Category: នយោបាយ

  • ក្រសួងការពារជាតិកម្ពុជា និងអូស្ត្រាលី ធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមការងារជំនាញ សន្តិសុខសាយប័រ នៅកម្ពុជា

    ក្រសួងការពារជាតិកម្ពុជា និងអូស្ត្រាលី ធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមការងារជំនាញ សន្តិសុខសាយប័រ នៅកម្ពុជា

    (សៀមរាប)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ, នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងនាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានសហការជាមួយ ក្រសួងការពារជាតិអូស្ត្រាលី រៀបចំធ្វើជាសហប្រធាន នៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើក ទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមទ្រីសអង្គរ រីសត & ស្បា (Empress Angkor Resort & Spa) នៅខេត្តសៀមរាប ប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិកម្ពុជា និង ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) អគ្គ នាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ…

  • ពាក់ព័ន្ធការផ្សព្វផ្សាយរ​បស់ទូរទស្សន៍កូរ៉េ ថាពលរដ្ឋកូរ៉េ បានរងគ្រោះដោយ​ការ​បង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍ រៀបចំ​កិច្ចប្រជុំបន្ទាន់ ជាមួយ ទូតសាធារណរដ្ឋកូរ៉េ

    ពាក់ព័ន្ធការផ្សព្វផ្សាយរ​បស់ទូរទស្សន៍កូរ៉េ ថាពលរដ្ឋកូរ៉េ បានរងគ្រោះដោយ​ការ​បង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍ រៀបចំ​កិច្ចប្រជុំបន្ទាន់ ជាមួយ ទូតសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយរវាង តំណាងស្ថាន​ឯកអគ្គ​រដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា វិស័យឯកជន និងទីផ្សារទេសចរណ៍​កម្ពុជា-កូរ៉េ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់​ទូរទស្សន៍កូរ៉េមួយដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើង នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង​ទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅ​កម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្ម​នៅកម្ពុជា ។ ឯកឧត្តម ហួត ហាក់ បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាព​ពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះ​ដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវ​ទេសចរពីសាធារណរដ្ឋកូរ៉េ ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញ​នូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ ។ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថា ពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ…

  • រាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភសាច់ប្រាក់ ១ ៩៤៩ ដុល្លារអាម៉េរិក ជូនដល់ពលរដ្ឋក្នុងមួយគ្រួសារ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភសាច់ប្រាក់ ១ ៩៤៩ ដុល្លារអាម៉េរិក ជូនដល់ពលរដ្ឋក្នុងមួយគ្រួសារ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ភ្នំពេញ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងអំពីការអន្តរាគមន៍ពិសេសមួយ របស់រាជរដ្ឋាភិបាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ តាមរយៈការផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ប្រមាណជាង ៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងពលរដ្ឋសរុបចំនួន ២,៧៧១,៨០៩ នាក់ នៅទូទាំងប្រទេស ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងប្រយុទ្ធ និងជំងឺកូវីដ-១៩ បានធ្វើឡើងតាមការបើកផ្តល់សាច់ប្រាក់ជូនពលរដ្ឋគោលដៅដោយផ្ទាល់ប្រចាំខែតែម្តង តាមរយៈបញ្ជរវីងនៅទូទាំងប្រទេស ដែលបានចាប់ផ្តើមអនុវត្តអំឡុង ខែមិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) ជាមួយនិងការចំណាយថវិកាសរុបរបស់រាជរដ្ឋាភិបាលចំនួន ១៣៥៩.៧៣លានដុល្លារអាមេរិក ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា សរុបជាមធ្យមពលរដ្ឋគោលដៅក្នុងមួយគ្រួសារ បានទទួលថវិកាពីរាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ប្រមាណ ១ ៩៤៩ ដុល្លារអាម៉េរិក ក្នុងរយៈពេល ជិត៤ឆ្នាំ ឬ ៤៦ខែ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣០នាទីព្រឹក ដែលមានរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។ ៣- ផ្សេងៗ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ៣០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយ គឺ ស្ដាប់របាយការណ៍សង្ខេបរបស់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី ៤ និង កីឡាជាតិជនពិការ លើកទី ២ នេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡា ជាដើម។ សមិទ្ធផលជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់ និងពិភពលោក ទាំងលើទិដ្ឋភាពនៃការរៀបចំ និងការទទួលបានមេដាយពីការប្រកួតសរុបចំនួន…

  • មន្រ្តីជំនាញជាន់ខ្ពស់កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាលើវិស័យមួយចំនួន នៃទំនាក់ទំនងទ្វេភាគី

    មន្រ្តីជំនាញជាន់ខ្ពស់កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាលើវិស័យមួយចំនួន នៃទំនាក់ទំនងទ្វេភាគី

    ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានជម្រាបជូនលោកស្រី Lara D. Crouch មន្រ្តីជំនាញជាន់ខ្ពស់សម្រាប់តំបន់ ឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភា សហរដ្ឋអាមេរិក អំពីការវិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-អាមេរិក នៅក្នុងជំនួប នៃទីស្តីការក្រសួង ។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលជាផ្លែផ្កា នៃទស្សនកិច្ចមកកាន់កម្ពុជា ក្នុងឆ្នាំ ២០២៤ របស់គណៈប្រតិភូសំខាន់ៗមួយចំនួន ជាពិសេស ដោយរដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម Lloyd Austin និងលោកស្រី Samantha Power ប្រធានទីភ្នាក់ងារ USAID ក៏ដូចជាទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា មួយចំនួនទៀតផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ និងលោកស្រី Lara D. Crouch បានពិភាក្សាគ្នានៅលើវិស័យមួយចំនួន នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍រួម ៕ ដោយ…

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗក្នុងការពង្រឹងសិទ្ធិមនុស្ស អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗក្នុងការពង្រឹងសិទ្ធិមនុស្ស អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន

    ភ្នំពេញ៖ គណៈកម្មការអន្តរ រដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បាន​រៀបចំកិច្ចសន្ទ​នា ថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹង​សិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-១៩ក្នុងតំបន់អាស៊ាន ដែល​បានប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside រាជធានីភ្នំពេញ ។ កិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ គឺផ្អែកតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែន​ការ​លម្អិត សហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ និងផែនការ​សកម្មភាព​របស់ពេល៥ឆ្នាំរបស់អាយឆា។ បន្ថែមពីនេះ កិច្ចសន្ទនានេះគឺជា​វេទិកា​ដែលប្រមូលផ្តុំអ្នកជំនាញមកពីវិស័យនិងស្ថាប័នផ្សេងគ្នា ចូលមក ធ្វើការផ្លាស់ប្តូរ និងចែករំលែកនូវការអនុវត្តល្អៗ ចំណេះដឹង និងបទពិសោធន៍នានា ពាក់ព័ន្ធនឹង​ការឆ្លើយតប ចំពោះជំងឺកូវីដ-១៩ និងវិបត្តិនានា ព្រមទាំងការចងក្រងជាឯកសារ​នៃការ​អនុវត្តល្អៗ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស អំឡុងពេលជំងឺ​រាតត្បាតក្នុងតំបន់អាស៊ាន និងចំពោះវិបត្តិ ឬស្ថានភាពបន្ទាន់ ណាមួយនា​ពេលអនា​គត ។ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជា​តំណាង កម្ពុជាប្រចាំអាយឆា បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការជាច្រើន ជាពិសេសគោលនយោបាយវ៉ាក់សាំង ដោយមិនមានការរើសអើង ដែលទទួលបាន​ជោគជ័យ…

  • តាមសំណើររបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋាភិបាលថៃអនុញ្ញាតឱ្យ​ពលករខ្មែរអាចបន្តស្នាក់នៅរហូតដល់ឆ្នាំ២០២៧

    តាមសំណើររបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋាភិបាលថៃអនុញ្ញាតឱ្យ​ពលករខ្មែរអាចបន្តស្នាក់នៅរហូតដល់ឆ្នាំ២០២៧

    ភ្នំពេញ៖ប្រទេសថៃបានសម្រេចលើកលែងតម្លៃសេវាការអនុញ្ញាត​ចេញ-ចូលប្រទេសថៃសម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យ​ចូល​ឆ្នាំប្រពៃណីជាតិខ្មែរនៅខែមេសាឆ្នាំ២០២៥ ខាងមុខ និងអនុញ្ញាតឱ្យ​ពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅ​ចំពោះពលករ​ខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈ​ពេល២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញពីប្រទេសថៃទេ។នេះបើ​យោង​តាមលទ្ធផលជំនួបរវាងឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារនៃ​ប្រទេសកម្ពុជានិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃកាលព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤នៅប្រទេសសិង្ហបុរី។ ប្រភពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាក្នុង​ឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី​ការងារអាស៊ាន លើកទី២៨ និង​កិច្ច​ប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួង​ការងារនៃប្រទេសថៃ បានជួបពិភាក្សា​ការងារទ្វេ​ភាគី។ លទ្ធផលនៃជំនួបឆ្លងប្រទេសនេះមានប្រាំចំណុច ក្នុងនោះ​១- ភាគីថៃ​ឯកភាព​នឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេច​មហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹង​ឆ្នាំនេះដែរ។២- ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេច​អនុញ្ញាត​ឱ្យពលករខ្មែរ​បន្តបណ្ណអនុញ្ញាត​ការងារ (Work Permit) និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការ​រយៈពេល២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងការណ៍ក្នុងសន្និសីទនៃរដ្ឋភាគី កិច្ចព្រមព្រៀង UN ស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងការណ៍ក្នុងសន្និសីទនៃរដ្ឋភាគី កិច្ចព្រមព្រៀង UN ស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី

    (កូឡុំប៊ី)៖ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងការណ៍ស្តីពីគោលនតយោបាយបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ឯកឧត្តម បណ្ឌិត…

  • ព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ

    ព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ

    (ភ្នំពេញ)៖ ព្រះមហាក្សត្រ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គី ជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិ លើគ្រប់វិស័យ ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលដូច្នេះ ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម នៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា រយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មី គួរឱ្យកោតសរសើរ សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិ តាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៌ា…