-
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នឹងត្រូវបិទបញ្ចប់ទទួលថវិកាចាប់ពីថ្ងៃទី៣១ ខែតុលា ខណៈសប្បុរសជនចូលរួមបានថវិកាជាង ២៦លានដុល្លារ

ភ្នំពេញ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន មេត្តាជ្រាបថា៖ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។ ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនជនរួមជាតិប្រមាណជិត ៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD 26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក) ៕ ដោយ ៖ វណ្ណលុក
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ និងជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿងថែមទៀត និងជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំ ទូលាយ ដោយសង្ឃឹមថានឹងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសម័យសកលភាវូបនីយកម្មងាយស្រួលណាស់ ចម្លងពីគេ និងងាយស្រួលណាស់ទទួលវប្បធម៌ពីគេ។ ប៉ុន្តែយើងក៏មានវប្បធម៌ អរិយធម៌របស់ខ្លួន ហើយរដ្ឋាភិបាលមិនបានហាម ការកែច្នៃ ការប្រឌិត តែយើងត្រូវយកឱកាសនេះដើម្បីចងក្រង និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ ក្បាច់គុន ខណៈមានលោកគ្រូក្បាច់គុនខ្មែរជាច្រើនរូប បានបើកក្លិបបង្ហាត់គុនខ្មែរនៅបរទេស ដូច្នេះសូមជំរុញលើកទឹកចិត្តឱ្យបន្តការ បង្ហាត់ក្បាច់គុនខ្មែរនៅបរទេសបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្តេចបានពិភាក្សាបង្កើតក្លិបហាត់ក្បាច់គុននៅកម្ពុជា ដើម្បីឱ្យបរទេសមកហាត់ក្បាច់គុនខ្មែរ ខណៈបច្ចុប្បន្ននេះ មានជនជាតិបរទេសបានក្លាយជាគ្រូបង្វឹក ក្បាច់គុនខ្មែរ បានចូលរួមផ្សព្វផ្សាតក្បាច់គុនខ្មែរ នៅលើឆាកអន្តរជាតិ។ ដូច្នេះកម្ពុជា មានវបប្បធម៌ អរិយធម៌ ត្រូវតែខិតខំផ្សព្វផ្សាយបន្ត ប៉ុន្តែត្រូវចាប់ផ្តើមពីខ្មែរយើងមុនគេ គឺធ្វើយ៉ាងណារួមគ្នាផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវ វប្បធម៌…
-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការរៀបចំប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលប្រព្រឹត្តទៅបានដោយជោគជ័យ និងសង្ឃឹមថា នៅឆ្នាំក្រោយនឹងមានការចូលរួមប្រកួតច្រើនជាងឆ្នាំលើកដំបូងនេះ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានលើកឡើងថា បើទោះបីមិនបានអញ្ជើញទស្សនាព្រឹត្តិការណ៍ប្រកួតដោយផ្ទាល់នៅទីលាន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំតាមរយៈការផ្សាយផ្ទាល់ចេញពីទីលានប្រកួត ទោះបីសម្ដេច ជាប់បេសកកម្មនៅក្រៅប្រទេស ក៏នៅតែឆ្លៀតពេលសម្រាក ដើម្បីតាមដានការប្រកួតដ៏ល្អមួយនេះផងដែរ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃដែលបងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ និងគ្រប់គ្រងដឹកនាំការប្រកួត។ ខ្ញុំអត់បានមើលផ្ទាល់រហូតដល់ល្ងាចនេះ ប៉ុន្ដែបានមើលជាប់តាមការ Live (ផ្សាយផ្ទាល់) ទៅដល់ប្រទេសឥណ្ឌូនេស៊ី ក៏អង្គុយមើលដែរ ឃើញការប្រកួត ការសម្ដែងរយៈពេល ៣ថ្ងៃនេះ គឺធ្វើបានដោយរលូន។ ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តថា ក្នុងរយៈពេលខ្លី គណៈកម្មការរៀបចំបានល្អ…
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមពិធីចូលកាន់តំណែងរបស់ ប្រធានាធិបតី និងអនុប្រធានាធិបតីថ្មីឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម Prabowo Subianto ជាប្រធានាធិបតីថ្មី និងឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា។ អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។ ការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
ប្រធានគណបក្សខេត្តកំពតប្រាប់ដល់មន្រ្តីបក្ស ថា “ហ៊ានថា ហ៊ានធ្វើ”

កំពត៖ក្នុងពិធីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត រំលឹកដល់មន្រ្តីគណបក្សត្រូវយកគោលការណ៍ និងចំណេះដឹងផ្សេងៗទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។ ដើម្បីឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាព គ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បៈ។ពិសេសត្រូវរក្សាគោល ជំហរបក្ស “ហ៊ាននិយាយ ហ៊ានធ្វើ”។ ភូមិសាស្ត្រខេត្តកំពត ត្រូវបានបែងចែកជាបី ។ទី១ មាន៖ ស្រុកឈូក ,ជុំគិរី និងស្រុកដងទង់ ,ទី២.ស្រុកអង្គជ័យ, បន្ទាយមាស និងស្រុកកំពង់ត្រាច និងទី៣. ស្រុកទឹកឈូ ក្រុងបូកគោ និងក្រុងកំពត។ដោយផ្អែកលើភូមិសាស្រ្តនេះ ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ដើម្បីឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត ទាមទារឱ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះឱ្យមានប្រសិទ្ធភាព ទៅតាមភូមិសាស្រ្តទាំងបីដែលខ្លួនធ្វើសកម្មភាព៕ដោយ៖ សិលា សារិន
-
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមជ្ឈិមបក្សកុម្មុយនីស្តចិននៅលើទីកដីសៀមរាប

សៀមរាប៖កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិម និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងអក្សរសាស្ត្រនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសមាជិកគណៈ ប្រតិភូ បានអញ្ជើញមកធ្វើទស្សនកិច្ច និងធ្វើបទឧទ្ទេសនាមស្ដីពីលទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣អាណត្តិ ទី២០ របស់គណបក្សកុម្មុយនីស្តចិន នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប ។ ឯកឧត្តម អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដែលទទួលស្វាគមន៍គណៈប្រតិភូ និងអញ្ជើញចូលរួមស្តាប់បទឧទ្ទេសនាម បានគូសរំលេចថានេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន ក្នុងការចែករំលែកនូវព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អៗ ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងស្របពេលដែលប្រទេស ទាំងពីរកំពុងប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤» ។ឯកឧត្តមបន្តថា រយៈពេល៦៦ឆ្នាំនៃចំណង មិត្តភាពរវាងកម្ពុជា និងចិន គឺជាទំនាក់ទំនងយ៉ាងស្អិតរមួត។ មន្ត្រីគណបក្សប្រជាជនកម្ពុជានៃខេត្តចំនួន៤ រួមមាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំបានចូលរួមស្តាប់បទឧទ្ទេសនាមនេះ ដោយមានការសម្របសម្រួលពីឯកឧត្តម ឆែ សុខទី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា និងជាអនុប្រធានគណៈទាក់ទងការបរទេស។ សូមជម្រាបថា ក្រៅពីបទឧទ្ទេសនាម…
-
កម្ពុជា-ឥណ្ឌូនេស៊ី មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានអង្គការ CAPDI ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តចាស់របស់ឯកឧត្តមជាយូរណាស់មកហើយ។ សម្ដេចបវរធិបតីបានអញ្ជើញឯកឧត្តមប្រធានអង្គការ ចូលរួមក្នុង «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP» នៅខែវិច្ឆិកា ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអញ្ជើញឯកឧត្តមចូលរួមរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ស្របពេលដំណាលគ្នានៃសន្និសីទ្ធនេះផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនឯកឧត្តមប្រធានអង្គការ CAPDI អំពីតួនាទីដ៏មានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបានរបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកសុខសន្ដិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០ផងដែរ។ សម្ដេចបវរធិបតី…
-
អន្តរក្រសួងនិងអង្គការរួមគ្នាលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សា លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានបើកកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាល កិច្ចក្នុងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយលោកជំទាវ ប៉ែន រកស៊ី រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនិងក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួង កិច្ចការនារី រួមទាំងថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេក ទេសមកពីអន្តរក្រសួង ស្ថាប័នជាច្រើនរូប។ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល និង អង្គការVital Strategies តាមរយៈគម្រោងទិន្នន័យសម្រាប់សុខភាព(D4H) បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ដើម្បីជម្រាបជូនពីកម្មវិធី Data to Policy (D2P)។ សូមជម្រាបជូនថា Data to Policy (D2P) គឺជាការប្រែក្លាយទិន្នន័យទៅគោលនយោបាយសង្ខេបទាក់ទងយេនឌ័រនិងសុខភាព បានអនុវត្តនៅឆ្នាំ២០២៤ ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្រសួងកិច្ចការនារីបានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេន ឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីបានដឹកនាំសម្រប សម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល…
-
សម្ដេចតេជោ ហ៊ុន សែន ៖កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ

ភ្នំពេញ៖ កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវសម្រាប់ប្រើប្រាស់ ក្នុង ប្រទេស និងបញ្ជូនទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីសុក្រថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមស៊ីន ឡៈវង់ ឃុនផៃធូនប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទស្សនកិច្ចនាពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សនិងបក្ស ,រដ្ឋាភិបាលទាំ ងពីរ។ សម្តេចតេជោ បានអបអរសាទររដ្ឋាភិបាលឡាវ ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ កាលពីសប្តាហ៍កន្លងមក ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផល ជោគជ័យថ្មីមួយទៀត នៃទំនាក់ទំនងរវាងរណសិរ្យអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទើបបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤-២០២៨ ។ ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ…
-
បទឧទ្ទេសនាមស្តីអំពី «ប្រវត្តិសាស្រ្ត ១០០ឆ្នាំ របស់គណបក្សកុម្មុយនីស្តចិន»

(ភ្នំពេញ)៖ ឯកឧត្តម ឈី ឈីងសាន (Qi Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិម និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តបក្ស និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីអំពី «ប្រវត្តិសាស្រ្ត ១០០ឆ្នាំ របស់គណបក្សកុម្មុយនីស្តចិន» មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មធិការកណ្តាល គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សកុម្មុយនីស្តចិន ដែលបានចាត់តាំងឯកឧត្តម ឈី ឈីងសាន និងសមាជិកគណៈប្រតិភូ មកធ្វើបទឧទ្ទេសនាមជូនដល់មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងគំរូវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិនគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដោយឈាម ទឹកភ្នែក និងប្រាជ្ញាស្មារតីដោយភាពឈ្លាសវៃ ជម្នះរាល់ឧបសគ្គរាប់មិនអស់ រហូតសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិរបស់ខ្លួន ឆ្លងចូលដល់សម័យកាលថ្មីនៃកំណែទម្រង់និងបើកចំហ និងការកសាងទំនើបកម្មសង្គមនិយម ដែលជាយុគសម័យថ្មីនៃសង្គមនិយមជាមួយលក្ខណៈពិសេសរបស់ចិន ដោយបានធ្វើឱ្យប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក ព្រមទាំងកិត្យានុភាព និងតួនាទីរបស់ប្រទេសចិនកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សូមសម្តែងនូវអំណរគុណដល់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ចំពោះការអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដោយបានគំាទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា…