-
ឯកឧត្តម កើត ឆែ ៖ រដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ ឬរំខានចំពោះសកម្មភាពនានារបស់អង្គការសង្គមស៊ីវិលម្តងណាទេ បើអង្គការនោះធ្វើសកម្មភាពដោយស្របច្បាប់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ ឬរំខានចំពោះសកម្មភាពនានារបស់អង្គការសង្គមស៊ីវិលម្តងណាទេ បើអង្គការនោះធ្វើសកម្មភាពដោយស្របច្បាប់។ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងបែបនេះនៅក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅរាជធានីភ្នំពេញក្រោមប្រធានបទស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១បានបង្ហាញពីភាពសុដមនីយ៏កម្មរវាងរាជរដ្ឋាភិបាលកម្ពុជាក៏ដូចអាជ្ញាធរដែនដីជាមួយអង្គការសង្គមស៊ីជាដៃគូអភិវឌ្ឍន៏។ វេទិការនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៨តុលា ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល និងឯកឧត្តម កើត ឆែ អភិបាលរងនិងជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម កើត ឆែ បានមានប្រសាសន៏ថា ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូដ៏មានសារសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាពនៅតាមមូលដ្ឋានជនបទ សហគមន៏ក្រីក្រ តំបន់មិនរៀបរយ និងបំពេញ បន្ថែមនូវភាពមិនពេញលេញនៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលថ្នាក់ក្រោមជាតិតែងបានលើកទឹកចិត្តតាមគ្រប់រូបភាពដល់ សមាគម,អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសទាំងអស់ដែលកំពុងធ្វើសកម្មភាពស្របច្បាប់បំរើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ឬរំខានចំពោះសកម្មភាពរបស់សមាគម ឬ អង្គការសង្គមស៊ីវិលម្តងណាទេបើសមាគម,ឬអង្គការសង្គមស៊ីវិលនោះធ្វើសកម្មភាពដោយស្របច្បាប់។ នាឱកាសនោះដែរ ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី…
-
យោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលបានអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ខេត្តកណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ឧត្តមេសនីយ៍ត្រី នៃ និយម បានគូសបញ្ជាក់ថា សម្តេចទាំងទ្វេព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងទ័ពរបស់យើង និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ។ ឯកឧត្តម មេបញ្ជាការ បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តយកចិត្តទុកដាក់ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាព រស់នៅសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ក្នុងនោះមានការលើកកម្ពស់ជីវភាព…
-
ថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសមាជិក សមាជិកា, សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល ញាតិវង្សានុវង្ស បានអញ្ជើញ ដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ គឺជាខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ…
-
គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម ខេត្តព្រះសីហនុ ឆ្នាំ២០២៥

(ភ្នំពេញ)៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបើកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.បបានថ្លែងក្នុងកិច្ចប្រជុំដែលបានរៀបចំឡើ ង នាព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ឱ្យដឹងថា៖កិច្ចប្រជុំនេះធ្វើឡើងដើម្បី ប្រកាសផ្សាយប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥,ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ,ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ,ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ,ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ឯកឧត្តមបានឱ្យដឹងដែរថា គ.ជ.ប បានដាក់ចេញនូវប្រតិទិន សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ ២០២៥ និងបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤។សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ខ.ប ត្រូវធ្វើចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវធ្វើ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤,ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃ១៧ រហូតដល់ ថ្ងៃទី២៤…
-
ស្ថានភាពធាតុអាកាស៖ តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសថាព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១ឈ្មោះកងរី(Kong-rey)នៅ មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២ អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៥០ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ ។ ៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១ អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់ជូនធុងសំរាមដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមនៅខេត្តត្បូងឃ្មុំដើម្បជំរុញភាពស្អាតរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។ ពិធីប្រគល់និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ឯកឧត្តម កែន សិរីរដ្ឋា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកពញាក្រែក តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរគ្រប់ថ្នាក់នៃស្រុកពញាក្រែក កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងសាលាបឋមសិក្សាក្រែកក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ខ្វៃ…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នឹងលើកយកគោលនយោបាយជាតិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន វិធានការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របព្រៃ ការអភិវឌ្ឍវិស័យឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរការគាំទ្រ ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការរំពឹងទុកថា៖១) ការចូលរួមចំណែករបស់កម្ពុជា ក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិរបស់កម្ពុជា២)កម្ពុជានឹងពង្រីកការទូតបរិស្ថានកម្ពុជា លើឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយនូវភាពភាពស្អាតរបស់កម្ពុជា លើឆាកអន្តរជាតិ។ កម្ពុជានឹងធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ ឱ្យពង្រឹងថ្នាក់បឋម និងពង្រឹងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា

(កំពង់ចាម)៖ ក្នុងកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដើរតួនាទីជាអ្នកផ្តល់ការអប់រំ ដើរតួនាទីជាឪពុកម្តាយទីពីររបស់សិស្ស ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីកត្តាសន្តិភាព គឺជាកត្តាសំខាន់ សម្រាប់កសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធដូច្នេះរួមគ្នាចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបន្តកសាងប្រទេសជាតិ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា

កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណងតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជាង ២០លាន ដុល្លារអាមេរិកគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាង ២លាន ១សែន ដុល្លាអាមេរិក ដែលមានរយៈពេលអនុវត្តគម្រោងចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២” ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេច ពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។ ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា…