-
ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី ជាការគាស់ រំលើងក្បាច់គុនបុរាណដូនតាខ្មែរ ឱ្យងើបឡើងវិញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជុំវិញការបង្កើត ឱ្យមានការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់ សម្តេចបវធិបតី ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មិនមែនផ្តោតសំខាន់តែការប្រកួតនោះទេ តែសម្តេច ចង់គាស់រំលើងក្បាច់គុនបុរាណរបស់ដូនតាខ្មែរផ្សេងៗទៀត ក្រៅពីគុណខ្មែរ និងល្បុក្កតោ ដែលស្ទើតែរលុបបាត់ ឱ្យរស់ឡើងវិញ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងយុវជន និងចងក្រងជាឯកសារ ។ នៅក្នុងឱកាស អញ្ជើញពិនិត្យលើការត្រៀមការប្រកួតកីឡា យុទ្ធគុនចម្រុះបុរាណខ្មែរ ពានង្វាន់សម្តេចធិបតី ដែលជា សកម្មភាពក្រៅផ្លូវការរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី រសៀលថ្ងៃពុធ ទី១៦ តុលា ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គំនិតនេះ ខ្ញុំធ្លាប់មាន ប្រហែលជា ៥ ទៅ ៦ឆ្នាំហើយ តាំងពីនៅកងទ័ព កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើង អត់ទាន់ចេញ គិតថា យើងធ្លាប់មានតែគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោ ជាមួយល្បុក្កតោ យើងសាក…
-
ក្រសួងការងារអំពាវនាវដល់ពលរដ្ឋខ្មែរស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុក និងជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនមុឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើការក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងជៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្តាហ៍ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងនៅលើបណ្តាញសង្គម និងនៅតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្តង។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ជម្រើសការងារក្រៅស្រុក និងក្នុងស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ទី១ ប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន, ទី២ កន្លែងការងារនៅក្បែរផ្ទះ, និងទី៣ ការចំណាយទាបដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។…
-
ក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ីនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក.ប.ទ. បានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស ដោយបែងចែកជា ៥ តំបន់។ តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ ក.ប.ទ. សូមណែនាំ ដូចខាងក្រោម៖ ១. ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler)…
-
ប្រជាពលរដ្ឋ ខណ្ឌដូនពេញ បានស្នើឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេ ដែលបង្កប់ល្បែងស៊ីសងអនឡាញ

(ភ្នំពេញ)៖ ក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ ឯកឧត្ដមសុខ ពេញវុធ ណែនាំឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញភ្លាមៗ ។ ឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ នាខណ្ឌដូនពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ក្នុងវេទិកានេះ មានពលដ្ឋ ៣រូប បានលើកឡើងនូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ បញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបាន ឯកឧត្ដម សុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និងមួយចំនួន ឯកឧត្ដមអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែលមិនអាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋាន តួរយ៉ាងសំណូមពរជួយដោះស្រាយ លើការកែប្រែឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿនការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធប្រថាប់ត្រាជាដើម ។ ឯកឧត្ដមម៉ប់ សារិន បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់…
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ នាឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងសម្បត្តិ នៃព្រះមហាក្សត្រខ្មែរ

(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះអង្គ នៅព្រះបរមរាជវាំង ។ ក្នុងឱកាសនៃការចូលក្រាបបង្គំគាល់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ក៏បានថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ ដល់អង្គព្រះមហាក្សត្រផងដែរ ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បតិ្ត នៃព្រះមហាក្សត្រខ្មែរ ម្តេចព្រះបរមនាថនរោត្តម សីហមុនី បានសម្រេចបោះពុម្ភក្រដាសប្រភេទ ២សែនរៀល ដែលត្រូវបានធនាគារជាតិបានដាក់ឈ្មោះថាជា «ធនប័ត្រអនុស្សាវរីយ៍» ។ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គបានឡើងគ្រងព្រះបរមរាជសម្បត្តិ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលគិតមកទល់នឹងឆ្នាំ២០២៤នេះ…
-
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ មានប្រសាសន៍ថា ការងារបរិស្ថានដែលធ្វើដោយភាព ស្មោះត្រង់ គ្មានបង្កប់រឿងនយោបាយ រាជរដ្ឋាភិបាល តែងតែស្វាគមន៌ និងគាំទ្រ

(ភ្នំពេញ)៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាបណ្ឌិតផ្នែកវិទ្យាសាស្រ្ដនយោបាយ និងសេដ្ឋកិច្ចជាតិ អន្ដរជាតិ លើកឡើងថា នេះជាការជាក់ស្តែងចំពោះ បំណងធ្វើពិតប្រាកដ មិនកាឡៃ គ្មានការយកការងារលាក់កំបាំងរឿងនយោបាយ រាជរដ្ឋាភិបាលស្វាគមន៌ និងផ្តល់លទ្ធភាព និងគាំទ្រ ។ ឯកឧត្តមថា លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី អ្នកទាំងពីរបាននាំកូនស្រីទាំង ២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើ សត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ តាមរយៈការងារផ្នែកបរិស្ថាននេះ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។ បន្ថែមពីនេះ ឯកឧត្តម បានចោទសួរថា ចុះអ្នកផ្សេងទៀត ហេតុអ្វីរាជរដ្ឋាភិបាល មិន គាំទ្រ និងស្វាគមន៍? នៅត្រង់នេះប្រាកដជាមានអ្វីលាក់បាំង បង្កប់នៅក្រោយខ្នង ដូចជា អាឡិច…
-
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យអនុញ្ញាតឲ្យប្រើប្រាស់ ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល ទូទាំងប្រទេស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និង ប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល (ពីរសែនរៀល)នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ។ លក្ខណៈទូទៅ របស់ក្រដាសថ្មីនេះ ទំហំធនប័ត្រ៖ បណ្ដោយ ១៧០មម ទទឹង ៧៦មម និង ពណ៌ចម្បងគឺពណ៍ត្នោត ពណ៌ទឹកក្រូច និង ពណ៌ផ្កាឈូក ។ ផ្ទៃខាងមុខ ផ្នែកកណ្តាលនៃក្រដាសប្រាក់នេះ ត្រូវបានរំលេចឡើងនូវព្រះឆាយា ល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី រួមជាមួយព្រះ វររាជមាតា ដែលផ្ទៃខាងក្រោយ ត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ « ពីរសែនរៀល » នៅខាងក្រោម។ ចំពោះ ខាងឆ្វេងមានលេខ «២០០០០០» នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូប ចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។ ផ្នែកខាងស្តាំ ខាងលើមានអក្សរ «ធនាគារជាតិ…
-
ក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ មានគម្រោងបណ្តាក់ទុនបន្ថែមដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយ ជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ

(ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) ដែលជាក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគំរោងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនបន្ថែមដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយ ជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍បន្ថែមថ្មីទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកប្រធានក្រុមហ៊ុនថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជា-ចិន បានកំពុងបន្តរឹតចំណងមិត្តភាពនិងទំនាក់ទំនងការទូតជាយូរលង់ ដោយស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពអាទិភាពចំនួន ៦ ក្នុងនោះគឺ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។ ឯកឧត្តមរដ្ឋមន្ត្រី…
-
នាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកក្លែងឯកសារ ចង់បានដីរដ្ឋ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកក្លែងឯកសារ ចង់បានដីរដ្ឋ ជាពិសេស អ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះ បន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ ហិកតាពីរដ្ឋ ដែលនោះ គឺជាបទល្មើស ត្រូវប្រឈមនឹងផ្លូវច្បាប់ ។ តែរាជរដ្ឋាភិបាល ក៏មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ ។ សម្ដេចបវរធិបតី បានថ្លែងថា ម្សិលមិញ ខ្ញុំស៊ីញ៉េឯកភាពពីរ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះ តំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី ៣០០គ្រួសារ សុំកាត់ឆ្វៀលដី ១០០០ ឬ ២០០០ហិកតា យកទៅឱ្យ ប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ឱ្យឯកឧត្តម សាយ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ យោធិនដែលដល់អាយុ ចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមរក្សាទុកសិន

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍, ចំពោះយោធិនជំនាញ ដែលមានសមត្ថភាពល្អ ត្រូវរក្សាទុក ដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ចំណែកយោធិន ដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេងមានកម្លាំង ក៏សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ ។ សម្ដេចបវរធិបតី បានបញ្ជាក់ថា នៅក្នុងជួរកងទ័ព យោធិន ដែលចូលនិវត្តន៍មានច្រើនជាងអ្នកដែលរើសចូលបំពេញមកវិញ ដូច្នេះ សម្ដេច បានផ្ដល់គោលការណ៍ចំពោះយោធិន ដែលចូលនិវត្តន៍ សូមយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហានប្រភេទ២ ដែលបាតបង់ សមត្ថភាពការងារ ។ សម្ដេចបន្តថា ចំពោះយោធិនជំនាញចាំបាច់ដែលគាត់នៅមាន សុខភាពល្អ គួររក្សាសិន ដើម្បីបន្សាំ និងបណ្ដុះបណ្ដាល អ្នកបន្តវេន ដូចជា៖ ជំនាញរថក្រោះ…