Category: នយោបាយ

  • ប្រធានក្រុមការងារប្រជុំជាមួយសមាជិកបក្សនៅឃុំដងកាំបិត

    ប្រធានក្រុមការងារប្រជុំជាមួយសមាជិកបក្សនៅឃុំដងកាំបិត

    កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក និងជាប្រធានក្រុម ការងាររបស់គណបក្សចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានចូលរួម​ប្រជុំត្រួតពិនិត្យ​នៅទីស្នាក់ការ​គណបក្ស​ប្រជា​ជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្ដាន់កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ បន្ទាប់លោក លន់ យ៉េន ប្រធានគណបក្សប្រជាជនកម្ពុជាឃុំដង​កាំបិតលើកឡើងពីសភាពការណ៍រួមនៅមូលដ្ឋានឃុំដងកាំបិត។ ក្នុងឱកាសនេះឯកឧត្តម សោម ស៊ុន បានកោតសរសើរដល់ថ្នាក់​ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានរួមគ្នាគ្រប់គ្រង សមាជិកបក្ស និងអប់រំពង្រឹងសតិអារម្មណ៍របស់សមាជិក​គណបក្សឱ្យប្រកាន់ខ្ជាប់នូវឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះគណបក្ស និងប្រជាជន ។ចូលរួមជាមួយអនុវត្តគោលនយោបាយ កម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា៕ដោយ៖ប៊ុន រដ្ឋា

  • ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ គឺជាផលជាក់ស្តែងនៅលើដី ដែលពលរដ្ឋទទួលបាន

    ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ គឺជាផលជាក់ស្តែងនៅលើដី ដែលពលរដ្ឋទទួលបាន

    មណ្ឌលគីរី៖ ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែនៅរូបភាព នៅលើក្រដាស់ និងលើ Facebook នោះទេ គឺផលជាក់ស្តែងនៅលើដីសម្រាប់​ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ។ នេះជាការលើកឡើងរបស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលថ្មីមួយទៀត លើទឹកដីនៃខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤តុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំនិយាយពីដើមទីរួចមកហើយ តាំងពីដើមអាណត្តិមក គោលនយោបាយល្អឥតខ្ចោះវាអត់សំខាន់នោះទេ វាល្អបាន​ត្រឹម ៤០ ទៅ ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកត្តាកំណត់នៃភាព​ជោគជ័យ​នោះគឺលទ្ធផលជាក់ស្តែងនៅលើដី ហើសមិទ្ធផលដែលធ្វើហើយនោះគឺបានផ្តល់​ផល​ប្រយោជន៍ជាក់ស្តែងឱ្យប្រជាពលរដ្ឋ ។ សម្តេច បានបន្ថែមថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែ​នៅរូប​ភាព នៅលើក្រដាស់ និងលើ Facebook នោះទេ គឺផលជាក់ស្តែងនៅលើ​ដីសម្រាប់ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ជាក់ស្តែងដូចជាការសម្ពោធ ទំនប់អូរតេធិបតីនេះជាដើម ហើយនេះគឺជាអ្វីដែលយើងត្រូវតែខិតខំជម្រុញបន្ត​ទៅមុខ​ទៀត ដែលជាលទ្ធផលនៅលើដីសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់​ជាក់ស្តែង។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការដោះស្រាយតម្រូវការរបស់​ប្រជា​ពលរដ្ឋ មិនមែនតែមួយវិស័យនោះទេ ហើយក៏មិនអាចដោះស្រាយ ដោយជប់មួយ​ថ្ងៃបានចេញទាំងអស់នោះដែរ…

  • លោក ហ៊ឹម លីម៉េង ត្រូវ​បាន​តែង​តាំង​ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា

    លោក ហ៊ឹម លីម៉េង ត្រូវ​បាន​តែង​តាំង​ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា

    កំពង់ធំ៖ លោក ហ៊ឹម លីម៉េង ត្រូវបានតែងតាំងនិងប្រកាសចូលកាន់​តំណែងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ជាផ្លូវការ​កាលពីព្រឹកថ្ងៃទី២៤ ខែតុលា នៅសាលាខេត្តកំពង់ធំក្រោម​អធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ ។ ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្វាគមន៍​យ៉ាងកក់ក្តៅចំពោះលោក ហ៊ឹម លីម៉េង ដែលទើបទទួល​តំណែងថ្មី និងបានលើកទឹកចិត្តឱ្យប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ដើម្បី​ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន​ក្នុងខេត្តកំពង់ធំ៕ដោយ៖​ប៊ុន​រដ្ឋា

  • ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការ CLV-DTA កម្ពុជាមិនបានបាត់បង់អធិប​តេយ្យ​ភាពជាតិ ដូចការចោទប្រកាន់ទេ

    ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការ CLV-DTA កម្ពុជាមិនបានបាត់បង់អធិប​តេយ្យ​ភាពជាតិ ដូចការចោទប្រកាន់ទេ

    មណ្ឌលគិរី៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានបញ្ជាក់ជាថ្មីថា រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍ​តំបន់​ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាព​ជាតិ ឬយកច្បាប់របស់ប្រទេសណា យកមកអនុវត្ដ ដូចការចោទប្រកាន់នោះទេ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនបានបាត់បង់អធិបតេយ្យភាព​ជាតិនោះទេ។ ប៉ុន្ដែក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើក​ឡើង​​បំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហ​ប្រ​បត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្រាប់ការបិទបញ្ចប់ទាំងស្រុង​នូវកិច្ចសហប្រតិបត្ដិការនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋមានភាពហ្មងសៅ និងមន្ទិល​សង្ស័យលើរឿង CLV-DTA ជាពិសេសកុំឱ្យក្រុមជ្រុលនិយម​មួយចំនួន​ឆ្លៀតដុត​បន្ថែម ដើម្បីប្រយោជន៍របស់ពួកគេ ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជា​សហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា​សម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជា​សហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា​សម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កំពុងដឹកនាំ កិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាព​ព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការ​វិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាម​បណ្តា​ក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការ​នៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើររវាងក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងមតិស្វាគមន៍ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ឯកឧត្តម ចង់ស្តាប់វឌ្ឍនភាព នៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ និងបានត្រៀមចែករំលែកស្ថាន​ភាពនៅទីស្តីការគណៈរដ្ឋមន្ត្រី និងចក្ខុវិស័យឆ្ពោះទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា “ការងារដែលកំពុងធ្វើនាពេល​នេះជា​ការងារធំ ហើយតែងតែមានការពិភាក្សាជាប្រចាំកន្លងមក។ សម្រាប់ពេលនេះ ការងារវិភាគមុខងារ បាន និងកំពុងបន្តអនុវត្តកាន់តែសកម្ម និងកាន់តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់…

  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ៖ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាតត្រូវតែដោះស្រាយជូន

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ៖ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាតត្រូវតែដោះស្រាយជូន

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណ្ឌទួលគោក ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក។ នៅក្នុងវេទិកានាព្រឹកនេះ មានពលរដ្ឋមួយចំនួន បានលើកឡើង ជាសំណើរនិងសំណូមពរចំនួន ៤បញ្ហា ក្នុងនោះរួមមាន៖ ស្នើសុំស្តារអាងស្តុបទឹក ដែលបានព្រៃ និងស្មៅដុះ ស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កការអោយលិចលំនៅដ្ឋាននិងបណ្តាលអោយសត្វ ធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាជាននៅសង្កាត់ទឹក៣ ស្នើសុំ ដូរអំពូលភ្លើងចំនួន ៧៨អំពូល,ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចអាចបង្កគ្រោះថ្នាក់ចំពោះ អ្នកមកបំពេញការងារនៅក្នុងអគារនេះ។ ឆ្លើយតបក្នុងការស្នើសុំពីសំណាក់ពលរដ្ឋនេះបានធ្វើឡើងក្នុងវេទិកានេះ ឯកឧត្ដម…

  • សម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព​ និងធ្វើជាមួយគ្នាកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

    សម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព​ និងធ្វើជាមួយគ្នាកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

    មណ្ឌលគិរី៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែន​មនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណា ចក្រកម្ពុជាដោយភ្ជាប់ជាមួយព្រឹត្តិការណ៍ក្រោយថ្ងៃទី២៣ តុលា ១៩៩១ សម្ដេចបានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ខ្មែរទាំង​អស់ត្រូវ រួមគ្នាថែរក្សាសុខសន្តិភាព និងធ្វើជាមួយគ្នាកាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេស​។ ក្នុងសង្កថានាពិធីសម្ពោធទំនប់អូរតេធិបតី សម្តេចធិបតីនាយក​រដ្ឋមន្រ្តីបានបង្ហាញទឡ្ហីករណ៍ថា អ៊ុនតាក់ ចំណាយលុយរាប់​ពាន់​លានដុល្លារ ប៉ុន្តែនៅតែមិនអាចស្វែងរក​សន្តិភាព​ពេញ​លេញសម្រាប់​ប្រទេសកម្ពុជាបានដដែល គឺទើបតែចុងឆ្នាំ១៩៩៨ ក្រោម​នយោបាយ​ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ទើបប្រទេសកម្ពុជា ទទួលបានសុខ​សន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាព​ទឹកដីបាន ។ ក្រោយការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានជោគជ័យ ,គោល​នយោបាយថ្មីត្រូវដាក់ចេញនៅពេលនោះដែរ។សម្ដេចធិបតីនាយករដ្ឋមន្រ្តបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និងរាជរដ្ឋាភិបាលនៅពេលនោះ បានយកចិត្តទុកដាក់ទៅ​លើកិច្ចការ​ចំនួន៣ធំៗ រួមមាន៖ “១. ការពង្រឹងភាពជឿទុកចិត្ត ដើម្បីឱ្យសន្តិភាព​បានស្ថិតស្ថេរ ការពារកុំឱ្យមានសន្តិភាពបាន១ ឬ២ឆ្នាំ បែកបាក់​សាមគ្គីចេញទៅវាយប្រហារគ្នាបន្តទៀតនៅតាមតំបន់ជាច្រើន, ២. សមាហរណកម្មខ្លួនយើងនៅលើឆាកអន្តរជាតិ និង៣.ការដាក់ចេញ​គោលនយោបាយអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រដែលហៅថា យុទ្ធសាស្រ្តត្រីកោណ នៅឆ្នាំ១៩៩៨ ដែលបាន​ដាក់ចេញ…

  • ខេត្តមណ្ឌលគិរី ជាខេត្តសំបូរធនធានធម្មជាតិ មានសក្តានុពលនៅមានច្រើន

    ខេត្តមណ្ឌលគិរី ជាខេត្តសំបូរធនធានធម្មជាតិ មានសក្តានុពលនៅមានច្រើន

    មណ្ឌលគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តមណ្ឌលគិរី ជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាព បានន័យថា គ្មានកត្តាអំណោយផល ដែលយើងអាចធ្វើបាន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ស្ថិតនៅស្រុក អូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ  ដោយ ចំណាយថវិកាប្រមាណ ៦២លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានថ្លែងបន្តថា កត្តាអំណោយផលនោះមានអ្វីខ្លះ? ដែលយើងនិយាយនោះ គឺក្រោយនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម ដែលធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីការបែកបាក់ទឹកដី ក្នុងរយៈពេល ៥០០ឆ្នាំ ទទួលឯកភាពជាតិពេញលេញនៅឆ្នាំ១៩៨៩ ដែលជាឱកាសសម្រាប់ យុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិរបស់យើង។ ប៉ុន្តែលក្ខខណ្ឌដែលអាចធ្វើទៅបាន គឺត្រូវធានា ការពារ សុខសន្តិភាព និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ ។ សម្ដេចបន្ថែមថា ដើម្បីឱ្យប្រទេសកម្ពុជា…

  • អាមេរិកប្រកាសផ្តល់កម្ចី ២០ពាន់លានដុល្លារជួយអ៊ុយក្រែន

    អាមេរិកប្រកាសផ្តល់កម្ចី ២០ពាន់លានដុល្លារជួយអ៊ុយក្រែន

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារនិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទានទំហំ ២០ពាន់លានដុល្លារដល់កញ្ចប់កម្ចីក្រុមប្រទេស G7 សម្រាប់ជួយអ៊ុយក្រែន ហើយអាចនឹងប្រកាសនាពេលឆាប់ៗនេះនូវទណ្ឌកម្មថ្មី ដែលផ្តោតលើការទិញអាវុធរុស្ស៊ី។ លោកស្រី Yellen បានប្រាប់សន្និសីទសារព័ត៌មានមួយថា កញ្ចប់ប្រាក់កម្ចីទំហំ ៥០ពាន់លានដុល្លារកាន់តែជិតឈានដល់ហើយ នៅពេលដែលមេដឹកនាំហិរញ្ញវត្ថុពិភពលោក ប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅចុងសប្តាហ៍នេះ។ លោកស្រី Yellen បានបញ្ជាក់យ៉ាងដូច្នេះថា យើងរំពឹងថា នឹងអាចផ្តល់ប្រាក់ ២០ពាន់លានដុល្លារដល់កញ្ចប់ប្រាក់កម្ចី G7 ដែលមានទំហំ ៥០ពាន់លានដុល្លារ។ ហើយលោកស្រីបានអះអាងទៀតថា ការទទួលបានប្រភពហិរញ្ញប្បទានសម្រាប់ប្រក់កម្ចីទាំងនេះ មិនមែនក្លាយជាអ្នកជាប់ពន្ធអាមេរិកនោះទេ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏គ្រោងនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅដើមសប្តាហ៍ក្រោយ ដែលផ្តោតលើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ ការអត្ថាធិប្បាយរបស់លោកស្រី Yellen កើតឡើងពីរសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលក្នុងនោះបេក្ខជនគណបក្សសាធារណរដ្ឋ លោក Donald Trump និងអនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កំពុងតែរត់ប្រណាំងប្រជែងតំណែងនៅសេតវិមាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី សម្ពោធជាផ្លូវការ នាព្រឹកនេះ

    ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី សម្ពោធជាផ្លូវការ នាព្រឹកនេះ

    មណ្ឌលគិរី៖ សមិទ្ធផលដ៏ធំនៅទិសឦសាន្ត ទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ដោយចំណាយថវិកាប្រមាណ ៦២លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ទឹកអូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ។ របាយការណ៍ បានឱ្យដឹងទៀតថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង…