Category: នយោបាយ

  • កិច្ចប្រជុំ រវាងគណៈកម្មការរុករកជីកគាស់អដ្ឋិធាតុខេត្តរតនគិរី និងគណៈកម្មការ រុករកអដ្ឋិធាតុខេត្តយ៉ាឡាយ

    កិច្ចប្រជុំ រវាងគណៈកម្មការរុករកជីកគាស់អដ្ឋិធាតុខេត្តរតនគិរី និងគណៈកម្មការ រុករកអដ្ឋិធាតុខេត្តយ៉ាឡាយ

    រតនគិរី៖ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារB សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកជំទាវ ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ។ កិច្ចប្រជុំមានគោលបំណង ដើម្បីដាក់ចេញនូវផែនការអនុវត្តខ្លឹមសារដែល​បាន​ពិគ្រោះ​យោបល់ តាមខ្លឹមសារ នៃកំណត់ហេតុកិច្ចប្រជុំរវាងគណៈកម្មការ​រុករក​ជីកគាស់ខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មការរុករក ជីកគាស់​ខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមសម្រាប់រដូវប្រាំ​ង​ឆ្នាំ២០២៤-២០២៥នៅក្នុងភូមិសាស្រ្តខេត្តរតនគិរី។ សូមបញ្ជាក់ថា យោងតាមខ្លឹមសារកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការជំនាញខេត្តទាំងពីរ បានរួមសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងធ្វើមាតុភូមិនិវត្តន៍ បានសរុបចំនួន ៥៤០ អដ្ឋិធា​​តុ៕ ដោយ ៖ គតិ យុត្ត

  • កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    ឡាវ៖ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤​ និង​​ ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី​៩​​ ដល់ថ្ងៃទី​ ១១​​ ខែតុលា​ ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានសម្តែងនូវការស្វាគមន៍​ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍​។​ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ​ ក៏បានកោតសរសេីរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា​​ នៅលើឆាកតំបន់ និងអន្តរជាតិ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន​សម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ​ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស​​​ បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ​…

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានណែនាំឱ្យយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានណែនាំឱ្យយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍

     (ភ្នំពេញ)៖ បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ១៨ថ្ងៃ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរពីអង្គប្រជុំ។  ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំពោះលទ្ធផលការងារដែលសម្រេចបាននៅក្នុងរយះពេលកន្លងមក។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាព សំខាន់ៗ សម្រាប់បន្តអនុវត្តដើម្បីឧ៌្យមានប្រសិទ្ធិភាព។ ក្នុងឱកាសកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដែលបានអញ្ជើញមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ ៖ ហេង សម្បត្តិរូបភាព ៖ វេង លីមហួត

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឡាវ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឡាវ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ តបតាមការអញ្ជើញ របស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៤ ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងលំនៅឋានទំនើប គឺឆ្លើយតបតម្រូវការជាក់ស្ដែងប្រជាជន និងស្របតាមគោលដៅរាជរដ្ឋាភិបាលកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងលំនៅឋានទំនើប គឺឆ្លើយតបតម្រូវការជាក់ស្ដែងប្រជាជន និងស្របតាមគោលដៅរាជរដ្ឋាភិបាលកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកសាងលំនៅឋានបែបនេះថាជាការចូលរួមដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើបឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជានិងស្របតាមគោលដៅដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន ។ ឯកឧត្តម មានបំណងចង់បានស្ថាបត្យកម្មដូចប៊ូយ៉ុងថោននេះដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគតជាប្រជាជនដែលមានវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណី វាងវៃនិងសមត្ថភាពខ្ពស់ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមឆ្លើយតបនឹងទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមហ៊ុនប៊ូយ៉ុងធ្វើយ៉ាងណាពិចារណាលើការកំណត់តម្លៃលំនៅឋានឱ្យបានសមរម្យស្របតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែងរបស់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយជ្រោមជ្រែងធ្វើយ៉ាងណារក្សាដំណើរការឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះឧស្សាហកម្មទាំងនេះបានបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជាដែលអាចធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅល្អប្រសើរនិងមានសុភមង្គលក្នុងក្រុមគ្រួសារ ។ សូមជម្រាបជូនថា…

  • អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ប្រជាជន ការពារសុខសន្តិភាព និងការអភិវឌ្ឍ

    អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ប្រជាជន ការពារសុខសន្តិភាព និងការអភិវឌ្ឍ

    (ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយចំពោះភាពរីកចម្រើន នៃសេដ្ឋកិច្ចសង្គមកម្ពុជា និងបានថ្លែងការកោតសរសើរដល់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ រួមទាំងការបញ្ជូនកងកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន និងប្រទេសនានា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគាំទ្រការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរាជទូតដែលបានលើកឡើងថា កម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមិត្តភាពជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ដោយផ្តោតលើផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទំាងពីរ ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ផងដែរអំពីការបញ្ជូនកងកម្លំាងថែរក្សាសន្តិភាពទៅកាន់ប្រទេសនានា គឺជាការឱ្យតម្លៃ និងរួមចំណែកការពារសុខសន្តិភាព ព្រោះថាសន្តិភាពមានសារៈសំខាន់គ្មានអ្វីប្រៀបបានឡើយ សម្រាប់មនុស្សជាតិទំាងអស់។ កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាកពីសង្រ្គាម ដូច្នេះមិនចង់ ឱ្យប្រទេសនានានៅក្នុងពិភពលោកជួបសង្រ្គាម ទទួលសោកនាដកម្មដូចកម្ពុជាកាលពីអតីតកាលឡើយ។…

  • ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អា​ណ​ត្តិ​ទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ដើម្បីដោះស្រាយរាល់កង្វល់ ប្រជាពល​រដ្ឋ

    ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អា​ណ​ត្តិ​ទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ដើម្បីដោះស្រាយរាល់កង្វល់ ប្រជាពល​រដ្ឋ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីតំណាង ឯកឧត្ដមកើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញដែលវេទិការនេះធ្វើនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។ ក្រៅពីការអរគុណ ចំពោះអាជ្ញាធរហើយ ក៏មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី ជាមួយនិងការសុំកាប់ដើមឈើពុកផុយផងដែរ ។ ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា៖ រាល់ សំណើនិងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ លោកស្នើរអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង រួចសុំគោលការមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូន ។ ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ផងដែរថា ៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាព ចាំបាច់បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ លោក លី សាម៉េត តែងប្រើឈ្មោះសម្ដេច ដើរបោកប្រាស់លុយគេ

    សម្ដេចតេជោ ហ៊ុន សែន ៖ លោក លី សាម៉េត តែងប្រើឈ្មោះសម្ដេច ដើរបោកប្រាស់លុយគេ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានបង្ហោះសារទាក់ទងដល់លោក លី សាម៉េត ដែលតែងប្រើឈ្មោះសម្ដេច ដើរបោកប្រាស់គេ ដោយសម្ដេច ប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គលនេះ និងស្នើតុលាការ ចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមដូច្នេះថា៖ ដោយរឿងច្រើនពេក ថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា) ។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែល លី សាម៉េត មិនដឹងថា ផ្ទះខ្ញុំ បែរមុខទៅខាងណាផង។ សម្ដេចតេជោ បន្តថា ឆ្នាំ២០២២ លី សាម៉េត…

  • ឯកឧត្តម ហ៊ុន ម៉ានី ណែនាំនាយកដ្ឋានផែនការ និងគោលនយោបាយ សហការ ជាមួយនាយកដ្ឋានជំនាញ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការ អនុវត្ត គម្រោង ផែនការរបស់ខ្លួន

    ឯកឧត្តម ហ៊ុន ម៉ានី ណែនាំនាយកដ្ឋានផែនការ និងគោលនយោបាយ សហការ ជាមួយនាយកដ្ឋានជំនាញ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការ អនុវត្ត គម្រោង ផែនការរបស់ខ្លួន

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាន អនុញ្ញាតឱ្យក្រុមការងារនៃនាយកដ្ឋានផែនការ និងគោលនយោបាយ ដឹកនាំដោយឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធាននាយកដ្ឋាន ព្រមទាំងសហការីចូលជួបសម្តែងការគួរសម លើកដំបូង នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីរាយការណ៍ជូនអំពី ផែនការការងាររបស់នាយកដ្ឋាន និងទទួលអនុសាសន៍ ដឹកនាំបន្ថែមពីឯកឧត្តមប្រធាន ។ ក្នុងជំនួបនេះ ឯកឧត្តម ឃុត ចាន់ដារ៉ា បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តមប្រធាននូវផែនការការងាររបស់នាយករដ្ឋាន ព្រមទាំងលើកយកចក្ខុវិស័យសម្រាប់ការដឹកនាំឆ្ពោះទៅមុខក្នុងគោលដៅសម្រេចបានចក្ខុវិស័យស.ស.យ.ក.២០២៣-២០២៨ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដល់ក្រុមការងារនាយកដ្ឋានដែលបានរៀបចំផែនការការងារសម្រាប់នាយកដ្ឋាន ដែលទើបតែទទួលបានការតែងតាំងថ្មីៗ បានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ ដល់នាយកដ្ឋាន ក្នុងការកំណត់សកម្មភាពការងារ ស្របទៅតាមបរិបទនៃទំនោររបស់យុវជន និងគួរធ្វើការសហការជាមួយនាយកដ្ឋានជំនាញ និងអង្គភាពចំណុះរបស់ស.ស.យ.ក. ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោងផែនការរបស់ខ្លួន។ គួរបញ្ជាក់ដែរថា នាយកដ្ឋានផែនការ និងគោលនយោបាយ គឺជានាយកដ្ឋានថ្មីមួយក្នុងចំណោមនាយកដ្ឋានទាំង១២ របស់ ស.ស.យ.ក. ដោយនាយកដ្ឋាននេះ ត្រូវបានបង្កើតឡើង…

  • ព្រះមហាក្សត្រ យាងនិវត្តន៍ដល់មាតុប្រទេសកម្ពុជា បន្ទាប់ពីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

    ព្រះមហាក្សត្រ យាងនិវត្តន៍ដល់មាតុប្រទេសកម្ពុជា បន្ទាប់ពីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តន៍ដល់មាតុប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីស្ដេចយាង ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រកបដោយលទ្ធផលដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់ ។ អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណា ព្រះមហាក្សត្រ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត ។ ដោយឡែក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក៏មានវត្ត មានក្នុងឱកាសនោះផងដែរ ។ សូមជម្រាបថា ប្រទេសកម្ពុជា…