Category: នយោបាយ

  • ក្រសួងសុខាភិបាល ត្រៀមលក្ខណៈ ទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ

    ក្រសួងសុខាភិបាល ត្រៀមលក្ខណៈ ទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំសុខាភិបាល បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងជម្រកតង់ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីចូលរួមការពារសុខភាពប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទស្សនា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យទីតាំង ជម្រកតង់នៅកោះនរា ស្តង់ស្តូបកម្ពុជាវៀតណាម ស្តង់នៅមុខនាយកដ្ឋានអង្គរក្ស ស្តង់ទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ស្តង់ខាងត្បូង និងខាងជើងវេទិកាកិត្តិយស ស្តង់មុខវត្តឧត្តណ្ណាលោម ស្តង់ស្ពានអាកាសឬស្សីកែវ ស្តង់នៅ OCIC ស្តង់ និងរថយន្តគ្លីនិកចល័ត ប្រចាំការនៅច្រមុះជ្រូកសុខាភិបាល និងស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យរៀបចំសម្ភារៈបរិក្ខារពេទ្យ ឱសថ និងប្រអប់សង្រ្គោះបឋមឱ្យបានត្រឹមត្រូវ ជាពិសេសក្រុមគ្រូពេទ្យចល័ត ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារសុខភាព…

  • ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    (បាត់ដំបង)៖ ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន ចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ លើទឹកដី នៃខេត្តបាត់ដំបងដែល ជាគោលដៅទីមួយសម្រាប់ចាក់បញ្ចាំងភាពយន្ត។ ក្រោមកិច្ចសហការ អាជ្ញាធរមន្ទីរខេត្តបាត់ដំបង បានអនុញាតអោយក្រុមការងាររៀបចំសម្ភារៈ តម្លើងប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី ។ ក្នុងឆ្នាំ២០២៤ លោក តេស ប្រាថ្នា ប្រធានការិយាល័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង តំណាងលោក ប្រធានមន្ទីរ បានជួយសម្របសម្រួលបញ្ចាំងលើទីតាំងចំនួន៤គឺ ៖ -នៅសួនយុវ័ន ,-ចំណតរថយន្តផ្សារណាត់ ,-សួនច្បារសម្តេច ក្រឡាហោម ស ខេង និង- សួនច្បារមាត់ស្ទឹង ស្រុកមោងឫស្សី ។ ហើយការដាក់បញ្ចាំងនេះ មានប្រជាពលរដ្ឋបានចូលរួមទស្សនារយៈពេល ៤ថ្ងៃ ប្រហែល ១០០០នាក់ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្រោមស្នាមញញឹម យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ គ្រប់ស្រទប់វណ្ណៈ ទាំងយុវជន យុវតី…

  • ក្រសួងការបរទេស រៀបចំសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពគោល​នយោបាយសេដ្ឋកិច្ច សម្រាប់មន្រ្តីការទូតកម្ពុជា»

    ក្រសួងការបរទេស រៀបចំសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពគោល​នយោបាយសេដ្ឋកិច្ច សម្រាប់មន្រ្តីការទូតកម្ពុជា»

    (ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាព​គោលនយោបាយសេដ្ឋកិច្ច សម្រាប់មន្រ្តីការទូតកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ តំណាងរបស់ ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានស្ថានតំណាង​កម្ពុជានៅបរទេស មន្រ្តីការទូត និងវាគ្មិនកិត្តិយស ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ២០០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។ សិក្ខាសាលានេះមានគោលបំណងចែករំលែកព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពគោល​នយោបាយ​សេដ្ឋកិច្ចកម្ពុជាលើវិស័យសំខាន់ៗ ក៏ដូចជាពង្រឹង និងពង្រីកការយល់ ដឹង​របស់មន្ត្រីការទូត ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ និងគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា សំដៅបង្កើនប្រសិទ្ធភាព ក្នុងការទាក់ទាញដៃគូពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដែលមាន សក្ដា​នុពលនៅបរទេស ៕ ដោយ…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនជាសកល

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនជាសកល

    (ភ្នំពេញ)៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតថ្មីនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដោយភាគីទាំងពីរយល់ឃើញដូចគ្នានូវភាពចាំបាច់នៃការផ្ដល់កិច្ចសហការខ្ពស់ ដើម្បីប្រឆាំងបញ្ហាតំបន់ និងសកលមួយនេះ ។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យភាគីទាំងពីរកម្ពុជា និងម៉ាឡេស៊ី ពិចារណាបង្កើតអនុស្សរណៈលើវិស័យសន្តិសុខ និងបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរបទពិសោធន៍កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធានក្នុងជួរកងកម្លាំងលើជំនាញរួម និងប្រហាក់ប្រហែលគ្នាឱ្យបានកាន់តែល្អប្រសើរថែមទៀត ស្របពេលដែលបទល្មើសក្នុងសង្គមនាពេលបច្ចុប្បន្នកំពុងប្រឈមខ្ពស់នឹងប្រភេទបទល្មើសឆ្លងដែនជាសកល ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរាជទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ម៉ាឡេស៊ី ។ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី Shaharuddin Bin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលតែងតែផ្តល់បរិយាកាសរស់នៅយ៉ាងកក់ក្តៅដល់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជា។ ភាគីទាំងពីរក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រទេសទាំងពីរនឹងបន្តសម្រេចបានលទ្ធផលរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជន៕ ដោយ /…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ និង​វិស័យឯកជន ជំរុញលើកកម្ពស់វិស័យសំណង់នៅម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ និង​វិស័យឯកជន ជំរុញលើកកម្ពស់វិស័យសំណង់នៅម្ពុជា

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេស​សំ​ណង់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមតាក់តែងបទបញ្ញត្តិ​បច្ចេកទេសសំណង់ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីជំរុញឱ្យវិស័យសំណង់នៅប្រទេសកម្ពុជាកាន់តែប្រសើរឡើង ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេល​នេះ​​ធ្វើ​ឡើង​ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងរួមគ្នាគិត រួមគ្នា​តាក់​តែងបទបញ្ញត្តិបច្ចេកទេសសំណង់សម្រាប់អនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះកិច្ចការនេះមិនមែនជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​តែម្នាក់ឯងនោះទេ គឺជាកិច្ចការរួម ជាកិច្ចការដ៏មានសារៈសំខាន់​សម្រាប់យើងទាំងអស់គ្នា ធ្វើដើម្បីជាឧត្តមប្រយោជន៍ជាតិទាំងមូល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតទម្លាប់ទំនាក់ទំនង​រវាងរដ្ឋ និង​វិស័យឯកជន ដើម្បីឱ្យបានយល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា​ប្រឈមនានាលើវិស័យសំណង់ ដើម្បីជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ជាប្រយោជន៍ជូនជាតិនិងប្រជាជន ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថាក្រុមប្រឹក្សាជាតិបទ​បញ្ញតិ​បច្ចេកទេសសំណង់ ជាអ្នកតាក់តែងបទដ្ឋានគតិយុត្តិ អគ្គនាយកដ្ឋាន​សំណង់ជាអ្នកប្រតិបត្តិ និងមន្ទីរពិសោធន៍ជាអ្នកវាយតម្លៃ ដើម្បីធានាលើក​កម្ពស់គុណភាព​សំណង់នៅក្នុងប្រទេសកម្ពុជាស្របតាមស្តង់​ដារបច្ចេកទេស​ត្រឹមត្រូវ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ជំរុញ​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមផ្ដល់មតិយោបល់ក្នុងកា​រតាក់តែងបទបញ្ញត្តិជាមួយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ដើម្បីលើកកម្ពស់គុណភាពសំណង់ និងងាយស្រួលក្នុងការអនុវត្តការងារក្នុងឧស្សាហកម្ម​សំណង់​សមស្របតាមបរិបទនៅប្រទេសកម្ពុជា និងបានស្នើដល់សាកលវិទ្យា​ល័យ ព្រមទាំងសមាគមវិស្វករ…

  • ព្រឹទ្ធសភា អនុម័តលុបចោលច្បាប់ ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់ត្រីកោណអភិវឌ្ឍន៍ C.L.V

    ព្រឹទ្ធសភា អនុម័តលុបចោលច្បាប់ ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់ត្រីកោណអភិវឌ្ឍន៍ C.L.V

    (ភ្នំពេញ)៖ ព្រឹទ្ធសភា បានសម្រេចអនុម័តលុបចោលសេចក្ដីច្បាប់ ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) ក្រោមសំឡេងឯកច្ឆន្ទ ៥៦សំឡេង ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ។ សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរដ្ឋសភា បានសម្រេចអនុម័ត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមសំឡេង​ឯកច្ឆន្ទ ១០៩សំឡេង ដោយរដ្ឋសភាកម្ពុជា មានជំនឿថា ប្រទេសកម្ពុជា ឡាវ និងវៀតណាម មានសមត្ថភាពពេញលេញក្នុងការបន្ត និងធានា​ឲ្យបាននូវ​ការ​អភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ វិច្ឆិកា ថា គោលបំណងដែលប្រទេសកម្ពុជា បង្កើតនូវសេចក្តីព្រាងច្បាប់ស្ដីពីការ​អនុម័ត​លុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហ​ប្រតិ​បត្តិ​ការយ៉ាងជិតស្និទ្ធក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍ ។…

  • សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង C.L.V ត្រូវបានដាក់ក្នុងរបៀបវារៈ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥

    សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង C.L.V ត្រូវបានដាក់ក្នុងរបៀបវារៈ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥

    (ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានដាក់ក្នុងរបៀបវារៈ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេស រួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់…

  • នាយករដ្ឋមន្ត្រី ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ លើការងារលើកកម្ពស់អនាម័យជនបទ

    នាយករដ្ឋមន្ត្រី ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ លើការងារលើកកម្ពស់អនាម័យជនបទ

    (ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជាអនុសាសន៍ និងគំនិតផ្តួច​ផ្តើមសំខាន់ៗចំនួន ៩ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទ ដោយណែនាំ​ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ លើការងារលើកកម្ពស់អនាម័យជនបទ ។ បើតាមសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៥ សម្ដេចធិបតី បានលើក ទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅ សម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរួមមាន៖ ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ…

  • អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទ នៅកម្ពុជាបច្ចុប្បន្ន បានកើនឡើងដល់ជាង ៩០%

    អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទ នៅកម្ពុជាបច្ចុប្បន្ន បានកើនឡើងដល់ជាង ៩០%

    (ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី​១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អត្រាគ្របដណ្តប់​អនាម័យ​របស់សហគមន៍ជនបទ នៅកម្ពុជាបច្ចុប្បន្ន បានកើនឡើងដល់ជាង ៩០% ។ បើតាមសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៥ សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីផ្សព្វផ្សាយ ក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។ សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការលើកកម្ពស់អនាម័យជនបទ ដែលក្នុងនោះ យុទ្ធសាស្ត្របញ្ច​កោណ ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញ​ការអភិវឌ្ឍ​ជនបទ តាមរយៈការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ បន្ថែមពីនេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការ​អនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទ្បើងពីកត្តាទាក់ទាញ ៦ចំណុច ដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទ្បើងពីកត្តាទាក់ទាញ ៦ចំណុច ដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

    (ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហ​គ្រិន​ត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបាន​ធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីន​ពិភពលោក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទ្បើងពីកត្តា​ទាក់ទាញ ៦ចំណុច ដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស ។ កត្តាទាក់ទាញ ដែលសម្តេចបវរធិបតី បានលើកទ្បើង មានជាអាទិ៍៖ ទី១. ប្រទេសកម្ពុជា បានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូល​ដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំង​ដែលត្រូវ​វិនិយោគ។ ទី២. កម្ពុជា ផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់​ជាទីផ្សារ​ដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែល​នេះ​បានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការ​ពង្រីក​ផ្នែក FDI។ ទី៣. កម្ពុជា មានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតប​ទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយ​នឹង​ការ​លើកទឹកចិត្តចម្រុះ…