-
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នាព្រឹកថ្ងៃ សុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ដោយទទួលបានការ ចាត់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៩៤ សសរ ស្តីពីការបង្កើតគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែក្រោម ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤។ បន្ទាប់ពីទទួលបានសេចក្តីសម្រេច សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្រេចបង្កើត អនុគណ:កម្មការ មួយចំនួន ចំណុះឲ្យគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម និងបានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែល ជាសមាជិក សមាជិកាទាំងក្នុងគណ:កម្មការ និងអនុគណ:កម្មការត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្ត…
-
សម្ដេចធិបតី បង្ហាញតារាងកម្មវិធី និងទីតាំង ដើម្បីទទួលបានសេវាកម្មរថយន្តក្រុង រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកមកពុជា បង្ហាញតារាងកម្មវិធី និងទីតាំង ដើម្បីទទួលបានសេវាកម្មរថយន្តក្រុង រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចធិបតី សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។ ជាមួយគ្នានេះ សម្ដេច សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។ សូមបញ្ជាក់ផងដែរថា សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ៕ ដោយ ៖ វណ្ណលុក
-
នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក ក្នុងការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ សូមចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។ សូមរំលឹកថា ក្នុងឱកាសសំណេះសំណាល ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា…
-
សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ជូនពរការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខណៈប្រជាពលរដ្ឋ កម្មករ និយោជិត ត្រូវត្រឡប់ពីជួបជុំគ្រួសារនៅស្រុកកំណើត ហើយវិលត្រឡប់មកបំពេញការងារនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាវិញ លើបណ្ដាញសង្គមផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចុងបញ្ចប់នៃសំណេរថា” សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ “៕ដោយ៖មុនី
-
បញ្ញវន្ត សហជីព និងពលរដ្ឋគាំទ្រភាពសាមញ្ញរបស់សម្តេចធិបតី ចុះទៅមើលការ រៀបចំ រថយន្តដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលភ្ជុំ

(ភ្នំពេញ)៖ បញ្ញវន្ត សហជីព និងពលរដ្ឋ មានការភ្ញាក់ផ្អើលនិងបានគាំទ្រយ៉ាងខ្លាំងចំពោះភាពសាមញ្ញរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ លោក ថុង ម៉េងដាវិត ជាបញ្ញវន្តមួយរូបបានថ្លែងថា ការរៀបចំរថយន្តក្រុងសម្រាប់ដឹកប្រជាជន និងបងប្អូនកម្មករទៅតាមបណ្តាស្រុកនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញពីការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងការសម្រួលថវិកាដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តផ្សេងៗ។ នេះជាយន្តការដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះប្រជាជនកម្ពុជា និងជាអ្វីដែលប្រជាជនកម្ពុជាត្រូវការពីថ្នាក់ដឹកនាំ។ លោកបញ្ជាក់ថា៖«សម្តេចធិបតីមិនត្រឹមតែសន្យាប៉ុណ្ណោះទេ តែបានបង្ហាញការយកចិត្តទុក ដោយធ្វើសកម្មភាពផ្ទាល់ចុះមកពិនិត្យមើលការរៀបចំឡានក្រុង ជូនប្រជាពលរដ្ឋផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកលើសុវត្ថិភាពចរចរណ៍ផងដែរ»។ លោកបន្ថែមថា ភាពសាមញ្ញ ការយល់ច្បាស់ពីតម្រូវការប្រជាពលរដ្ឋ កាយវិការពោរពេញដោយភាពរួសរាញរាក់ទាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងបងប្អូនកម្មករមានភាពកក់ក្តៅ សុវត្ថិភាព និងជឿជាក់ជាខ្លាំងលើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាននិយាយថា ភាពសាមញ្ញរបស់សម្តេចធិបតីបានបង្ហាញពីភាពយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ សុខទុក្ខកម្មករនិយោជិត គ្រប់ពេលវេលា ជាក់ស្តែងការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះ គឺជាការសម្រួលឱ្យពួកគាត់មានសុវត្ថិភាព និងកាត់បន្ថយចំណាយធ្វើដំណើរ ។ លោកថ្លែងថា៖«ក្នុងនាមសហជីពយើងខ្ញុំសាទរ និងគាំទ្រពេញទំហឹងចំពោះការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ…
-
ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល?

(ភ្នំពេញ)៖ ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ? សព្វថ្ងៃ ក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយសារតែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេលយើងបំភ្លឺរឿងមួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះមានបណ្តាញនិងមានការចាត់តាំងច្បាស់លាស់ពីព្រោះព័ត៌មានមួយដែលគេប្រឌិតឡើងត្រូវបានបណ្តាញរបស់គេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមក្នុងគោលបំណងញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវភ្ជុំបិណ្ឌដែលប្រជារដ្ឋកំពុងជួបជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែរដោយចាត់ទុកបញ្ហានេះជារឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់ទុកជាសេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ ។ ដើម្បីធានាភាពសប្បាយរីករាយនិងធានាសិទ្ធិទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋក៏ដូចជាការពារតួនាទីដ៏សំខាន់របស់សារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការចាត់វិធានការគ្រប់បែបយ៉ាងប្រឆាំងអ្នកផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទាំងនោះដោយមិនលើកលែង។ ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលឬបណ្តាញដែលបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ។ ដូច្នេះ តើអង្គការសង្គមស៊ីវិលឬអ្នកទាំងឡាយដែលចេញមុខការពារមេក្លោងឬបណ្តាញអ្នកបង្កើតព័ត៌មានក្លែងក្លាយចង់បានអ្វី? តើពួកគេចង់ឃើញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ដ៏អាក្រក់បែបនេះ ត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតទៅទៀតឬយ៉ាងណា? តើពួកគេមិនចង់ឃើញប្រជាពលរដ្ឋមានភាពស្ងប់សុខនិងចៀសផុតពីព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះទេឬ? ឬមួយក៏ជារបៀបវារៈដែលពួកគេចង់បាន? ទាំងនេះជាសំណួរដែលប្រជាពលរដ្ឋខ្មែរចង់បានចម្លើយ៕ ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងមន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករ បានអញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី០២ តុលា ២០២៤ ។ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សូមជូនមគ្គផលកុសលផលបុណ្យ ដល់បងប្អូន អ៊ំពូមីង តាយាយ សមប្រកបដោយសេចក្តីសុខ សេចក្តីចម្រេីន សុភមង្គល សុខភាពល្អរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច។ ថ្ងៃភ្ជុំបិណ្ឌនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ នេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការរាជរដ្ឋាភិបាល បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាន នាំយកនូវ បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅ វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីព្រឹទ្ធសភា ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបាន អញ្ជើញ ចូលរួម បុណ្យភ្ជុំបិណ្ឌនៅ វត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក)មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១៥ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ។ ថ្ងៃភ្ជុំបិណ្ឌនៅវត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក) ព្រឹកនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការព្រឹទ្ធសភា បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាន នាំយកនូវ បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ…
-
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌឫស្សីកែវ បន្តណែនាំដល់អាជ្ញាធរ និងកងកម្លាំងខណ្ឌ ពង្រឹងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ភ្នំពេញ៖ ក្នុងឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ បានបន្តណែនាំដល់អាជ្ញាធរ និងកងកម្លាំងខណ្ឌឬស្សីកែវ ដាក់ពង្រាយកម្លាំង ពង្រឹងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានមិនថារដូវបុណ្យទាននោះ ពោលគឺ ជាប្រចាំថ្ងៃ ដើម្បីផ្ដល់សេចក្ដីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានណែនាំដល់គ្រប់កម្លាំងទាំងអស់ ត្រូវចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅតាមចំណុចគោលដៅសំខាន់ៗ និងមានកម្លាំងប្រចាំបញ្ជា កម្លាំងសម្ងាត់ និងកម្លាំងការពារ សម្រាប់ទីតាំងមួយចំនួន។ បន្ថែមពីនោះ ត្រូវពិនិត្យតាមដានមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស និងមុខសញ្ញាបង្កអសន្តិសុខគ្រប់ប្រភេទ ដោយត្រូវធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះបទល្មើសទាំងនោះ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋយើង បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងបានដើរលេងកំសាន្ត ដោយគ្មានការភ័យក្លាច។ សម្រាប់កម្លាំងនគរបាល ត្រូវត្រៀមជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យ ឬមានបាតុភាពអ្វីមួយកើតឡើង ។ ក្នុងឱកាសនោះដែរ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកអភិបាលខណ្ឌឬស្សីកែវ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ជូនដល់កងកម្លាំង…
-
អតីតយុទ្ធជនចំនួន៦៥ គ្រួសារនៅខេត្តកំពង់ធំ នឹងងទទួលបានផ្ទះថ្មី និងដីសម្បទានសង្គមកិច្ច្

កំពង់ធំ៖ អតីតយុទ្ធជនចំនួន៦៥ គ្រួសារថ្មីទៀត ដែលពុំមានដី គ្មានផ្ទះ ពិតប្រាកដ និងរស់នៅលើដីសាធារណៈ មានភ័ព្វវាសនាទទួលបានផ្ទះថ្មី និងដីសម្បទានសង្គមកិច្ចអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់កសាងជីវភាពរស់នៅ លើទឹកដីឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅពេលដ៏ខ្លីខាងមុខនេះ។ នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំពិភាក្សាបែងចែកភារកិច្ច ក្នុងការចាត់ចែងរៀបចំដីធ្លី និងសាងសង់ផ្ទះសម្បែងជូនអតីតយុទ្ឋជន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក បានឱ្យដឹងថា កន្លងមកអាជ្ញាធរដែនដីឃុំស្រុក រួមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីដែលជាក្រុមការងារបានជួយសម្របសម្រួលដោះស្រាយផលប៉ះពាល់ជូនដល់ប្រជាជនចំនួន៧២គ្រួសារ និងការរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ចំនួន៦៥គ្រួសារទៀត ឱ្យបានទៅរស់នៅដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយទទួលបាននូវការឈ្នះឈ្នះទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងក្រុមការងារទាំងអស់ ព្រមទាំងបានប្រគល់ភារកិច្ចជូនដល់ក្រុមការងារ…