Category: នយោបាយ

  • អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ប្តេជ្ញាចិត្តឥតងាករេ ក្នុងការធានាយុត្តិធម៌ និងនីតិរដ្ឋ នៅក្នុងតំបន់

    អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ប្តេជ្ញាចិត្តឥតងាករេ ក្នុងការធានាយុត្តិធម៌ និងនីតិរដ្ឋ នៅក្នុងតំបន់

    (ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន បានបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធានាយុត្តិធម៌ និងនីតិរដ្ឋនៅក្នុងតំបន់ ខណៈដែលបណ្ដាញឧក្រិដ្ឋ​កម្ម​ហិរញ្ញវត្ថុ នៅតែបន្តវិវឌ្ឍន៍ និងរីកដុះដាល កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ស្របគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការបន្តអភិវឌ្ឍ​សមត្ថភាពរបស់ព្រះរាជអាជ្ញា គឺនៅតែជាចំណុចអាទិភាពចាំបាច់បំផុត និងជាចំណុចស្នូលដែលត្រូវបន្តយកចិត្តទុកដាក់ជាដាច់ខាត ។ បើតាមសេចក្ដីថ្លែងការណ៍រួម ក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ នៅប្រទេសសឹង្ហបុរី កាលពីចុងសប្ដាហ៍មុននេះ បានគូសបញ្ជាក់បន្ថែមអំពីតម្រូវការ​ក្នុងការបង្កើនភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា កោសលវិច្ឆ័យ ឌីជីថល និងបញ្ញា​សិប្បនិមិត្ត ត្រូវបានគេទទួលស្គាល់ថា ជាឧបករណ៍សំខាន់ក្នុងការតាមដាន​លំហូរ​ហិរញ្ញវត្ថុខុសច្បាប់ និងរួមចំណែកក្នុងការពង្រឹងសមត្ថភាពព្រះរាជអាជ្ញា ។ ថ្លែងសុន្ទរកថាគន្លឹះក្នុងឱកាសចូលរួមបិទសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម​តុលាការ​កំពូល កម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការប្រឈមមុខនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលកាន់តែស្មុគស្មាញ និងមានចរិត​លក្ខណៈជាឧក្រិដ្ឋកម្មឆ្លងដែន តួយ៉ាងដូចជា៖បទល្មើសសំអាតប្រាក់ ការឆបោក និងហិរញ្ញប្បទានភេរវកម្មជាដើម។ លោកជំទាវ ជា លាង ក៏បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់របស់ព្រះរាជអាជ្ញា ក្នុងនាមជាអ្នកការពារយុត្តិធម៌ ក្នុងស្ថានភាពនៃឧក្រិដ្ឋកម្មដែលកាន់តែមានភាពស្មុគ​ស្មាញ ចាក់ស្រេះ និងលំបាកនេះ ដោយព្រះរាជអាជ្ញា គឺជាតួអង្គដែលមិនអាចខ្វះ​បាន…

  • មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាស់កម្រិតគុណភាព និងសុវត្តិភាពចំណីអាហារ

    មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាស់កម្រិតគុណភាព និងសុវត្តិភាពចំណីអាហារ

    (ភ្នំពេញ)៖ រដ្ឋបាលជលផល អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ ប្រព័ន្ធ គ្រប់គ្រង គុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន ។ យោងតាមសេចក្តីប្រកាសចេញផ្សាយនៅថ្ងៃទី៤ ខែ វិច្ឆិកានេះបានឳ្យដឹងថាតាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតនៅ កម្ពុជា។ ទាក់ទិនក្នុងរឿងនេះលោកសាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា ចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ហើយទទួលបានលទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ”។ លោកបានបញ្ជាក់ថា គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។ លោក សុខ ណារិន…

  • ក្រសួងប្រៃសណីយ៍ប្រកាសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥

    ក្រសួងប្រៃសណីយ៍ប្រកាសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥

    (ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុង​យុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពី​ឆ្នាំ២០២១ មក។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សា​ថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍ ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថាន​ឧត្តមសិក្សាចំនួន ៦។ អត្ថប្រយោជន៍នៃអាហារូបករណ៍ និស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕ ដោយ ៖ វណ្ណលុក

  • ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម

    ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម

    (ខេត្តមណ្ឌលគិរី)៖ ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដីខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម។ ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិនារីកម្ពុជា ទាំង ៦សាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ជាច្រើន តាមរយៈការអប់រំ បំណិនជីវិត និងការកម្សាន្តសប្បាយ ដោយក្នុងនោះ មានសកម្មភាពសំខាន់ៗ ដូចជា ការធ្វើសមាធិ និងយោគៈ ការពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សាក្រុម ការបង្រៀនធ្វើម្ហូប ព្រមទាំងការរៀបចំពិធីដុតភ្លើងគប់ ដើម្បីឆ្លុះបញ្ចាំងពីភាពអង់អាចនៃកម្លាំសាមគ្គីរបស់យុវតី។ តាមរយៈសកម្មភាពទាំងអស់នេះ គឺបានបង្រៀនឱ្យពួកគេចេះធ្វើការងារជាក្រុម ចេះសហការគ្នា…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី ១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។ អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី បានជំរុញឱ្យការរស់នៅប្រកបដោយសន្តិភាវូបនីយកម្មរបស់មនុស្ស និងធម្មជាតិ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី បានជំរុញឱ្យការរស់នៅប្រកបដោយសន្តិភាវូបនីយកម្មរបស់មនុស្ស និងធម្មជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះ បានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាព ដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្ម របស់មនុស្សជាមួយនឹងធម្មជាតិ ក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងមនុស្ស និងធម្មជាតិ កាន់តែប្រសើរឡើង។ ឯកឧត្តមបណ្ឌិត បានបន្តថា ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗ ត្រូវការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ សំរាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា គោលដៅសំខាន់មួយទៀត នៃកិច្ចប្រជុំនេះ គឺបានគៀរគរថវិកា ដើម្បីយកមកថែរក្សាអភិរក្ស និងពង្រីកផ្ទៃដីនៃការគ្រប់គ្រងជីវរៈចម្រុះ នៅតាមប្រទេសនីមួយៗ ហើយជាពិសេស…

  • អ្នកនាំពាក្យ៖សារព័ត៌មានប្រកបដោយក្រមសីលធម៌ ធានា​សិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

    អ្នកនាំពាក្យ៖សារព័ត៌មានប្រកបដោយក្រមសីលធម៌ ធានា​សិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិង​អ្នកនាំ​ពាក្យ​ក្រសួងព័ត៌មាន បានបញ្ជាក់ថា មកទល់ពេលនេះមាន​កូនសៀវភៅ​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួនប្រមាណ​១៣.០០០​ក្បាលហើយ​ត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគម​សារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន តបតាមការស្នើ​សុំរបស់ពួកគេមកក្រសួងដើម្បីយកទៅប្រើប្រាស់ ដាក់តាមខ្លួនក្នុងការ​អនុវត្តប្រចាំថ្ងៃរបស់ពួកគេ។ ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍យ៉ាងដូច្នេះ​ខណៈឯកឧត្តម​បានដឹកនាំកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបូកសរុបការទទួលសំណើសុំនិងផ្តល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានឱ្យដឹង​ទៀត​អំពីវឌ្ឍនភាពនៃ​ការងារទទួល​សំណើសុំកូនសៀវភៅធម្មនុញ្ញនេះថា ចាប់តាំងពីថ្ងៃដែលក្រសួង​បាន​ចេញសេចក្តីជូនដំណឹង​ឱ្យចុះឈ្មោះដើម្បីស្នើសុំកាលពី​ចុងខែ​សីហា ឆ្នាំ២០២៤ មក អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកផលិត​មាតិកា អ្នកមាន​ប្រជាប្រិយភាពKoL លើបណ្តាញសង្គម និងអ្នកផ្សាយ​ព័ត៌មានផ្សេងទៀត បានស្នើសុំជាបន្តបន្ទាប់រហូតដើម្បីទទួលបាន​កូនសៀវ​ភៅនេះយកទៅអាន និងប្រើប្រាស់សម្រាប់ការងារប្រចាំ​ថ្ងៃរបស់ពួកគេ។ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថាការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើការអនុវត្តការងារដោយគោរពក្រមសីលធម៌បាននាំឱ្យការស្នើសុំកូនសៀវភៅធម្មនុញ្ញនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយបានក្លាយ​ជាកត្តាមួយរួមចំណែកដល់ការពង្រឹង​គុណភាព​និង​ក្រមសីលធម៌​ក្នុងការងារព័ត៌មាននិងផ្សព្វផ្សាយ ក៏ដូចជាចូលរួមកាត់បន្ថយការ​ចែកចាយព័ត៌មានដែលមិនបានឆ្លង​កាត់ការផ្ទៀង​ផ្ទាត់ ឬពិនិត្យបែប​វិជ្ជាជីវៈត្រឹមត្រូវ។ ថ្លែងអំពីប្រធានបទក្រមសីលធម៌វិជ្ជាជីវៈនេះដែរទៅកាន់អ្នកសារព័ត៌មាន និពន្ធនាយក អ្នកផលិតមាតិកាលើបណ្តាញសង្គម តំណាង​ស្ថាប័ន​សារព័ត៌មាន សមាគមសារព័ត៌មាន យុវជន តំណាងមកពីអង្គការ​សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ​ប្រមាណ​១៥០នាក់ ក្នុងសន្និសីទជាតិមួយកាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមាន​ប្រសាសន៍​លើកឡើង​អំពីវឌ្ឍនភាពនិងលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលក្រសួង​សម្រេចបានក្នុងការលើកកម្ពស់ប្រសិទ្ធភាព​សារព័ត៌មាន និងប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យ​សារព័ត៌មានកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ប្រាប់ដល់អង្គសន្និសីទដែរថា ធម្មនុញ្ញ​វិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិង​សោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និង​អត្ថប្រយោជន៍​ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់​ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តតួនាទីនិងភារកិច្ចមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើយ។…

  • តំណាងសហជីព​ និងក្រុមការងារ​រោងចក្រ​ឌីឡាសរ៍​ ទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ ជាមួយគណៈប្រតិភូអាល្លឺម៉ង់

    តំណាងសហជីព​ និងក្រុមការងារ​រោងចក្រ​ឌីឡាសរ៍​ ទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ ជាមួយគណៈប្រតិភូអាល្លឺម៉ង់

    (ភ្នំពេញ)៖ លោក​ ស្រុង​ វ៉ាន់ណូ​ ក្នុង​នាម​ តំណាងសហជីព​ ជាសមាជិក​សហភាព​សហជីព​មរតកជាតិកម្ពុជា​ CCTUH​ ឯកឧត្ដម​ តុល​ផាន់មឿង​ ជាប្រធាន​ និងក្រុមការងារ​រោងចក្រ​ឌីឡាសរ៍​ បានទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត​ បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ និង​សមាជិក​ស្ថានទូត​អាល្លឺម៉ង​ ប្រចាំ​នៅកម្ពុជា​ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជំនួបដែលធ្វើឡើងនៅទីតាំងរោងចក្រ​ឌីឡាសរ៍​ (​ factory d’luxe ) នាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ហេីយនឹង​សិទ្ធ​សេរីភាព​របស់​បងប្អូន​កម្មករ​កម្មការិនី​ ​និយោជិត​និង​សិទ្ធ​សេរីភាព​របស់​សហជីព​ ជីវភាព​រស់​នៅ​របស់​បងប្អូន​កម្មករ​កម្មការិនី​និយោជិតមានភាព​រីក​ចម្រើនល្អប្រសេីរក្នុងក្រុមគ្រួសារ​​​។ ក្រុមការងារ​ក៏បានថ្លែងការអរគុណចំពោះរដ្ឋាភិបាល អាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យ ការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការ អភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO) ៕…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវកសាងខ្លួន​ឱ្យក្លាយជា​ធនធានមនុស្សប្រកបដោយគុណភាពសម្រាប់បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវកសាងខ្លួន​ឱ្យក្លាយជា​ធនធានមនុស្សប្រកបដោយគុណភាពសម្រាប់បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) និងគណៈប្រតិភូវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យ​ច្បាប់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យយុវជន​ទាំង​អស់ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្ស​ប្រកបដោយ​គុណភាព សំរាប់បម្រើប្រទេសជាតិ និងប្រជាជន។ តំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន( SSEAYP) បានឱ្យដឹងថា ជំនួបនាពេលនេះគឺដើម្បីទទួលបានអនុសាសន៍ល្អៗពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សំរាប់ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមកម្មវិធី SSEAYP ដែលនឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រូវធ្វើដំណើរទៅកា​ន់ប្រទេស​ចំនួន៣ គឺប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចែករំលែកបទ​ពិសោធន៍​អំពីប្រវត្តិនៃការសិក្សាតាមដំណាក់កាលនីមួយៗរបស់ឯកឧត្តមផ្ទាល់ និងការខិតខំប្រឹងប្រែងកំណត់គោលដៅឱ្យបានជាក់លាក់ ដើម្បីសម្រេច​បាន​ជោគជ័យក្នុងការសិក្សា និងដើម្បីជាទុនសំរាប់យុវជនត្រិះរិះពិចារណា និងទុកធ្វើជា​បទពិសោធន៍សម្រាប់តម្រង់ទិសក្នុងការសិក្សាឱ្យទទួលបានជោគជ័យ។ ក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមហ៊ុនម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នករៀបចំមុខងារសាធារណៈ​ធនធាន​មនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុស​គំនិតឱ្យយុវជនទាំងអស់​ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងត្រូវរួមគ្នាសម្លឹងឆ្ពោះទៅមុខថាតើយើងទាំងអស់គ្នាត្រូវធ្វើអ្វីខ្លះ ដើម្បីជាប្រ​យោជន៍​ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់រូបទាំងជំនាន់នេះ និងជំនាន់​ក្រោយៗទៀត។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • ក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាលើវិស័យច្បាប់

    ក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាលើវិស័យច្បាប់

    ភ្នំពេញ៖​ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ​ក្រសួង​យុត្តិធម៌ តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ បានទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើ​អនុស្សរណៈ​​នៃការយោគ​យល់គ្នារវាងក្រសួង​យុត្តិធម៌​និងមូលនិធិខុន​រ៉ាដ​អាឌិនណៅអ៊ែរអាល្លឺម៉ង់ប្រចាំកម្ពុជា (KAS) នៅទីស្តីការក្រសួង​យុត្តិធម៌។ អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាក្នុងសប្ដាហ៍នេះ មានគោលដៅរួមពាក់ព័ន្ធនឹងការលើកកម្ពស់នីតិរដ្ឋ សិទ្ធិទទួល​បានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និងការពង្រឹងយន្តការដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ។ តាមរយៈអនុស្សរណៈនឹងមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជា ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញលើការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌, ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ, ជំនួយផ្នែកច្បាប់​និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ,ការរៀបចំ​សិក្ខា​សាលា​ផ្សេងៗលើប្រធានបទពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជំនួយ​ផ្នែក​ច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ ,ការគាំទ្រលើ​ការស្រាវជ្រាវ និងបោះពុម្ភផ្សាយឯកសារច្បាប់ និងយុត្តិធម៌ ពាក់ព័ន្ធ​នឹងសិទ្ធិ​ទទួលបានយុត្តិធម៌ ជំនួយផ្នែក​ច្បាប់ និង ការដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ និង​ការលើកកម្ពស់ការយល់ដឹងជា​សាធារណៈអំពីសារៈសំខាន់​នៃសិទ្ធិទទួល​បានយុត្តិធម៌ ជំនួយ​ផ្នែកច្បាប់​ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈ​ឯកសារព័ត៌មាន ដូចជា ខិតបណ្ណ, កូនសៀវភៅ និង/ឬតាមប្រព័ន្ធ​អនឡាញជាដើម៕ដោយ៖មុនី