-
ក្រុមហ៊ុនកូរ៉េ នឹងរួមចំណែកក្នុងការពង្រីកទីផ្សារ បង្កើតរោងចក្រ ជួយគាំទ្ររាជរដ្ឋាភិបាល និងឱកាសការងារដល់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ បានសន្យាថានឹងខិតខំប្រឹងប្រែងជួយឱ្យអស់ពីលទ្ធភាពដល់កម្ពុជាក្នុងការពង្រីកទីផ្សារ និងបង្កើតរោងចក្រនៅទីនេះផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល កសិកម្ម និងផលិតផលគ្រឿងសំអាង ដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន។ អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ដំបូងឡើយក្រុមហ៊ុនលោកមានបុគ្គលិកតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានការជ្រោមជែងពីប្រជាជនក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារជិត ១០០នាក់។ លោកអគ្គនាយក ក៏បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Pharm មានសាខានៅប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ហើយសម្រាប់កម្ពុជា ក្រុមហ៊ុនបានដំណើរការរយៈពេលជិតមួយឆ្នាំហើយ និងមានគម្រោងក្នុងការផ្ដល់ការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើនថែមទៀត។ ចំពោះផែនការនាពេលខាងមុខ លោកនឹងពង្រីកទីផ្សារឱ្យបានកាន់តែធំ និងនាំចូលនូវផលិតផលល្អៗមកកម្ពុជា និងបង្កើតរោងចក្រនៅទីនេះផ្ទាល់តែម្ដង។ លើសពីនេះ លោកអគ្គនាយក មានគម្រោងចែកជូននូវឧបករណ៍បន្ទះពិនិត្យសុខភាពដែលនាំយកមកពីសាធារណរដ្ឋកូរ៉េ ដល់មន្ត្រីរាជការកម្ពុជាដែលខិតខំប្រឹងប្រែងបំពេញការងារ ដែលឧបករណ៍ពិនិត្យសុខភាពនេះគឺអាចធ្វើតេស្តបានតាមរយៈទឹកមូត្រ និងអាចដឹងអំពីបញ្ហាសុខភាពថ្លើម ទឹកនោមផ្អែម និងតម្រងនោម ដូច្នេះប្រសិនបើមានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់នោះ លោកក៏ចង់រៀបចំកម្មវិធីចែកជូនឧបករណ៍នេះដល់មន្ត្រីរាជការរបស់ក្រសួងរៀបចំដែនដី…
-
អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

(ចិន)៖ នាល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។ ឯកឧត្តមបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច…
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» (Skills for Better Jobs Projects) នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ឯកឧត្តម ហេង សួរ បានថ្លែងថាគម្រោងដែលត្រូវអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩នេះ គឺជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។ គម្រោងនេះ មានគោលបំណងពង្រឹងគុណភាពជំនាញ និងឆ្លើយតបនឹងកម្លាំងពលកម្មកំពុងបំពេញការងារ និងកម្លាំងពលកម្មថ្មី ដែលទើបចូលមកដល់ទីផ្សារការងារ តាមរយៈការបង្កើនគុណភាពជំនាញ និងការផ្តល់ព័ត៌មាន ក៏ដូចជាការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ផ្អែកតាមបម្រែបម្រួលនិន្នាការ និងសុទិដ្ឋិនិយម នៃការរីកចម្រើននៃឧស្សាហូបនីយកម្មសកល «គម្រោងជំនាញការងារកាន់តែប្រសើរ» នេះ…
-
កម្ពុជា – ឥណ្ឌូណេសុី រួមគ្នាជំរុញ ជើងហោះហើរត្រង់រវាងកោះបាលី និង ខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងភ្ញៀវទេសចរ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដែលមានរយៈពេល ៦៥ឆ្នាំ ។ ការកោតសរសើរនេះធ្វើឡើងខណៈ អនុញ្ញាតជូនឯកឧត្តមបណ្ឌិត សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី ស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ទៅ-មក ហ្សាការតា-ភ្នំពេញ-ហ្សាការតា ដោយ បានសម្ពោធការបើកជើងហោះហើរនេះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី បានផ្លាស់ប្តូរកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការសហការកន្លងមកបានយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និង សាធារណរដ្ឋឥណ្ឌូនេស៊ី ។ គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៣…
-
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតករ លាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត

(ភ្នំពេញ)៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត ស្របពេលកន្លងទៅនេះយើងបានធ្វើកិច្ចការ នេះជាច្រើនមកហើយ បើទោះបីជាយើងមិនទាន់មានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកក៏ដោយចុះ។ ការបញ្ជាក់របស់ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បែបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ សិក្ខាសាលានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលធាតុចូលដែលជាផ្នែកមួយដ៏សំខាន់មុននឹងផែនការជាតិត្រូវបានដាក់ចេញឱ្យអនុវត្ត សម្រាប់ការប្រយុទ្ធនឹងជំងឺមហារីក ដែលជាឃាតករ លាក់មុខឱ្យទទួលបានជោគជ័យ ។ បើតាមលោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាលបានឱ្យដឹងថា នាពេលបច្ចុប្បន្នកត្តាកំណើនអាយុ ការវិវឌ្ឍន៍សកលភាវូបនីយកម្ម និងនគរូបនីយកម្ម រួមផ្សំនិងរបៀបរស់នៅដែលមិនមានសុខភាពល្អ បានធ្វើឱ្យជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល ១០លាននាក់ ក្នុងនោះ ៧៥ភាគរយ នៅប្រទេសមានចំណូលទាបនិងមធ្យម ។ លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជាការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលឱ្យឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសក្រោមការដឹកនាំ…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកទឹកឱ្យក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម បន្តផលិតមាតិកា ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ

(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាលជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយមានអ្នកចូលរួម ចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការជួបជុំវេទិកាមហាគ្រួសារទេសចរណ៍នាពេលនេះ បានបើកគេហទំព័រថ្មី រវាងក្រសួងទេសចរណ៍ជាមួយប្អូនៗ និងក្មួយៗ ជាក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ និងក្មួយៗ ដែលជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្តយ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំងចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ, បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
ពិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) បានទាក់ទាញឱ្យក្រុមហ៊ុនឯកជនឱ្យចូលរួមលើកកំពស់វិស័យថាមលនៅកម្ពុជា

(ភ្នំពេញ)៖កម្មវិធី ប្រកួតប្រជែងមួយដែលមានឈ្មោះថាប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម បានទាក់ទាញ ក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ចូលរួមប្រកួតប្រជែងដើម្បី ចូលរួមលើកកំពស់វិស័យថាមលនៅកម្ពុជា។ គួរបញ្ជាក់ថាការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្មកន្លងមកគឺ បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់ប្រមាណ ៣៥០តោនទៀតផង។ លើកឡើងនៅក្នុង”ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែង ដែល បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃម្សិលម៉ិញ (០៤ ខែវិច្ឆិកា ឆ្នាំ២០២៤) លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី CEE Comp ឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។ លោកបាននិយាយថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ដែលបានទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។ លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាកិច្ចចាប់ផ្ដើម សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាគមកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរពីព្រះរាជាណាចក្រកម្ពុជា សម្តេចពិតជាមានសេចក្តីរំភើប និងសោមនស្ស រីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានឆ្ពោះទៅដល់កាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយនឹងប្រារព្ធនៅពិធីសាសនាតាមប្រពៃណីខ្មែរនៅវត្តនោះ។លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។ សូមជម្រាបថា…
-
សម្តេចតេជោ ហ៊ុន សែន សូមឱ្យសមត្ថកិច្ច នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន សូមឱ្យសមត្ថកិច្ច នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គម facebook ផ្លូវការនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់លើបណ្ដាញសង្គមដូច្នេះថា ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ…