Category: នយោបាយ

  • បញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយស្ទើរតែទាំងស្រុង និងវាជាសមិទ្ធផលដ៏អស្ចារ្យដែលគេមិនសូវបានចាប់អារម្មណ៍

    បញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយស្ទើរតែទាំងស្រុង និងវាជាសមិទ្ធផលដ៏អស្ចារ្យដែលគេមិនសូវបានចាប់អារម្មណ៍

    (ភ្នំពេញ)៖ការដំណោះស្រាយបញ្ហាដីធ្លីគឺជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។កន្លងមកវិវាទដីធ្លីជារឿងក្តៅគគុក តែពេលនេះបានផ្លាស់ប្តូរមកស្ងប់ស្ងាត់ធ្វើឱ្យរឿងរាវទាំងឡាយត្រូវបានពន្លត់ស្ទើរអស់ទាំងស្រុង។ទាំងនេះដោយសាររាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដែនដីនគររូបនីយកម្ម និងសំណង់ បានធ្វើការដោះស្រាយវិវាទយ៉ាងច្រើនកន្លងមក រហូតអាចនិយាយបានថាស្ទើរអស់ទៅហើយនាពេលនេះ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា។ ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពីសន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ឯកឧត្តម ប៉ែន បូណាបានឱ្យដឹងថា៖កន្លងមកនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានកំណត់ចុះ បញ្ជីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លីដើម្បី ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តដល់ពលរដ្ឋក្នុងការកាន់កាប់អចលនទ្រព្យ ដើម្បី ឈានទៅកសាងសង្គមកម្ពុជាមួយជាភូមិឋានក្សេមក្សាន្ត។ ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់បន្ថែមថា”បច្ចុប្បន្ននេះដឹកនាំដោយ ឯកឧត្តម ឧប្បនាយករដ្ឋមន្រ្តី សាយ សំអាល់ និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានវាស់វែង និងចុះបញ្ជីក្បាលដីបាន ៧លាន ៧សែនក្បាលដី បាន ចេញបណ្ណ ៧លានបណ្ណ និងបានវាស់វែងដីបន្ថែមបាន ៣លានក្បាលដីទៀត ហើយបានចេញបណ្ណ ៥៦ម៉ឺនបណ្ណហើយ”។ ឯកឧត្តម ប៉ែន បូណា…

  • កម្ពុជាជាប្រទេសដំបូងគេបង្អស់នៅអាស៊ីដែលធ្វើជាប្រធាន និងជា​ម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលសៀមរាប-អង្គរស្តីពីពិភពលោក​មួយ​ដែលគ្មានមីន

    កម្ពុជាជាប្រទេសដំបូងគេបង្អស់នៅអាស៊ីដែលធ្វើជាប្រធាន និងជា​ម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលសៀមរាប-អង្គរស្តីពីពិភពលោក​មួយ​ដែលគ្មានមីន

    ភ្នំពេញ៖អាជ្ញាធរមីននឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព​ឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នៅថ្ងៃពុធទី២០ ខែវិច្ឆិកា ខាងមុខនេះនាទីស្នាក់ការកណ្ដាល ខណៈកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះព្រឹត្តិការណ៍ពិភពលោកដ៏មានសារសំខាន់នេះនៅខេត្តសៀមរាប ។ តាមកម្មវិធីដែលរៀបចំទុកចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ​លើក​ទី៥នៃអនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់មីនប្រឆាំងមនុស្ស​(អនុសញ្ញាអូតាវ៉ា)​ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោកមួយ​ដែល​គ្មានមីន​នៅក្រុងសៀមរាប ខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា មានគណៈប្រតិភូ​មកពី​ជុំវិញពិភពលោកចំនួន ៥២៣ នាក់បានបញ្ជាក់ពីការចូលរួមរបស់​ខ្លួនក្នុងកិច្ចប្រជុំកំពូល និង​ព្រឹត្តិការណ៍​ពិសេសៗ​ដែល​កម្ពុជា​បាន​រៀបចំ។ ជាមួយគ្នានេះ ស្ថានទូត និងកុងស៊ុលកិត្តិយសចំនួន ១៥ ព្រមទាំងដៃគូអភិវឌ្ឍន៍​ប្រចាំនៅកម្ពុជា​ជាច្រើន ក៏បានបញ្ជាក់ពីការ​ចូលរួមផងដែរ។ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំ​នេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធ​នៃអនុ​សញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំ​ប្រមាណ៦០ លើក ។ជាលទ្ធផលសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ នឹងត្រូវចុះហត្ថលេខាអនុម័តដោយសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងកម្មវិធីបើកកិច្ចប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសេចក្តីព្រាងផែនការសកម្មភាព​សៀមរាប-អង្គរ ២០២៥-២០២៩ នឹងត្រូវអនុម័តដាក់ឱ្យប្រើប្រាស់នា​ថ្ងៃទី២៩ ខែវិច្ឆិកា…

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ ៖ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី ប្រសិទ្ធិពរ​ជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ ៖ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី ប្រសិទ្ធិពរ​ជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ប្រសិទ្ធិពរ​ជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ សូម សម្តេចមហារដ្ឋសភាធិការធិបតី ទទួលបាននូវសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការកាយពលមាំមួន ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ។ ដោយ ៖ ង៉ាន់ ទិត្យ

  • វេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI បានបើកជាផ្លូវការ នៅក្រុង សៀមរាប

    វេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI បានបើកជាផ្លូវការ នៅក្រុង សៀមរាប

    (សៀមរាប)៖ ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តល (CDI-IDC) និងជាអនុប្រធានទី២ ព្រឹទ្ធសភា និងឯកឧត្តម André Pastrana Arango ប្រធានអង្គការ CDI-IDC អញ្ជើញជាអធិបតី បើកវេទិកាពិសេសនៃកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ CDI ស្តីពី ”សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ដែលរៀបចំដោយវេទិកាយុវជន CDI-IDC និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូប ដែលមកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប ខេត្តសៀមរាប ។ សូមជម្រាបថា៖ នាពេលបច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង…

  • ព្រះរាជពិធីបុណ្យអុំទូក ដែលទើបបញ្ចប់បានបង្ហាញពីកត្តាសំខាន់ៗ ចំនួន៧ទាក់ទងនឹងសន្តិភាព

    ព្រះរាជពិធីបុណ្យអុំទូក ដែលទើបបញ្ចប់បានបង្ហាញពីកត្តាសំខាន់ៗ ចំនួន៧ទាក់ទងនឹងសន្តិភាព

    ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំប្រកបដោយភាពសប្បាយរីករាយ ។នៅរាជធានី ភ្នំពេញមានប្រជាពលរដ្ឋ ទេសចរចម្រុះជាតិសាសន៍ជាង៦លាននាក់បានមកចូលរួមទស្សនា និងធ្វើកម្សាន្តក្នុងពិធីបុណ្យដ៏ធំប្រចាំនេះ ។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបង្ហាញពីកត្តាសំខាន់ៗមួយចំនួនទាក់ទងនឹងសន្តិភាព៖ ១.ការរួបរួមក្នុងសហគមន៍៖ពិធីបុណ្យនេះជំរុញឱ្យមានសាមគ្គីភាព និងមិត្តភាពក្នុងចំណោម ក្រុមចម្រុះ។ អ្នកចូលរួមមកពីមជ្ឈដ្ឋានផ្សេងៗមកជួបជុំគ្នា លើកកម្ពស់ ភាពស្អិតរមួតក្នុងសង្គម និងការពង្រឹងចំណងសហគមន៍ ដែលជាកត្តា ចាំបាច់សម្រាប់សង្គមសន្តិភាព។ ២.អត្តសញ្ញាណជាតិ៖តាមរយៈការប្រារព្ធពិធីប្រពៃណី និងប្រវត្តិសាស្ត្ររួមគ្នា ពិធីបុណ្យនេះ ធ្វើឱ្យមានមោទនភាព និងអត្តសញ្ញាណជាតិ។ អត្តសញ្ញាណ​ជាតិ​ដ៏រឹងមាំអាចរួមចំណែកដល់ស្ថិរភាពសង្គម និងសន្តិភាព ដោយសារ ប្រជាពលរដ្ឋមានអារម្មណ៍ថាមានទំនាក់ទំនងកាន់តែ​ស៊ីជម្រៅជា មួយប្រទេសរបស់ពួកគេ និងគ្នាទៅវិញទៅមក។ ៣.ការរួមបញ្ចូល និងការចូលរួម៖ពិធីបុណ្យនេះលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែកនៃសង្គម ឆ្លងកាត់ការបែងចែកផ្នែកនយោបាយ និងសង្គម។ ការរួមបញ្ចូល​នេះអាចជំរុញការសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក កាត់បន្ថយភាពតានតឹង និងលើកកម្ពស់ភាពសុខដុមរមនាក្នុង​ចំណោម​ក្រុមផ្សេងៗគ្នា។ ៤.ឱកាសសេដ្ឋកិច្ចៈពិធីបុណ្យទាក់ទាញទេសចរណ៍ និងពាណិជ្ជកម្មក្នុងស្រុក ដែលអាចជំរុញសេដ្ឋកិច្ច។ ស្ថិរភាពសេដ្ឋកិច្ចតែងតែភ្ជាប់ជាមួយ​សន្តិភាព​ព្រោះជីវភាព និងឱកាសល្អប្រសើរអាចកាត់បន្ថយ ជម្លោះនិងការមិនសប្បាយចិត្តក្នុងចំណោមពលរដ្ឋ។ ៥.ការចូលរួមរបស់ប្រជាពលរដ្ឋ៖ព្រឹត្តិការណ៍ដូចជាព្រះរាជពិធីបុណ្យអុំទូក លើកទឹកចិត្តឱ្យមាន មោទនភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។…

  • កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់

    កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់

    (ភ្នំពេញ)៖ ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយនិងបណ្តាប្រទេសជាសមាជិករដ្ឋភាគីUNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់ក្នុងនោះទី១ គឺយើងរួមគ្នា ជាមួយបណ្តាប្រទេសដ៏ទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហ ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ។ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កំអោយលើសពី១,៥អង្សារនិងទី៣គៀរគរថវិកា ឱ្យបាន១០០ពានលានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយដោយសារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP29 នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក…

  • ឯកឧត្ដម វណ្ណ ប៊ុនលៀង ជម្រុញលើកទឹកចិត្តឱ្យកីឡាករ ទូក ង ទៀ វិញ នាគសែនជ័យ ប្រឹងប្រែងបន្ថែមទៀត ដើម្បីជោគជ័យជូនបញ្ជាការរដ្ឋកងទ័ពជើងទឹក

    ឯកឧត្ដម វណ្ណ ប៊ុនលៀង ជម្រុញលើកទឹកចិត្តឱ្យកីឡាករ ទូក ង ទៀ វិញ នាគសែនជ័យ ប្រឹងប្រែងបន្ថែមទៀត ដើម្បីជោគជ័យជូនបញ្ជាការរដ្ឋកងទ័ពជើងទឹក

    ភ្នំពេញ៖ នៅថ្ងៃប្រណាំងទី៣នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអុកអំបុក ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្ទ្រា បានបន្តយកឈ្នះ ដៃគូ ផ្កាំរាំ ស័ក្កិសិទ្ធ ក្នុងជើងទី១ ហើយ ក៏កំពុងរងចាំប្រណាំងជើងទី២ ដើម្បីឈានទៅរកជ័យជម្នះជូនអង្គភាពបញ្ជាការរដ្ឋកងទ័ពជើងទឹក។ក្រោយទទួលបានជ័យជម្នះក្នុងជើងទី១ ក្នុងថ្ងៃប្រណាំងថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ឯកឧត្ដម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង កងទ័ពជើងទឹក និងជានាយសេនាធិការកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ កាន់ ចន្ទ្រា បាននាំយកនូវការផ្តាំផ្ញើរ ជូនចំពោះកីឡាករ ដែលប្រឹងប្រែងទទួលបានជ័យជម្នះក្នុងការប្រណាំងជើងទី១។ ទន្ទឹមនិងការទទួលបានជ័យជម្នះក្នុងជើងទី១នេះ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និង លោក ជំទាវ…

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ ប្រចាំការដែលបានចូលរួមយ៉ាងសស្រាក់ស្រាំ ប្រកបដោយទឹកចិត្តករុណា សន្តោស សប្បុរស ជូនប្រជាពលរដ្ឋ

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ ប្រចាំការដែលបានចូលរួមយ៉ាងសស្រាក់ស្រាំ ប្រកបដោយទឹកចិត្តករុណា សន្តោស សប្បុរស ជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំទទួលបន្ទុក បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណផ្ទាល់ដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី ចំណុះទូក នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះសុខាភិបាល «ការលះបង់ដោយសេចក្តីគោរពស្មោះស្ម័គ្រនៃបុគ្គលិកសុខាភិបាល នៅពីក្រោយការសប្បាយរីករាយរបស់ប្រជាពលរដ្ឋដ៏ឧត្តុង្គឧត្តមនៃយើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក»។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យប្រចាំការ គ្រូពេទ្យចល័ត ក្រុមរថយន្តគិលានសង្រ្គោះ ទាំង៦០៧នាក់/មួយថ្ងៃ ដែលបានប្តូរផ្លាស់វេនទៅតាមថ្ងៃនីមួយ ដែលបានបំពេញការងារក្នុងរយ:ពេល២ថ្ងៃកន្លងមកនេះ ចូលរួមយ៉ាងសស្រាក់ស្រាំ ប្រកបដោយទឹកចិត្តករុណា សន្តោស សប្បុរស ជូនប្រជាពលរដ្ឋ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រហូតដល់ពិធីបានបញ្ចប់ជាស្ថាពរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការខិតខំរបស់ក្រុមគ្រូពេទ្យនាពេលនេះ នឹងមានចងចាំទុកជាអនុស្សាវរីយ៍…

  • មកស្គាល់លេខាធិការសារព័ត៌មានសេតវិមាន Trump ជាស្ត្រី វ័យ២៧ឆ្នាំ

    មកស្គាល់លេខាធិការសារព័ត៌មានសេតវិមាន Trump ជាស្ត្រី វ័យ២៧ឆ្នាំ

    បរទេស៖ លោក ប្រធានាធិបតីទើបជាប់ឆ្នោត Donald Trump បានសម្រេចតែងតាំងនាង Karoline Leavitt អាយុ ២៧ឆ្នាំ ជាលេខាធិការសារព័ត៌មាន ប្រចាំនៅសេតវិមាន ក្រោមរដ្ឋបាលថ្មី របស់លោក។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ លោក Donald Trump បានប្រកាសថា «មានភាពឆ្លាតវៃ ស្វិតស្វាញ និងបានបង្ហាញឱ្យឃើញថា ជាអ្នកប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានទំនុកចិត្តបំផុតថា នាងនឹងពូកែ នៅលើវេទិកា ហើយជួយបញ្ជូនសាររបស់យើង ទៅកាន់ប្រជាជនអាមេរិក»។ នាង Leavitt នឹងក្លាយជាមនុស្ស វ័យក្មេងបំផុតម្នាក់ ដែលកាន់តំណែងសំខាន់មួយនេះ ដោយដើរតួតំណាងសេតវិមាន និងទទួលសំណួរនានា ពីប្រព័ន្ធផ្សព្វផ្សាយ។ នាង Leavitt ធ្លាប់បានដើរតួជាលេខាធិការសារព័ត៌មានជាតិ សម្រាប់លោក Trump ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ នាងធ្លាប់ធ្វើជាជំនួយការលេខាធិការសារព័ត៌មាន សម្រាប់លោក Trump ក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក ប៉ុន្តែ នាងមិនជោគជ័យឈរឈ្មោះតំណាងអាសនៈ ក្នុងសភា តំណាងមកពីរដ្ឋ New Hampshire…

  • កម្ពុជា និងហូឡង់ ប្តេជ្ញាពង្រឹងឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច

    កម្ពុជា និងហូឡង់ ប្តេជ្ញាពង្រឹងឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច

    (ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Remco Johannes van Wiljngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាប្រកបដោយអត្ថន័យ ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏យូរលង់ រវាងកម្ពុជា និងហូឡង់ ព្រមទាំងបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះ និង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តពីភាពជោគជ័យ នៃការរៀបចំកិច្ចពិគ្រោះយោបល់លើកទី១ នៅទីក្រុងឡាអេ កាលពីឆ្នាំមុន និងត្រៀមខ្លួន ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី២ នៅកម្ពុជា នៅឆ្នាំក្រោយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់កម្ពុជា លើការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ដោយបានស្វាគមន៍ការវិនិយោគនៅគ្រប់កម្រិតពីប្រទេសហូឡង់ ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយអំណោយផល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country) ក្នុងឆ្នាំ២០២៩ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍធនធានមនុស្ស និងទំនើបបកម្មបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលដៅដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជាតិផងដែរ។ ឯកឧត្តម…