-
ផ្សាយផ្ទាល់៖ហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក(១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤)

-
ខេត្តកំពតបើកវគ្គអប់រំនយោបាយដល់មន្ត្រីបង្គោល និងសកម្មជនគណបក្ស

កំពត៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី៩ដល់មន្ត្រី បង្គោលរបស់បក្ស សកម្មជនបក្សនៅមូលដ្ឋាន ពិសេសយុវជនក្នុងកាបក្សចំនួន៧២រូបនៅមន្ទីរគណបក្សខេត្ត កាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ លោក ដួង សាវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃគណៈកម្មាធិការ គណបក្សខេត្តកំពតបានឱ្យដឹងថា គោលបំណងនៃវគ្គអប់រំនយោបាយគឺ ទី១.ដើម្បីបង្កើនការយល់ដឹងដល់សិក្ខាកាមមន្ត្រី គណបក្សឱ្យមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ អំពីលក្ខណៈជាប្រព័ន្ធ នៃគោលការណ៍គ្រឹះ អំពីតួនាទី ភារកិច្ចរបស់បក្ស សភាពការបច្ចុប្បន្ន និងនៅពេលខាងមុខ ។ ទី២. ដើម្បីក្តាប់ជាប់ចំពោះតួនាទីដ៏សំខាន់របស់មន្ត្រីបក្សចំពោះគណបក្ស និងបុព្វហេតុរបស់បក្សឆ្លងកាត់ដំណាក់កាលនីមួយៗជាប្រវត្តិសាស្ត្រ និងទី៣. ដើម្បីឈានទៅពង្រឹងទស្សន គោលជំហរ នៃមន្ត្រីបង្គោលរបស់បក្ស រហូតដល់សកម្មជនបក្សនៅក្នុងមូលដ្ឋាន ពិសេសយុវជនក្នុងការអនុវត្តការងារដើម្បីបុព្វហេតុបក្ស វគ្គអប់រំនយោបាយជំនាន់ទី៩ នេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ។ លោកស្រី ពៅ សុធារ៉ា អនុប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលក៏បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសផងដែរ៕ ដោយ៖ សិលា សារិន
-
ឯកឧត្តម ហួត ហាក់ ក្លាយជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម សុខ សូកេន ក្លាយជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន ផ្ទេរ និងចាត់តាំង ឯកឧត្តម សុខ សូកេន ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ចជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
-
កម្ពុជា ត្រូវពឹងខ្លួនឯង ដោយមានឯករាជ្យភាព ភាពម្ចាស់ការ ដោយមិនរង់ចាំតែគេបន្ដក់ឱ្យតាមការអនុគ្រោះទេ

(ភ្នំពេញ)៖ កម្ពុជា បានត្រៀមលក្ខណៈហើយ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ។ តាមរយៈនេះ កម្ពុជា គឺត្រូវពឹងខ្លួនឯង ដោយត្រូវមានឯករាជ្យភាព ភាពម្ចាស់ការ មិនរង់ចាំតែគេបន្ដក់ឱ្យតាមការអនុគ្រោះនោះទេ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា កម្ពុជា បានត្រៀមលក្ខណៈហើយ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ តែយ៉ាងណា ក្រោយចាកចេញ កម្ពុជា នឹងប្រឈមការបាត់បង់គោលការណ៍អនុគ្រោះមួយចំនួន។ តបនឹងសំណួរថា បើលំបាកបែបនេះ តើកម្ពុជា ចាំបាច់ចាកចេញពីប្រទេសក្រីក្រធ្វើអ្វី? សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តើយើងចង់នៅក្រមួយជីវិត ឬយ៉ាងមេច យើងត្រូវរំពឹងគេបន្តក់ឱ្យរហូតតាមរយៈការអនុគ្រោះ…
-
កម្ពុជា នឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរី ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសញ្ជាក់ថា កម្ពុជា នឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរី ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើជាតំណាងវិស័យឯកជន ធ្វើការជាមួយរាជរដ្ឋាភិបាល ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រូវជួយគៀងគរអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា បង្កើនចំណូលចូលជាតិ និងប្រជាជន ជួយដោះស្រាយបញ្ហានានារបស់វិស័យឯកជន ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ទាំងសម្តេចផ្ទាល់ និងសភាពាណិជ្ជកម្មកម្ពុជា ពេលទៅក្រៅប្រទេសម្តងៗ គឺហត់ណាស់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រូវការសន្ដិភាព ហើយកម្ពុជា ក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា

(ភ្នំពេញ)៖ កម្ពុជា ត្រូវការសន្ដិភាព ហើយកម្ពុជា ក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា ខណៈកម្ពុជា មិនចូលរួមជាមួយយន្តការណា ឬប្លុកណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងគ្នានោះទេ ដូចនេះដាច់ខាត កម្ពុជា មិនចូលរួមជាមួយយន្ដការណា ដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព និងស្ថិរភាពឡើយ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ សូមបញ្ជាក់ឱ្យច្បាស់ កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ នេះជាគោលនយោបាយរបស់កម្ពុជា, យើងចូលរួមជាមួយប្លុក យើងចូលជាមួយយន្តការដែលមានទិសដៅរួម បង្កើតឡើងក្នុងការថែរក្សាសុខដុមរមណីយកម្ម សុខសន្តិភាព វិបុលភាព នៅក្នុងតំបន់…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការងារចាំបាច់សម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ

(ក្រចេះ)៖ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ ។ ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួមនិងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូលនិងសក្តានុពលសេដ្ឋកិច្ចមួយដ៍សំខាន់ នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឲ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង ដែលអាចប្រែក្លាយពលរដ្ឋកម្ពុជាជាឲ្យទៅជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌ ។ ចំពោះសំណង់អគារត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឲ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដូចជាថ្មអារនិងម៉ាបជាដើម ដើម្បីជាប្រភពចំណូលរបស់ខេត្ត ហើយអាចយកមកគិតគូរទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្តវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការចូលរួមសហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក ។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ…
-
កម្ពុជា ទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ កើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់

(ភ្នំពេញ)៖ កម្ពុជា ទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ កើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែ គឺបានកើតចេញ ពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ សម្តេចធិបតី បានបញ្ជាក់ថា ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូបចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ…
-
ឯកឧត្តម ហួត ហាក់ ថ្លែងថា៖ ការដឹងសុខទុក្ខ និងយកចិត្តទុកដាក់ដល់មន្ត្រីរាជការជានិវត្តន៍ជន គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការជានិវត្តន៍ជន និងបាននាំយកនូវអំណោយសម្រាប់ឧបត្ថម្ភដល់ពូ មីង បងប្អូន ក្នុងពិធីសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ព្រោះថាពូ មីង បងប្អូនបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ ដោយដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូលរហូតដល់ពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ផងដែរ។ ពិធីសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍នេះ ដើម្បីផ្តល់អនុសាសន៍ណែនាំមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យរបស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ទាំងអស់សរុបជាង៦០០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា…
-
ប្រជាពលរដ្ឋប្រមាណ ៥លាននាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយរាជរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស

(ភ្នំពេញ)៖ ក្នុងបេសកកម្មដឹកនាំក្រុមការងារចុះពិនិត្យ និងស្វែងយល់ អំពីវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងយន្តការគ្រប់គ្រង និងបែងចែកឱសថសារវន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកលនៅកម្ពុជា បានប្រសាសន៍ថា ពលរដ្ឋដែលមកពីគ្រួសារមានបណ្ណសមធម៌, គ្រួសារមានបណ្ណងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត សរុបប្រមាណ ៥លាននាក់ បាន និងកំពុងទទួលបានការពិនិត្យ និងព្យាបាលជំងឺ នៅមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងចំណោមពលរដ្ឋចំនួនប្រមាណ ៥លាននាក់ខាងលើនេះ, ពលរដ្ឋដែលមានជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែម ក៏កំពុងទទួលបានការថែទាំជាប្រចាំ តាមរយៈការពិនិត្យសុខភាព និងទទួលបានថ្នាំថែទាំសុខភាព ដោយមិនគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានសម្រេចបង្កើនថវិកាក្នុងការទិញឱសថសម្រាប់ជំងឺទាំងពីរប្រភេទខាងលើ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ជាពិសេសកុំឱ្យពួកគាត់ធ្វើដំណើរមកបើកថ្នាំនៅមន្ទីរពេទ្យញឹកញាប់ពេក…