Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានបង្ហាញពីភាពស្អាតរបស់ម្ពុជា ទាំងដែនគោក ដែនទឹក និងដែនអាកាស នៅប្រទេសកូឡំប៊ី

    រដ្ឋមន្រ្តីក្រសួងបរិស្ថានបង្ហាញពីភាពស្អាតរបស់ម្ពុជា ទាំងដែនគោក ដែនទឹក និងដែនអាកាស នៅប្រទេសកូឡំប៊ី

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានលើកឡើងជ្រុងមួយនៃភាព​ស្អាត​របស់​កម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសាធារណរដ្ឋកូរ៉េ នៅក្នុង​សន្និសីទនៃរដ្ឋភាគីនៃ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី​១៦ (COP16) នៅប្រទេសកូឡុំប៊ីនាទីក្រុងកាលី ប្រទេសកូឡុំប៊ី។ ជំនួបទ្វេភាគីនៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងកាលី ប្រទេស​កូឡុំប៊ី រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកឧត្តម ហុង ស៊ិកចូ (Hong Sik Cho) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានលើក​ឡើងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដើម្បីរួមចំណែក​ឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវភាពស្អាត របស់កម្ពុជាក្នុង​ដែនទឹក ដែនគោក និងដែនអាកាស​ ដែលកម្ពុជាកំពុងបានអនុវត្តស្របតាមគោល​នយោបាយ​និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងមានយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន ក្នុងកោលដៅឆ្ពោះទៅកម្ពុជាមានភាព ស្អាត ភាពបៃតង និងចីរភាព។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងនូវ​ការអបអរសាទរនិងគាំទ្រកម្ពុជា ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់​ថង់ប្លាស្ទិក និងទប់ស្កាត់ប្រភពហូរនាំថង់ប្លាស្ទិកទៅក្នុងបឹងទន្លេសាប។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីខាងលើ គឺជាការរួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បីធ្វើឱ្យសម្រេចគោលដៅទាំងបួន…

  • ឯកឧត្តមអភិសន្តិបណ្ឌិត សរសើរលទ្ធផលការងារអន្តោប្រវេសន៍ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន

    ឯកឧត្តមអភិសន្តិបណ្ឌិត សរសើរលទ្ធផលការងារអន្តោប្រវេសន៍ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានលទ្ធផលការងារអន្តោប្រវេសន៍លេចធ្លោចំនួន៣ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃ បង្ហាញការចាប់អារម្មណ៍ និងថ្លែងសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង ១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផល​ការងារទីមួយ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំង​រចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំ​ផែន​ការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨)។ លទ្ធផលលេចធ្លោទីបី ត្រូវបានប្រមុខក្រសួងមហាផ្ទៃ កត់សម្គាល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេត​និងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក  Cambodia…

  • ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ​អាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

    ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ​អាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

    (សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួង​ហត្ថពលកម្ម​សិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារ​នៃរដ្ឋជាសមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហេង សួរ បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃ​គោល​ការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម​សម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អា​ស៊ាន ដែលត្រូវបានប្រមុខដឹកនាំអាស៊ានកត់​សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ នៅប្រទេសឡាវ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ​សហការ​ជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ជូនពលករទេសន្តរ​ប្រវេសន៍នៃបណ្ដាប្រទេសអាស៊ាន នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍​នៃ​របបសន្តិសុខសង្គម ដោយមិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូល​បទ​របស់ប្រទេសសិង្ហបុរីឆ្នាំនេះ គឺ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍​”។ គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ាន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់អាស៊ាននៅលើឆាក​អន្ដរជាតិ ពិសេសក្នុងការលើកកម្ពស់ស្តង់ដាការងារប្រកបដោយសុខុមាល​ភាពនៅក្នុងតំបន់ផងដែរ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ…

  • ឯកឧត្ដមឃួង ស្រេង អញ្ជើញពិនិត្យមើលការដ្ឋានកំណាត់ផ្លូវបេតុង​អបប្រឡាយស្ទឹងមានជ័យ ដែលបាក់ស្រុតកាលពីជាង១ខែមុននោះ ដើម្បីពន្លឿនការជួសជុល

    ឯកឧត្ដមឃួង ស្រេង អញ្ជើញពិនិត្យមើលការដ្ឋានកំណាត់ផ្លូវបេតុង​អបប្រឡាយស្ទឹងមានជ័យ ដែលបាក់ស្រុតកាលពីជាង១ខែមុននោះ ដើម្បីពន្លឿនការជួសជុល

    ភ្នំពេញ៖ ថ្ងៃទី៣១ ខែតុលា ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាន កំណាត់ផ្លូវ​បេតុងអបប្រឡាយស្ទឹងមានជ័យ ដែលបានបាក់ស្រុត ដើម្បីពន្លឿនការជួសជុល និងបានណែនាំឱ្យក្រុមការងារស្ថាបនាកំណាត់​ផ្លូវនេះធ្វើអោយបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។ ឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យក្រុមការងារ យកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ហើយនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើឱ្យក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំអោយបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​បានបញ្ជាក់ផងដែរថា ៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយគុណភាពខ្ពស់ ។ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី២៣ កញ្ញាកន្លងមកនេះ។ ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិ ងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ធ្វើការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញភ្លាមៗ ។ គួរបញ្ជាក់ទៀតថា៖ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមានប្រវែង ១៤៦ម៉ែត្រ…

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជា​មួយ​សមាជិក​សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជា​មួយ​សមាជិក​សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ

    កំពត៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជន​កម្ពុជា(ស.យ.យ.ក) និងឯកឧត្តម សាយ សំអាល់ អនុប្រធាន អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង​ឯកឧត្តម មឿង គង្គា  ប្រធានស.ស.យ.កខេត្តបានអញ្ជើញ ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក ស្រុកទឹកឈូ។ ក្នុងកម្មវិធីដែលរៀបចំធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ស្រុក​ទឹកឈូ  ខេត្តកំពតកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានលើកឡើងថា ការ​ធ្វើដំណើរមកកាន់ឈូនេះដើម្បីអរគុណដល់សមាជិកសមាជិកាដោយផ្ទាល់ ព្រោះថាការចូលរួមចំណែករបស់បងប្អូនៗទាំងអស់​គ្នានេះហើយ  ធ្វើឱ្យស.ស.យ.ក បានរីកលូតលាស់និងមាន មុខ​មាត់ គេទទួលស្គាល់ថា ជាក្រុមយុវជនដែលផ្សារភ្ជាប់ទៅនឹង​សង្គម​​ជាតិ និងលះបង់ដើម្បីសង្គមជាតិ ។ ឯកឧត្តមបន្តថា ការចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀត​ពេលដ៏មមាញឹក ក្នុងការជួយបម្រើដល់ការងារសង្គម​ជាតិតាម​រយៈ កម្មវិធីដែល ស.ស.យ.ក បានរៀបចំឡើង។ បងប្អូន​សមាជិកស.ស.យ.កនឹងទទួលបាន ការលត់ដំសមត្ថភាព​និងការប្រឹង ប្រែងរបស់ខ្លួន ,មានឱកាសរៀនសូត្រធ្វើការ​ជាក្រុមជាមួយគ្នានិងធ្វើខ្លួនជាយុវជនគំរូ  ហើយណែនាំ​ឱ្យយុវជនដទៃទៀត មកចូលរួមជាមួយដែរ ។ ប្រធានស.ស.យ.ក ស្រុកទឹកឈូ…

  • សម្ដេចធិបតីហ៊ុន ម៉ាណែត “សន្តិភាព និងសន្តិសុខ”

    សម្ដេចធិបតីហ៊ុន ម៉ាណែត “សន្តិភាព និងសន្តិសុខ”

    សន្តិភាព ជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមានសន្តិភាពហើយ គឺត្រូវធានាឱ្យបាននូវសន្តិសុខ ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #កម្ពុជាមាតុភូមិខ្ញុំ #នាយករដ្ឋមន្រ្តីកម្ពុជា #សម្ដេចធិបតីហ៊ុនម៉ាណែត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

    សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួល​បញ្ចប់​ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធាន​គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្រប​សម្រួល​បញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុស​ត្រូវ​អ្វីបន្ថែមទៀត…

  • ព្រឹទ្ធសភា ចេញប្រកាសស្តីពីលទ្ធផល នៃសម័យប្រជុំលើកទី២

    ព្រឹទ្ធសភា ចេញប្រកាសស្តីពីលទ្ធផល នៃសម័យប្រជុំលើកទី២

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណា-ចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៣រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍​សង្ខេបរបស់​គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងារ​របស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រឹទ្ធសភានីតិកាលទី៥ បានបន្តនិរន្តរភាព ពង្រឹងបន្ថែមនូវឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ រួមមាន៖ មុខងារនីតិ​កម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ សមាជិក សមាជិកា​ព្រឹទ្ធសភា បានគាំទ្រ និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងាររបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលផ្តោតលើអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។ នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥…

  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈចំនួន២

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈចំនួន២

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅមុនពេលបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ២-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូន គណៈកម្មការសេដ្ឋកិច្ច ហិរញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ៕ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

  • ខណ្ឌចំការមន បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់សង្កាត់-ខណ្ឌ ដើម្បីប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

    ខណ្ឌចំការមន បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់សង្កាត់-ខណ្ឌ ដើម្បីប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ដើម្បីជំរុញឱ្យគម្រោងវិនិយោគ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ឆ្លុះបញ្ចាំងពីតម្រូវការ ជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធាន ឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព ។ កម្មវិធីនេះធ្វើឡើង នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ព្រមទាំងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, មន្ទីរជំនាញ, តំណាងដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជន ។ លោក កៀង ល័ក្ស បានលើកឡើងថា៖សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោងពីមន្ទីរ-អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន…