Category: នយោបាយ

  • ឯកឧត្តម ហេង សួរ និងអង្គការអន្តរជាតិខាងការងារ ពិភាក្សាគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧

    ឯកឧត្តម ហេង សួរ និងអង្គការអន្តរជាតិខាងការងារ ពិភាក្សាគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជំនួបនេះ ផ្តោតលើកិច្ចពិភាក្សានៃវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ក៏ដូចជាកិច្ចការអាទិភាពក្រោមផែនការសកម្មភាពរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សម្រាប់ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា លោកស្រី Froukje Boele នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Froukje Boele សូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី…

  • រដ្ឋបាលខេត្តកំពង់ចាម បានរំលឹក​ខួបលើកទី៧១​ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​

    រដ្ឋបាលខេត្តកំពង់ចាម បានរំលឹក​ខួបលើកទី៧១​ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​

    (កំពង់ចាម​)៖ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧១​ ថ្ងៃ​បុណ្យឯករាជជាតិ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​ទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ ដែលបាន​ធ្វើ​​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ទីតាំង​វិមានឯករាជ្យ​ ​ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១​ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវា ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ…

  • កូកា-កូឡាកម្ពុជា និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើរួមចំណែកពង្រឹងភាពធន់នឹងអាកាសធាតុនៅខេត្តសៀមរាប

    កូកា-កូឡាកម្ពុជា និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើរួមចំណែកពង្រឹងភាពធន់នឹងអាកាសធាតុនៅខេត្តសៀមរាប

    សៀមរាប ៖ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការគ្នាដាំដើមឈើចំនួន ២៥០ដើម នៅក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប។ គម្រោងនេះ មានឈ្មោះថា គម្រោង ធី “ដើមឈើសម្រាប់ជីវិត” (Project T – Trees for life) ដែលមានបំណងរួមចំណែកកសាងភាពធន់នឹងអាកាសធាតុ នៅក្រុងរុនតាឯកតេជោសែន ដែលទើបតែបង្កើតឡើងថ្មីៗនេះ។ ជាប្រយោជន៍ពង្រីកផលវិជ្ជមានរបស់គម្រោងឲ្យកាន់តែទូលំទូលាយ ដើមឈើចំនួន ៧៥០ ដើមបន្ថែមទៀត ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាអំណោយពីមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សម្ព័ន្ធកូកា-កូឡាចំពោះសកម្មភាពអាកាសធាតុ គម្រោងដាំដើមឈើនេះដើរស្របទៅនឹងគោលដៅរួមរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។ តាមរយៈការដាំដើមឈើនេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា កំពុងចូលរួមកាត់បន្ថយបរិមាណកាបូន ស្ដារគុណភាពខ្យល់ និងលើកកម្ពស់ដល់ភាពបៃតងរបស់សហគមន៍ថែមមួយកម្រិតទៀត។ ក្រៅពីសមាជិកសហគមន៍ និងបុគ្គលិកអង្គការ អ្នកស្ម័គ្រចិត្តប្រមាណ80នាក់ដែលជាបុគ្គលិកក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានចូលរួមដាំដើមឈើ បង្ហាញពីការយកចិត្តទុកដាក់ចូលរួមធ្វើការងារសង្គម និងបរិស្ថាន។ ការងារស្ម័គ្រចិត្តនេះគឺស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ 2030 របស់ក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍សហគមន៍ និងលើកទឹកចិត្តដល់បុគ្គលិកឲ្យធ្វើការងារស្ម័គ្រចិត្តជួយសង្គម។ លោក ឆាយ ដឹប…

  • ព្រះមហាក្សត្រ យាងប្រទានភ្លើងទៀនជ័យ អបអរសាទរខួប ៧១ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

    ព្រះមហាក្សត្រ យាងប្រទានភ្លើងទៀនជ័យ អបអរសាទរខួប ៧១ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជធិបតី ប្រទានភ្លើងទៀនជ័យ អបអរសាទរខួប ៧១ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់មកវិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ ដោយមានការអញ្ជើញចូលរួមអបអរសាទរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ…

  • រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីប្រារព្ធមីទ្ទីងរំលឹកខួបលើកទី៧១ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤

    រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីប្រារព្ធមីទ្ទីងរំលឹកខួបលើកទី៧១ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤

    (កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ​ បានរៀបចំ​ប្រារព្ធមី​ទ្ទីង ដើម្បីរំលឹកខួបលើកទី៧១ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។ ពិធីខាងលើនេះ ប្រារព្ធធ្វើ​ឡើង​នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមស៊ីវ រុនប្រធានក្រុម​ប្រឹក្សា​ខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត​ចូលរួមពីព្រះមន្រ្តីសង្ឃខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមប្រមាណជាង៧ពាន់នាក់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងសុន្ទរកទៅកាន់ អង្គមិទ្ទិញ ដោយបានគូសបញ្ជាក់ថាៈ ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ បានសម្ដែងនូវការ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច​ដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរម​​រតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យ​ឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យ​ឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ ) ។ រៀងរាល់ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា រៀបចំពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) ដែលកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ។ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​រដ្ឋ បាន​ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅវិមាន“ព្រះបរមរតនកោដ្ឋ” ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ទិវាបុណ្យឯករាជ្យជាតិ៩…

  • សម្ដេចតេជោ ហ៊ុន សែន៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    សម្ដេចតេជោ ហ៊ុន សែន៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍​លើក​ទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្រប​ជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិ​មាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយ​កិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ។ សូមជម្រាបថា អង្គភាព ស្ថាប័ន និងសមាគមផ្សេងៗ កាលពីរសៀលថ្ងៃទី៨វិច្ឆិកា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះ​បរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ ៕ ដោយ ៖ វណ្ណលុក

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ​ដាក់កម្រង​ផ្កាគោរពវិញ្ញាក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ​ដាក់កម្រង​ផ្កាគោរពវិញ្ញាក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​នារសៀល​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញ​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា ២០២៤) នៅវិមានឯករាជ្យ និងបានគោរព​ថ្វាយកម្រងផ្កាដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាព​ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”នៅមណ្ឌបសួនច្បារខាងកើតវិមាន​ឯករាជ្យ។ សូមរំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិនៅឆ្នាំនេះ គឺខួប៧១ឆ្នាំ ដែលប្រជាជាតិ​កម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជ​បូជនីយ​កិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរម​រតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយក​ឯករាជ្យដល់​ព្រះរាជាណាចក្រកម្ពុជានៃយើងពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • “វីដេអូ៖ ប្រវត្ដិសាស្រ្ដខ្មែរក្រោមអាណានិគមបារាំង”

    “វីដេអូ៖ ប្រវត្ដិសាស្រ្ដខ្មែរក្រោមអាណានិគមបារាំង”

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្ដិសាស្រ្ដខ្មែរ #ព្រះរាជាណាចក្រកម្ពុជា #អាណានិគមបារាំង #ប្រវត្ដិសាស្រ្ដខ្មែរក្រោម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មន្រ្តីការទូត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាតំណាងឱ្យជាតិទំាងមូលនៅលើឆាកអន្តរជាតិ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មន្រ្តីការទូត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាតំណាងឱ្យជាតិទំាងមូលនៅលើឆាកអន្តរជាតិ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូត កម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។ ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរនិងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយឋាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ កម្ពុជា ប្រចាំនៅប្រទេសនានានៅលើសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបបញ្ជាក់ថា ជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូលនៅលើឆាកអន្តរជាតិនិងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ សូមជម្រាបថា ឯកអគ្គរាជទូតទំាងបួនរូបដែលទើបទទួលបានការតែងតំាងហើយបានចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម កុយ គួង…