-
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយសម្បទានក្នុងគោលដៅទាញប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ

(ភ្នំពេញ) ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញអំពីទិដ្ឋភាពរួមទាក់ទិននឹងគោលនយោបាយសម្បទានដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបង្កើនបន្ថែមនូវខឿនសេដ្ឋកិច្ចមូលដ្ឋាននិងគ្រួសារ ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គោលនយោបាយនេះ គឺជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញ និងគាំទ្រពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគោលដៅដើម្បីទាញប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ។ គោលនយោបាយសម្បទាននេះ មានន័យថាសម្បទានទាំងហិរញ្ញវត្ថុ ទាំងនយោបាយនិងភាពអនុគ្រោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការងារសម្បទានដែលត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយធនាគារពិភពលោកនេះ ត្រូវសម្រួចបន្ថែមទៀតនិងកំណត់ទិសដៅអោយបានជាក់លាក់ធ្វើយ៉ាងណាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងយ៉ាងពិតប្រាកដ ស្របតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ ជាការឆ្លើយតប តំណាងក្រុមការងារធនាគារពិភពលោក បានថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ដែលបានបង្ហាញអំពីគោលនយោបាយសម្បទានជាក់លាក់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យចំទិសដៅនិងឆ្លើយតបតាមតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ។ តាមរយៈគម្រោងLASED ដែលបានអនុវត្តកន្លងមកក្រោមកិច្ចសហការរវាងធនាគារពិភពលោក និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយបានជួយដល់ប្រជាជនលើវិស័យជាច្រើនក្នុងនោះមាន ដីធ្លី…
-
កិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក នៅប្រទេសហ្វីលីពី ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈប្រហាក់ប្រហែលនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យគួរជាទីមោទនៈ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យ និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍វិញ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលនៃកិច្ចប្រជុំលើកទី៧៥ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដោយកិច្ចប្រជុំសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច រៀបចំឡើងក្នុងគោលបំណងរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំបានពិភាក្សាស្វែងរកកាលានុវត្តភាព ដើម្បីដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរំលេចថា «មានតែការឆ្លុះបញ្ចាំងរួមគ្នា ប៉ុណ្ណោះ ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា…
-
កម្ពុជា-ថៃ ជំរុញបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាមួយគ្នានេះដែរក៏ដើម្បីបន្តរឹតចំណងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំដែលជាចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងសហប្រតិបត្តិការលើគ្រប់វិស័យ ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៍រឹងមាំរវាងប្រទេសទំាពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរផងដែរ។ ការជួបប្រាស្រ័យទាក់ទងជាមួយគ្នាគឺជាចំនុចវិជ្ជមានដ៏ល្អនៅក្នុងការពង្រឹងសន្តិភាព វិបុលភាពនិងការរីកចម្រើនប្រកបដោយចីរភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ផែ ថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខាតែងតាំងជានាយករដ្ឋមន្រ្តី កាលពីទី១៦ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីស្ថានភាព សេដ្ឋកិដ្ឋ សុខសន្តិភាព និងស្ថេរភាពនយោបាយ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ…
-
ឯកឧត្តម គង់ សុភី ៖ ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារពីទម្រង់ប្រព័ន្ធអាជីព មកជាទម្រង់ប្រព័ន្ធនិយោជន៍ ដោយទម្រង់ទាំងពីរត្រូវដើរទន្ទឹមគ្នា

ភ្នំពេញ៖ មានប្រសាសន៍ក្នុងបទបង្ហាញ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀង ការងារ ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. បានលើកឡើងថា “ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារ ពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយត្រូវដើរទន្ទឹមគ្នា ពោលគឺ ការជ្រើសរើស មន្ត្រីរាជការផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវមានការរៀបចំផែនការច្បាស់លាស់ មានព័ត៌មានមុខតំណែងដូចជា ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងច្បាស់លាស់ ឈ្មោះមុខតំណែង ឈ្មោះអង្គភាព និងទីតាំងភូមិសាស្ត្រ ឈ្មោះប្រធានអង្គភាព គណនេយ្យភាព តួនាទី និងការទទួលខុសត្រូវសម្រាប់មុខតំណែង ជាពិសេសគឺគុណវុឌ្ឍិ ឬលក្ខណៈសម្បត្តិស័ក្តិសមសម្រាប់មុខតំណែង។” “សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើសនិងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាការជ្រើសរើស និងការគ្រប់គ្រង មន្រ្តីក្នុង រដ្ឋបាល សាធារណៈ តាមកិច្ចសន្យាការងារ ដូចគ្នាទៅនឹងការអនុវត្តក្នុងវិស័យឯកជន ដែលមានលក្ខណៈទន់ភ្លន់ ប៉ុន្តែច្បាស់លាស់។…
-
វេទិកា ស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចប់ និងបានកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយ រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្នុងរយៈពេល ១ថ្ងៃកន្លះនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង ១០៥ បានលើកឡើងជាសំណើរនិងសំណូមចំនួន ២៣ ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។ វេទិការយៈពេល១ថ្ងៃកន្លះនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ។ សំណើរនិងសំណូមជាច្រើនរួមមាន ៖ ស្នើសុំ ផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។ ស្នើសុំ ធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ស្នើសុំឱ្យបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ស្នើសុំបង់ព័ន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹមខណ្ឌ។ ស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកំរិត។ ស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។…
-
ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជិត ១០លាននាក់ និង អ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោតជាង ១សែននាក់

(ភ្នំពេញ)៖តាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួនសរុប ៩.៩៩២.៤២១ នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.៣០៤.៨៥៥ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.១៩០ ការិយាល័យ។ដោយឡែកសម្រាប់អ្នកត្រូវលុបចេញពីបញ្ជីបោះឆ្នោតវិញសរុបមាន១១១.៨៨៩នាក់។ បញ្ជាក់នៅក្នុង កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានឱ្យដឹងថា៖ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅ គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះ ឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ។ ឯកឧត្តមបានថ្លែងប្រាប់ថា”សម្រាប់ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ក្នុងនេះដូចជាមូលហេតុ ផ្លាស់ចេញ…
-
រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៩៣លើក បណ្តាលឱ្យស្លាប់កើន ៦១នាក់

(ខេត្តកណ្ដាល)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៩៣លើក បណ្តាលអោយស្លាប់កើន ៦១នាក់ និងបណ្តាលឱ្យខូចរថយន្ត ១០៦គ្រឿង ម៉ូតូ២៣៥គ្រឿង យានផ្សេងៗ ១៣គ្រឿង។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ។ ឯកឧត្ដម អភិបាលខេត្ត បន្តថា ៖ ការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងនោះដែរគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត…
-
ប្រធានអាយប៉ាលើកទី៤៥ រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា

(ឡាវ)៖ ក្រោយមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កាជាទីមោទនៈ នៅរាត្រីថ្ងៃទី២១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបរទេសទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅលើទឹកដីឡាវ ដែលជាសមាជិកមួយរបស់អាស៊ាន។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នេះ ជាមួយគ្រួសារអាយប៉ានិងគណៈប្រតិភូសភាប្រទេសសង្កេតការណ៍ គណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍របស់អាយប៉ា រួមនិងភ្ញៀវកិត្តិយសរបស់ម្ចាស់ផ្ទះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលនិងមិត្តភាព។ ឯកឧត្តម សាយសំផន ភុមវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនគណៈប្រតិភូទាំងអស់ដែលបាន ផ្តល់កិត្តិយសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ដោយបានចូលរួមបញេ្ចញមតិយោបល់ ចែករំលែកបទពិសោធន៍ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកច្ចសហប្រតិបត្តិការ ដោយយកពលរដ្ឋជាស្នូលធានានូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនដោយចីរភាព។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការជួបជុំនាពេលនេះ សម្រេចបាននូវសេចក្តីសម្រេចចំនួន ៣៧ ទាក់ទងបញ្ហានយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងទិសដៅការងារផ្ទាល់របស់អាយប៉ា។ ប្រធានអាយប៉ាលើកទី៤៥ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ។ នៅក្នុងពិធីលៀងសាយភោជន៍នេះ គណៈប្រតិភូបណ្តាប្រទេសសមាជិកអាយប៉ានីមួយៗ រួមទាំងកម្ពុជាដែរ…
-
ក្រុមគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលបានគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិលមួយចំនួនបាន បង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាប្រតិបត្តិបរិស្ថាន ជាពិសេសចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ការបង្ហាញប្តេជ្ញាចិត្តចូលរួម និងគាំទ្រនេះដែរធ្វើឡើងនាឱកាសជួប ពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួបរិស្ថានជាមួយប្រធានប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិលនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងចាត់ទុកថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើងទាំងអស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជាមួយ តំណាងគណបក្សនយោបាយនិងសម្ព័ន្ធអង្គការសង្គមស៊ីវិល អំពីការសហការគ្នាធ្វើយ៉ាងណា ជំរុញ ភាពស្អាត ទាំងក្នុង និងខាងក្រៅ ទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស ដែលផ្លាស់ប្តូរឥរិយាបថនៃការរស់នៅថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ គឺជាការទាក់ទាញយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើនឡើងមកប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាមានភាព ល្បីរន្ទឺលើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា…
-
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២

(ភ្នំពេញ)៖ ក្នុងក្របខណ្ឌ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.កំពុងដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន២រួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី (២) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៅគ្រឹះស្ថានសិក្សាមត្តេយ្យសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី២ ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន។ កិច្ចប្រជុំថ្ងៃទី22 ខែតុលា ឆ្នា,2024 នេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន និងតំណាងក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត និងមន្ត្រីរាជការ ក្រុមការងារបច្ចេកទេស ប្រមាណ១០០រូប។ គួររម្លឹកថា…