-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយវិវាទដីធ្លីដែលសេសសល់ រក្សារបៀបរៀបរយសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធបានជជែកពិភាក្សា និងទទួលបានការឯកភាពរួមគ្នា ក្នុងការដោះស្រាយលើការងារវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ សំដៅលុបបំបាត់ឫសគល់នៃទំនាស់ ដែលអាចរារាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាបាននូវរបៀបរៀបរយនៅក្នុងសង្គម ។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសុរិយោដី រួមជាមួយអាជ្ញាធរដោះស្រាយវិវាទដីធ្លី ពិភាក្សាដោះស្រាយការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ និងជម្រះចោលសំណុំរឿង ចំនួន ៣១៥ ករណី ដែលជាការជម្រះបន្ថែម ។ មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើកត្តាដូចជា៖១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ២. មានយន្តការ និងការចាត់តាំង៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ។ សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦% ជាករណីដែលមិនមានចរិតលក្ខណៈជាវិវាទក្រោមការញុះញង់ខាងនយោបាយនោះឡើយ ហើយក្រុមការងារនឹងបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ ៕…
-
កម្ពុជា ចូលរួមក្នុងសន្និសីទថ្នាក់តំបន់ លើកទី២ នៃសាកលវិទ្យាធិការគ្រឹះស្ថានឧត្តមសិក្សា ជាសមាជិកទីភ្នាក់ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអ្នកសម្របសម្រួលជាតិកម្ពុជា អមអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាតំណាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងសន្និសីទថ្នាក់តំបន់លើកទី២ នៃសាកលវិទ្យាធិការគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកទីភ្នាក់ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (C2R-AP) ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តម លីម ប៊ុនហុក ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម HOANG Minh Son អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការ AUF ដោយផ្តោតកិច្ចពិភាក្សាបានលើកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសគឺការស្វែងរកកាលានុវត្តភាពក្នុងការចូលរួមសហការ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា ៕ ដោយ ៖ សួង…
-
មន្ត្រីក្រសួងការបរទេសកម្ពុជា និងក្រូអាស៊ី ធ្វើជាសហប្រធាន នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Frano Matušić រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ លើកទី១ នៅទីក្រុង Zagreb នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សហប្រធានទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច និងវប្បធម៌ និងការលើកកម្ពស់ការយល់គ្នាទៅវិញទៅមក។ សហប្រធានទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នា លើប្រវត្តិសាស្ត្រស្រដៀងគ្នាស្តីពីការស្តារប្រទេសឡើងវិញក្រោយជម្លោះ ដែលជាកត្តានាំឱ្យប្រទេសទាំងពីរទទួលស្គាល់ពីសារៈសំខាន់នៃសន្តិភាព និងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាសសរស្តម្ភនៃវឌ្ឍនភាពយូរអង្វែង។ ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋក្រូអាស៊ី ឯកឧត្តម ឃួន ផុនរតនៈ ក៏បានដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់កំពង់ផែ Rijeka ដែលជាច្រកសមុទ្រជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ប្រទេសក្រូអាស៊ី ព្រមទាំង បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក Denis Vukorepa នាយកប្រតិបត្តិនៃកំពង់ផែ Rijeka ដើម្បីស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងកំពង់ផែនៃប្រទេសទាំងពីរ។ គណៈប្រតិភូកម្ពុជាក៏បានស្តាប់បទបង្ហាញគួរឱ្យចាប់អារម្មណ៍អំពីគម្រោងសំខាន់ៗមួយចំនួនរបស់កំពង់ផែ និងបានអញ្ជើញធ្វើដំណើរមើលគម្រោងសំខាន់ៗដែលកំពុងដំណើរការនៅកំពង់ផែផ្ទាល់ផងដែរ។ កិច្ចពិគ្រោះយោបល់នេះ បង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ីឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ និងជាជំហានឆ្ពោះទៅរកការប្រារព្ធខួប៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៦ ខាងមុខ…
-
ឯកឧត្តម ឃួង ស្រេង ៖ អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង ១០៥ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសនៃអនុ គណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើឱ្យមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទុកអោយមនុស្សវ័យចាស់រស់នៅឯកកោឡើយ។ ការផ្តាំផ្ញើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ វិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤នៅសាលារាជធានីភ្នំពេញ។ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ មនុស្សវ័យចាស់អាយុចាប់គិតចាប់ពី ៦១ឆ្នាំឡើងទៅសរុបចំនួន ១៩២,៣៩៩នាក់ (ស្រី៩៩,២៤២) នាក់។ បានកំពុងគ្រប់គ្រងសមាជិកសមាគមមនុស្សចាស់ ចំនួន ២២,១៤៩នាក់ (ស្រី១៣,៧៥០នាក់)។ បានសហការធ្វើបញ្ជីបច្ចុប្បន្នភាពតាមមូលដ្ឋានសង្កាត់ទាំង១០៥ នៃប្រមូលទិន្នន័យមនុស្សវ័យចាស់ជរាចំនួន ៣,៥២០នាក់ (ស្រី១,៧៣៣នាក់)។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោក អ៊ុ…
-
ឯកឧត្តម ហួត ហាក់ ៖ បណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗ នៅខេត្តយូណាន ប្រទេសចិន ចាប់អារម្មណ៍សក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា

(ទីក្រុងគុនមីង)៖ ឆ្លៀតឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗរបស់ខេត្តយូណាន សរុបចំនួន ១៧ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរ ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ រួមជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិនពីខេត្តយូណាន មកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើន ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

(ចិន)៖ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បានបង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់ ។ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បានថ្លែងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, និង (២). ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិកបក្សទើបផ្លាស់មកពីបក្សនយោបាយនានាជាង ២ពាន់នាក់

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន ២៣៦៥នាក់ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំវិមាន៧មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារកសាងចលនា សមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយ គណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន…
-
លោក ឌី រ័ត្នខេមរុណ ជួបសំណេះសំណាល ជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និង បុគ្គលិកអនាម័យ ក្នុងខណ្ឌ៧មករា

(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា តំណាង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានជួបសំណេះសំណាល ជាមួយកម្លាំងសណ្តាប់ធ្នាប់ អ្នកអនាម័យ ព្រមទាំងអ្នករត់សំបុត្រ ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃពុធ ៦កើត ខែកក្តឹក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាល ខណ្ឌ៧មករា បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចនៅបញ្ហា អសន្តិសុខ ក្នុងភូមិ សង្កាត់ ជាពិសេសនោះ គឺ រក្សាបានភូមិ សង្កាត់…
-
បញ្ហាប្លាស្ទិកជាជំងឺរបស់មនុស្សជាតិទាំងមូល

(ពោធិ៍សាត់)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បញ្ហាប្លាស្ទិក ជាជំងឺរបស់មនុស្សជាតិទាំងមូល ដោយមិនត្រឹមតែធ្វើឱ្យខូចសោភ័ណ្ធភាព បំផ្លាញជីវៈចម្រុះ ថែមទាំងអាចជ្រាបចូលទៅក្នុងខ្លួនមនុស្ស តាមរយៈចំណីអាហារ និងការប្រើប្រាស់ប្លាស្ទិក ដែលជាប្រភពបញ្ហាសុខភាពជាច្រើន ក្នុងនោះមានជំអឺមហារីក ជាដើម។ ការថ្លែងនេះ បានធ្វើឡើងក្នុងយុទ្ធនាការបណ្តុះគំនិតស្អាត «កម្ពុជាស្អាតខ្មែរធ្វើបាន» នៅទូទាំងក្រុងពោធិ៍សាត់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងបណ្តុះគំនិតស្អាត និងប្រែក្លាយទីក្រុងពោធិ៍សាត់ឲ្យកាន់តែស្អាត មានភាពទាក់ទាញ និងគ្មានសំរាម សំណល់ប្លាស្ទិក ហូរចូលទៅក្នុងបឹងទន្លេសាប និងគ្មាននៅតាមដងផ្លូវចាប់ពីឆ្នាំ២០២៥ ។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកបង្ហាញពីការរកឃើញរបស់អ្នកវិទ្យាសាស្រ្តពីការធ្វើកោសល្យវិច្ច័យទៅលើសាកសពរបស់មនុស្ស ដោយបានរកឃើញមានសំណល់ប្លាស្ទិកក្នុងខួរក្បាល។ ឯកឧត្តម មានប្រសាសន៍ថា យើងឃើញមានរបស់ប្រើប្រាស់ប្លាស្ទិកដូចជា៖ ទុយោ ថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោ ជាដើម ដែលសុទ្ធសឹងជាសម្ភារប្លាស្ទិកកំពុងពេញនិយមនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ លោក សឿង សារឿន នាយកប្រតិបត្តិអង្គការ NGO Forum បានគាំទ្រឲ្យមានការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរបាយការណ៍ប៉ាន់ស្មាននៅឆ្នាំ២០២៣…
-
វិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និង សាកលវិទ្យាល័យយូណានមីនជូ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះអនុស្សរណៈសហការគ្នា ជំរុញនិងគាំទ្រការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិទេសចរណ៍ នៃក្រសួងទេសចរណ៍ កម្ពុជា និងសាកលវិទ្យាល័យយូណានមីនជូនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកិច្ចសហប្រតិបត្តិការជំរុញ និងគាំទ្រការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ នាល្ងាចថ្ងៃចន្ទទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីដាក់ចេញផែនការនិងសកម្មភាពចាំបាច់នានារួមគ្នា សំដៅជំរុញលើការបណ្តុះបណ្តាលក្នុងវិស័យទេចរណ៍ ព្រមទាំងចាត់តាំងជនបង្គោល Focal Person ដើម្បីតាមដានការអនុវត្ត MOU នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា វិស័យទេសចរណ៍កម្ពុជា គឺជាការងារដែលមានសារៈសំខាន់ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់បណ្ដាភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ។ វិស័យទេសចរណ៍កម្ពុជា ក៏មានតម្រូវការវិវត្តតាមលក្ខណៈបច្ចេកវិទ្យាទំនើប ដែលបានផ្ដល់នូវមធ្យោបាយចែករំលែកព័ត៌មានដែលមានភាពងាយស្រួល ឆាប់រហ័ស និងវិសាលភាពកាន់តែទូលំទូលាយ ដែលនេះជាកត្តាមួយចាំបាច់ដែលក្រសួងទេសចរណ៍ ត្រូវពង្រឹងយន្តការនៃការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ ។ សូមគូសបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសាកលវិទ្យាល័យយូណានមីនជូ ឱ្យជួយអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារៈឧបករណ៍បង្ហាត់បង្រៀនដែលទាក់ទងនឹងវិស័យទេសចរណ៍ និងគាំទ្រគម្រោងផ្តួចផ្តើមសិក្ខាសាលា ស្តីពី «ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនវិជ្ជាជីវៈទេសចរណ៍កម្ពុជា» នៅឆ្នាំ២០២៥…