-
រដ្ឋមន្ត្រីការបរទេស ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងអំឡុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នេះ គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាការចាប់ផ្តើមជាផ្លូវការ នូវការងារត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ។ គណៈកម្មការជាតិនេះ ចំណុះដោយអនុគណៈកម្មការចំនួន ៦ រួមមាន ៖ ១. ខ្លឹមសារ និងឯកសារ, ២. ពិធីការ និងបដិសណ្ឋារកិច្ច, ៣. សារព័ត៌មាន និងផ្សព្វផ្សាយ, ៤. សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, ៥. ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល…
-
ទូតហូឡង់ រាជរដ្ឋាភិបាលហូឡង់ នឹងបន្តគាំទ្រក្រុមហ៊ុនឯកជនហូឡង់ មកវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរាជទូតហូឡង់ បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ ដែលកំពុងមានប្រតិបត្តិការ នៅកម្ពុជា ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើង ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលហូឡង់ នឹងបន្តគាំទ្រក្រុមហ៊ុនឯកជនហូឡង់ មកវិនិយោគនៅកម្ពុជា បន្ថែមទៀត ។ ការបញ្ជាក់របស់ឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទ សម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស…
-
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញចូលរួមសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ” ព្រមទាំងផ្តល់កិត្តិយសអញ្ជើញជាវាគ្មិន នៃ “បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា” ជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ដើម្បីឱ្យកាន់តែយល់ច្បាស់អំពីវឌ្ឍនភាព និងការជំរុញការងារបរិវត្តកម្មឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ សម្រាប់ដាក់ឱ្យប្រើប្រាស់នៅ ស.ជ.គ. មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃ ស.ជ.គ. សរុបចំនួនប្រមាណ ២៥០ នាក់ ហើយត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃ “កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និងទទួលបាននូវវឌ្ឍនភាព ដូចខាងក្រោម៖ ១. ការដាក់បញ្ចូល QR Code…
-
រដ្ឋបាលរាជធានីភ្នំពេញ តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះ ដេីម្បីទទួល ប្រជាពលរដ្ឋមកចូលរួម ព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ និង ដាក់ពង្រាយ បង្គន់អនាម័យចល័ត ,តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះដេីម្បី ទទួល បងប្អូនប្រជាពលរដ្ឋមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ។ មន្ត្រីជំនាញថា៖ សម្រាប់មួយផ្នែកនៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន សំរុកជីកកប់សាងសង់បង្គន់អនាម័យ បន្ទប់ទឹក និង ពង្រាយ បង្គន់អនាម័យ ចល័ត ព្រមទាំង ធ្វើ ការ ជួសជុល តុបតែង កែលម្អ នៅតំបន់ ប្រារព្ធ ព្រះរាជ ពិធីបុណ្យអុំទូក ដើម្បីត្រៀមទទួល កីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត នៃ ព្រះ រាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ ។ លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា ២០២៤នេះថា បានសាងសង់ ពង្រាយ បង្គន់អនាម័យ និង បន្ទប់ទឹកចល័ត សរុបជាង ៦០០បន្ទប់ ដេីម្បីបម្រេីសេវាជូន បងប្អូនប្រជាពលរដ្ឋ ។…
-
អង្គការស្បៀង និង កសិកម្ម នៃ សហប្រជាជាតិ (FAO) បំពាក់ប្រព័ន្ធត្រួតពិនិត្យនាវាចំនួន ១៦០០គ្រឿងនៅតាម ខេត្តតំបន់ឆ្នេរកម្ពុជា ត្រឹមឆ្នាំ២០២៥

(ភ្នំពេញ)៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) របស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលទទួលបានជំនួយថវិកាពីសហភាពអឺរ៉ុប (EU) បាននិងកំពុងគាំទ្រដល់រដ្ឋបាលជលផលនូវបច្ចេកទេសថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ យោងតាមប្រភពពីអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថារដ្ឋបាលជលផល បានបំពាក់រួចរាល់ចំនួន ៨០០ គ្រឿង នាពេលថ្មីៗនេះលើនាវាខ្នាតមធ្យម និងខ្នាតវែង និងបន្តបំពាក់ចំនួន៨០០គ្រឿងបន្ថែមទៀតឱ្យសម្រេចរួចរាល់នៅឆ្នាំ២០២៥ សម្រាប់បណ្ដាខេត្តតំបន់ឆ្នេរទាំង៤រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប។ ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះដំណើរការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមានប្រើភ្ជាប់ជាមួយប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់កាលទី២សម្រាប់កម្ពុជា ដែលបានបំពាក់នៅលើទូកនេសាទ និងឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ។ ប្រព័ន្ធត្រួតពិនិត្យនាវាដំណាក់កាលទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពីដំណាក់កាលទី១ ដោយកាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿងត្រូវបានបំពាក់ និងធ្វើតេស្តសាកល្បងដែលមានទំហំលើសពី១៨ម៉ែត្រ។ អង្គការFAO ក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាលជលផល អំពីរបៀបដំណើរការឧបករណ៍ទាំងនោះផងដែរ។ គួរបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យនាវា (VMS) ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជានេសាទ ជាឧទាហរណ៍ក្នុងករណីនាវា ឬទូកជួបបញ្ហានៅលើផ្ទៃសមុទ្រ គេអាចកំណត់បានពីទីតាំងជាក់លាក់ចុងក្រោយរបស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបានប្រើជាជំនួយក្នុងប្រតិបត្តិការរុករកនាវា ឬទូក ដែលជួបបញ្ហា រីឯការដំឡើងនោះទៀតសោត…
-
ការផ្សាយព័ត៌មានពិត បានរួមចំណែកដល់ការដោះស្រាយបញ្ហា នៅតាមមូលដ្ឋាន

(កែប)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការផ្សាយព័ត៌មានពិត ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋានបានលឿន និងធ្វើឱ្យពលរដ្ឋទទួលបាននូវព័ត៌មានពិត ។ សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពអង្កោល នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកែប ។ សម្តេចធិបតី បានមានប្រសាសន៍ថា កន្លងមក ការដោះស្រាយបញ្ហាមួយចំនួននៅតាមមូលដ្ឋានបានលឿន គឺដោយសារតាមរយៈអ្នកសារព័ត៌មានមួយចំនួន ដែលបាននូវផ្សាយព័ត៌មានពិតច្បាស់ ដែលធ្វើឱ្យថ្នាក់ដឹកនាំក្តាប់បញ្ហាបាន និងចាត់តាំងបានលឿន។ សម្តេចធិបតី បានអរគុណ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឱ្យបន្តផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍ដល់សាធារជន និងសង្គមជាតិ ខណៈការផ្សាយនូវព័ត៌មានពិត គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ននេះ អ្នកសារព័ត៌មាននៅកម្ពុជា មានជាង ១ម៉ឺននាក់ និងអ្នកព័ត៌មានតាមអនឡាញជាច្រើននាក់ទៀត ។ ជាមួយគ្នានេះ សម្តេច បានជំរុញឱ្យស្ថាប័នសារព័ត៌មាន ដែលដឹងថា ខ្លួនផ្សាយខុស ត្រូវផ្សាយកែតម្រូវឡើងវិញ ដើម្បីឱ្យសាធារណជន ដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរ នឹងការទទួលបាននូវផលប្រយោជន៍ណាមួយ ។ សម្តេចធិបតី…
-
នាយករដ្ឋមន្ត្រី បញ្ជាឱ្យសមត្ថកិច្ច ស្រាវជ្រាវរកក្រុមសង្គមងងឹតស្នាក់នៅកម្ពុជា ដែលធ្វើការឆបោកតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវខិតខំធ្វើការស្រាវជ្រាវវែកមុខចាប់ខ្លួនក្រុមសង្គមងងឹត ដែលកំពុងពួនសម្ងំស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយដែលបានធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ សម្ដេចធិបតី បានដាក់ចេញបទបញ្ជាបែបនេះ ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២,៦៤៥ ម៉ែត្រ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្ដកែប ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់គ្រងឱ្យបានជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងករណីលួចបើកសកម្មភាពឆបោកតាមអនឡាញ ដោយបន្តទប់ស្កាត់ និងបង្ក្រាបឱ្យបាន។ សម្ដេចធិបតី បានបន្តថា តំបន់ទេចរណ៍ដាច់ខាត ត្រូវមានសន្ដិសុខ សុវត្ថិភាព គ្មានអ្នកណាមួយមកលេងខេត្តកែប មានបញ្ហានោះទេ ហើយត្រូវធ្វើសកម្មភាពគ្រប់គ្រង ឱ្យបានល្បែងស៊ីសង ក្មេងទំនើង និងបញ្ហាចោរកម្ម ផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋ នៅក្នុងស្រុក ក៏ដូចជាក្នុងខេត្ត និងអ្នកទេសចរណ៍មកពីខាងក្រៅ មានអារម្មណ៍ល្អ និងមានសុវត្ថិភាព ដោយគ្មានការព្រួយបារម្ភភ័យខ្លាច។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា អ្វីដែលជាពិសេស ត្រូវមើលវត្តមានសង្គមងងឹត ក្រុមជនបរទេសមកជួលផ្ទះ ជួលអី លួចបើកអនឡាញ ត្រូវធ្វើឱ្យបាន…
-
ជិត ១៥ខែ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបាននូវសមិទ្ធផលជាច្រើន

(កែប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត ១៥ខែ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះមានដូចជា៖ សម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិអ្នេរអង្កោល ឃុំនេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ សម្ដេចធិបតី បានចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយដល់ការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន…
-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំលោក ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគខុសការពិតពីកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំលោកតា ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការវិភាគខុសការពិតពីកម្ពុជាម្ដងហើយម្ដងទៀត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា «រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច» ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានថ្លែងហួសចិត្តចំពោះការលើកឡើងរបស់លោក ជេម សុខ។ សម្ដេច ក៏បានផ្តាំផ្ញើដល់លោក តា ជេម សុខ ថា បើរាជរដ្ឋាភិបាល មិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? កុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្ត្រ ដោយមិនសន្និដ្ឋានមុននោះទេ ។ សម្ដេចធិបតី បានប្រកាសស្វាគមន៍…
