-
ឯកឧត្តម ហួត ហាក់ ៖ ទេសចរណ៍ និងសន្តិភាព ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព – Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ។ ក្នុងពិធីមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥រាជធានី ខេត្ត, អង្គការជាតិ-អន្តរជាតិ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្ដូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រធានបទនៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ គឺពិតជាឆ្លើយតបនឹងសភាពការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងឧបសគ្គ ក៏ដូចជាបញ្ហារកាំរកូស ប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ…
-
ឯកឧត្តម វង សូត កោតសរសើរក្រុមការងារគណបក្សស្រុកអូររាំងឪ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស

(ភ្នំពេញ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរបក្សស្រុកអូររាំងឪ បានអញ្ជើញទទួលជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ចំនួន ២១១នាក់ មកពីទូទាំងស្រុកអូររាំងឪ ក្នុងខេត្តត្បូងឃ្មុំ ។ លោក នួន ស៊ុង សមាជិកក្រុមប្រឹក្សាស្រុកអូររាំងឪ បានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពដែលស្រុក-ឃុំ-ភូមិ សម្រេចបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានធានា ថែរក្សាការពារ និងពង្រឹងឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” យ៉ាងសកម្ម ធ្វើឱ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់ និង ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខក្សេមក្សាន្ត ព្រមទាំងធានាបាននូវសុវត្ថិភាពក្នុងដំណើរការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក កន្លងទៅនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ឯកឧត្តម វង សូត បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកអូររាំងឪ…
-
ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួប និងពិភាក្សាការងារ ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅទីស្តីការក្រសួងកសិកម្ម ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ ការស្វាគមន៍ និងរីករាយពិនិត្យលទ្ធភាពសហការជាមួយវិទ្យាស្ថាន CDRI ក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងវិទ្យាស្ថាន CDRI ឱ្យគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ជាពិសេសត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។ នៅក្នុងការអនុវត្តគម្រោងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដោយណែនាំបច្ចេកទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដោយពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី…
-
សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្ត តាមព្រំដែន ជាពិសេស ខេត្តភាគឦសាន

(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាល និងទទួលថវិកាគាំទ្រ ដល់មូល និធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាព ដឹកនាំដោយ លោកអ្នកឧកញ៉ា ពុង ឃាវ សែ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅ កម្ពុជា ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្ត តាមព្រំដែន ជាពិសេស ខេត្តភាគឦសាន ។ ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលបានចូលរួម បរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាល កម្ពុជា សម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជ រដ្ឋាភិបាលក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែ យកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋា ភិបាល នីតិកាលទី៧…
-
សម្ដេចធិបតី ណែនាំសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា ។ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពអបអរសាទរសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់សមាគម ដែលមានដូចជា៖ ការប្រមូលផ្ដុំចងក្រងសមាជិកសមាគម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ ។ ទន្ទឹមនេះ លោកស្រីប្រធានសមាគម ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា សមាគមមានផែនការបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថាសម្ដេចគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន ដោយសម្ដេចបានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាព នៃការបង្កើតវិទ្យាស្ថាននេះ…
-
អភិបាលខណ្ឌច្បារអំពៅ ណែនាំកម្លាំងគណៈបញ្ជាការឯកភាព ឱ្យយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ

(ភ្នំពេញ)៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង បរិស្ថានអនាម័យ នៅតាមទីអារាម ទាំង២៤វត្ត ទូទាំងខណ្ឌច្បារអំពៅត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដាក់ចេញជាផែនការអនុវត្តអោយបានល្អប្រសើដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ មកធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជំបិណ្ឌ ។ មិនតែប៉ុណ្ណោះ បញ្ហាបរិស្ថានអនាម័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយព្រះគ្រូចៅអធិការទាំង២៤វត្តរៀបចំបានយ៉ាងល្អប្រសើ ។ ជាថ្មីម្ដងទៀត ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បាន ណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ សហការគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមកធ្វើបុណ្យនៅទីអារាម ក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅ នឹងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ មុខសញ្ញា សង្ស័យមួយចំនួន ចូលមក ក្នុងវត្ត បើមានការសង្ស័យ សូមឃាត់ខ្លួនយកមកសាកសួរដើម្បីកុំឲ្យមានការរំខានដល់ពិធីបុណ្យ ។ ចំណុចមួយទៀត សូមឲ្យយកចិត្តទុកដាក់ ពិនិត្យតាមដានរាល់សកម្មភាពចេញចូលរបស់ បុគ្គលមួយចំនួន ដែល ឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យ តែបែជាមកធ្វើសកម្មភាពល្មើសច្បាប់ ក្នុងន័យ បង្កអសន្ដិសុខ…
-
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋស្រុកកោះសូទិន

កំពង់ចាម៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី២៦ ខែកញ្ញាបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំពង្រ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ តាមរបាយការណ៍របស់ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនឱ្យដឹងថាជំនន់ទឹកទន្លេមេគង្គនៅចំណុចផ្សារជីហែ ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះបានបណ្ដាលឱ្យបាក់ស្រុតប្រវែង ៦៣ម៉ែត្រ និងទទឹង ២ម៉ែត្រ ។ បច្ចុប្បន្ន ច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅលើទីតាំងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានដាក់បាវខ្សាច់ទប់ការពារ មិនឱ្យបាក់ស្រុតបន្តទៀតរួចរាល់ហើយ ។ដោយឡែករបាយការណ៍គ្រោះមហន្តរាយខេត្តឱ្យដឹងថា គិតមកដល់ថ្ងៃទី២៦ ខែកញ្ញា ទឹកជំនន់បានធ្វើឱ្យបាក់ច្រាំងទន្លេប្រវែង៧.៥០៣ម៉ែត្រ,លិចហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រវែង២២.០៨៨ម៉ែត្រក្នុងនោះផ្លូវដីប្រវែង ១៣.៣០៩ម៉ែត្រ បេតុង ប្រវែង ៨.៥១៩ម៉ែត្រ និងផ្លូវកៅស៊ូ ២៦០ម៉ែត្រ ,ស្ពាន ២កន្លែង, សាលារៀន…
-
អភិបាលខេត្តបាត់ដំបងអញ្ជើញសាកសួរសុខទុក្ខនិងលើកទឹកចិត្តកងទ័ពតាមបន្ទាត់ព្រំដែនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នមន្ទីរអង្គភាព និងកងកម្លាំងទាំងបីកាលពីថ្ងៃទី២៦ ខែកញ្ញា បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកនូវអំណោយជាស្បៀងអាហារ ភេសជ្ជៈសាច់ជ្រូក មី បន្លែ នំអន្សម និងថវិកាមួយចំនួនទៅចែកដល់គ្រប់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបង។ ពិធីនេះបានធ្វើឡើងនៅទីតាំង២កន្លែងផ្សេងគ្នាក្នុងនោះមួយកន្លែងនៅក្នុងទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ស្ថិតក្នុងស្រុករតនមណ្ឌលនិងមួយកន្លែងទៀតនៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ស្ថិតក្នុងស្រុកកំរៀង។ ក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រប់កងកម្លាំងទាំង៣ប្រភេទ ដែលកន្លងមកបានខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទីភារកិច្ច និងកាតព្វកិច្ចចំពោះមុខរបស់ខ្លួនយកអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការពារនូវបូរណភាពទឹកដី ក៏ដូចជាការចូលរួមក្នុងកិច្ចការពារ នូវសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងនៅតាមបន្ទាត់ព្រំដែន និងតាមមូលដ្ឋាន ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានសំណូមពរដល់អាជ្ញាធរមន្រ្តីជំនាញនិងកងកម្លាំងប្រចាំការនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងសូមបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីបើក ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

ចិន៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងប្រតិបត្តិករទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍៖ រួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ពិព័រណ៍ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ថ្នាក់ដឹកនាំទីក្រុងគួយលីង និងគណៈកម្មការរៀបចំពិព័រណ៍។ ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់ នៃការចូលរួមព្រឹត្តិការណ៍នេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន និង ចិន និងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន…