ភ្នំពេញ)៖ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។ ប្រធានក្រុមហ៊ុន DP World បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេស អេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ។ ឯកឧត្ដម បន្តថា ដោយប្រទេសកម្ពុជា មានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World…
-
តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចាត់ទុកសម្តេចតេជោ ជាឥស្សរជនសកលលោកមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងប្រវត្តិសាស្ត្រ

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនសកលលោក មានកេរ្តិ៍ឈ្មោះល្បីមួយរូប នៅក្នុងប្រវត្តិសាស្ត្រ ។ ក្នុងជំនួបនេះ លោកស្រី ថូហ្វីកា ហ៊ុក បានបង្ហាញក្តីរីករាយចំពោះឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកស្រី បានលើកឡើងថា សម្តេចតេជោ មិនត្រឹមជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានបញ្ចប់សង្គ្រាម និងរកសុខសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោ ក៏មានតួនាទីដ៏ធំធេងក្នុងតំបន់ ហើយជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។ ក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីតំណាង IFC ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលសម្ដេចនៅមានការគាំទ្រច្រើនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការលះបង់ នេះ គឺជាការលះបង់មួយដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលមានការផ្លាស់ប្ដូរអំណាចនោះទេ…
-
ព្រឹកនេះ សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ១១២លើ ១១២សម្លេង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដោយសម្លេងគាំទ្រ ១១២លើ១១២សម្លេង។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលបានធ្វើសំណើសុំដោះដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់រដ្ឋសភា។ បន្ទាប់ពីទទួលការស្នើសុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ។ ឯកឧត្តម សុខ ចិន្តាសោភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា សម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតគាំទ្រឯកឧត្តម…