-
ក្រសួងសារធារណៈការជំរុញឱ្យអ្នកប្រករបរដឹកជញ្ជូនបញ្ចប់នូវពាក្យរិះគន់ទៅលើការបើកបរតាមដងផ្លូវ

(ភ្នំពេញ)៖ ឯកឧត្តម ឈួន វ៉ន់ បានជំរុញទៅដល់បងប្អូន អ្នកប្រកបរបរដឹកជញ្ជូនគ្រប់ប្រភេទពិសេស អ្នករត់កង់បី បញ្ចប់នូវពាក្យរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទៅលើការតាមដងផ្លូវ ដែលមានការលើកឡើងនាពេលកន្លងមក ក្នុងនោះមានការបើកបរដោយមិនគោពគន្លងផ្លូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបំពានភ្លើងស្តុប និងផ្លាកសញ្ញាជាដើម។ ការលើកឡើងរបស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសារធារណៈការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទ “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា) ។ ឯកឧត្តម បន្តថា តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សព្វផ្សាយនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោក ហុក សុគន្ធ ប្រកបរបររត់កង់បីចាប់តាំងពីឆ្នាំ២០១៦ បានលើកឡើងថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលច្បាប់ចរាចរណ៍ពីក្រសួងសារធារណៈការ និងដឹកជញ្ជូន ធ្វើឱ្យលោកដឹងច្បាស់ពីគន្លងផ្លូវរបស់ខ្លួនដែលត្រូវបើកបរ ខណៈពីមុនមកការបើកបរមិនច្បាស់គន្លងផ្លូវ។ ជាមួយគ្នានេះលោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវពិសេសអ្នកប្រករបររត់កង់បីសូមគោរពច្បាប់ ក៏ដូចជាគន្លងចរាចរណ៍…
-
នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជាចំនួន ១៧៤គម្រោង តម្លៃជាង ៣៦ប៊ីលានដុល្លារ ដល់ធុរជនអន្តរជាតិ

(ឡាវ)៖ នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញផែនការអភិវឌ្ឍន៍ប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ចំនួន ១៧៤គម្រោង តម្លៃជាង ៣៦ប៊ីលានដុល្លារ ដល់ធុរជនអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន អន្តរជាតិបន្ថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះទៅកាន់បណ្តាធុរជនអន្តរជាតិ ក្នុងកម្មវិធីអាហារ ពេលព្រឹក ស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផែនការនេះ បានបង្ហាញ ពីកាលានុវត្តភាពដ៏ពិសេស និងគ្មានដែនកំណត់ សម្រាប់វិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ជាពិសេស ការពិចារណា ទៅលើការអភិវឌ្ឍតាមយន្តការភាពជាដៃគូរ រវាងរដ្ឋ និងឯកជន (PPP) ។ សម្តេចធិបតី មានប្រសាសន៍ផងដែរថា កម្ពុជា តែងតែប្រកាន់ភ្ជាប់ជានិច្ច នូវអភិក្រមធុរកិច្ច ដែលមិនមានការរើសអើង និងឈរលើមូលដ្ឋាន អ្នកមកមុន បានមុន ដោយមិនគិតពីប្រភពដើមនៃការវិនិយោគនោះឡើយ…
-
កម្ពុជា-ចិន បង្ហាញពីកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអធិការកិច្ច

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានពិភាក្សាការងារនៃទំនាក់ទងវិស័យអធិការកិច្ច រវាងប្រទេសទាំង២កម្ពុជា-ចិន នៅទីស្តីការក្រសួង ។ ឯកឧត្តម សុខ សូកេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន មកកាន់ទីស្តីការក្រសួងអធិការកិច្ចដើម្បីជួបពិភាក្សាការងារ និងបានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក អំឡុងពេលដែល ឯកឧត្តមរដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីបេសកកម្ម ចក្ខុវិស័យ និងផែនការសកម្មភាពសំខាន់ៗ របស់ក្រសួងអធិការកិច្ច ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពី «ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។ ឯកឧត្តម សុខ…
-
លោកសាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចធិបតី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥

ឡាវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យក៏បានជម្រាបជូនសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដី សោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសាជាថ្មី និង…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចង់ឲ្យមណ្ឌលគិរីប្រែក្លាយជាខេត្តមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងជួយលើកកម្ពស់សេដ្ឋកិច្ច

មណ្ឌលគិរី៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចង់ឲ្យខេត្តមណ្ឌលគិរីដ៏តូចច្រឡឹងភាគឦសានមួយនេះ មានសក្តានុពល ជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជាដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការចូលរួមសហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តមណ្ឌលគិរីប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តមណ្ឌលគិរីអោយបានល្អប្រសើរ ស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិឧស្សាហកម្មនិងអេកូទេសចរណ៍។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ…
-
កាណាដា នឹងបើកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗ

ឡាវ៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីកាណាដា បានគូសបញ្ជាក់ថា កាណាដា នឹងបេីកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗ ។ ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ឯកឧត្តម Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម Justin Trudeau បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា ។ បន្ថែមលើសពីនោះ សម្ដេចធិបតីបានជម្រាបជូនឯកឧត្តម Justin…
-
ចិន ផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

ឡាវ៖ រដ្ឋាភិបាលចិន ផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា…
-
ក្រសួងការងារ ផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤»

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ។ ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សិក្ខាសាលានេះផ្សព្វផ្សាយនូវឯកសារដ៏មានសារៈសំខាន់ចំនួន៣ រួមមាន ទី១ ព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ» ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារការងារ និងឱកាសការងារដែលមានស្រាប់សម្រាប់យុវជន និងជាព័ត៌មានចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញត្រូវនឹងទីផ្សារបច្ចុប្បន្ន។ ទី២ របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់តម្រូវការនៃកម្លាំងពលកម្ម និងស្ថានភាពកង្វះជំនាញ និងការបណ្តុះបណ្តាលបុគ្គលិក និងស្ថានភាពនៃការជ្រើសរើសបុគ្គលិកនៅតាមវិស័យ និងទំហំនៃសហគ្រាស គ្រឹះស្ថានផ្សេងៗគ្នា ក្នុងរយៈពេលខ្លី និងមធ្យម ដោយជាក់ស្តែងរបាយការណ៍នេះបង្ហាញថា សហគ្រាស គ្រឹះស្ថានក្នុងអនុវិស័យសំខាន់ៗមួយចំនួនកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដើម្បីបំពេញតម្រូវការរបស់ខ្លួន។ និងទី៣ របាយការណ៍លទ្ធផលអង្កេតស្តីពី «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២…
-
“វីដេអូ៖ ស្វែងយល់ពីទ្វារ និងបង្អួចប្រាសាទបុរាណខ្មែរ”

-
អគ្គលេខាធិការ ស្នើមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តសកម្មភាពចុះសួរសុខទុក្ខនិវត្តជនយើង និងបន្តជួយគាំទ្រផ្នែកស្មារតី និងសម្ភារៈ តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិលើកទី២៦» ១តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បាននាំពាក្យពេជន៍ផ្តាំផ្ញើសួរសុក្ខទុក្ខ និងការនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពរបស់លោកពូ អ្នកមីង និងបងៗ ដែលជានិវត្តជនធ្លាប់បម្រើការងារនៅព្រឹទ្ធសភាយើង ក៏ដូចប្រជាពលរដ្ឋរបស់កម្ពុជាយើងនៅទូទាំងប្រទេស ។ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់បន្ថែមអំពីអត្ថន័យនៃការប្រារព្ធរៀបចំទិវានេះឡើង របស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណងចូលរួមចំណែកជាមួយនឹងក្នុងលើកកម្ពស់កិច្ចគាំពារឱ្យមានប្រសិទ្ធិភាព និងសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ជាពិសេសក៍ជាទិវារំលឹកគុណដល់បុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើងនៅក្នុងគ្រប់ស្រទាប់នៅក្នុងសង្គមជាតិ ដែលបានបន្សល់ទុកនូវកេរមរតក សមិទ្ធផល ស្នាដៃសម្បូណ៌បែប ដែលបានផ្តល់ជាចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ឥតគណនា…