-
សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យប្តូរក្បាលម៉ាស៊ីន ពន្ធនាគារ ក្រោយធ្លាយវីដេអុផឹកស៊ី ក្នុងពន្ធនាគារ

(ភ្នំពេញ)៖ ពន្ធនាគារព្រៃស ឬម១ នឹងត្រូវផ្លាស់ប្ដូរ ក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ ។ នេះជាការបញ្ជារបស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនេះ គឺក្រោយពី មានករណីបង្ហោះ និង ចែកចាយវីដេអូឃ្លីប ពីសកម្មភាពផឹកស៊ី និងរាំលេងរបស់ជនជាប់ឃុំ ជាជនជាតិចិន និង ខ្មែរមួយចំនួន ដោយអះអាងថា កើតឡើងនៅមណ្ឌលអប់រំកែប្រែទី១ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្តេច បានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៊ី ក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ…
-
គណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ បើកកិច្ចប្រជុំពង្រឹងកាតព្វកិច្ចភារកិច្ចការងារ

(ខេត្តកណ្តាល)៖ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក រដ្ឋបាលខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគ្រោងនឹងប្រណាំងទូក រយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន ការងារដែលសំខាន់បំផុតគឺត្រូវរៀបចំពិធីនេះត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពបរិស្ថានអនាម័យជាដើម ជាងនេះទៅទៀត ត្រូវយកទឹកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវរៀបចំម្ហូបអាហារ ឱ្យបានគ្រប់គ្រាន់ សមរម្យ ត្រៀមរៀបចំកន្លែងស្នាក់នៅ បង្គន់អនាម័យ សំលាកបំពាក់ឱ្យបានល្អប្រសើរ រៀបចំភ្លើងអគ្គីសនីកុំឱ្យដាច់ គណៈកម្មការត្រូវជួបប្រជុំតាមដានលើវឌ្ឍនៈភាពការងាររបស់ខ្លួនជាប្រចាំ។ ឯកឧត្តមបានបញ្ជាក់ថា៖ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការនីមួយៗដែលមានក្នុងសមាសភាពទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋយើងក្នុងនោះត្រូវរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី…
-
អ្នកប្រើផ្លាកលេខរថយន្ត ខ.ម បាន មានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ

(ភ្នំពេញ)៖ ការប្រើប្រាស់ផ្លាកលេខរថយន្ត ខ.ម បាន គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំឃើញក្រសួងការពារជាតិ, អគ្គសម្ភារបច្ចេកទេស ក៏បានចេញគោលការណ៍ណែនាំ រឿងឡាន ខ.ម សូមគ្រប់គ្រងឲ្យបាន ទាំងការចេញលេខឲ្យ ទាំងការប្រើប្រាស់ ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ ដែលត្រូវប្រើ ។ សម្តេចបវរធិបតី បានលើកឡើងថា អ្នកខ្លះ មិនមែនជា នាយទាហានជាន់ខ្ពស់ ប៉ុន្ដែប្រើផ្លាកលេខឡាន ខ.ម និងមានការបើកបរសាហាវ ដែលធ្វើឲ្យខូចឈ្មោះ ដល់អ្នកពិតប្រាកដ…
-
កម្ពុជា សម្រេចផ្អាកបញ្ជូននិស្សិតខ្មែរទៅសិក្សា នៅអ៊ីស្រាអ៊ែល

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកបញ្ជូននិស្សិតខ្មែរ ទៅប្រទេសអ៉ីស្រាអ៊ែល, ខណៈបច្ចុប្បន្ននេះ មាននិស្សិតខ្មែរចំនួន ២២០នាក់ កំពុងសិក្សា និងរស់នៅទីនោះ ហើយនិស្សិតខ្មែរទាំងអស់ កំពុងរស់នៅក្នុងទីតាំង ដែលមានសុវត្ថិភាព និងស្ថិតក្រោមការតាមដាន យកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ ការសម្រេចបែបនេះ បន្ទាប់ពីនៅតំបន់មជ្ឈឹមបូព៌ា កំពុងមានជម្លោះរវាងអ៊ីស្រាអែល និងហេសបូឡា បានបន្តឡើងវិញកាលពីមួយឆ្នាំមុន នៅពេលចលនាប្រដាប់អាវុធ លីបង់មួយនេះ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត លើភាគខាងជើងអ៉ីស្រាអែល ក្រោមគោលបំណងគាំទ្រដល់ ក្រុមហាម៉ាសប៉ាឡេស្ទីន អំឡុងការផ្ទុះឡើងដំបូង នៃសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយជម្លោះរវាងភាគីទាំងពីរ បានកើនឡើងកម្តៅយ៉ាងគំហុក ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងងថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការជួលយន្តហោះ ដឹកនាំនិស្សិតកម្ពុជា ដែលកំពុងតែសិក្សានៅប្រទេសអ៊ីស្រាអែល នៅពេលនេះនោះទេ។ ប៉ុន្តែ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ…
-
សម្ដេចធិបតី ណែនាំដល់រដ្ឋមន្ត្រីការពារជាតិ តាមដានជាប្រចាំ ចំពោះកងទ័ពមួកខៀវកម្ពុជានៅក្រៅប្រទេស ជាពិសេស ប្រទេសកំពុងមានសង្រ្គាម

(ភ្នំពេញ)៖ សម្ដេចធិបតី បានថ្លែងណែនាំដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យតាមដានជាប្រចាំ ចំពោះកងទ័ពមួកខៀវកម្ពុជា នៅក្រៅប្រទេស ជាពិសេស ប្រទេសកំពុងមានសង្រ្គាម ។ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្រាប់កងទ័ពមួខៀវ របស់កម្ពុជា ចំនួន១៨៤រូប ដែលជាកងកម្លាំងវិស្វកម្ម និងពហុជំនាញ ដឹកនាំដោយមេកងជានារី មានភាពក្លាហាន កំពុងឈររក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាតិ នៅក្នុងប្រទេសលីបង់ និងត្រូវបានសម្តេច ទាក់ទងសួរព័ត៌មានកងទ័ពមួកខៀវកម្ពុជា នៅតំបន់នោះជាប់ជានិច្ច ដើម្បីចង់ដឹងអំពីស្ថានការណ៍ ជាក់ស្តែងនៅទីនោះ ខណៈសង្រ្គាមនៅប្រទេសនេះ បានកំពុងផ្ទុះឡើងជារៀងរាល់ថ្ងៃ ហើយសម្ដេច ក៏បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះការផ្លោងគ្រាប់ដាក់គ្នា នៅបន្ដ…
-
កងទ័ពទាំងអស់ ត្រូវត្រៀមខ្លួនចូលរួមបង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាំងធនធានធម្មជាតិ គ្រឿងញៀនតាមព្រំដែន និងបទល្មើសឆបោកតាមអនឡាញ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាយករដ្ឋមន្ត្រី កម្ពុជា បានចេញបញ្ជាឱ្យកងទ័ព និងកងកម្លាំងទាំងអស់ យកចិត្តទុដាក់លើការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសឆបោកតាមល្បែងអនឡាញខុសច្បាប់ ។ សម្តេចបវរធិបតី បញ្ជាក់ថា បទល្មើសដែលត្រូវចូលរួមប្រយុទ្ធប្រឆាំង មានបទល្មើសធនធានធម្មជាតិ ការជួយដូរគ្រឿងញៀនឆ្លងដែរន និងបទល្មើសឆកបោកតាមអនឡាញ។ សម្តេច ថា កិច្ចការការងារនេះ គឺជាកិច្ចការដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ហើយមន្ត្រីអនុវត្តច្បាប់របស់យើង ពិសេស កងកំលាំងនគរបាលជាតិ កងរាជអាវុធហត្ថ បានកំពេញភារកិច្ចបានល្អ ។ សម្តេចមហាបវរធិបតី បានលើកឡើងថា នៅកម្ពុជា គ្មានសង្គ្រាមទៀតទេ តែបដិវត្តន៍អាចដុតប្រទេសយើងបានដែលឈានដល់ការរៀបចាំបង្កើតយុទ្ធនាការ ដែលចំណុចនេះ ព្រួយបារម្ភចំពោះសន្តិសុខក្នុងប្រទេស ។…
-
កងពលតូចលេខ ៧០ បានចូលរួមការពារ រាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងសមិទ្ធផលល្អជាច្រើនទៀត

(ភ្នំពេញ)៖ កងពលតូចលេខ ៧០ បានចូលរួមការពារ រាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងសមិទ្ធផលល្អជាច្រើនទៀតគួរជាទីមោទនៈ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងពលតូចលេខ៧០ បានយកចិត្តទុកដាក់ក្នុងការ បណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ ។ សម្ដេចបវរធិបតី មានប្រសាសន៍បន្តថា កងពលតូចលេខ៧០ បានចូលរួមការពាររាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងបំពេញភារកិច្ចជាច្រើនទៀតទទួលបានលទ្ធផលគួរជាទីមោទនៈ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីតាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ…
-
ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃខួបលើកទី១២ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៤) ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន និងថ្នាក់ដឹកនាំព្រឹទ្ធសភា បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។ សូមរំលឹកថា ព្រះករុណាព្រះបាទ សម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩២២…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ថា កងពលតូចលេខ៧០បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួល ទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលរបស់កងពលរយៈពេល ៣០ឆ្នាំ បានកើតឡើងក្រោមការចង្អុលបង្ហាញប្រកបដោយ គតិបណ្ឌិត និងភាពប៉ិនប្រសព្វ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងលើកទឹកចិត្ត ដល់ការចូលរួមមិនខ្លាចនឿយហត់ពី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង…
-
ស្ថានភាពធាតុអាកាស៖តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤៖ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ៖១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៤៥ភាគរយ ។៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖