Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច

    ហ្វីលីពីន៖ ក្នុងនាមក្រសួងសុខាភិបាល កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តម ឈាង រ៉ា បានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពី អាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ដោយផ្តល់នូវអនុសាសន៍ ក្នុងការចែករំលែកគំនិតយោបល់ ទស្សនៈទានរបស់កម្ពុជាដល់តំបន់ និងសកលលោក ដោយផ្អែកលើបទពិសោធន៍កម្ពុជា ចំពោះមុខបញ្ហាប្រឈមជាសកលទាំងឡាយដែលកម្ពុជាបានស្វែងយល់ស៊ីជម្រៅ ព្រមទាំងបានស្នើអង្គប្រជុំពិចារណាលើវិធីសាស្ត្រដែលតំបន់ និងពិភពលោកអាចទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត និងឱសថសារវ័ន្តសំខាន់ៗដោយស្មើភាព និងសមធម៌។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់ និងពង្រឹងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខប្រកបដោយស្វ័យភាពសុខភាព និងកាន់តែទូលំទូលាយចំពោះមុខកង្វះខាតធនធានមនុស្ស ឱសថ និងផលិតផលសុខភាពសំខាន់ៗ ក៏ដូចជាការសម្រេចចិត្តកាន់តែខ្លាំងឡើង ប្រកបដោយនវានុវត្តន៍។ ចំពោះមុខទំហំនៃកិច្ចការរួម ជាពិសេសគឺរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខបញ្ហាប្រឈមសុខភាពជាសកល។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការចូលរួមរបស់សមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា កសាងតំបន់យើងប្រកបដោយសមធម៌ ប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងសកលជាពិសេសការចាក់ថ្នាំបង្ការក្នុងស្ថានភាពអាសន្ននៃជំងឺរាតត្បាតដើម្បីស្ដារឡើងវិញនូវសមភាពចំពោះមុខ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ អាជ្ញាធរខេត្តកែប និងគ្រប់ភាគីទាំងអស់ រួមសហការគ្នាពង្រីកគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរណ៍

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ អាជ្ញាធរខេត្តកែប និងគ្រប់ភាគីទាំងអស់ រួមសហការគ្នាពង្រីកគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរណ៍

    កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានជំរុញឲ្យអាជ្ញាធរខេត្តកែប មន្ទីរស្ថាប័ន និងគ្រប់ភាគីទាំងអស់ ត្រូវរួមសហការគ្នាពង្រីកគោលដៅទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀតក្នុងខេត្តកែប ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។ នេះបើតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ការជួបជុំគ្នានាពេលនេះគឺដើម្បីរួមកម្លាំងគ្នាពូនជ្រុំការវិនិយោគសាធារណៈលើខឿនសេដ្ឋកិច្ចក្នុងខេត្តកែបឱ្យបានប្រសើរឡើង ។ ការវិនិយោគសាធារណៈនេះ គឺជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណើន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកែបទទួលបានផលប្រយោជន៍និងប្រាក់ចំណូលពីការអភិវឌ្ឍន៍នេះ។ ទន្ទឹមនឹងនេះក៏ដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តរាជធានីដទៃទៀតចូលមកកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កែប ជាខេត្តដែលមានសក្តានុពលទេសចរណ៍ ជាគោលដៅលំហែកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានណែនាំនិងជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ត្រូវមានការឯកភាពរួមគ្នាសម្រាប់ខេត្តកែបដើម្បីពង្រីកទីផ្សារទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ក្នុងនោះត្រូវរៀបចំឆ្នេរ ២៨០០ ដែលជាផលិតផលទេសចរណ៍ថ្មី១សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាឆ្នេរគំរូមួយសម្រាប់ខេត្តកែប។ ទន្ទឹមនេះ ត្រូវរៀបចំផ្លូវជិះកង់លំហែនៅតាមឆ្នេរសមុទ្រសំរាប់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋបានជិះកង់លំហែដើម្បីសុខភាពផងដែរ។ ឯកឧត្តមសាយ សំអាល់ មានប្រសាសន៍បន្ថែមថា…

  • ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រី ជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវដឹងឱ្យបានគ្រប់ជ្រុង​ជ្រោ​យ សុខទុក្ខនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយ ដោះស្រាយជូនពួក​គាត់

    ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រី ជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវដឹងឱ្យបានគ្រប់ជ្រុង​ជ្រោ​យ សុខទុក្ខនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយ ដោះស្រាយជូនពួក​គាត់

    (ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ និង សង្កាត់ទាំង១០៥ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ រាល់​សំណើរនិងសំណូមពរ ដែលស្នើមកថ្នាក់រាជធានី ត្រូវតែជាសំណើរ​និង​សំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឺមិនមែនជាសំណើរ និងសំណូមពរ ដែលខ្លួនមិនទាន់បានអនុវត្តនោះទេ កុំយករួចខ្លួន ។ នេះគឺជាការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) រាជធានី​ភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បន្តថា៖ ថ្នាក់ដឹងនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយ​របស់​ប្រជា​ពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបំរើរបស់ប្រជា​ពលរដ្ឋ ត្រូវតែដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខនិងបញ្ហាប្រឈមនានារបស់​ប្រជាពលរដ្ឋ ហើយនាំគ្នា ដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាព…

  • កម្ពុជា ជំរុញឱ្យរដ្ឋជាសមាជិកអាស៊ានត្រូវសហការ ចែករំលែកជំនាញ និងរួមគំនិតគ្នាលើគោលនយោបាយសន្តិសុខសាយប័រ

    កម្ពុជា ជំរុញឱ្យរដ្ឋជាសមាជិកអាស៊ានត្រូវសហការ ចែករំលែកជំនាញ និងរួមគំនិតគ្នាលើគោលនយោបាយសន្តិសុខសាយប័រ

    (ប្រទេសសិង្ហបុរី)៖ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានផ្តល់បទអន្តរាគមន៍ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខសាយ​ប័រ​ដែលកំពុងកើតមាន ដោយលើកឡើងអំពីប្រតិបត្តិការរបស់ CERT ក្នុងតំបន់អាស៊ានថា មានសារៈសំខាន់សម្រាប់ការពង្រឹងភាពធន់នឹង​សន្តិសុខសាយប័រ និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដ៏ទំនើបដូចជា Ransomware និងការវាយប្រហារដោយ AI ។ រដ្ឋសមាជិកអាស៊ានត្រូវសហការ ចែករំលែកជំនាញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយដៃគូសន្ទនា ដោយផ្តោតលើការចែករំលែកព័ត៌មាននៃការគំរាមកំហែងក្នុងពេលជាក់ស្តែង (real-time) ការកសាងសមត្ថភាពក្នុងតំបន់ ធានានូវបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា AI និង 5G។ល។ និងការសម្របសម្រួលឱ្យមានសង្គតិភាព រួមគំនិតគ្នាលើគោលនយោបាយសន្តិសុខសាយប័រ។ ឯកឧត្តមបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយនាធានូវអនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងភាពធន់សម្រាប់តំបន់។ ការលើកឡើងនៅក្នុងបទអន្តរាគមន៍ ធ្វើឡើងនៅក្នុងប្រទេសិង្ហបុរី តបតាមការអញ្ជើញរបស់លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាន និងជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី, ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកម្មវិធី 9th Singapore International…

  • មន្រ្តីក្រសួងប្រៃសណីយ៍មកពី ២៤ខេត្ត ពិគ្រោះយោបល់គ្នាលើផែនការសកម្មភាព​អនុវត្ត​គោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យ​ប្រៃសណី​យ៍

    មន្រ្តីក្រសួងប្រៃសណីយ៍មកពី ២៤ខេត្ត ពិគ្រោះយោបល់គ្នាលើផែនការសកម្មភាព​អនុវត្ត​គោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យ​ប្រៃសណី​យ៍

    (ខេត្តកំពត)៖ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ កំពតថ្មី នា​ខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការ​សកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​វិស័យប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត សាខា​ប្រៃសណីយ៍កម្ពុជា ព្រមទាំងសាខាប្រតិបត្តិករ ប្រៃសណីយ៍ឯកជន និង​អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១៥០នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និង​ប្រមូលធាតុចូល​ដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការសកម្មភាពការងារអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ សេចក្តីព្រាងប្រកាសស្តីពីការគ្រប់​គ្រង​គុណភាពសេវា និងរបាយការណ៍ នៃការធ្វើអង្កេតស្តីពី បច្ចុប្បន្នភាពនៃវិស័យ​ប្រៃសណីយ៍ ព្រមទាំងបង្កើតបាននូវទំនាក់ទំនង កិច្ចសហការកាន់តែជិតស្និទ្ធ​ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យប្រៃសណីយ៍ និងជំរុញការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយគុណភាព និងភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ និងការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ក្នុងគោលដៅរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និងគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារនៃក្រុមការងារ​ប្រៃសណីយ៍ លើការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើក​ទឹកចិត្តដល់អ្នកចូលរួម ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីចូលរួម​កែលម្អសេចក្តីព្រាងដែលបាននិងកំពុងត្រូវបានរៀបចំ ឱ្យមានលក្ខណ:ឆ្លើយតប និងគ្រប់ជ្រុងជ្រោយ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងមុខងារសាធារណៈ ប្រជុំតាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន

    ក្រសួងមុខងារសាធារណៈ ប្រជុំតាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន

    (ភ្នំពេញ)៖ ឯកឧត្ដម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអគ្គលេខាធិការ អគ្គនាយក អគ្គាធិការរង អធិការ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋានទទួលបន្ទុកធនធានមនុស្សគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន សរុបចំនួន ១២២នាក់។ អង្គប្រជុំបានពិភាក្សាអំពី៖ ១)វឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័ន ២)តារាងទី១ សម្រង់ព័ត៌មានស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៣)តារាងទី២ សម្រង់ព័ត៌មានស្តីពីស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៤)តារាងទី៣ ស្តីពីតម្រូវការឧបករណ៍សម្ភារៈសម្រាប់គ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ៥)តារាងទី៤ ស្តីពីតម្រូវការជំនួយបច្ចេកទេស ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈមនិងដំណោះស្រាយ ក៏ដូចជាសំណូមពរនានា អង្គប្រជុំបានសម្រេចដោយទទួលបានលទ្ធផលរួមមាន៖ ១)អង្គភាពធនធានមនុស្សគ្រប់ក្រសួង…

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក អំពីចក្ខុវិស័យរួមនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក អំពីចក្ខុវិស័យរួមនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព

    (ហ្វីលីពីន)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង១៥នាទីព្រឹក ដោយ​ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃដំណើរចូលរួម​កិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណៈរដ្ឋហ្វីលីពីន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះហត្ថលេខាលើ “យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គ ការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨” ជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ អា ម៉ាអួ ព្យួកាឡា​ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក​ខាងលិច​។ យុទ្ធ​សាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ​សុខ​ភាព​ពិភពលោក បានអំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹង​សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំ​ណែក​ចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ “ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព” កសាងមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់ អំពី ការប្ដេជ្ញាចិត្តរបស់​រាជ​រដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុងផែនទីបង្ហាញ​ផ្លូវឆ្ពោះទៅ​រកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥…

  • ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកសាងសមិទ្ធផលធំធេងណាស់ ដូច្នេះការ​ផ្សព្វ​​ផ្សាយ​ឱ្យប្រជាពលរដ្ឋបានដឹង ជាសកម្មភាពបុរេសកម្មដែលយើងត្រូវធ្វើជាប្រចាំ

    ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកសាងសមិទ្ធផលធំធេងណាស់ ដូច្នេះការ​ផ្សព្វ​​ផ្សាយ​ឱ្យប្រជាពលរដ្ឋបានដឹង ជាសកម្មភាពបុរេសកម្មដែលយើងត្រូវធ្វើជាប្រចាំ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការងារបុរេសកម្មរបស់យើង​ជាអ្នក​នាំពាក្យ និងអាជ្ញាធរ គឺផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការងារដែល​យើងបាន​ធ្វើឱ្យប្រជាពលរដ្ឋបានដឹង និងបានយល់ច្បាស់ ដើម្បីកុំឱ្យប្រជា​ពលរដ្ឋ​ចាញ់បោកការឃោសនាភូតកុហកនានា។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបើក​វគ្គបណ្តុះ​បណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំ​ពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ៕ ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

  • ថៃ ៖ iCon Group ជាប់សង្ស័យបន្ថែម «លាងលុយ និងពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម»

    ថៃ ៖ iCon Group ជាប់សង្ស័យបន្ថែម «លាងលុយ និងពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម»

    បាងកក៖ ប៉ូលីសកំពុងរៀបចំការចោទប្រកាន់ធ្ងន់ធ្ងរបន្ថែមទៀត រួមទាំង «ការលាងលុយកខ្វក់, ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការជាប់ពាក់ព័ន្ធ ក្នុងអង្គការឧក្រិដ្ឋកម្ម» ប្រឆាំងនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន The iCon Group នេះបើតាមការចេញផ្សាយរបស់ កាសែតថៃ The Nation។ សេចក្តីរាយការណ៍របស់ប៉ូលីសបានប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ ពោលគឺអនុលោមតាមការណែនាំ របស់ការិយាល័យស៊ើបអង្កេតកណ្តាល សម្រាប់ផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច ហៅកាត់ ECD ទាក់ទងនឹងការចោទប្រកាន់ លើបុគ្គលសំខាន់ៗ ចំនួន១៨រូប របស់ The iCon ។ បើតាម The Nation ដដែល បានឲ្យដឹងថា ការចោទប្រកាន់បន្ថែមថ្មីៗ លើជនសង្ស័យទាំងអស់ដែលកំពុងឃុំខ្លួននោះ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់រួចរាល់ នៅចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា ថ្នាកដឹកនាំ Icon Group រួមមានទាំងតារាសិល្បៈល្បីៗរបស់ថៃ ត្រូវបានចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការឆបោក ដោយយកភាពល្បីល្បាញរបស់តារាល្បីៗទាំងនោះ បោកប្រាស់សាធារណជន។ មនុស្សប្រហែល ៥,៦០០នាក់បានអះអាងថា បានខាតបង់​ តាមរយៈអាជីវកម្មលក់ផ្ទាល់របស់ iCon Group និងដាក់ពាក្យប្តឹង…

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ផ្សព្វផ្សាយនិងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក ផ្សព្វផ្សាយនិងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ

    ជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយក្រុមការងារអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ (ESEA) និងសហគមន៍ខ្មែរ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត ក៏ដូចជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតំបន់នានាក្នុងប្រទេសជប៉ុនជាង ៣០០នាក់។ ទូតកម្ពុជា តែងតែរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមន៍ខ្មែរ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់បានមកជួបជុំគ្នាសំណេះសំណាលគ្នា និងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ព្រមទាំងចូលរួមផ្សព្វផ្សាយលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ឱ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ កម្មវិធីនៃពិធីនេះមានជាអាទិ៍៖ សូត្រមន្ត ចម្រើនព្រះបរិត្តនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ការបរិភោគអាហារសាមគ្គី ការច្រូតស្រូវ និងដាល់អំបុក អកអំបុកសាមគ្គី…