Category: នយោបាយ

  • មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

    មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

    ឡាវ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ឯកឧត្តមអនុប្រធានគ្រប់គ្រង នៃ IMF បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF…

  • ឯកឧត្តមរដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ ខណៈទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរជនជាតិចិន មកប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញឱ្យកាន់តែទូលំទូលាយ និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា ។…

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល អរគុណ បារាំង ដែលបានគាំទ្រ កម្ពុជា លើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លង

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល អរគុណ បារាំង ដែលបានគាំទ្រ កម្ពុជា លើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លង

    ភ្នំពេញ៖ ក្នុងជំនួបជាមួយ ប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ យ៉ាដាន់ប៉ាណាហ៍ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់ភ្នាក់ងារ​ជាតិបារាំង ដែលកន្លងមកបាន ជួយជ្រោមជ្រែង គាំទ្រកម្ពុជាទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពថវិកា លើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។ លោកសាស្រ្តាចារ្យ យ៉ាដាន់ យ៉ាដាន់ប៉ាណាហ៍ បានគោរពជម្រាបជូនអំពីទិសដៅ​បេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា ។ លោកស្រីសាស្រ្តាចារ្យ Françoise Barré-Sinoussi ជាជ័យលាភីទទួលបាន​រង្វាន់ណូបែល ខាងវេជ្ជសាស្រ្ត កាលពីឆ្នាំ២០០៨ បានបញ្ជាក់ អំពីប្រវត្តិជិត ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការល្អ រវាងភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សា​ធារណៈរដ្ឋបារាំង ជាមួយក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីសំដែងការកោតសរសើរ នូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានជោគជ័យ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងថ្មីៗនេះទៀត ជោគជ័យក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ រហូតដល់មានការទទួលស្គាល់កម្រិតពិភពលោក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះ សំណាល ជាមួយមេដឹកនាំអាស៊ាន មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះ សំណាល ជាមួយមេដឹកនាំអាស៊ាន មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន

    (ឡាវ)៖ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឆ្លៀតជួប ប្រាស្រ័យទាក់ទង និងសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំអាស៊ានប្រកបដោយភាពស្និទ្ធស្នាល នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។ មេដឹកនាំដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានជួបប្រាស្រ័យទាក់ទងនោះ មានដូចជា៖ ឯកឧត្តម ថងលូន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងភរិយា, នាយករដ្ឋមន្ត្រី​សិង្ហបុរី, នាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងព្រះមហាក្សត្រព្រុយ​ណេ​ជាដើម ។ កិច្ចប្រជុំកំពូលប្រចាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានប្រព្រឹត្តទៅយ៉ាង​មហោឡារិក ដោយមានការអញ្ជើញជាអធិបតីដោយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងមានការយាង និងអញ្ជើញចូលរួមពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រ ប្រទេសព្រុយណេ, ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា, ឯកឧត្តម…

  • អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នអំពី​គ្រោះទឹកជំនន់

    អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នអំពី​គ្រោះទឹកជំនន់

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូន​ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្ត​តាម​ការណែនាំរបស់អាជ្ញាធរ។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមាន​កម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្ត​ផ្សេងៗ​ទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។ ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិ​សេស​នៅតា​ម​បណ្តាខេត្តដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិ​ទឹកជំនន់នៅពេលនេះសូមបន្តស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះពុំទាន់មាន​ពលករ​ខ្មែរ​ណាម្នាក់ត្រូវបានរកឃើញទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់​នៅប្រទេស​ថៃនៅឡើយទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិង​កំពុងយក​ចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការ​យ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារ​ជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និង​ធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅ​ទីកន្លែង​សុវត្ថិភាព។ ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរ​យើង​ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេសថៃ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok)…

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមក កម្ពុជា

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមក កម្ពុជា

    (ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយលោក Laurent Kuenzle នាយក ប្រតិបត្តិក្រុមហ៊ុន ASIAN TRAILS និងសហការី ដើម្បី​ទទួល​អនុសាសន៍លើការធ្វើធុរកិច្ចនៅកម្ពុជា និងការចូលរួមចំណែក​របស់ក្រុមហ៊ុន ASIAN TRAILS ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស​មក​ប្រ​ទេសកម្ពុជាឱ្យមានសន្ទុះឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យ​ទេសចរ​ណ៍​នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់ក្រុមហ៊ុន ASIAN TRAILS ដែលជាដៃគូវិនិយោគជាមួយក្រុមហ៊ុន Royal Group លើគម្រោងសណ្ឋាគារ Royal Sands ដែលមានទឹកប្រាក់វិនិយោគ ៤០លានដុល្លារអាម៉េរិក ហើយក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនដូចជា TTG Travel Awards, World Travel Awards, Luxury Travel Guide, Travel Weekly Awards និង Thailand Tourism Awards…

  • សាមណនិស្សិត និងនិស្សិតចំនួន ២០០អង្គ/នាក់ ទទួលបានបាឋកថា ស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតី នៃផ្លូវសូត្រ»

    សាមណនិស្សិត និងនិស្សិតចំនួន ២០០អង្គ/នាក់ ទទួលបានបាឋកថា ស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតី នៃផ្លូវសូត្រ»

    (កំពង់ចាម)៖ ក្រោមកាតគាំទ្រយ៉ាងពេញទំហឹងពី ស្ថានទូតចិន ប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានរៀបចំបាឋកថា ស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតី នៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិត និងនិស្សិតចំនួន ២០០អង្គ/នាក់ នៅពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមឡើងដោយ លោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិន ដែលបានជួយដល់ពិភពលោក ទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ អរិយធម៌សកល បានលើកទឹកចិត្ត ដល់បណ្តាប្រទេសនានា ត្រូវរក្សាចិត្តបើកចំហក្នុងការឱ្យតម្លៃចំពោះការយល់ឃើញ នៃតម្លៃដោយអរិយធម៌ផ្សេងៗគ្នា ហើយបង្ហាញពីចក្ខុវិស័យច្បាស់ លាស់របស់ប្រទេសចិន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ គំនិតផ្តួចផ្តើមអរិយធម៌សកល ជា«ការគោរពចំពោះភាពចម្រុះនៃអរិយធម៌» «តម្លៃរួមរបស់មនុស្សជាតិ» «សារៈសំខាន់នៃមរតកនិងនវានុវត្តភាពនៃអរិយធម៌» និង…

  • ឯកឧត្តម តឹក រ៉េតសំរេច ៖ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរដែនដីរាជធានីភ្នំពេញ បានចូលរួមចំណែកក្នុងការកំណែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី និងសំណង់ របស់រាជរដ្ឋាភិបាលកម្ពុជា

    ឯកឧត្តម តឹក រ៉េតសំរេច ៖ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរដែនដីរាជធានីភ្នំពេញ បានចូលរួមចំណែកក្នុងការកំណែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី និងសំណង់ របស់រាជរដ្ឋាភិបាលកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលបានសហការគ្នានិងសាមគ្គីបានល្អ ក៏ដូចជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ធ្វើឲ្យការងារជាច្រើនសម្រេចបានលទ្ធផលធំៗគួរឲ្យកត់សម្គាល់ ពិសេសបានចូលរួមចំណែកក្នុងការកំណែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី និងសំណង់ របស់រាជរដ្ឋាភិបាលកម្ពុជា ។ នេះជាការលើកឡើងរបស់ឯកឧត្តម តឹក រ៉េតសំរេច តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិផលនានា ដែលមន្ទីរសម្រេចបាន មានការរៀបចំដែនដី នគរូបនីយកម្ម ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងសំណង់…

  • ឯកឧត្តម សារិន វណ្ណា ៖ ការជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺជាការរួម​ចំណែក​ដល់ការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

    ឯកឧត្តម សារិន វណ្ណា ៖ ការជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺជាការរួម​ចំណែក​ដល់ការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

    ភ្នំពេញ៖ ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និង​​សុរិយោ​ដី​រាជធានីភ្នំពេញ មានប្រសាសន៍ថា ការជំរុញការចុះបញ្ជី​មានល​ក្ខណៈ​ជាប្រព័ន្ធ គឺជាការរួមចំណែកដល់ការ ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធ្វើឲ្យ​ទំ​នាស់​ដីធ្លីមានការថយចុះ និងបានពង្រឹងទីផ្សារដី ពិសេសការរចូលរួមចំណែក​បង្កើន​ចំណូលថវិការដ្ឋ តាមរយៈពន្ធប្រថាប់ត្រា និងប្រមូលពន្ធប្រចាំ ឆ្នាំលើអចលនទ្រព្យ ។ នេះជាការលើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម សារិន វណ្ណា បន្ថែមថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោ​ដី រាជធានីភ្នំពេញ បានជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធបាន ១២ ៦២៤​ក្បាលដី ចែកប័ណ្ណកម្មសិទ្ធិ បាន ១៦០ ៥២២ ប័ណ្ណ ចែកប័ណ្ណក្នុងតំបន់​ប្រទាន​កម្ម​បាន ១២ ២៣៦ ប័ណ្ណ បំបែកក្បាលដីក្នុងបុរីកកស្ទះ ២១៨៧ប័ណ្ណ…

  • ក្រសួងរៀបចំដែនដី កសាងផែរួមមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការ​ដឹកជញ្ជូនយ៉ាងសម្បូរបែប ផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ

    ក្រសួងរៀបចំដែនដី កសាងផែរួមមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការ​ដឹកជញ្ជូនយ៉ាងសម្បូរបែប ផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ

    ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការ​ឆ្នេរ​ជាសេនាធិការ នឹងរៀបចំផែនការកសាងផែរួមមួយ សម្រាប់បម្រើដល់វិស័យ​ទេស​ចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែប ដែលនឹងផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រ​ធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំជាមួយម្ចាស់​អាជីវកម្មផែទេសចរណ៍ ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបតាមសំណូមពរជាច្រើន​ក្នុង​ការស្នើសុំកសាងផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ ទាក់ទិននឹងសំណើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិត​ក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបំរើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍​យ៉ាង​ច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប្រសើរជាជាងការកសាងផែដាច់​ដោយឡែក​ពីគ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផែរួមនេះ នឹងក្លាយជាផែចម្រុះ ទាំងផែ​ទេសចរ​ណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ហើយមិនមែនត្រឹមតែជាផែធម្មតា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែជាការរៀបចំឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំង​អស់គ្នា​នៅក្នុងមូលដ្ឋានផងដែរ ។ យោងតាមស្មារតីនៃអង្គប្រជុំក្រោមការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ ៕ ដោយ / គ្រី សម្បត្តិ