Category: នយោបាយ

  • ឯកឧត្តម គួច ចំរើន ក្រើនរំលឹកដល់គ្រប់អនុគណៈកម្មការរៀបចំពិធី​ប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅ

    ឯកឧត្តម គួច ចំរើន ក្រើនរំលឹកដល់គ្រប់អនុគណៈកម្មការរៀបចំពិធី​ប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅ

    (ខេត្តកណ្តល)៖ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ ​ក្រើនរំលឹក ដល់គ្រប់អនុ គណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការ រៀងៗខ្លួន ចាប់ពីថ្ងៃនេះតទៅ ត្រូវរួមសហការគ្នាធ្វើយ៉ាងណារៀបចំសម្អាត សោភ័ណ្ឌភាព ទីក្រុងមានដូចជា៖ អនាម័យសម្រាមបរិស្ថាន កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ សម្រួលចរាចរណ៍ ចំណតយានយន្ត ក្រុមគ្រូពេទ្យប្រចាំការ ស្តង់ ពិព័ណ៍ទំនិញ ការបាញ់កាំជ្រួច ការប្រគំតន្រ្តីសម័យជាដើមនៅក្នុងពិធីនេះ ឱ្យប្រព្រឹត្ត ទៅប្រកបដោយសុខសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែល អញ្ជើញមកទស្សនាកំសាន្ត។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍បែបនេះ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើក​ទិសដៅអនុវត្តបន្តសម្រាប់ខែតុលា ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំ​កម្មវិធីនានាក្នុងពិធីប្រណាំងទូកនាពេលខាងមុខនេះឱ្យបានគ្រប់ជ្រុងជ្រោយ តាមលំ​ដាប់លំដោយ និងមានភាពច្បាស់លាស់ ងាយស្រួលដល់មហាជនចូលរួម​មកទស្សនា​កំសាន្ត។ ជាពិសេសត្រូវរៀបចំតុបតែងឱ្យបានល្អទាំងពេលយប់ និងពេលថ្ងៃ ត្រូវដាក់តាំងបង្ហាញពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំនៅតាមផ្ទាំងអាហ្វីសប៉ាណូ ត្រូវរៀបចំកន្លែងស្នាក់នៅរបស់កីឡាករទូកឱ្យបានសមរម្យ ត្រូវមានបន្ទប់ទឹកសម្រាប់​កីឡាករ និងអ្នកចូលរួមទស្សនាឱ្យបានល្អ ជាងនេះទៅទៀតត្រូវរៀបចំសណ្តាប់​ធ្នាប់ដល់​អ្នកលក់ដូរក្នុងពិធីឱ្យបានសមស្របនិងសណ្ដាប់ធ្នាប់ល្អផងដែរ។ សូមជម្រាបដែរថា…

  • ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាប្រព័ន្ធ គ្រប់គ្រងធនធានមនុស្ស ដែលផ្តោតលើសមិទ្ធកម្មការងារ និងគុណវុឌ្ឍិរបស់មន្ត្រី

    ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាប្រព័ន្ធ គ្រប់គ្រងធនធានមនុស្ស ដែលផ្តោតលើសមិទ្ធកម្មការងារ និងគុណវុឌ្ឍិរបស់មន្ត្រី

    (រតនគិរី)៖ ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដែលផ្តោតលើសមិទ្ធកម្មការងារ និងគុណវុឌ្ឍិរបស់មន្ត្រី ជាជាងមុខងារ ក្របខណ្ឌ ឋានន្តរសក្តិ និងបង្កើតបានជាយន្តការរួមមួយ ដែលមានលក្ខណៈបត់បែន ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែក​លើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តរតនគិរី នារសៀលថ្ងៃទី០៩តុលា ឆ្នាំ២០២៤ ។ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់ដែលរាយការណ៍ដោយឯកឧត្តម យក់ ប៊ុនណា រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.), អគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអ្នកពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះ ប្រកបដោយបរិយាកាសរីករាយ និងទទួលបានភាពជោគជ័យខ្ពស់។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលបានចូលរួមស្តាប់ និងផ្តល់យោបល់ ព្រមទាំងចែករំលែកនូវបទពិសោធ និងចំណេះដឹង ដើម្បីរួមចំណែកក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យកាន់តែល្អ មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីដែលមានគុណវុឌ្ឍិ និងសមត្ថភាពជំនាញខ្ពស់ បានបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនប្រកបដោយគុណាធិបតេយ្យ…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ចែករំលែកពីសមរភូមិទាំង៥ ដែលក្រសួង​ដែនដី​កំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ចែករំលែកពីសមរភូមិទាំង៥ ដែលក្រសួង​ដែនដី​កំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយ​តបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និស្សិត និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ ចែករំលែកពីសមរភូមិទាំង៥របស់ក្រសួង ដែលក្នុងនោះរួមមាន៖ សូមបញ្ជាក់ថា ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និស្សិត និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិ គឺមានសិក្ខាកាមចូលរួមប្រមាណជា ១ ៥០០នាក់ ធ្វើឡើងដើម្បីឲ្យសិក្ខាកាម ទទួលបានចំណេះដឹងបន្ថែមប្រកបដោយប្រសិទ្ធភាព សក្កិសិទ្ធភាព តាមរយៈការសិក្សាស្វែងយល់ស្តីពី ស្ថិរភាព និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ច ៕ ដោយ / គ្រី សម្បត្តិ

  • អគ្គស្នងការដ្ឋាននគរបាលជាតិ និង សម្ព័ន្ធដាអនដាអូលរបស់កូរ៉េចុះ​អនុស្សរណៈ​នៃការ​យោគយល់ ដើម្បីអនុវត្តគម្រោងសាកល្បងធ្វើឲ្យប្រសើរឡើងនូ​វប្រពន័្ធ​គ្រប់​គ្រង​ទិន្នន័យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

    អគ្គស្នងការដ្ឋាននគរបាលជាតិ និង សម្ព័ន្ធដាអនដាអូលរបស់កូរ៉េចុះ​អនុស្សរណៈ​នៃការ​យោគយល់ ដើម្បីអនុវត្តគម្រោងសាកល្បងធ្វើឲ្យប្រសើរឡើងនូ​វប្រពន័្ធ​គ្រប់​គ្រង​ទិន្នន័យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

    (ភ្នំពេញ)៖អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសហការជាមួយ សម្ព័ន្ធ DAON DAOL (ដាអនដាអូល) នៃសាធារណៈរដ្ឋកូរ៉េ គ្រោងនឹងដាក់ដំណើរការ​គម្រោង​សាកល្បងមួយក្នុងគោលបំណងធ្វើការកែលម្អសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការបង្កើតមូលដ្ឋានទិន្នន័យគ្រប់គ្រងច្បាស់លាស់ ពង្រឹងការគ្រប់គ្រង ប្រតិបត្តិការ បទល្មើសចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍ បង្ការគ្រោះថ្នាក់ និងកាត់បន្ថយការបំពុលបរិយាកាសនៅកម្ពុជា។ គួរបញ្ជាក់ថាពិធីចុះអនុស្សរណៈនៃការយោគយល់នេះបានធ្វើឡើងកាលពីថ្មីៗមកនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវ​គោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LEE SEOUNG HO តំណាងសម្ព័ន្ធ DAON DAOL (ដាអនដាអូល) និងជាទីប្រឹក្សា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោកកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ឹម យ៉ាន បានឱ្យដឹងថា ការចុះអនុស្សរណៈ​នៃការយោគ​យល់នេះ គឺជាជំហ៊ានដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើឡើងវិញនូវ​ប្រព័ន្ធគ្រប់​គ្រងទិន្នន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្ពុជា ដែលមានការទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ​គោកទូទាំង​ប្រទេស ។ កម្ពុជាចាប់តាំងពីមានកំណើនសេដ្ឋកិច្ច ក្រោមការ​ដឹកនាំរបស់​រាជរដ្ឋា​ភិបាលចាស់រហូតដល់រាជរដ្ឋាភិបាលថ្មីមក កំណើនយាន្តយន្តចេះតែមានការ​កើនឡើងច្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានបន្តឱ្យដឹងដែរថា “គម្រោងនេះនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែតុលា…

  • សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា គាំទ្រចំពោះការបំពាក់ឧបករណ៍ស្វ័យ​ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់

    សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា គាំទ្រចំពោះការបំពាក់ឧបករណ៍ស្វ័យ​ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់

    ភ្នំពេញ៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA)បានបង្ហាញជំហរ និងក៏ដូចជាប្រកាសគាំទ្រពីការចូលរួមគោរពលិខិតបទដ្ឋាន ព្រមទាំងច្បាប់ពាក់ព័ន្ធនានា របស់កម្ពុជា ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានដាក់ចេញកន្លងមក និងតម្រូវឱ្យរោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។ គួរបញ្ជាក់ថាការបង្ហាញពីជំហរបែបនេះធ្វើឡើងដោយលោក Ratchayut Kasemchairsiri ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ក្នុងពិធី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ភាពស្អាតជាកិត្យានុភាពរបស់កម្ពុជា ចាំបាច់ត្រូវតែអនុវត្តដូចគ្នា និងស្មើភាព។ ហើយភាពស្អាតនេះ នឹងជួយការពារដល់ សុខភាពរបស់អ្នកវិនិយោគ សុខភាពនិយោជិត សុខភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានទាំងមូល របស់យើង ពីការទទួលរងផលប៉ះពាល់ផ្នែកសុខភាព បណ្តាលមកពីសារធាតុពុល ដែលមាននៅក្នុងទឹកកខ្វក់ នៅពេលបង្ហូរចេញ ដោយមិនមានការត្រួតពិនិត្យ តាមលក្ខណបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា២៨៧…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការ​ពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការ​ពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ថា ក្រសួងនឹងបើកការពិគ្រោះយោបល់ លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌ បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រី ឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។ ១. សាវតារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើ ប្រាស់ ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈ ពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤…

  • នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​ឱ្យកាន់តែខ្លាំងក្លាទៀត

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​ឱ្យកាន់តែខ្លាំងក្លាទៀត

    ឡាវ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យ​កាន់តែខ្លាំងក្លាទៀត ។ ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ បានកើឡើងក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ នាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្ដេចបវរធិបតី ដែលបានផ្ញើសារអបអរសាទរលោកជំទាវ មុនគេបង្អស់នៅពេលដែលលោកជំទាវត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ លោកជំទាវ នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ ២០២៤។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី និងលោកជំទាវនាយករដ្ឋមន្រ្តី បានពិភាក្សាអំពីការបន្តពង្រឹង…

  • ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា

    ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា

    ឡាវ៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងឱកាសនៃជំនួប, លោកស្រីអនុប្រធានធនាគារពិភពលោក បានសម្ដែងនូវការ​អបអរ​សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូល​ធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។ លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។ នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹង​នូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។ ជាមួយគ្នានោះ លោកស្រីក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត…

  • ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានសារៈសំខាន់សម្រាប់ធានានូវកំណើន​ចីរភាព

    ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានសារៈសំខាន់សម្រាប់ធានានូវកំណើន​ចីរភាព

    ឡាវ៖ ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា (AIIB) ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព ។ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងដែលចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកម្រិតតំបន់នេះ ហើយខ្លឹមសារសំខាន់នៃសុន្ទរកថារបស់លោក គឺផ្ដោតលើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងតំបន់អាស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសនៅក្នុងតំបន់។ លោកប្រធានធនាគារ ក៏បង្ហាញនូវសក្ដីសប្បាយរីករាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកប្រធានធនាគារបានគោរពជម្រាបជូន សម្ដេចធិបតី ថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារ AIIB កាលពី…

  • កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេស វិស័យទេសចរណ៍

    កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេស វិស័យទេសចរណ៍

    ឡាវ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី បានថ្លែងបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ ។ ឯកឧត្តម Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី ថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតីបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួន​របស់ក្រុម​ប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលដែលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ផងដែរ។ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានលើកឡើងអំពីគំនិតផ្ដួច​ផ្ដើមមួយ​ចំនួន​ក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈ៖ (១) ការកំណត់​អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំ​ការ​បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង…