Category: នយោបាយ

  • ក្រសួងទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ

    ក្រសួងទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ

    (ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងគណៈប្រតិភូ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃសេវាកម្ម ក្នុងគោលដៅបង្កើនប្រាក់ចំណូល និងបង្កើតឱកាសការងារទៅក្នុងវិស័យទេសចរណ៍ដែលជាគន្លឺះអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ និងអបអរសាទរឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការតែងតាំងនេះពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងលទ្ធផលជាផ្លែផ្កានៃចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនការទូតជាប្រពៃណីដ៏យូរលង់អស់រយៈពេល៦៦ឆ្នាំ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមានរយៈពេលជាង៦៦ឆ្នាំ នាឆ្នាំ២០២៤ នេះ ហើយដែលត្រូវបានបន្តលើកកម្ពស់ និងលូតលាស់ឈានឡើងជាលំដាប់ដល់កម្រិតខ្ពស់ថ្មីមួយទៀត ជាមិត្តភាពដែកថែប និង”ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដើម្បីបម្រើផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងសងខាង សំដៅសម្រេចបាននូវការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់…

  • ក្រុមការងារចុះជួយមូលដ្ឋាន និងមន្ត្រីខណ្ឌឫស្សីកែវ ចូលរួមពិធីរាប់បាត្រ បង្សុល ឧទ្ទិសកុសលជូនបុព្វការីជន នៅវត្តអារាមទាំងប្រាំ ក្នុងខណ្ឌប្ញស្សីកែវ

    ក្រុមការងារចុះជួយមូលដ្ឋាន និងមន្ត្រីខណ្ឌឫស្សីកែវ ចូលរួមពិធីរាប់បាត្រ បង្សុល ឧទ្ទិសកុសលជូនបុព្វការីជន នៅវត្តអារាមទាំងប្រាំ ក្នុងខណ្ឌប្ញស្សីកែវ

    (ភ្នំពេញ)៖ លោក គិត ឆៃអុឹម អនុប្រធាននាយកដ្ឋានអង្គរក្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ , លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ និងក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីរាប់បាត្រ បង្សុល ឧទ្ទិសកុសលជូនបុព្វការីជន នៅវត្តអារាមទាំង០៥ នៃមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៃព្រះរាជាណាចក្រកម្ពុជាយើង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះផងដែរ ក្រុមការងារ បាននាំយកទេយ្យទានក្នុងមួយវត្តប្រគេនជូនរួមមាន៖ ចង្ហាន់ ១ស្រាក់ ស្លាដក់ ១ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស និងថវិកាចំនួន ៤០០,០០០រៀល ។ សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ…

  • ព្រះមហាក្សត្រកម្ពុជា ស្តេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា នៅប្រទេសបារាំង

    ព្រះមហាក្សត្រកម្ពុជា ស្តេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា នៅប្រទេសបារាំង

    (ភ្នំពេញ)៖ ព្រះករុណា​ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វ​ព្រះរាជ​ហឫទ័យ យាងចាកចេញពីមាតុប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ។ នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។ ក្រសួងការបរទេស បានបញ្ជាក់ថា អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះករុណា ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យ ព្រះមហាក្សត្រ និង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ ក្រោមមូលបទ “ការបង្កើតថ្មី នវានុវត្តន៍…

  • ស្ថានភាពធាតុអាកាស៖ ព្យុះទី១៧ឈ្មោះ ជីប៊ី និងព្យុះទី១៨​ឈ្មោះ ក្រាតធន បានវិវត្តទៅជាព្យុះសង្ឃរា កើតនៅសមុទ្រ​ចិនខាងត្បូង

    ស្ថានភាពធាតុអាកាស៖ ព្យុះទី១៧ឈ្មោះ ជីប៊ី និងព្យុះទី១៨​ឈ្មោះ ក្រាតធន បានវិវត្តទៅជាព្យុះសង្ឃរា កើតនៅសមុទ្រ​ចិនខាងត្បូង

    ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ខែតុលា ឆ្នាំ២០២៤៖ព្យុះទី១៧ឈ្មោះ ជីប៊ី(Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅ​ជាព្យុះសង្ឃរា កើតនៅសមុទ្រចិនខាងត្បូង និងបន្តមានឥទ្ធិ​ពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម​ម៉ែន(Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធ​ទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែប​នេះ​នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៤៥ភាគរយ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៣៥ភាគរយ ។៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី១៤ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • នាយរដ្ឋមន្ត្រីកម្ពុជា បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយ ពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាល

    នាយរដ្ឋមន្ត្រីកម្ពុជា បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយ ពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយ ពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតី បានជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់ មេត្តាជ្រាបអំពីបណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេច ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន​ និងការងារ របស់នាយករដ្ឋមន្ត្រី​ ជូនសាធារណ:ជនកាន់តែទូលំទូលាយ​បន្ថែមទៀត។ CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជា ការងារផ្លូវការរបស់​ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី តាមរយ:តំណភ្ជាប់ខាងក្រោម៖ Link: https://group.coolapp.chat/#CjQKIBzPEzz6CPzZw2gry0aO365_EUzj9IizqpvrQXOk6unnEhA9vkqDmZhVt9D-QSb0VgKb ៕

  • ក្រសួងការងារ អំពាវនាវឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួង

    ក្រសួងការងារ អំពាវនាវឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួង

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈដោយស្របច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការក៏បានធ្វើក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរឹងប្រសិនបើរកឃើញថា មានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ជុំវិញព័ត៌ុមានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ បងប្អូនអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬ ទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគាំទ្រទៅដល់ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើទៅធ្វើការនៅក្រៅប្រទេស ត្រូវមានការស្វែងយល់ឱ្យបានត្រឹមត្រូវពីក្រុមហ៊ុនដែលបញ្ជូននោះ ជៀសវាងទៅធ្វើការដោយខុសច្បាប់។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា៖«បងប្អូនប្រជាពលរដ្ឋរបស់យើងត្រូវជៀសវាងឱ្យផុតពីការទៅធ្វើការនៅក្រៅប្រទេសតាមរយៈមេខ្យល់ ព្រោះវាជាការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ កាលណាយើងទៅតាមរយៈមេខ្យល់នោះយើងនឹងមានបញ្ហាហើយ…

  • កម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមលក្ខណៈរួចជាស្រេចបំពេញភារកិច្ចក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    កម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមលក្ខណៈរួចជាស្រេចបំពេញភារកិច្ចក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    កំពង់ធំ៖កម្លាំងអន្តរាគមន៍នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួចក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងត្រៀមកង ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ​ផ្សេងៗ ជាយថាហេតុនៅក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ តាមបទបញ្ជាឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ​ការ​សឹករងកំពង់ធំ។ ក្នុងការផ្សព្វផ្សាយនិងដាក់ផែនការកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​បាន​ណែនាំ​ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកងកម្លាំងផ្ដល់អាវុធទាំងបី អាជ្ញាធរដែនដី​គ្រប់​លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាពនៅតំបន់ទីប្រជុំជន ទីវត្តអារាម និងរមណីយដ្ឋាន កន្លែងជួបជុំនានា ឱ្យទទួលបានសន្តិសុខល្អ និងមានសុវត្ថិភាព៕ដោយ៖ ប៊ុន រដ្ឋា

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជា-ចិននឹងជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី

    ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជា-ចិននឹងជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី

    ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា ថ្លែងថា ភាគីចិនរីករាយក្នុងការរួមគ្នាជាមួយភាគីកម្ពុជា ដើម្បីជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះ ហើយពួតដៃគ្នាជាមួយកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងភាពរីកចម្រើនសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិន ដើម្បីបន្តទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ផ្តល់ប្រយោជន៍ជូនប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៦ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជា និងចិនបានកសាងទំនាក់ទំនងមិត្តភាពដែកថែបដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ និងការឧបត្ថម្ភនានាលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ វិស័យដឹកជញ្ជូន ថាមពល និង កសិកម្មជាដើម ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងរួមចំណែកដល់ការពង្រឹងឯករាជ្យភាពនិងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ហ៊ុន…

  • ព្រះករុណាមហាក្សត្រកម្ពុជាព្រះអង្គស្តេចនឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលានៅប្រទេសបារាំង

    ព្រះករុណាមហាក្សត្រកម្ពុជាព្រះអង្គស្តេចនឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលានៅប្រទេសបារាំង

    ភ្នំពេញ៖ តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណា​ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វ​ព្រះរាជ​ហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះ។ ក្រសួងការបរទេសបានបញ្ជាក់ថាអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យ ព្រះមហាក្សត្រ និង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ ក្រោមមូលបទ “ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង” កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា…

  • កម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ

    កម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជា ព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ ក្នុងជំនួបសំណេះសំណាល ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ…