Category: នយោបាយ

  • កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាមលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិ​ការលើការអភិវឌ្ឍសុខភាពសត្វ

    កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាមលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិ​ការលើការអភិវឌ្ឍសុខភាពសត្វ

    សៀមរាប៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាម​បានប្រារព្ធកិច្ច​ប្រជុំទ្វេភាគី​ស្តីពីកិច្ចសហប្រតិ​បត្តិការលើការអភិវឌ្ឍ​សុខភាពសត្វ នៅខេត្តសៀមរាប ពីថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤ក្រោម​វត្តមានឯកឧត្តមបណ្ឌិត តាន់ ផាន់ណារ៉ា អគ្គនាយក​នៃនាយកដ្ឋាន​ផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងប្រតិភូមកពីវៀតណាម ដឹកនាំ​ដោយលោកបណ្ឌិត ផាម កាងមីញ(Phan Quang Minh )អគ្គនាយករងនៃ DAH សាធារណរដ្ឋសង្គមនិយម​វៀតណាម​រួមទាំង​មន្រ្តី​ផ្នែកពេទ្យសត្វមកពីថ្នាក់ក្រោមជាតិចូលរួម។ ក្នុងឱកាសនេះលោកបណ្ឌិត ផាម កាងមីញ អគ្គនាយករងនៃ DAH បានលើកឡើងថា បរិបទនៃសកលភាវូបនីយកម្ម និងការកើន​ឡើងនៃជំងឺឆ្លងដូចជា គ្រុនផ្តាសាយបក្សី អាហ្រ្វិក ប៉េស្តជ្រូក ជំងឺជើង និងមាត់ និងជំងឺឆ្កែឆ្កួត ដែលអាចរីករាលដាល​យ៉ាងឆាប់​រហ័ស​ឆ្លងព្រំដែន ដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មាន​រវាង​ប្រទេស​នានាគឺមិនអាចខ្វះបាន ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ​បានកើតឡើង។ លោកបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការជួយយើងរៀនពីភាព​ជោគជ័យ និងភាពបរាជ័យរបស់គ្នាទៅវិញទៅមក ដោយហេតុនេះ​ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការបង្ការ និងគ្រប់គ្រងជំងឺ។ ចំណែកឯកឧត្តម តាន់ ផាន់ណា បានលើកឡើងថាកិច្ចប្រជុំទ្វេ​ភាគីលើកទី៩នេះ គឺមានភាពចាំបាច់ដើម្បីគ្រប់គ្រងជំងឺសត្វឆ្លងដែន (TADs)។ នៅក្នុងវិស័យសត្វប្រទេសរបស់យើងទាំងពីរបានបើក​កិច្ចប្រជុំជាទៀងទាត់…

  • នាយករដ្ឋមន្រ្តី ពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែល​ជាយន្តការរបស់អាស៊ាន បង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍​នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម

    នាយករដ្ឋមន្រ្តី ពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែល​ជាយន្តការរបស់អាស៊ាន បង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍​នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម

    (ភ្នំពេញ)៖ ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យា​ល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់អំពីអត្ថន័យ និងមូលហេតុ​នៃការបង្កើត​ឱ្យមាន CLMV ដែលជាយន្តការមួយរបស់អាស៊ាន​បង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជម្រុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំង៤ រួបមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលដែលប្រទេសខ្មែរ ប្រទេសភូមា ប្រទេសវៀតណាម និងប្រទេសឡាវ ចូលអាស៊ាន គេហៅថាប្រទេសអាស៊ានថ្មី ៤ប្រទេស, អាស៊ានមាន ១០ ហើយ ៤ប្រទេសនេះ សេដ្ឋកិច្ចក្រោយគេ ដើរក្រោយគេ ខ្សោយជាងគេពេលឆ្នាំ២០០០ ។ អីចឹង ពេលដែលចូល ប្រទេសអាស៊ាន៦…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ សុខសន្តិភាពដែលយើងមានសព្វថ្ងៃ ជាមរតកដ៏មានតម្លៃ និងជាអង្គរទី២

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ សុខសន្តិភាពដែលយើងមានសព្វថ្ងៃ ជាមរតកដ៏មានតម្លៃ និងជាអង្គរទី២

    (ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យល់ឃើញថា សុខសន្តិភាពដែលយើងមានសព្វថ្ងៃនេះ គឺជាមរតកមួយដ៏មានតម្លៃ មានន័យថាជាអង្គរទី២ បន្ទាប់ពីអង្គរជាកេរ្តិ៍មរកទី១ ដែលសាងសង់ដោយបុព្វបុរសខ្មែរ ទុកសម្រាប់កូនចៅជំនាន់ក្រោយបន្តថែរក្សា ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា កម្ពុជាបានឆ្លងកាត់នូវសម័យកាលជាច្រើន ហើយមកទល់ពេលនេះយើងអាចរៀបចំខ្លួនក្នុងកម្រិតមួយដែលធានាបាននូវមរតក និងអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាតជំនាន់ ។ ឯកឧត្តមបានលើកឡើងអំពីការវិវត្តនៃវិស័យស្ថាបត្យកម្មខ្មែរជាច្រើនដំណាក់កាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលតម្រូវឱ្យយើងត្រូវរួមគ្នាពិភាក្សាប្រែក្លាយវិស័យនេះ ជាមួយនឹងដាក់ចេញនូវគោលនយោបាយ “ស្ថាបត្យកម្មខ្មែរនាសហសម័យ” ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឱ្យត្រិះរិះពិចារណាពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់យោបល់ថាតើនាពេលអនាគតយើងចង់ឱ្យកម្ពុជាក្លាយជាប្រទេសបែបណា ព្រោះទាំងអស់គ្នាដែលមានវត្តមាននៅពេលនេះសុទ្ធសឹងជាកោសិកាដ៏សំខាន់នៃសង្គម មានតួនាទីភារកិច្ចចូលរួមជំរុញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ រួមចំណែកក្នុងការរៀបចំទីក្រុងឲ្យបានត្រឹមត្រូវសម្រាប់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ទាក់ទិននឹងគោលនយោបាយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងនូវចំណុចសំខាន់មួយចំនួនដើម្បីពិនិត្យមើលថាតើយើងមានបទដ្ឋាន និងបទបញ្ញត្តិគ្រប់គ្រាន់ហើយឬនៅ ដើម្បីពត់នូវផ្នត់គំនិតក្នុងការសាងសង់តទៅមុខទៀត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនខ្មែរមានសុភមង្គលក្នុងការរស់នៅ និងត្រូវគិតគូរអំពីអភិបាលកិច្ចនិងយន្តការនៃការគ្រប់គ្រងសំណង់ដែលធានាបាននូវសុវត្ថិភាព មានគុណភាពនិងសោភណភាពផងដែរ ៕ ដោយ / គ្រី សម្បត្តិ

  • នាយករដ្ឋមន្ត្រី លើកសរសើរពីការរៀបចំការប្រលងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់»

    នាយករដ្ឋមន្ត្រី លើកសរសើរពីការរៀបចំការប្រលងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់»

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងកោតសរសើរដល់ក្រសួងមុខងារសាធារណៈ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងរៀបចំ ការប្រលងជ្រើសរើស មន្ត្រីរាជការប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ខ្ញុំសូមសរសើរទៅដល់ក្រសួងមុខងារ សាធារណៈ, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), ស្ថាប័នពាក់ព័ន្ធ ដែលខិតខំជំរុញការប្រកួតប្រជែង។ ទិសដៅរាជរដ្ឋាភិបាល គឺរើសឲ្យត្រូវរើសឱ្យសុក្រឹត ផ្តល់លទ្ធភាពឱ្យស្មើគ្នា ដើម្បីចម្រាញ់យកគុណភាព អ្នកចេះជាប់ អ្នកមិនជាប់ក៏អស់ចិត្ដ អ្នកជាប់ ជាប់ដោយមោទន ។ សម្តេចធិបតី បានបន្តថា ការកំណែទម្រង់រដ្ឋបាលសាធារណៈ…

  • លទ្ធផលនៃដំណើរបំពេញបេសកកម្មការងារ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីអនាគត នៅទីក្រុងញូវយ៉ក

    លទ្ធផលនៃដំណើរបំពេញបេសកកម្មការងារ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីអនាគត នៅទីក្រុងញូវយ៉ក

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមប្រធានបទ «ដំណោះស្រាយពហុភាគី សម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។ ឯកឧត្តម António Guterres អគ្គលេខាធិការអ.ស.ប. ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន ១៨៧ បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងពហុភាគីនិយមសម្រាប់ការថែរក្សា សន្តិភាព និងសន្តិសុខអន្តរជាតិ និងការសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។ កិច្ចប្រជុំបានឯកភាពលើភាពចាំបាច់ក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហ ប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិត ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិត ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងណែនាំដល់និស្សិត ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ ។ ថ្លែងក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍មួយចំនួនជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយបានបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិត និងការសិក្សារបស់និស្សិតគ្រប់គ្នា។ ដូច្នេះនិស្សិតគ្រប់គ្នា ត្រូវបន្តសិក្សារៀនសូត្របន្ថែម នៅកម្រិតខ្ពស់ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត។ ជាបទពិសោធន៍របស់សម្ដេច រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា ហើយកុំភ្លេចរៀនពីខ្លួនឯងផង ខ្លួនឯងជាគ្រូរបស់ខ្លួនឯង ។ សម្ដេចធិបតី ថ្លែងបញ្ជាក់ថា មុននឹងខ្ញុំ ឡើងតួនាទីនេះ ខ្ញុំជា អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទផង ពីអគ្គមេបញ្ជាការរងកងទ័ពជើងគោកផង ពីកូនរបស់ឪពុក…

  • ឯកឧត្ដម ឃួង ស្រេង ៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាស​បុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើល​ថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ

    ឯកឧត្ដម ឃួង ស្រេង ៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាស​បុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើល​ថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែ​នាំ​ឱ្យ​អភិ​បាល​ខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា​ពលរដ្ឋ​នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននេះ ពិសេសជួយមើលថែទ្រព្យ​សម្បត្តិ​ជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ។ ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព​រាជធានី​ភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួម​ពីស្នងការដ្ឋាននគរ​បាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត ។ ឯកឧត្ដម ឃួង ស្រេង លើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់​ភាគច្រើន ទៅ​ស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវ​មើលថែទ្រព្យសម្បត្តិជំនួសពួកគាត់ ។ ជាមួយគ្នានេះដែរពាក់ព័ន្ធជនអន្តោប្រវេសន៍ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំ​ឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់​យកចិត្តទុកដាក់លើការ​គ្រប់​គ្រងជនឥន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងនាមយើងជាម្ចាស់ប្រទេស បើជន​បរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយ​មិនមានការរើសអើងថា ជាជនជាតិណាឡើយ ។ ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នង​ការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖…

  • នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ ប្ដឹងទៅសាលាឧទ្ធរណ៍ ករណីបើកបរបុកមនុស្សស្លាប់ ៤នាក់ ជាប់ទោសត្រឹម ៥ឆ្នាំ

    នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ ប្ដឹងទៅសាលាឧទ្ធរណ៍ ករណីបើកបរបុកមនុស្សស្លាប់ ៤នាក់ ជាប់ទោសត្រឹម ៥ឆ្នាំ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្ដឹងទៅសាលាឧទ្ធរណ៍ ​ឱ្យពិនិត្យសំណុំរឿងអ្នកបើករថយន្តក្នុងស្ថាន​ភាព​ស្រវឹង បុករះបណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ភ្លាមៗ នៅក្រោមស្ពានអាកាស​ឫស្សីកែវ ក្រោយតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារត្រឹម ៥ឆ្នាំ ដោយសម្តេច មិនអស់ចិត្តនឹងទម្ងន់ទោសនេះឡើយ ព្រោះជនបង្កជាប់ពន្ធនាគារស្រាលពេក ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​ជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ថ្លែងក្នុងពិធីនេះ សម្ដេចធិបតី បានទាមទារឱ្យមានការសើរើសំណុំរឿងឡើយវិញ ដោយ​សម្ដេច បញ្ជាទៅឯកឧត្តម កើត រិទ្ធ ថា៖ សូមឯកឧត្ដម កើត រិទ្ធិ ប្រគល់ភារកិច្ច​ជូនអគ្គ​ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យពិនិត្យមើលថា តើការសម្រេចនេះ មានទម្ងន់​គ្រប់គ្រាន់ តាមច្បាប់ជាធរមានឬនៅ ។ សម្ដេចធិបតី…

  • ក្រសួងសុខាភិបាលទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿងដែលជាអំណោយ​របស់មូលនិធិសប្បុរសធម៌ នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិពុនដារីកា

    ក្រសួងសុខាភិបាលទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿងដែលជាអំណោយ​របស់មូលនិធិសប្បុរសធម៌ នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិពុនដារីកា

    (ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញក្នុងពិធី​ប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿង ជូនក្រសួងសុខាភិបាល អំណោយ​របស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹង​តម្រូវការចាំ​បាច់​របស់វិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺ​ដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាព​ជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអញ្ជើញចុះសាកសួរ​សុខទុក្ខអ្នកជំងឺដែលមានបញ្ហាមាត់…

  • ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ ផ្តល់ឱកាសឱ្យសិស្ស និស្សិត ទទួលបានជោគជ័យក្នុងការអប់រំ

    ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ ផ្តល់ឱកាសឱ្យសិស្ស និស្សិត ទទួលបានជោគជ័យក្នុងការអប់រំ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងបញ្ជាក់ថា កត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ផ្តល់​ឱកាសឱ្យសិស្ស និស្សិត ទទួលបានជោគជ័យក្នុងការអប់រំ ខណៈកត្តាសន្តិភាព ស្ថិរភាពនយោបាយ ជាកត្តាសំខាន់ជាងគេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រៅពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលផ្តល់​ឱកាសដល់ការអភិវឌ្ឍនោះ ក៏មានផងដែរ គឺកត្តាជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋកាន់​តែប្រសើរឡើង ដែលធ្វើឱ្យពួកគេមានលទ្ធភាពចូលសិក្សា នៅថ្នាក់ឧត្តមសិក្សា ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានបើកចំហឱកាស​ចូលរួម​អភិវឌ្ឍវិស័យអប់រំ ពីសំណាក់ដៃគូឯកជន និងបរទេសបន្ថែមទៀត ដែលធ្វើឱ្យប្រជា​ពលរដ្ឋ មានលទ្ធភាពយ៉ាងទូលាយ ក្នុងការទទួលបានការអប់រំ ។…